» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6951 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697122 នាក់

ផ្លូវជាតិ​លេខ​១០ ខណៈ​បច្ចុប្បន្ន​សម្រេចការ​សាងសង់​បាន​ជាង ៨៣%​ពលរដ្ឋ​អាចធ្វើ​ដំណើរ​បាន​នា​រដូវវស្សា​នេះ​

 


​ភ្នំពេញ​៖ គម្រោង​ស្ថាបនា​ផ្លូវជាតិ​លេខ​១០ ត​ភ្ជាប់​ពី​ខេត្ត​ចំនួន​៣ រួមមាន ខេត្តបាត់ដំបង​-​ពោធិ៍សាត់ និង​ខេត្តកោះកុង (​សំឡូត​-​វាលវែង​-​កោះកុង​) មាន​ប្រវែង​សរុប ១៩៨,៥១៨ គីឡូម៉ែត្រ សម្រេចការ​សាងសង់​បាន ៨៣,៣៦% គិត​ត្រឹម​បំណាច​ខែឧសភា ឆ្នាំ​២០២៤​។a road koh2 

លោក ផន រឹម អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន នៅ​ថ្ងៃទី​០៥ ខែមិថុនា ឆ្នាំ​២០២៤ បាន​ឲ្យ​ដឹងថា លទ្ធផល​ការងារ​សាងសង់​សម្រេចបាន រួមមាន​៖ ការងារ​ផ្លូវថ្នល់​សម្រេចបាន ៨៧,៣១%, ការងារ​ស្ពាន​សម្រេចបាន ៩១,១៨%, ការងារ​ស្ពាន​ខ្ពស់​ជាងគេ​ប្រវែង ៥៣០​ម៉ែត្រ សម្រេចបាន ៤១,៥០% ដែល​គ្រោង​ដាក់ឱ្យ​ប្រើប្រាស់​សាកល្បង​នៅ​ចុងខែ​មីនា ឆ្នាំ​២០២៥​ខាងមុខ ខណៈ​ការងារ​លូ​កាត់​ទទឹង​ថ្នល់​សម្រេចបាន ៩៩,៨២% និង​ការងារ​លូ​បណ្តោយ​ថ្នល់ និង​ជញ្ជាំង​ការពារ​ជើងទេរ​អនុវត្តបាន ៨៩,៨៤%​។

​សម្រាប់​ការធ្វើដំណើរ​លោក​ផន​រឹម បាន​បញ្ជាក់ថា នៅ​រដូវវស្សា​នេះ​ផ្លូវជាតិ​លេខ​១០ ប្រជាពលរដ្ឋ​អាចធ្វើ​ដំណើរ​បាន​ដោយ​រលូន តែ​ត្រូវមាន​ការប្រុងប្រយ័ត្ន ដោយសារ​កំណាត់​ផ្លូវ​ខ្លះ​នៅ​ជា​ក្រួស​ក្រហម និង​កំណាត់​ផ្លូវ​ខ្លះទៀត អាច​រអិល​ដោយ​អន្លើ​ពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​។

​បច្ចុប្បន្ន កំណាត់​ផ្លូវ​លេខ​១០ មាន​ស្ថានភាព ដូចតទៅ​៖ ពី pk0 (​សំឡូត​) -pk60 (​ក្រពើ​ពីរ​) កៅស៊ូ ,​ពី pk 60-pk 85 ក្រួស​ក្រហម ,​ពី pk 85-pk112 (​អូរ​សោម​) កៅស៊ូ​, ពី​pk 112-pk 130 ក្រួស​ក្រហម (​អាច​រអិល​បន្តិចបន្តួច​ពេល​ភ្លៀង​លើ​កំណាត់​ខ្លះៗ​) ,​ពី​pk 130-pk 160 កៅស៊ូ​,pk 160 -pk 175 ក្រួស​ក្រហម និង​ពី​pk 175-pk 198 (​កោះកុង​) កៅស៊ូ​។

​គួរ​បញ្ជាក់ថា ផ្លូវជាតិ​លេខ​១០​នេះ ជា​ប្រភេទ​ផ្លូវ Grade III ក្រាល​កៅស៊ូ​ពីរ​ស្រទាប់ (DBST) មាន​ប្រវែង​ផ្លូវ​សរុប ១៩៨,៥១៨​គីឡូម៉ែត្រ និង​ទទឹង ៩​ម៉ែត្រ​។ គម្រោង​សាងសង់​ផ្លូវ​នេះ មាន​រយៈពេល ៦៦​ខែ និង​បានចាប់ផ្ដើម​សាងសង់​ពីថ្ងៃ​ទី​១៨ ខែធ្នូ ឆ្នាំ ២០១៩ ហើយ​គ្រោង​នឹង​បញ្ចប់​នា​ខែមិថុនា ឆ្នាំ​២០២៥ ខាងមុខនេះ​៕a road koh a road koh1 a road koh3 

​