» មកដល់ពេលនេះ​វៀតណាម​មិនទាន់​រកបាន​ប្រធានាធិបតី​ថ្មី​​នៅឡើយ​? » ដូច​ការ​គិតទុក លោកជំទាវ​អ្នកឧកញ៉ា ម៉ៅ ចំណាន ជាប់​ជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ អាណត្តិ​ទី​៦ » នៅពេល​កូនស្រី​ធំ​ឆ្អឹង ខឹង​ឪពុកម្ដាយ​ស្ដីបន្ទោស​រឿង​លេង​ឆាត និង​មិន​ឲ្យ​ដើរលេង​ជាមួយ​មិត្តភក្ដិ វេច​បង្វិច​រត់ចោល​ផ្ទះ​បាត់​ » លោក​ស៊ុនចាន់ថុល​ថា​គម្រោង​ព្រែកជីក​ហ្វូណន​តេ​ជោ​សិក្សា​ដោយ​អ្នកជំនាញ​ជាតិ និង​អន្តរជាតិ​ចំនួន​៤២​រូប » កប៉ាល់​យោធា​វៀតណាម ១​គ្រឿង ចូល​ចត​នៅ​កំពង់ផែ​អន្តរជាតិ ក្រុងព្រះសីហនុ​ក្នុងពេល​កប៉ាល​យោធា​ចិន​ពីរ​គ្រឿង​នៅ​រាម​? » ប្រជា​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត ជោ​ត​នា​រាម​បាក់​តាង បាននាំគ្នា​ផ្ទុះ​ការតវ៉ា​ទាមទារ​បណ្ដេញ ចៅអធិការ​វត្ត​ចេញពី​វត្ត​ » មុន​នាំ​កាសែត​ជួប​នាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួង​ពត៍​មាន​ប្រកាសថា​កម្ពុ​ជាមាន​សេរីភាព​សារ​ពត៍​មាន​ » ប្រសាសន៍​សំខាន់ៗ​របស់​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ទាក់ទង​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​និងការកសាងព្រែកជីក » តារា​កំប្លែង​មាឌធំ​នាយ ធុង បានទទួល​មរណភាព​ហើយ នៅថ្ងៃនេះ ដោយសារ​ជំងឺ​សួត​ » អ្នកលក់​អន​ឡាញ​ជេ​បញ្ចោរ​អ្នកទិញ​ត្រូវ​ហៅ​មក​ធ្វើ​កិច្ចសន្យា សុំទោស​! » បន្ទាប់ពី​ជួប​មេដឹកនាំ​ថៃ ដើម្បី​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី ជំរុញ​ការវិនិយោគ​និង​ទេសចរណ៍​ស៊ុ​លត​ង់​ព្រុយ​ណេ​ ​យាង​មក​ទទួលទាន​អាហារ​ពេលព្រឹក​ជាមួយ សម្ដេច​តេ​ជោ ព្រមទាំង​កូនប្រុស​ទាំងបី​ » ហេ​តុង​អី​បង្ក្រាប​បទល្មើស​ព្រៃឈើ​នៅ​ខេត្តស្ទឹងត្រែង​ទាល់តែ​មាន​មនុស្ស​របស់​នាយករដ្ឋមន្ត្រី​ចុះ​? » រកឃើញបេក្ខភាព​ពេញសិទ្ធិ​សម្រាប់​ការ​ឈរឈ្មោះ​បោះឆ្នោត​ជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​អាណត្តិ​ថ្មី » ក្រុងភ្នំពេញ​កាប់​ដើមឈើ​មួយ​ដើម​អាជ្ញាធរ​រករឿង​តែបើ​ដើមឈើ​រលំ​លើប្រជាពលរដ្ឋស​ម្ងឺ​ចឺន​!? » ថៃ រុះរើ​គណៈរដ្ឋមន្ត្រី​ជា​ផ្លូវការ​បន្ទាប់ពី​ដំណើការ​បាន​ជិត​១​ឆ្នាំ​

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 98 នាក់

ម្សិលមិញ 4563 នាក់

សរុប 14167474 នាក់

នាយក​រដ្ឋ​បា​សាលាស្រុក​សង្កែ​ខេត្តបាត់ដំបង​សុំលាលែង​ពី​តំណែង​ព្រោះ​ឈឺចិត្ត​រឿង​ការងារ​

 

​ខេត្តបាត់ដំបង ៖ លោក គង់ សុ​គុណ្ណា នាយក​រដ្ឋបាល​សាលាស្រុក​សង្កែ​បានដាក់​ពាក្យ​ទៅកាន់​ក្រសួងមហាផ្ទៃ ស្នើសុំ​ឈប់​ពី​តួនាទី​ការងារ កាលពី​ថ្ងៃទី​២១ វិច្ឆិកា ឆ្នាំ​២០២២ ដោយសារតែ​លោក​ឈឺចិត្ត ចំពោះ​ការងារ​ចាត់តាំង​តួនាទី​មិន​ប្រក្រតី​អភិបាលរង​ស្រុក​សង្កែ​ពីររូប​ដែល ផ្ទុយ​ពី​គោល​ការ​របស់​ក្រសួងមហាផ្ទៃ ។a admin sakae 

​យោងតាម​លិខិត​លាលែង​របស់លោក គង់ សុ​គុណ្ណា ចុះ​ថ្ងៃទី ២១ វិច្ឆិកា ឆ្នាំ​២០២២ មាន កម្មវត្ថុ​សុំ​អនុញាត​លាឈប់​ពី​តួនាទី មុខតំណែង​ជា​នាយក​រដ្ឋបាល សាលាស្រុក​សង្កែ ។​លោក គង់ សុ​គុណ្ណា បានបង្ហាញ​ហេតុផល​នៅក្នុង​ពាក្យស្នើសុំ​លាលែង​យ៉ាង​ដូច្នេះ​ថា «​មូលហេតុ រូបខ្ញុំ​បាទ​មាន​សុខភាព​ផ្លូវចិត្ត​»​។ ក្នុងន័យនេះ លោក បាន​និយាយ​សំដៅ​ទៅលើ​ការតែងតាំង​អភិបាលរង​ស្រុក​សង្កែ ថ្មី​ចំនួន​ពីររូប ដែល​លោក​រិះគន់ថា ជាការ​តែងតាំង​ដោយ​«​មិន​ប្រក្រតី​»​។ ប្រភពព័ត៌មាន​ពី​មន្ត្រី​ស្រុក​សង្កែ​បាន​ឲ្យ​ដឹងថា មន្ត្រី​ពីររូប​ថ្មី ដែល​ត្រៀម​ប្រកាស​តែងតាំង​ជា​អភិបាលរង​ស្រុក​សង្កែ នោះ​គឺ លោក ន​ន់ គឹម​នី បេក្ខភាព​មកពី​អនុប្រធាន​ការិយាល័យ​អប់រំ​ស្រុក​សង្កែ និង លោក ជា សំ​ហុន បេក្ខភាព​មកពី​ច្រកចេញចូល​តែមួយ​សាលាខេត្ត​បាត​ដ់ំបង ។

​ប្រភព​ដដែល​បាន​លើកឡើងថា ការរៀបចំ​តែងតាំង​បេក្ខភាព​ទាំងពីរ​រូប​ខាងលើនេះ ឲ្យ​កាន់​ជា​តំណែង​អភិបាលរង​ស្រុក​សង្កែ គឺ​ហាក់​មាន​ភាពមិនប្រក្រតី​មែន ផ្ទុយ​ពី​គោល​ការ​របស់​ក្រសួងមហាផ្ទៃ ដែល​ធ្លាប់​ប្រកាស​កន្លងមក​។ មន្ត្រី​រូបនេះ​បាន​បញ្ជាក់ថា បើ​យោង​លើ​គោលការណ៍​ក្រសួងមហាផ្ទៃ គឺ​រាល់​ការតែងតាំង​អភិបាលរង​ស្រុក ឬ​ក្រុង បេក្ខភាព​គឺ​ត្រូវ​តែងតាំង​នាយក​រដ្ឋបាល សាលាស្រុក ឬ ក្រុង មិនអាច​ច្រើសរើស​ចេញពី​អង្គភាព​ដទៃ​ឡើយ ។ ប៉ុន្តែ​ផ្ទុយទៅវិញ បែរជា​សមាសភាព​អភិបាលរង​ស្រុក​សង្កែ​ចំនួន​ពីររូប​ថ្មី​នេះ ត្រូវបាន​គេ​ជ្រើស​រើសយក​មកពី​អង្គភាព​ផ្សេង ដែល​ធ្វើឡើង​ដោយ​មិន​ប្រក្រតី បែប​បក្ខពួកនិយម តាម​ខ្សែបណ្ដោយ មិន​ធ្វើតាម​នីតិវិធី​ទេ ។

​ការតែងតាំង​បែបនេះ បានធ្វើ​ឲ្យ​មន្ត្រី​ក្របខណ្ឌ​មួយចំនួន​នៅក្នុង​រដ្ឋបាល​ស្រុក មាន​សតិ​អារម្មណ៍មិនល្អ បង្ហាញ​នូវ​ការមិន​ពេញចិត្ត ចំពោះ​ការតែងតាំង​បេក្ខភាព​ពីររូប​ខាងលើនេះ ជា​អភិបាលរង​ស្រុក​។ មន្ត្រីរាជការ​ចំនួន​២៧​រូប នឹងត្រូវ​ប្រកាស​ឲ្យ​ចូលកាន់​តំណែង​ជា​អភិបាលរងក្រុង និង ស្រុក នៃ​ខេត្តបាត់ដំបង នៅ​ថ្ងៃទី ២៥ វិច្ឆិកា ខាងមុខនេះ ក្នុងនោះ មាន​ទាំង​លោក ន​ន់ គឹម​នី និង លោក ជា សំ​ហុន ជា​អភិបាលរង​ស្រុក​សង្កែ​ផងដែរ ។ នេះ​បើ​យោងតាម​ប្រភព​ព័​ត៏​មាន​ពី​មន្ត្រី​រដ្ឋបាលខេត្ត​។ ពាក់ព័ន្ធ​នឹង​ការលាលែង​តំណែង​របស់លោក គង់ សុ​គុណ្ណា នាយក​រដ្ឋបាល​ស្រុក​សង្កែ​មិនទាន់​ឃើញ​លោក នាង ចាន់ថា​រ៉ា អភិបាលស្រុក​សង្កែ​ឬ​អភិបាលខេត្ត​បាត់ដំបង​មានប្រតិកម្ម​យ៉ាងណាទេ​នៅ​ព្រឹក​ថ្ងៃទី ២២ វិច្ឆិកា នេះ បើទោះជា​មាន​ព័ត៌មាន​ពី​សាលាស្រុក​សង្កែ​ថា លោក​អភិបាលស្រុក​សង្កែ កំពុង​កោះប្រជុំ​មន្ត្រី​ក្រោម​ឪ​វ៉ាត និយាយ​អំពី​សំណុំរឿង​នេះហើយ​ក៏ដោយ ។តែយ៉ាងណាទង្វើនេះអាចចាត់ទុកថាជាសកម្មភាពតស៊ូមួយដើម្បីកែទម្រង់ប្រពន្ធ័រដ្ឋបាលសាធារណៈដែលពៅពេញដោយបក្ខពួកនិងពុករលួយផងដែរ៕a admin sakae1