» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4932 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695103 នាក់

រដ្ឋ​ម​ន្ត្រិ​ពា​ណិ​ជ្ចក​ម្ម​កម្ពុជា​និង​ទូត​អាមេរិក​ជួប​ពិ​ក្សា​ការធ្វើ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​ក្នុងពេល​រដ្ឋមន្ត្រី​សាធារណៈ​ការសុំ​ឲ្យ​ជួយ​

​ភ្នំពេញ​៖​នៅ​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០២១ លោក ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ដ្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា និង​លោកប៉ា​ទ្រិ​ក​មឹ​ហ្វ៊ី​( W. Patrick Murphy) អគ្គរដ្ឋទូត សហរដ្ឋ​អាម៉េរិក​ប្រចាំ​ម្ពុ​ជា បាន​ជួបពិភាក្សា​ការងារ​ទ្វេរ​ភាគី ដើម្បី​ជំរុញ​កិច្ច​សហ​ប្រ​ត្តិ​ការ​លើ​វិស័យ​ពាណិជ្ជកម្ម និង​វិនិយោគ​។​ជំនួប​ក៏​ពិភាក្សា​ផងដែរ​អំពី​ការងារ​អាទិភាព​ក្នុងការ​ត្រៀមខ្លួន​ធ្វើជា​ប្រធាន​អាស៊ាន​ឆ្នាំ​២០២២ និង​បញ្ជាក់​ជាថ្មី​អំពី​ការបន្ត​កិច្ចសហប្រតិបត្តិការ​ជិតស្និទ្ធ​បន្ថែមទៀត​។a commerce usa

លោក​រដ្ឋមន្ត្រី បានលើកឡើង​អំពី​ការរីកចម្រើន​ពាណិជ្ជកម្ម​ទ្វេភាគី ក្នុង​អំ​ទ្បុ​ង​ពេល​នៃ​ការ​ប្រឈម​នឹង​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ ដែល​កំពុង​បង្ក​ផលប៉ះពាល់​ដល់​ការធ្វើ​ពាណិជ្ជកម្ម និង​របៀបរបប​រស់​នៅ​របស់​ប្រទេស​ទាំងអស់​នៅលើ​ពិភពលោក​។ ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​នៅតែមាន​ការកើនឡើង​កាលពី​ឆ្នាំ​កន្លងទៅ ដែល​សហរដ្ឋ​អាម៉េរិក​គឺជា​ទីផ្សារ​ធំ​របស់​កម្ពុជា​។ គិត​ត្រឹម​រយៈពេល ៧​ខែ​ចុង​ក្រោយនេះ​ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​-​អាម៉េរិក​មាន​ចំនួន ៤​ពាន់​លាន​ដុល្លារ​ជាង កើន​ឡើងជា ៣៧% ប្រើ​ប្រៀបធៀប​រយៈពេល​៧​ដូចគ្នា​ក្នុង​ឆ្នាំ​២០២០​។​

​លោក ប៉ាន សូរ​ស័ក្ដិ ក៏បាន​រំលឹក​ឡើងវិញ​អំពី​កិច្ចព្រមព្រៀង​ស្តីពី​ទំនាក់ទំនង​ពាណិជ្ជកម្ម និង​កិច្ចការពារ​កម្មសិទ្ធិបញ្ញា ដែល​ប្រទេស​ទាំង​ពីរបាន​ចុះហត្ថលេខា​កាលពី​ឆ្នាំ​១៩៩៦ កន្លងទៅ ដែល​បាន​ជំរុញ​ឱ្យ​វិស័យ​កម្មសិទ្ធិបញ្ញា​មានការ​រីកចម្រើន​ច្រើន​។​លោក​រដ្ឋមន្ត្រី ពាណិជ្ជកម្ម​បានបញ្ជាក់​ថា កម្ពុជា​បាននិងកំពុង​ប្រឹងប្រែង​សហការ​ជាមួយ​អង្គការ​កម្ម​សិទ្ធ​បញ្ញា​ពិភពលោក (WIPO) ក្នុងការ​សិក្សា​ចូល​ជា​សមាជិក​នៃ​សន្ធិសញ្ញា​អន្តរជាតិ​ពាក់ព័ន្ធ​នឹង​កម្មសិទ្ធិបញ្ញា​សំខាន់ៗ​ជាច្រើន​ទៀត និង​លើកកម្ពស់​វិស័យ​កម្មសិទ្ធិបញ្ញា​នៅ​កម្ពុជា​ឱ្យ​កាន់​តែមាន​ភាពប្រសើរ​ទ្បើង ដើម្បី​ផ្តល់​ទំនុកចិត្ត​ដល់​អ្នកវិនិយោគ​។​

​រដ្ឋមន្ដ្រីក្រសួង​ពាណិជ្ជកម្ម ក៏បាន​សម្តែង​ការស្វាគមន៍​នូវ​ការដាក់​ដំណើរ​រោងចក្រ​ដំ​ទ្បើង​រថយន្ត Ford នៅ​ខេត្តពោធិសាត់​ដែល​អាច​ផ្តល់ឱកាស​ជូន​ប្រជាជន​កម្ពុជា និង​ការផ្ទេរ​បច្ចេកវិទ្យា​និង​បាន​សម្តែង​ការស្វាគមន៍​ចំពោះ​ការបើក​ការិយាល័យ​របស់​ក្រសួងកសិកម្ម​អាម៉េរិក (USDA) ប្រចាំ​កម្ពុជា ដែល​អាច​លើកកម្ពស់​ផលិតភាព​វិស័យ​កសិកម្ម​កម្ពុជា ហើយ​តាមរយៈ​នេះ អាច​បង្កើន​កិច្ច​សហប្រតិបត្តិ​ពាណិជ្ជកម្ម​ទាក់ទង​នឹង​កសិកម្ម​រវាង​ប្រទេស​ទាំងពីរ ផងដែរ​។​
​សម្រាប់​លោក​ឯកអគ្គរ​ដ្ឋ​ទូត​អាមេរិក​វិញ ក៏បាន បាន​សន្យា​នឹង​ជួយ​គាំទ្រ​កម្ពុជា​ក្នុង​ប្រយុទ្ធ​ប្រឆាំងនឹង​កូ​វីដ​-១៩ និង​សម្តែង​ការគាំទ្រ​ដល់​កម្ពុជា​ក្នុងតួនាទី​ជា​ប្រធាន​អាស៊ាន​ឆ្នាំ​២០២២​។​

ដោយឡែក​កាលពី​ថ្ងៃទី​២៩ ខែកញ្ញា លោកប៉ា​ទ្រិ​ក​មឹ​ហ្វ៊ី​( W. Patrick Murphy) ក៏បាន​ជួប​ពោ​ក្សា​ជាមួយ​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ផងដែរ​។​លោក​រដ្ឋមន្ត្រី​ស៊ុនចាន់ថុល​បានស្នើ​ឱ្យ​ភាគី​អាមេរិក​ជួយផ្ដល់​សម្ភារៈ​បច្ចេកទេស ដើម្បី​ពង្រឹងគុណភាព​ផ្លូវថ្នល់​កម្ពុជា​។​
​លោក​រដ្ឋមន្ត្រី​បង្ហាញ​ពី​បំណង​ចង់ឃើញ​ក្រុមហ៊ុន​របស់​សហរដ្ឋអាមេរិក​មក​វិនិយោគ​នៅ​កម្ពុជា ដើម្បី​ចូលរួម​អភិវឌ្ឍ​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​កម្ពុជា​ដូចជា ផ្លូវជាតិ​លេខ​៤ ដែល​សាងសង់ឡើង​ដោយ​សហរដ្ឋអាមេរិក​នា​ពេលកន្លងមក និង​ជាពិសេស​ចង់ឃើញ​សហរដ្ឋអាមេរិក​ផ្ដល់ជំនួយ​បច្ចេកទេស​ជា​សម្ភារៈ​បរិក្ខារ​សម្រាប់​ខួង​ពិនិត្យមើល​គុណភាព​ផ្លូវ​ផងដែរ​។​​លោក​ឯកអគ្គរដ្ឋទូត​អាមេរិក បាន​សម្តែង​ការកោតសរសើរ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង និង​សមិទ្ធផល​របស់​ក្រសួង ព្រមទាំង​បង្ហាញ​ចំណាប់អារម្មណ៍​ក្នុងការ​ពង្រឹង និង​ពង្រីក​កិច្ចសហការ​ថែមទៀត ដើម្បី​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ឱ្យ​កាន់តែ​រីកចម្រើន​៕a commerce usa1 


​