» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 12356 នាក់

ម្សិលមិញ 9639 នាក់

សរុប 20702527 នាក់

ការ​សាកល្បង​ជាថ្មី​ខ្សែ​រថភ្លើង Kiha183-182 សម្រាប់​អ្នកដំណើរ​ភ្នំពេញ​-​ប៉ោយប៉ែតបានជោគជ័

a train pet


​ភ្នំពេញ​៖ ដំណើរការ​សាកល្បង​ខ្សែ​រថភ្លើង Kiha183-182 លើផ្លូវ​ដែក​ភាគ​ខាងជើង (​ភ្នំពេញ​-​ប៉ោយប៉ែត​) ចំនួន ៤​ទូ គឺ Kiha183-4559, Kiha182-7561, Kiha182-7552 និង​Kiha182-4558 នៅ​រសៀល​ថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២៤​នេះ បាន​ត្រលប់​ពី​ស្ថានីយ​ប៉ោយប៉ែត​មកកាន់​រាជធានី​ភ្នំពេញ​វិញ​ហើយ បន្ទាប់ពី​ការបើក​សាកល្បង​ជាថ្មី​ប្រកបដោយ​ជោគជ័យ​។

​លោក ផន រឹម អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានលើកឡើង​តាមរយៈ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ថា ដំណើរការ​សាកល្បង​នេះ ដើម្បីឱ្យ​ក្រុមការងារ​បច្ចេក​បន្ត​ត្រួតពិនិត្យ និង​សិក្សា​លម្អិត​រួមគ្នា លើ​ដំណើរ​ការកែ​ប្រព័ន្ធ​ជើង​ក្រោម​, ទ្វារ​ចេញ​-​ចូល​,​ប្រព័ន្ធ​ម៉ាស៊ីនត្រជាក់​,​ច្រកទ្វារ​សុវត្ថិភាព សម្ភារៈ​បរិក្ខា និង​ការងារ​ផ្សេងៗ​ទៀត ដើម្បី​ប្រា​កថា​មាន​សុវត្ថិភាព​ខ្ពស់​សម្រាប់​ដឹកជញ្ជូន​អ្នកដំណើរ មុននឹង​សម្រេច​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នាពេល​ឆាប់ៗ​ដ៏​ខ្លី​ខាងមុខ​។

​លោក​បាន​បន្តថា Kiha183-182 បាន​រត់​ដោយ​រលូន​លើផ្លូវ​ដែក​ភាគ​ខាងជើង (​ភ្នំពេញ​-​ប៉ោយប៉ែត​) ដោយបាន​ចេញដំណើរ​ពី​ស្ថានីយ​ភ្នំពេញ​កាលពី​ព្រឹក​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០២៤​នេះ​។​លោក​បាន​បន្ថែមទៀតថា ដំណើរ​ការបើក​សាកល​ល្បង​រថភ្លើង​ជប៉ុន​លើផ្លូវ​លើ​ផ​ផ្លូវដែក​ដ៏​វែង ដោយ​ឆ្លងកាត់​ខេត្ត​ជាច្រើន ក៏​ជា​ផ្នែក​មួយ នៃ​ការ​ពិនិត្យមើល​ឡើងវិញ​ស្ថានភាព​ផ្លូវដែក​សម្រាប់​អ្នកដំណើរ និង​ជា​សារ​ប្រាប់​ទៅ​អ្នកដំណើរ​ពី​ការ​ដំណើរការ​ឡើងវិញ ខ្សែ​រថ​សម្រាប់​អ្នកដំណើរ (​ភ្នំពេញ​-​ប៉ោយប៉ែត​) បន្ទាប់ពី​ផ្អាក​រយៈពេល​វែង ចាប់ពី​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​។ ចំពោះ​ការដឹក​ទំនិញ​បានធ្វើ​ឡើងជា​ប្រចាំ (៣​ជើង​ក្នុង​មួយ​សប្តាហ៍​)​។

​គួរ​បញ្ជាក់ថា ក្រុមការងារ​នាយកដ្ឋាន​ផ្លូវដែក នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន នឹង​បន្តធ្វើ​ការងារ​បន្ថែមទៀត​ជាមួយ​អាជ្ញា​ស្រុក​-​ខេត្ត ដែលមាន​ផ្លូវដែក​ឆ្លងកាត់​លើ​ការងារ​សុវត្ថិភាព​,​ការរំលោភបំពាន​ចំណី​ផ្លូវដែក​,​ការដាក់​ត​បណ្តាញ​ខ្សែកាប​, ខ្សែ Internet ដែល​រំខាន និង​ប៉ះពាល់​ដល់​ដំណើរការ​ខ្សែ​រថភ្លើង​បើកបរ និង​ឆ្លងកាត់​។

​កាលពីពេល​ថ្មីៗ​នេះ ក្រុមហ៊ុន Royal Railway Cambodia របស់​អ្នកឧកញ៉ា គិត ម៉េង បាន​នាំចូល​ទូរ​រថភ្លើង KiHa ១៨៣ ដែល​អាច​រត់​ក្នុង​ល្បឿន​ប្រមាណ ១១០​គីឡូ​ម៉េ​ត្រ ក្នុង​១​ម៉ោង ពី​ប្រទេស​ជប៉ុន​ចំនួន ១១​គ្រឿង​។ តាមរយៈ​វត្តមាន​ទូរ​រថភ្លើង​ថ្មី​នេះ ត្រូវបាន​អ្នកជំនាញ​ក្នុង​វិស័យ​ដឹកជញ្ជូន អះអាងថា វា​នឹង​ធ្វើឱ្យ​ការដឹកជញ្ជូន​ទំនិញ​ចេញចូល​កម្ពុជា រួមទាំង​ការដឹក​អ្នកដំណើរ មាន​សន្ទុះ​កាន់តែខ្លាំង ដោយសារ​ការដឹកជញ្ជូន​តាម​រថភ្លើង​មានតម្លៃ​សមរម្យ កាត់បន្ថយ​ថ្លៃដើម ហើយ​អាច​ដឹកទំនិញ​បាន​ច្រើន​៕a train pet2 

​