» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6290 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696461 នាក់

”​កា​រប​ង្គ្រា​ប​បទល្មើស​ជលផល​លើ​បឹង​ទន្លេសាប​” តាម​បញ្ជា​របស់​សម្តេច​តេ​ជោ​ហ៊ុនសែន​រដ្ឋមន្ត្រី​ជំនាញ​មេ​ទ​ព័​មេ​ប៉ូលិស​អយ្យកា​និង​ចៅហ្វាយខេត្ត​ទាំង​៦​ជុំវិញ​បឹង​ទន្លេសាប​សន្យាថា​លេង​មែនទែន​!

​ភ្នំពេញ​៖​កិច្ចប្រជុំ​អន្តរក្រសួង​និង​អាជ្ញាធរខេត្ត​បានបើកធ្វើ​នៅ​ទីស្តីការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​នា​រសៀល​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០២២ ជា​លើក​ទី​២បន្ទាប់ពីបាន​ប្រជុំ​ចង្អៀត​លើក​ទី​១​កាលពី​ថ្ងៃ​ទ​២៤​មិនា​​។​គោលបំណង​នៃ​កិច្ចប្រជុំ​លើក​ទី​២ នេះ​គឺ​ដើម្បី​ប្រមូល​ធាតុ​ចូល​សំខាន់ៗ​បន្ថែមទៀត​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ពិសេស​ជាមួយ​ឯកឧត្តម​អភិបាល​នៃ​គណ​:​អភិបាលខេត្ត​ទាំង​៦​។​a fish protec 

​កិច្ចប្រជុំ​បោះ​មេ​ដោយ​លោក​រដ្ឋមន្ត្រី​កសិកម្ម វេ​ង សាខុន និង​មានការ​អញ្ជើញ​ចូលរួម​ពី​លោក​សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ។​លោក​កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ លោក ម៉ៅ ហាក់ រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក និង​ឧតុនិយម លោកនាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ។​មន្ត្រី​តំណាង​ឲ្យ​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា និង​តំណាង​នាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន​។ ដោយឡែក​ខាង​អាជ្ញាធរខេត្ត​មាន​៖ លោក សាន់ យូ អភិបាលរង​ខេត្ត​កំពង់ ឆ្នាំង ។​លោក ជាវ តា​យ អភិបាលខេត្ត​ពោធិ៍សាត់​។ លោក សុខ លូ អភិបាលខេត្ត​បាត់ដំបង ។​

លោក​លី សារី អភិបាលខេត្ត​បន្ទាយ មានជ័យ ។​លោក ទៀ សីហា អភិបាលខេត្ត​សៀមរាប និង​លោក ងួន រតន​: អភិបាល​នៃ​គណ​:​អភិបាលខេត្ត​កំពង់ធំ​។ លោក​រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ លោក​អគ្គលេខាធិការ​ដែល​ទទួលបន្ទុក​ខេត្ត​គោលដៅ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​ប្រធាន​រដ្ឋបាល​ជលផល និង​រដ្ឋបាល​ព្រៃឈើ និង​នាយ​ខ័​ណ្ឌ​ជលផល​នៃ​ខេត្ត​គោលដៅ​ទាំង ៦ ក៏មាន​វត្តមាន​ផងដែរ​។​​កិច្ចប្រជុំ​អន្តរក្រសួង​បាន​ឯកភាពគ្នា​ជា​ឯកច្ឆន្ទ ដាក់ចេញ​នូវ​វិធានការ​ជាបន្ទាន់ ក្នុងការ​សហការគ្នា​អនុវត្ត​នូវ​វិធានការ​សំខាន់ៗ​ទៅតាម​ស្មារតី​នៃ​កិច្ចប្រជុំ​ដូចខាងក្រោមៈ​

១៖ប្រគល់ជូន អភិបាលខេត្ត​ទាំង​៦ នៅ​ជុំវិញ​បឹង​ទន្លេសាប​សហការ​ជាមួយ​ប្រធាន​សាលាដំបូង និង​ព្រះរាជអាជ្ញា​អម​សាលាដំបូង នៃ​បណ្តា​ខេត្ត​ជាប់​បឹង​ទន្លេសាប​ទាំងអស់​ពិនិត្យ និង​ស្រាវជ្រាវ​រាល់​សំណុំរឿង​បទល្មើស​នេសាទ​ដែល​ស្ថិតក្រោម​សមត្ថកិច្ច​របស់ខ្លួន ដើម្បី​យកមក​ចាត់ការ​តាមច្បាប់​ឱ្យបាន​ឆាប់រហ័ស ដោយ​ម៉ឺងម៉ាត់ និង​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់ សំដៅ​ពង្រឹង​ប្រសិទ្ធភាព​ច្បាប់ និង​ការពារ​ធនធានធម្មជាតិ ពិសេស​ធនធាន​ជលផល​នៅ​តំបន់​បឹង​ទន្លេសាប​។​

2. កំណត់​ឧបករណ៍​សំខាន់​មួយចំនួន​ដែល​ជនល្មើស​ប្រើប្រាស់​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ធនធាន​ជលផល ដើម្បី​ធ្វើការ​បង្ក្រាប​ជាបន្ទាន់​។​
3. បង្កើត​ទីបញ្ជាការ​ឈរជើង​ថ្នាក់ជាតិ​ជា​អចិន្ត្រៃយ៍​នៅ​ទីតាំង​សំខាន់ៗ​ចំនួន​០២​កន្លែង ជាបឋម ក្នុង​ចំណា​ម ៥​កន្លែង នៅ​បឹង​ទន្លេសាប​ដើម្បី​តាមដាន​ត្រួតពិនិត្យ​ជាប្រចាំ​នូវ​រាល់​សកម្មភាព​ល្មើស​ជលផល​ជាប្រចាំ និង​ធ្វើ​អន្តរាគមន៍​តាម​ការចាំបាច់​។​

៤. គណៈបញ្ជាការ​ឯកភាព​ថ្នាក់​ខេត្ត​ទាំង​៦​ត្រូវ​៖4.1. បង្កើត​ទីបញ្ជាការ​ស្រាល​នៅតាម​បណ្តា​ទីតាំង​ចំ​បាច់​សំខាន់ៗ ដែល​ស្ថិតក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន​។​
4.2. ចាត់តាំង​មន្ត្រីក្រោមឱវាទ​របស់ខ្លួន​ធ្វើការ​ផ្សព្វផ្សាយ​ជាបន្ទាន់​នូវ​វិធានការ​របស់​រាជរដ្ឋាភិបាល ក្នុងការ​ទប់ស្កាត់​បទ​ល្មើស​ជលផល តាមរយៈ​ការអនុវត្ត​គោលនយោបាយ​ភូមិ​/​ឃុំ មាន​សុវត្ថិភាព​។​

4.3. ចាត់​មន្ត្រីក្រោមឱវាទរ​បស់​ខ្លួន​ក្នុង​ការធ្វើជំរឿន និង​ការស្រាវជ្រាវ រក​ឧបករណ៍ និង​មធ្យោបាយ​ដែល​ប្រព្រឹត្ត​បទល្មើស​ជាបន្ទាន់​។​
4.4. ផ្តល់​ការគាំទ្រ កិច្ចសហការ និង​កិច្ចសម្របសម្រួល​ចាំបាច់​នានា ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ ដល់​ក្រុមការងារ​ថ្នាក់ជាតិ និង​សមត្ថកិច្ច​អនុវត្ត​ច្បាប់ ក្នុងការ​ចុះបង្ក្រាប​បទ​ល្មើស​នេសាទ​នៅក្នុង​សមត្ថកិច្ច​នៃ​បណ្តា​ខេត្ត​ដែល​ជាប់​នឹង​បឹង​ទន្លេសាប​។​4.5. ពង្រឹង​ការអនុវត្ត​ច្បាប់​ឱ្យបាន​ម៉ឺងម៉ាត់ និង​ដោយ​គ្មាន​ការយោគយល់​ចំពោះ​បទល្មើស​នេសាទ និង​ជនល្មើស​នេសាទ​ដែល​បំផ្លិចបំផ្លាញ​ធនធាន​ជលផល​នៅ​តំបន់​បឹង​ទន្លេសាប​។​

5. ក្រុមការងារ​ថ្នាក់ជាតិ​ត្រូវ​ចុះ​ពិនិត្យ​ទីតាំង​ទាំង​៥ ដែល​ត្រូវ​ឈរជើង​ជា​អចិន្ត្រៃយ៍ នៅ​ថ្ងៃស្អែក ទី​២៧ ខែមីនា ឆ្នាំ​២០២២ ខាងមុខនេះ​។​
6. លេខាធិការដ្ឋាន​ថ្នាក់ជាតិ​មួយ​ត្រូវបាន​បង្កើតឡើង​នៅ​ទីស្តីការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដើម្បី​ធ្វើការ​សម្របសម្រួល​រាល់​សកម្មភាព​របស់​ក្រុមការងារ​ចម្រុះ​ថ្នាក់ជាតិ និង​ថ្នាក់​ខេត្ត ។​7. គណៈកម្មការ​អន្តរក្រសួង​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​នេសាទ​នៅ​បឹង​ទន្លេសាប​នឹងត្រូវ​ធ្វើការ​កែសម្រួល​ឱ្យស្រប​តាម​តម្រូវការ​ជាក់ស្តែង​។​ប្រា​វ៉ូ​!​បើតាម​កា​រស​ម្រ​ច​ខាងលើ​កុំថាឡើយ​មនុស្ស​សូម្បី​ត្រី​ក៏​ចេញចូល​មិន​រួច​ដែរ​។​តែចាំមើលមើតើានប៉ុន្មនខ្យល់?៕a fish protec1 a fish protec2 a fish protec3 

​