» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5616 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695787 នាក់

អយ្យការតាកែវដោះលែងអ្នកកាសែត២នាក់ឱ្យមានសេរីភាពវិញតែមិនបិទសំណុំរឿងនិងមិនប្រាប់កំហុស?

 

នៅល្ងាចថ្ងៃសុក្រទី១៣ខែកុម្ភៈឆ្នាំ២០២៦ តំណាងអយ្យការអមសាលាដំបូងខេត្តតាកែវ បានសម្រេចដោះលែងអ្នកកាសែត២នាក់ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីសមត្ថកិច្ចឃាត់ខ្លួនអ្នកកាសែតទាំងពីររូបនោះអស់រយៈពេល២ថ្ងៃមុនបញ្ចូនដល់ដៃតុលាការដោយមិនប្រាប់ពីមូលហេតុ។a jour takeo 

អ្នកកាសែតចំនួន២រូប ដែលត្រីវបានសមត្តកិច្ចចាប់វ៉ៃខ្នោះដូចមនុស្សប្រព្រឹត្តបទឧក្រិដ្ឋមានឈ្មោះព្រំ សុផៃ ចាងហា្វងកាសែតពេញចិត្តមេឌា និងលោក ស៊ាង ប៊ុនសុង ចាងហ្វាង គេហទំព័រសាន់ដេ ត្រូវបានដឹងថា សមត្ថកិច្ចខេត្តតាកែវ បានចាប់ខ្លួន កាលពីថ្ងៃទី១២ ខែកុម្ភៈ។

អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តតាកែវលោក លឹម ហ៊ន ថ្លែងថា តំណាងអយ្យការបានសម្រេចដោះលែងអ្នកកាសែតទាំងពីររូបនោះ ឱ្យមានសេរីភាពឡើងវិញ ប៉ុន្តែសំណុំរឿងនេះស្ថិតក្នុងការស៊ើបអង្កេតបន្ត។តំណាងអយ្យការមិនបានប្រាប់ថាអ្នកកាសែតទាំងពីររូបត្រូវបានចាប់និងចោទប្រកាន់ពីបទល្មើសអ្វីនោះទេ?។

លោក ហ៊ន នគរបាលដែលបញ្ជូនអ្នកកាសែតទាំងពីរមកកាន់អយ្យការអមសាលាដំបូងខេត្ត នៅរសៀលថ្ងៃសុក្របានប្រាប់ថាអអ្នកកាសែតទាំងពីរបានទទួលស្គាល់កំហុសរបស់ខ្លួន?។

«ក្រោយពីបានសួរចម្លើយចប់សព្វគ្រប់ អយ្យការអមសាលាដំបូងខេត្តតាកែវសម្រេចមិនឃុំខ្លួន ដោយដោះលែងឱ្យមានសេរីភាពវិញ ក្រោយអ្នកកាសែតទាំងពីរបានទទួលស្គាល់កំហុសរបស់ខ្លួន។តើកំហុសអ្វីរហូតត្រូវចាប់វ៉ៃខ្នោះ? […] សំណុំរឿងនេះស្ថិតក្នុងការស៊ើបអង្កេតបន្ត»បើគ្រាន់តែសសេរវាជាសេរីភាពបើតាមច្បាប់ស្តីពីរបបសារពត៍មានដែលនៅមានសុពលភាពវាមិនដល់ថ្នាក់វ៉ៃខ្នោទេ។។

ក្រោយការដោះលែង លោក ស៊ាង ប៊ុនសុង ចាងហ្វាង គេហទំព័រសាន់ដេ បានបង្ហោះវីដេអូលើទំព័រហ្វេសប៊ុកព័ត៌មានរបស់ខ្លួននៅល្ងាចនេះ ដោយសូមទោសនិងសុំការអធ្យាស្រ័យពី លោកអធិការស្រុកបាទី និងលោកអភិបាលស្រុកបាទី ដែលគាត់បានផ្សាយព័ត៌មានកាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៦ ដែលបានប៉ះពាល់ដល់កិតិ្តយសអ្នកទាំងពីរ ដោយសារការភាន់ច្រឡំ?។

ចំណែកអភិបាលខេត្តតាកែវលោក វី សំណាង មានប្រសាសន៍ថា រដ្ឋបាលខេត្តបានចេញសេចក្ដីប្រកាសព័ត៌មានរួចហើយ ជុំវិញករណីចាប់ខ្លួនអ្នកកាសែតពីរនាក់នេះ។

លោក និយាយថា៖ «ខ្ញុំបានចេញសេចក្ដីប្រកាសព័ត៌មានហើយមើលតាមហ្នឹងទៅ។ […] ខ្ញុំចេញសេចក្ដីប្រកាសព័ត៌មានទាក់ទងការបិទកន្លែងហ្នឹង ហើយបងប្អូនយើងចេះតែចុះថាអាហ្នឹង មានកន្លែងស្កេម (Online Scam) ម៉េច អត់មានទេ បិទយូរហើយ»។

បើតាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តតាកែវ ចុះថ្ងៃទី១៣ ខែកុម្ភៈ ឱ្យដឹងថា ទីតាំងអគាររបស់ក្រុមហ៊ុន សុភមិត្តរ៉េស៊ីដិន ដែលមានទីតាំងនៅភូមិត្រយឹងខ្ពស់ ឃុំលំពង់ ស្រុកបាទី ត្រូវបានអាជ្ញាធរសម្រេចបិទតាំងពីខែកក្កដា ឆ្នាំ២០២៥ ខណៈបច្ចុប្បន្នទីតាំងនេះ ត្រូវបានក្រសួងមហាផ្ទៃទុកប្រើប្រាស់ជាអគារសម្រាប់ឃុំខ្លួនជនបរទេសបណ្ដោះអាសន្នដើម្បីត្រៀមបណ្ដេញចេញពីកម្ពុជា។យ៉ាងណា លិខិតរបស់រដ្ឋបាលខេត្តតាកែវនេះ មិនបានបញ្ជាក់ពីមូលហេតុនៃការចាប់ខ្លួនអ្នកកាសែតទាំងពីរនាក់នោះទេ។

អ្នកនាំពាក្យក្រសួងព័ត៌មានលោក ទេព អស្នារិទ្ធ មានប្រសាសន៍ថា ក្រសួងព័ត៌មានកំពុងប្រមូលព័ត៌មានពាក់ព័ន្ធអ្នកកាសែតទាំងពីរនាក់ ថាតើជាកំហុសវិជ្ជាជីវៈ ឬយ៉ាងដូចម្ដេច។លោក និយាយថា៖ «ដោយក្រសួងបានទទួលព័ត៌មានបថម មកថាសមត្ថកិច្ចត្រូវបន្តសាកសួរ ជុំវិញការផ្សាយព័ត៌មានមិនពិត ហើយដែលចំពោះករណីនេះ ក្រសួងកំពុងព្យាយាមស្វែងរកការសហការដើម្បីទទួលព័ត៌មាន និងស្វែងយល់ឱ្យបានច្បាស់ តើជាការជាប់ពាក់ព័ន្ធនឹងរឿងអ្វី ហើយតើជាកំហុសវិជ្ជាជីវៈ ឬការធ្វើខុសផ្សេងទៀត ឬយ៉ាងណា»។

លោកណុបវីនាយកប្រតិបត្តិសមាគមសម្ព័នអ្នកសារពត័មានកម្ពុជានិយាយថា៖នៅក្នុងករណីនេះ សមត្ថកិច្ច អាជ្ញាធរពាក់ព័ន្ធគួរតែមានការពិចារណា ហើយរឿងការអនុវត្តការងាររបស់អ្នកសារព័ត៌មាន យើងគួរតែប្រើប្រាស់ច្បាប់ស្ដីពីរបរសារព័ត៌មាន។ បើមានការខុសឆ្គង ឆកល្វែងនៅក្នុងប្រការណាមួយ យើងគួរតែមានការស្នើសុំទាមទារឱ្យមានការបកស្រាយពីអ្នកសារព័ត៌មាន ឬមួយក៏ការស្រាយបំភ្លឺ៕a jour takeo1