» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5346 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695517 នាក់

ឈ្មួញ​នាំ​ធ្យូង​លក់​ឲ្យ​សៀម​តាម​ច្រក​បឹង​ត្រកួន​សុទ្ធតែ​សម​ត្ត​កិច្ច​!


​បន្ទាយមានជ័យ​៖​ប្រភពពី​មន្ត្រី​បម្រើ​ការងារ​នៅ​ច្រក​តំបន់​បឹង​ត្រកួន ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា​មាន​ឈ្មួញ​ដែលជា​សម​ត្ត​កិច្ច​ជាច្រើន​នាំគ្នា​បំផ្លាញ​ព្រៃឈើ​តាមរយៈ​នាំ​ធ្យូង​ទៅ​លក់​ឲ្យ​សៀម​។ ឈ្មួញ​ដែល​កំពុង​ធ្វើ​សកម្មភាព​នាំចេញ​ធ្យូង​តាម​ច្រក​តំបន់​បឹង​ត្រកួន មានដូចជា​ទី​១-​លោក​វរសេនីយ៍ឯក​(​ស័​ក្ដិ៍​៥) យឿ​ង មោះ មាន​តួនាទី​ជា​នាយរង​ការិយាល័យ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​-​សៀម ក្នុងស្រុក​ថ្មពួក​។a chacoal

ទី​២- ឈ្មោះ ជេ​ត សោម មេ​ស្នាក់ការ​សន្តិសុខ​៨៨៨ ប្រចាំ​ច្រក​តំបន់​បឹង​ត្រកួន និង​ទី​៣-​ឈ្មួញ​ដែល​ពលរដ្ឋ​មិនទាន់​ស្គាល់ឈ្មោះ​ដោយ​គ្រាន់តែ​បង្ហើប​ឲ្យ​ដឹងថា​ជា​ម្ចាស់​ស្តង់​ដំឡូង​មី ហើយ​ឈ្មួញ​ម្នាក់នេះ​ក៏​កំពុង​ដឹកជញ្ជូន​ធ្យូង​ចេញទៅ​ស្រុក​សៀម​ដោយ​គ្មាន​សមត្ថកិច្ច​ណា​ប៉ះពាល់​ឡើយ​។​ការដែល​ឈ្មួញ​ទាំងនោះ​អាច​ដឹកជញ្ជូន​ធ្យូង​ចេញទៅ​ស្រុក​សៀម​តាម​ច្រក​បឹង​ត្រកួន​យ៉ាង​គគ្រឹកគគ្រេង គឺមាន​ការឃុបឃិត​បើកដៃ​ពី​

សំណាក់​លោក ញឹក ប៊ុន​លេខ ប្រធាន​ស្នាក់ការ​គយ​ច្រក​បឹង​ត្រកួន ផងដែរ​ទើប​អ្វីៗ​អាច​ដំណើរការ​យ៉ាង​រលូន​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ធ្យូង​ដែល​ឈ្មួញ​ដឹកជញ្ជូន​តាម​រថយន្ត​ធំៗ​ចំណុះ​រាប់សិប​តោន​ចេញទៅ​ស្រុក​សៀម តាម​ច្រក​បឹង​ត្រកួន គឺ​បានមកពី​ការកាប់​ឈើ​មិនទាន់​គ្រប់​អាយុ​ឬ​ឈើ​ទាំង​តូច​ទាំង​ធំ​នៅក្នុង​ខេត្តបន្ទាយមានជ័យ និង​ខេត្តឧត្ដរមានជ័យ​ដែល​ចង់​ឬ​មិន​ចង់វា​នឹងធ្វើ​ឲ្យ​ព្រៃឈើ​ដែល​នៅ​សេសសល់​ក្នុង​ខេត្តបន្ទាយមានជ័យ និង​ខេត្តឧត្ដរមានជ័យ ត្រូវ​វិនាស​អន្តរាយរ​។​a chacoal1 

​ប្រភពពី​មន្ត្រី​អាជ្ញាធរ​ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា ថ្មីៗ​កន្លងទៅនេះ​មន្ត្រី​បរិស្ថាន​ស្រុក​ថ្មពួក បាន​ឃាត់​រថយន្ត​ដឹក​ធ្យូង​៤​គ្រឿង​របស់​ក្រុម​ឈ្មួញ​ដែល​បម្រុង​ដឹក​ធ្យូង​ចូលទៅ​ស្រុក​សៀម​តាម​ច្រក​តំបន់​បឹង​ត្រកួន ឲ្យ​ឈ្មួញ​ទាំងនោះ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព​នាំចេញ​ធ្យូង​ទៅ​ក្រៅប្រទេស​ផងដែរ​។ ក៏ប៉ុន្តែ​វិធានការ​របស់​មន្ត្រី​ការិយាល័យ​បរិស្ថាន​ស្រុក​ថ្មពួក គ្រាន់តែ​ជា​រឿង​លេងសើច​ប៉ុណ្ណោះ​ព្រោះ​ឥឡូវនេះ​ក្រុម​ឈ្មួញ​ទាំងនោះ​បង្កើន​សកម្មភាព​ដឹកជញ្ជូន​ធ្យូង​ចេញទៅ​ស្រុក​សៀម​តាម​ច្រក​តំបន់​បឹង​ត្រកួន​និង​ច្រករបៀង​ជាច្រើន​កន្លែង​ផ្សេងទៀត​យ៉ាង​រលូន​។a gate beung tro 

ប្រភពពី​មន្ត្រី​អាជ្ញាធរ​ស្រុក​ថ្មពួក បាន​ឲ្យ​ដឹងថា ឈ្មួញ​ជាច្រើន​នាក់​កំពុង​សម្រុក​ដឹកជញ្ជូន​ធ្យូង​ចេញទៅ​ស្រុក​យួន​តាម​ច្រក​បឹង​ត្រកួន យ៉ាង​គឃ្លើន​តាម​រថយន្ត​និង​តាម​គោយន្ត​កែច្នៃ​ជាច្រើន​គ្រឿង ហើយ​គ្មាន​សមត្ថកិច្ច​ណា​ចាត់វិធានការ​ទប់ស្កាត់​ឡើយ​។ មិនដឹងថា​តើ​លោក សួន បវរ អភិបាលខេត្ត​បន្ទាយមានជ័យ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្តបន្ទាយមានជ័យ​បាន​ជ្រាប​ពី​សកម្មភាព​ឈ្មួញ​ដែលជា​សម​ត្ត​កិច្ច​ដឹកជញ្ជូន​ធ្យូង​ចេញទៅ​ស្រុក​សៀម​ទាំងយប់​ទាំង​ថ្ងៃ​កំពុងតែ​ធ្វើ​ឲ្យ​ព្រៃឈើ​ដែល​នៅ​សេសសល់​ក្នុង​ខេត្តបន្ទាយមានជ័យ និង​ខេត្តឧត្ដរមានជ័យ អា​លាយ​ហិនហោច​អត់​ហ្ន​?៕a gate beung tro1 

​