» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5767 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695938 នាក់

ប្រជាពលរដ្ឋ​សប្បាយ​ចាប់​ត្រី​ដែល​ងាប់​អណ្តែត​ពេញ​ស្ទឹង​ព្រែក​ត្នោត​ដោយសារ​រោងចក្រ​បង្ហូ​កាកសំណល់​ពុល​,

​កំពង់ស្ពឺ​៖ ពលរដ្ឋ​មានការ​ភ្ញាស់​ផ្អើល​នាំគ្នា​ចុះ​ចាប់​ត្រី​ក្នុង​ស្ទឹង​ព្រែក​ត្នោត​ដែល​ពុល​ងាប់​អណ្តែត​ជា​លើក​ទី​២​នៅ​ព្រឹក​ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០២៣ ក្នុង​រយៈពេល​២​ឆ្នាំកន្លងមក​។​អាជ្ញាធរ​ដាក់ ការសង្ស័យ​លើ​រោងចក្រ​មួយ​បាន​បង្ហូរ​ទឹកស្អុយ​ចូលក្នុង​ស្ទឹង​។​a fish river2 

​រោងចក្រ​ដែល​អាជ្ញាធរ​សង្ស័យ​នោះ បាន​បំពុលបរិស្ថានរ​ហូតងា​ប់​ត្រី​ជា​លើក​ទី​២ ក្នុងឆ្នាំនេះ​គឺ​ក្រុមហ៊ុន Boengket Planting & Industrial Co., Ltd ផលិត​ដំណាប់​ស្វាយ​។ ប្រជាពលរដ្ឋ​ដែល​ទទួលរង​ផលប៉ះពាល់​រួមមាន​៖ នៅ​ភូមិ​ពាម​ទុង ឃុំ​ត្រែងត្រយឹង និង​នៅ​ភូមិ​កុមារ​ពេទ្យ ភូមិ​ចេក និង​ភូមិ​ក្រាំង​រលួស ស្ថិតក្នុង​ឃុំ​អូរ ស្រុក​ភ្នំស្រួច​។​​មន្ត្រី​បរិស្ថាន​ខេត្តកំពង់ស្ពឺ បាន​ឲ្យ​ដឹងថា ការចុះ​ត្រួតពិនិត្យ​នៅ​ទីតាំង​ជាក់ស្ដែង រោងចក្រ​ពុំបាន​រៀបចំ​សាងសង់​អាង​ប្រព្រឹត្តិកម្ម​សំណល់​រាវ និង​របាយការណ៍ EIA ទៅតាម​ការកំណត់​ឡើយ រោងចក្រ​នៅតែ​បន្ត​បង្ហូរ​សំណល់​រាវ ពី​រោងចក្រ​ផ្ទាល់ ដោយ​ពុំមាន​ការសម្អាត ចូល​តាម ប្រឡាយ​ដី (​ប្រវែង ០,៨​គីឡូម៉ែត្រ​) បន្ទាប់មក​ចូលទៅ​ស្រះ​ស្រុក​ចំនួន​៤​ដែលមាន​ស្ថានភាព​គោក​រាក់ រួច​ហូរ​ចូល​អាងទឹក​ទំនប់​ពាម​ទុង ដែលមាន​ទំហំ​ប្រមាណ ៣​ហិកតា ហើយ​ទឹក​សំណល់​ទាំង​នោះបាន​ហូរ​ចេញ​តាម​ប្រឡាយ​អូរ (​ប្រវែង ០,៣​គីឡូម៉ែត្រ​) បន្ត​ចូលទៅ​ស្ទឹងតូច (​ខ្សែទឹក​ខាងលើ​) ប្រវែង​ប្រមាណ ៥ គីឡូម៉ែត្រ បន្ទាប់មក​ហូរ ចូល​ស្ទឹង​ស្រែខ្លុង (​ខ្សែទឹក​ខាងក្រោម​) ប្រវែង​ប្រមាណ ១០ គីឡូម៉ែត្រ និង​ចុងក្រោយ ហូរ​ធ្លាក់​ទៅ​ស្ទឹង​ព្រែក​ត្នោត​។

ក្រុមការងារ​បាន​សង្កេត​ឃើញថា ការបង្ហូរ​សំណល់​រាវ​ចេញពី​រោងចក្រ បាន​បង្ក​ឱ្យ​ទឹកស្ទឹង​តូច និង​ស្ទឹង​ស្រែខ្លុង ឡើង​ពណ៌​ខ្មៅ និង​មាន​ក្លិនស្អុយ ព្រោះ​ពុំមាន​ចរន្តទឹក ហូរ​ពី​ផ្នែក​ខាងលើ (Up-Stream) មក​ផ្នែក​ខាងក្រោម (Down-Steam) ដើម្បី​ជួយ​ពង្រា​វ ឬ ជំរុញ​ឱ្យ​ទឹក​សំណល់​ទាំងនោះ​ហូរ​ចុះ​លឿន​ទៅ​ផ្នែក​ខាងក្រោម​ទេ ដោយនៅ​ផ្នែក​ខាងលើ នៃ​ដង​ស្ទឹងតូច​ត្រូវបាន​គេ​ទប់ទឹក​សម្រាប់ធ្វើ​ការស្រោចស្រព​។​
អាជ្ញាធរ​មូលដ្ឋាន ឲ្យ​ដឹងថា ស្ថានភាព​ទឹក​នៃ​ដង​ស្ទឹងតូច និង​ស្ទឹង​ស្រែខ្លុង (​ពី​ចំណុច​អាងទឹក​ទំនប់​ពាម​ទុង​ហូរ​ចូល​ស្ទឹងតូច​ដល់​ចំណុច​ស្ទឹង​ព្រែក​ត្នោត​) មាន​ប្រវែង​សរុប​ប្រមាណ​១៥​គម មាន​ពណ៌​ខ្មៅ ក្លិនស្អុយ ត្រី​ពុល​ងាប់ និង​ពុំ​អាច​ប្រើប្រាស់​បានឡើយ ។​

​ប្រភព​បន្តថា ក្រុមការងារ​បាន​យក​សំណាក​ទឹក​ចំនួន​ពីរ​ទីតាំង មក​ធ្វើ​ការវិភាគ​នៅនឹងកន្លែង​ផ្ទាល់ និង​នៅ​មន្ទីរពិសោធន៍​ក្រសួងបរិស្ថាន និង​ធ្វើ​សេចក្តីសន្និដ្ឋាន និង​សំណើ​វិធានការ​អនុវត្ត​បន្ត​ជារួម រយៈពេល​៤​ឆ្នាំ​មកហើយ (​តាំងពី​ឆ្នាំ​២០១៩) ក្រសួងបរិស្ថាន ស្ថាប័ន​ពាក់ព័ន្ធ និង​អាជ្ញាធរ​ដែនដី បានធ្វើ​ការណែនាំ​ឱ្យ​រោងចក្រ Boengket Planting & Industrial Co. Ltd អនុវត្ត​កែលម្អ​បញ្ហា បង្ក​ការបំពុល​បរិស្ថាន ប៉ុន្តែ​រោងចក្រ​ពុំបាន​អនុវត្ត​ទេ ដោយបាន​ត្រឹមតែ​ធ្វើការ​សន្យា​ទទួល​អនុវត្ត និង​លើក ហេតុផល​មក​សម្អាង​ជា​បន្តបន្ទាប់​។​​ដើម្បី​ទប់ស្កាត់​ការបំពុល​បរិស្ថាន​ឱ្យមាន​ប្រសិទ្ធភាព ក្រុមការងារ​សូម​គោរព​ស្នើសុំ​គោលការណ៍​ពី​ថ្នាក់ដឹកនាំ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ អនុវត្ត​នូវ​វិធានការ​រដ្ឋបាល​ចំពោះ​រោងចក្រ Boengket Planting & Industrial Co., Ltd ដូចខាងក្រោម​៖

*​ទី​១៖ ពិន័យ​អន្តរការណ៍​ពុំ​រាងចាល ជា​ប្រាក់​ចំនួន​សរុប ៦៣.០០០.០០០ រៀល ករណី​មិន​រៀបចំ​សាងសង់​អាង​ប្រព្រឹត្តិកម្ម​សំណល់​រាវ តាម​ការកំណត់ ចំនួន ២១.០០០.០០០ រៀល មិន​រៀបចំ​របាយការណ៍ វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន និង​សង្គម តាម​ការកំណត់ ចំនួន ២១.០០០.០០០ រៀល បាន​បញ្ចេញ​សំណល់​រាវ​លើស​ស្តង់ដារ បង្ក​ការបំពុល​ប្រភពទឹក​ធម្មជាតិ និង​ប៉ះពាល់​ដល់ ការរស់នៅ​របស់​ប្រជាពលរដ្ឋ ចំនួន ២១.០០០.០០០​រៀល​។​

*​ទី​២៖ តម្រូវឱ្យ​សង​ថ្លៃ​ការស្ដារ និង​ការខូចខាត​បរិស្ថាន និង​ធនធានធម្មជាតិ (​គុណភាព​ទឹក ដី និង​ជីវៈចម្រុះ​) ដែល​ចំនួន​ទឹកប្រាក់​កំណត់ ត្រូវ​យោង​លើ​របាយការណ៍​វាយតម្លៃ​របស់ នាយក​ដា្ឋ​ន EIA ហើយ​ចំនួន​ទឹកប្រាក់​នេះ ត្រូវ​បង់​ចូល​ផ្នែក​មូលនិធិ​បរិស្ថាន និង​សង្គម​។​*​ទី​៣៖ តម្រូវឱ្យ​រៀបចំ​សាងសង់​អាង​ប្រព្រឹត្តិកម្ម​សំណល់​រាវ ឱ្យបាន​រួចរាល់​ក្នុង​រយៈពេល​៦​ខែ​។ ស្ថិតនៅក្នុង​ដំណាក់កាល​នេះ មិន​អនុញ្ញាតឱ្យ​រោងចក្រ​ធ្វើការ​បង្ហូរ​សំណល់​រាវ​ចេញ​ក រោងចក្រ​ទេ ដោយ​តម្រូវ​ឱ្យប្រើ​សេវា​ប្រមូល សំណល់​ចេញពី​រោងចក្រ ជាមួយ​ក្រុមហ៊ុន ដែលមាន​ការអនុញ្ញាត​ពី​ស្ថាប័ន ឬ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ​។​
*​ទី​៤៖ តម្រូវឱ្យ​រៀបចំ​ធ្វើ​របាយការណ៍​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​និង​សង្គម ឱ្យបាន​រួចរាល់​ក្នុង​រយៈពេល​៦​ខែ​៕a fish river a fish river1 

​