» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5534 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695705 នាក់

ស​សេ​ហ្វេ​ប៊ុ​កថា​លោក​ឧកញ៉ា​លី​យុង​ផាត់​ស្លាប់​សុំទោស​ហើយ​ដាក់​ឃុំ​ទៀត​អ្នកកាសែត​នៅ​សៀមរាប​សុំ​ឲ្យ​ដោះលែង​

 


​ខេត្តសៀមរាប​៖​ក្រុមអ្នកកាសែត​ក្នុង​ខេត្ត សៀមរាប​ប្រមាណ​៣០​ទៅ​៤០​នាក់ នៅ​រសៀល​ថ្ងៃទី ២៤​ខែមេសា ឆ្នាំ​២០២១ បាន​ទទូច​សុំ​ទៅ​ស្ថាប័ន​តុលាការ មេត្តា​ដោះលែង​លោក​លឹម​ហួរ​ចាងហ្វាង​កាសែត​ខ្មែរ​៧​មករា​អោយនៅ​ក្រៅ​ឃុំ​បន្ទាប់ពី​ចុះផ្សាយ​ក្នុង​ហ្វេ​ស​ប៊ុ​ក​ឯកជន​ប៉ះពាល់​កិត្តិយស​លោក​ឧកញ៉ា​លី​យុង​ផាត់​នាយក​ក្រុមហ៊ុន​អឹ​ល​វ៉ា​យ​ភី​គ្រុប​ដែលជា​ម្ចាស់​ស្ថា​នី​ទូរទស្សន៍​ភី​អិន​អិន​និង​ជា​សមាជិក​ព្រឹទ្ធសភា​។a hour j

​ការទទូច​សុំអោយ​នៅក្រៅ​ឃុំ​ពី​សំណាក់ ក្រុម​អ្នក កាសែត​ក្នុង​ខេត្តសៀមរាប​នេះ គឺ ក្រោយពេល​សមត្ថ កិច្ច​ចាប់ខ្លួន លោក​ចាងហ្វាង​ករណី​ផ្សាយ​ព័​ត៍​មាន​ត​សម​ហ្វេ​ស​ប៊ុ​កថា ឧកញ៉ា​លី យ៉ុង​ផាត់​ស្លាប់​ហើយ​ត្រូវបាន​តុលាការ​ឃុំខ្លួន​ក្រោយពី​បាន​ឲ្យ​សុំទោស​ជា​សា​ធា​រណះ​តាម​ហ្វេ​ស​ប៊ុ​ក​និង​ផ្សាយ​តាម​ស្ថា​នី​ទូរទស្សន៍​ភី​អិន​អិន​ផងដែរ​។​គេ​សង្ស័យថា​ការផ្សាយ​អាច​ត្រូវគេ​លួច​ហេ​គ​រ័​ព្រោះ​ត្រូវ​លោក​លឹម​ហួរ​លុបចោល​ភ្លាមៗ​ដែរ​ដែល​មានន័យថា​លោក​មិនមាន​ចេតនា​ក្លែង​ពត៍​មាន​បង្ខូចកេរ្តិ៍​អ្វី​ឡើយ​។​នេះ​បើតាម​ប្រ​ភ​ពី​អ្នក​សារ​ពត៍​មាន​ផ្សេង​។​

​លោក​លឹម ហួរ ចាងហ្វាង​ការផ្សាយ​កាសែត​ខ្មែរ​៧​មករា​ត្រូវបាន​នគរបាល​កា​រិ យា​ល័យ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​ខេត្តសៀមរាប​ចាប់​ឃាត់ខ្លួន​នា​ព្រឹក​ថ្ងៃទី​២៤​ខែមេសា​ឆ្នាំ​២០២១ ហើយ​បាន​បញ្ជូន​ខ្លួន​ទៅ​តុលាការ​ភ្លាម​នៅ​ថ្ងៃ​ដដែល​ក្រោយពី​ឲ្យ​សុំទោស​។​​នៅ​រសៀល​ថ្ងៃ​ដដែល លោក​យិន ស្រាង អ្នក​នាំ ពាក្យ​សាលាដំបូង​ខេត្តសៀមរាប មានប្រសាសន៍ តាម​ទូរ​សព្ទ័​ថា លោក​លឹម ហួរ បាន​ត្រូវ​លោក​ចៅក្រម​សម្រេច​ឃុំខ្លួន​ដាក់ពន្ធនាគារ​បណ្តោះអាសន្ន​ហើយ ដោយ​ចោទប្រកាន់​ពីបទ ក្លែង​ព័ត៌មាន​។​

​ក្នុងករណីនេះ លោក​លីវ សុខុន ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប បាន​ថ្លែង​តាម​ទូរ​សព្ទ័​ថា ករណីនេះ​លោក​បាន​កំពុង​ប្រមូល​ព័ត៌មាន​ដើម្បី​ជំរាបជូន​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​។ លោក​បន្តថា អ្នកសារព័ត៌មាន​ត្រូវធ្វើ​អ្វី​ឬ​ផ្សាយ​ព័ត៌មាន​ទៅតាម​ច្បាប់​ឬ​អ​ញ្ញា​ប័ណ្ណ ដែល​ក្រសួង​ផ្តល់អោយ​។​តែបើ​បុគ្គល​ធ្វើ​អ្វី​ដោយ​ឯកជន​ខ្លួនឯង ដូចជា​ផ្សាយ​ក្នុង​ហ្វេ​ស​ប៊ុ​ក​ឯកជន នោះ​វា​មិន​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​ក្រសួង​ឡើយ​។ តែ​រឿងនេះ​ខាង​មន្ទីរ​នឹង​បន្ត​តាមដាន​ទៅទៀត​។​

​ជាមួយនឹង​ការសម្រេច​ឃុំខ្លួន​លោក​លឹម ហួរ ចាង ហ្វា​ង​កាសែត​ខ្មែរ​៧​មករា របស់​ស្ថាប័ន​តុលាការ​នេះ ក្រុមអ្នកកាសែត​ក្នុង​ខេត្តសៀមរាប បាននាំគ្នា​ទទូច​សុំ​ស្ថាប័ន​តុលាការ មេត្តា​ដោះលែង​លោក​លឹម ហួរ អោយនៅ​ក្រៅ​ឃុំ ត្បិត​រូបគាត់​បានដឹង​កំហុស និង​បានធ្វើការ​ឡាយ​សុំទោស​ជា​សាធារណ​:​វិញ​ផងដែរ​ហើយ​។ ក្រុមអ្នកកាសែត​ក្នុង​ខេត្តសៀមរាប សង្ឃឹមថា តុលាការ​នឹង​ពិចារណា​ករណីនេះ​ជាមិនខាន​៕a hour j1 a hour j2 a hour j3 

​