» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7350 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697521 នាក់

សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ស្ពាន​អាកាស​និង​ផ្លូវ​ក្រោម​ដី​ចោមចៅ​សម្តេច​តេ​ជោ​ហ៊ុន សែន​ដាក់ចេញ​អនុសាសន៍​ថ្មីៗ​


​ភ្នំពេញ​៖​នៅ​ព្រឹក ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០២២ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី ចោមចៅ​ដែល​ទទួល​ម៉ៅការ​សាងសង់​ដោយ​ក្រុមហ៊ុន​វិនិយោគទុន​អានិកជន​កម្ពុជា (OCIC) កាលពី​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០១៨​។a bridge hun2

ស្ពាន​និង​ផ្លូវ​នេះ ប្រើប្រាស់​ពេលវេលា​សាងសង់ ៣០​ខែ​និង​ចំណាយ​ថវិកា​សាងសង់​ប្រមាណ​២២​លាន​ដុល្លារ​។ សម្តេច​តេ​ជោ​ចាត់ទុក ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​ចោមចៅ គឺជា​សមិទ្ធផល​ជា​ប្រវត្តិសាស្ត្រ​មួយទៀត​សម្រាប់​រាជធានី​ភ្នំពេញ ក្នុងចំណោម​សមិទ្ធផល​ផ្សេងៗ​ទៀត​ក្រោយពី​យើង​ទទួលបាន​សុខសន្តិភាព​។​​ការសាងសង់​ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី គឺ​ឆ្លើយតប​នឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ដែល​កំពុងមាន​កំណើន​ជា​រៀងរាល់​ថ្ងៃនេះ​។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា សមិទ្ធផល​ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​នៅ​រាជធានី​ភ្នំពេញ​ដែល​បាន​សាងសង់​កន្លងមក គឺ​បាន​ប្រើ​នយោបាយ​យក​ក្រុង​ចិញ្ចឹម​ក្រុង ឬ​អាច​ហៅថា យក​ស្លឹកត្នោត​ខ្ចប់​ស្ក​ត្នោត ពីព្រោះ​ដោយសារតែ​ទាំងអស់នេះ​បាន​ថវិកា​មកពី​ការអភិវឌ្ឍ​កោះ​ពេជ្រ ក៏ដូចជា​តំបន់​នានា​ក្នុង​ទីក្រុង​ភ្នំពេញ ដើម្បី​យកមក​អភិវឌ្ឍន៍​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ចាំបាច់​ក្នុង​ទីក្រុង​ភ្នំពេញ​។​

​ក្រៅពី​រឿង​ស្ពាន​អាកាស​និង​ផ្លូវ​ក្រោម​ដី​នៅថ្ងៃនេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា សម្តេច​កំពុង​ពិចារណា​ឱ្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ រៀបចំ​ដាក់​យុទ្ធសាស្ត្រ​បន្ថែម​ទៅលើ​បញ្ហា​ប្រេងឥន្ធនៈ ដោយ​សម្តេច​ចង់ឱ្យមាន​រៀបចំ​ស្តុក​យុទ្ធសាស្ត្រ​លើ​បញ្ហា​ប្រេង ដើម្បី​ឆ្លើយតប​សេចក្តីត្រូវការ​របស់​ប្រជាពលរដ្ឋ​។ សម្តេច​តេ​ជោ​បាន​ថ្លែងថា នៅពេល​មាន​សង្គ្រាម ទើប​មើលឃើញ​នូវ​តម្លៃ​សុខសន្តិភាព​។ សម្រាប់​ប្រទេស​កម្ពុជា បាន​មើលឃើញ​ពី​សារៈសំខាន់​នៃ​សុខសន្តិភាព​តាំងពី​ឆ្នាំ​១៩៧០​។ កត្តា​សន្តិ​ភាពជា​ចំណុច​ចាប់​ផ្តើមដំបូង បើ​គ្មាន​សុខសន្តិភាព​ទេ គឺ​គ្មាន​ការអភិវឌ្ឍ​អ្វី​ទាំងអស់​។

សម្តេច​តេ​ជោ​ហ៊ុន សេន បាន​មានប្រសាសន៍​ទៅកាន់​បងប្អូន​ជនរួមជាតិ​ថា សម្តេច​នៅតែ​ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​ក្នុងការ​បោះឆ្នោត​ឆ្នាំ​២០២៣​ខាងមុខ​។ សម្រាប់ ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត ជា​បេក្ខភាព​បន្តវេន​នាពេលខាងមុខ​។​​ទាក់ទង​ទៅនឹង​សេដ្ឋកិច្ចកម្ពុជា​សម្តេច​តេ​ជោ​បាន​មានប្រសាសន៍​ឲ្យ​ដឹងថា​រយៈពេល​៩​ខែ គិត​ចាប់ពី​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០២១ មកដល់ពេលនេះ កម្ពុជា​ជីក​មាស​បាន ២,២៧៥​គីឡូ​ចំនួន​នេះ​គិត​ត្រឹម​មួយកន្លែង​ប៉ុណ្ណោះ​។​

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍​ទៀតថា នៅ​ថ្ងៃទី​៣០ ខែមីនា ជា​ថ្ងៃ​ដែល​សម្តេច​សប្បាយ​ចិត្តខ្លាំង​ជាងគេ ដោយសារ​ពន្ធដារ​បាន​បំបែក​ឯកទគ្គកម្ម​សម្រាប់​ចំណូល​ផ្ទៃក្នុង ដោយ​ប្រមូលបាន ២៣៦​លាន​ដុល្លារ​។ ក្នុង​រយៈពេល​មួយ ខែមីនា​នេះ អាច​បាន​ចំណូល​ប្រមាណ​៧០០​លាន​ដុល្លារ​។ ចំណូល ខែមករា​ប្រមាណ​២៨៨​លាន ខែកុម្ភៈ​ប្រមាណ​២២៣​លាន ខែមីនា​ប្រមាណ​៧០០​លាន​។ សរុប​រយៈពេល​៣​ខែ​ឆ្នាំ​២០២២ ចំណូល​បាន​ជាង​១២០០​លាន​ដុល្លារ​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ណែនាំ​ឱ្យ​ព​ន្លឿ​ន​នៃ​ការលើក​កម្រិត​អ្នកមាន​ប្រាក់​សោធន​និវត្តន៍​ដែល​ទាប​ឱ្យ​លឿន​បន្តិច​។ សម្តេច​បាន​ណែនាំ​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រៀបចំ​បង្កើន​ថវិកា​សម្រាប់​អ្នកមាន​ប្រាក់បៀវត្សរ៍​ទាប ជាពិសេស​អតីតយុទ្ធជន​។ ការធ្វើ​បែបនេះ​គឺ​ដើម្បី​ដោះស្រាយ​វិសមភាព​ប្រាក់​ចូលនិវត្តន៍​របស់​មន្ត្រី​រាជការ​។​​នៅក្នុង​ឱកាស​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​ខាងមុខនេះ សម្តេច​តេ​ជោ​បាន​ណែ​នាំឱ្យ​ប្រជាពលរដ្ឋ​ជួបជុំ​លេង​សប្បាយ​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ តែ​ត្រូវ​បន្ត​អនុវត្តន៍​វិធាន​សុខាភិបាល ជាពិសេស​វិធានការ ៣​កុំ និង​៣​ការពារ​បាន​ជាប់​ខ្លួន​ជានិច្ច​។​a bridge hun a bridge hun1 


​