» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6629 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696800 នាក់

រដ្ឋបាលស្រុកមុខកំពូល សម្រេចបញ្ឈប់ការងារក្រុមសណ្តាប់ធ្នាប់ចំនួន០២រូប ភ្លាមៗបន្ទាប់ពីបែករឿងដើរទាលុយដាក់ខែពីអាជីវករលក់មុខរោងចក្រថាអភិបាលស្រុកនិខេត្តកណញតាលឲ្យយក!?

 

ខេត្តកណ្តាល ៖ រដ្ឋបាលស្រុកមុខកំពូល បានចេញសេចក្តីជូនដំណឹងជាផ្លូវការ សម្រេចបញ្ឈប់ការងារក្រុមសណ្តាប់ធ្នាប់ចំនួន០២រូប ភ្លាមៗ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ក្រោយរកឃើញថា បានប្រព្រឹត្តអំពើផ្ទុយនឹងបទបញ្ជា វិន័យការងារ និងគោលការណ៍រដ្ឋបាល។a money kompoul2 

មន្ត្រីដែលត្រូវបញ្ឈប់ការងាររួមមាន៖១. ឈ្មោះ ប៉ែន រុន។២. ឈ្មោះ អៀន សម្បត្តិ ហៅ សុខ សុផល។ក្នុងនោះ រដ្ឋបាលស្រុកមុខកំពូលបានបញ្ជាក់ថា ការសម្រេចនេះ គឺដើម្បីពង្រឹងវិន័យ ការអនុវត្តការងារ និងរក្សាកិត្តិយសរបស់អង្គភាពរដ្ឋបាលឱ្យមានតម្លាភាព និងប្រសិទ្ធភាពក្នុងការបម្រើប្រជាពលរដ្ឋ។

សូមបញ្ជាក់ថាអ្នកប្រមូលលុយនៅលើដងផ្លូវជាតិលេខ៦ ត្រង់ចំណុចមុខរោងចក្រ”ស៊ីហាវ ហ៊ែនប៊ែក.ឯ.ក” អតីតរោងចក្រក្ដារបន្ទះ នៃស្រុកមុខកំពូល ឈ្មោះលោក សុខ សុផលបានទទួលស្គាល់ថា ខ្លួនពិតជាបានយកលុយដាក់ខែពីអ្នកលក់ទំនិញ.បន្លែ.ផ្លែឈើ. ប្រាកដមែន..!!។a money kompoul

លោក សុខ សុផលប្រាប់កាសែតថា ការកំណត់យកលុយពីអ្នកលក់ដូរ តាមរ៉ឺម៉កម៉ូតូលើដងផ្លូវជាតិបែបនេះ គឺមានរយៈពេល៤ខែមកហើយ!។ លោក សុខ សុផលបញ្ជាក់ថា លុយដែលខ្លួនប្រមូលបានរាល់ខែ គឺយកមកផ្គត់ផ្គង់ដល់រដ្ឋបាលស្រុកមុខកំពូល.!?។

លោក សុខ សុផល បញ្ជាក់ទៀតថា ខ្ញុំយកលុយពីអ្នកលក់ដូរត្រង់ចំណុចខាងលើ ដោយអនុវត្តតាមបទបញ្ជារបស់លោកអភិបាលស្រុក និងឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្ដាល !។

ករណីមានមនុស្សដើរប្រមូលុយដោយមិនមានការដេញថ្លៃឬមានការគាំទ្រពីក្រសួងហិរញ្ញវត្ថនេះដែរអភិបាលរងស្រុកម្នាក់ បានទទួលស្គាល់ថា គឺមានការយកលុយពិតមែន.!។ពលរដ្ឋដែលលក់ដូរលើដងផ្លូវជាតិលេខ៦ ត្រង់ចំណុចខាងលើ បានលើកឡើងថា ខាងរដ្ឋបាលស្រុកមុខកំពូល ពិតជាបាន កំណត់យកលុយដាក់ខែ ពីពួកខ្លួនប្រាកដមែន.!។

ពលរដ្ឋបន្តថា សម្រាប់អ្នកលក់ដូរតាមរ៉ឺម៉កខ្នាតតូច ឬក្រាលតង់ផ្ទាល់ហ្នឹងដី ១ខែបង់ឱ្យស្រុក.ចំនួន៥០.០០០រៀលជាកំហិត!។ ចំណែករ៉ឺម៉កម៉ូតូ លក់ផ្លែឈើរៀងធំបន្តិច.រ៉ឺម៉កលក់នំប៉័ងសាច់ និងរ៉ឺម៉កលក់ស្លាបមាន់ក្រឡុក ឬប្រហិតចៀនវិញ.គឺ១ខែបង់ចាប់ពី ៧០.០០០រៀលទៅ១០០.០០០រៀលយ៉ាងទៀងទាត់.!។តាមពលរដ្ឋ ការបង់លុយនេះ គឺមាន២ផ្នែកដាច់ដោយឡែកពីគ្នា ជាក់ស្តែងអ្នកលក់ដូរ នៅតាមចំហៀងប៉ែកខាងកើតនៃផ្លូវជាតិលេខ៦ បង់ឱ្យរដ្ឋបាលស្រុក.ដូចចំនួនខាងលើ.!។

ខណៈអ្នកលក់ដូរ ខាងកើតនេះទៀត គឺតាមបណ្ដោយរបងរោងចក្រ.កាបូប(ស៊ីហាវ ហ៊ែនប៊ែក.ឯ.ក)បង់ឱ្យខាងរោងចក្រ ក្នុង១ខែ ចំនួន២០០.០០០រៀល សម្រាប់១ប្លង់.!។ទាក់ទងព័ត៌មាននេះ ដើម្បីឱ្យមានចម្លើយទាំងសងខាង”អ្នកកាសែត”បានសុំការបំភ្លឺពីលោកស្រី ពៅ ចាន់ថា មេភូមិកណ្ដាលដោយលោកស្រី បានថ្លែងទទួលស្គាល់ថា ពិតជាមានការប្រមូលលុយ ពីអ្នកលក់ដូរលើដងផ្លូវជាតិលេខ៦ ប្រាកដមែន!។

លោកស្រីមេភូមិ បញ្ជាក់ថា ការយកលុយខែទាំងនេះ គឺខាងសណ្ដាប់ធ្នាប់ស្រុក ជាអ្នកយក.ពុំមែនប្រជាការពារឬអាជ្ញាធរភូមិ.នោះទេ.!។លោក ហុង គីរី អភិបាលរងស្រុកមុខកំពូលបានប្រាប់កាសែតថា បើមិនយកលុយពីពួកគាត់ តើឱ្យពួកគាត់.លក់ដូរអាណាធិបតេយ្យឬយ៉ាងណា.?។a gove poul a money kompoul a money kompoul3