
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 10469 នាក់
ម្សិលមិញ 8930 នាក់
សរុប 19707723 នាក់
ភ្នំពេញៈតាមរយៈហ្វេសប៊ុកនៅថ្ងៃទី១៣មិថុនាសម្តេចតេជោប្រមុខរដ្ឋស្តីទីសសេរថា:អាចមានការបកស្រាយខុសឬយល់តែធ្វើមិនយល់ឬជាការបំពានឬជាអំពើពុករលួយឬជាប្រមាថជាតិសាសន៍ឯងពីសំណាក់មន្ត្រីខិលខូចនិងឈ្មួញទុច្ចរិតទើបទំនិញថៃថ្មីៗបាននាំចូលមកប្រើប្រាស់នៅកម្ពុជា។
ដើម្បីបានជាពន្លឺនិងឈប់ល្ងង់តទៅទៀតខ្ញុំសូមចង្អុលប្រាប់ចំណុចសំខាន់មួយគឺ(ពេលណាព្រំដែនគោករវាងកម្ពុជា-ថៃនៅតែបន្តបិទ)គ្រប់មុខទំនិញទាំងអស់ដែលនាំចូលឆ្លងកាត់ព្រំដែនគោកគឺទំនិញខុសច្បាប់ជាទំនិញរត់ពន្ធជាទំនិញបំផ្លាញជាតិនិងប្រមាថជាតិ។ពេលដែលព្រំដែនគោកត្រូវបានបិទមនុស្សក៏មិនអាចឆ្លងបានទំនិញក៏មិនអាចឆ្លងបាន។
ទាក់ទង់ការនាំចូលតាមច្រកដែលនៅបើកសម្តេចតេជោបញ្ជាក់ថា៖សម្រាប់មនុស្សនិងទំនិញដែលឆ្លងកាត់តាមផ្លូវទឹកនិងផ្លូវអាកាសពិសេសទំនិញគឺជាសមត្ថកិច្ចរបស់គយដែលជាអ្នកកំណត់ថាខុសច្បាប់ឬត្រូវច្បាប់ព្រោះផ្លូវទឹកតាមកំពង់ផែសមុទ្រនិងផ្លូវអាកាសតាម(ព្រលានយន្តហោះ)ភាគីទាំង២កម្ពុជា-ថៃនៅដំណើរការជាធម្មតា។
ត្រូវប្រមូលផ្ដុំចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោកព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយនិងសូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់ព្រោះទំនិញខ្លះផលិតឆ្នាំ២០២៦ក្រោយព្រំដែនគោកត្រូវបានភាគីបិទ១ឆ្នាំមុនមកម្លេះហេតុអ្វីមានលើទីផ្សារកម្ពុជា។
ម្យ៉ាងទៀតប្រសិនបើទំនិញនោះវាសល់ពិតមែនក៏ល្មមផុតកំណត់រយៈពេលប្រើប្រាស់ហើយ។អ្នកប្រើប្រាស់គឺជាចៅហ្វាយកុំមានប្រាក់ទិញហើយទុកឱ្យគេមើលងាយទាំងសាមីខ្លួនទាំងជាតិសាសន៍។បើតាមប្រសាសន៍របស់សម្តេចតេជោមាននយ័ថាលោកហាមតែការគុបគិតលួចនាំទំនិញថៃចូលស្រុកខ្មែរតាមព្រុំដែនគោកដែលត្រូវបានបិទទេតើ!។
ទោះបីយ៉ាងណាការប្រកូកប្រកាសប៉ុន្មានថ្ងៃនេះគឹសម្តេចលោកចង់បំផុសនូវស្មារតីជាតិនិយមគឺពហិការទំនិញថៃដោយប្រជាពលរដ្ឋមិនមែនលោកហាមមិនឲ្យនាំទំនិញថៃតាមច្រកសមុទ្ទនិងអាកាសនិងតាមជើងគោកឆ្លងប្រទេសឡាវនោះទេ។ព្រោះរាជរដ្ឋាភិបាលដែលជាអង្គការនីតិប្រតិបត្តក៏មិនបានចេញប្រកាសហាមទេ។មានតែអ្នកជ្រុលនិយមមិនដឹងច្បាប់ទេដែលរិះគន់ហើយជេរបញ្ចោរចាប់ទោសអូសដំណើរអ្នកនាំចូលស្របច្បាប់។ប្រសិនបើចង់ពហិការទំនិញថៃរាជរដ្ឋាភិបាលគ្រាន់តែប្រកាសបិទការនាំចូលទៅវាស្រេចបាត់ទៅហើយ។បើអ្នកណាបំពានដាក់ទោសគ្មានអ្នកណាតវ៉ាទេ!។