» អភិបាលខេត្ត​មណ្ឌលគិរី ស្នើសុំ​ដកតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី » គ្រាន់តែ​ថតរូប​បែប​សិល្បៈ​នៅ​រូបសំណាក​​សេះ​សមុទ្រ​បាញ់​ទឹក​ត្រូវ​ហៅ​ឲ្យ​មក​ស្នងការដ្ឋាន​នគរ​បាល​ខេត្តកំពត​តែចុងក្រោយ​អភិបាលខេត្ត​មិន​យកទោស​! » TikTok ថា ច្បាប់​អាមេរិក ដែល​អាច​ហាមឃាត់​បណ្តាញ​សង្គម​របស់ខ្លួន នឹង​ជាន់ឈ្លី​សេរីភាព​បញ្ចេញមតិ » ចាប់​សាច់​ក្របី​បង្កក​អន់​គុណភាព​មាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា​ប្រមាណ ៣.៥​តោន » តុលាការ​សម្រេច​បង្កក​ប្រាក់​ក្នុង​ធនាគារ​ជិត​១០០​គណនី និង​បង្កក​ទ្រព្យសម្បត្តិ​ជិត ២០០០​ក្បាលដី របស់​ក្រុមហ៊ុន ជា សារ៉ន​ » រដ្ឋាភិបាល​ថៃ​អនុ​ម័​ត្ត​គម្រោង​បោះឆ្នោត​ព្រឺទ្ធសភា​ជា​លើកដំបូង​ចាប់តាំងពី​រដ្ឋប្រហារ​ » ស្ថាបនិក​ឌី​ហ្វី​ត​កំពុងតែបន្ត​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​សមរង្ស៊ី​ឯកោ​ » សម្តេច​តេ​ជោ​៖​តើ​សា​ពូ​មីដាដា​ឆ្កួត​ឬក៏​ឡប់​ឬ​ចង់​អួត​អ្នកដទៃ​? » ហ្វូង​ដំរីព្រៃ​បង្ហាញខ្លួន នៅ​ខេត្តមណ្ឌលគិរី បានសម្លាប់​ស្ដ្រី​ម្នាក់ ព្រោះ​ព្យាយាម​ការពារ​មិត្ត​របស់​វា​មួយ​ក្បាល ដែល​កំពុង​ឈឺ​ » សម្ដែង​ក្បាច់គុន​សាវ​លី​ញ និង​គុន​ល្បុក្កតោ នៅ​អង្គរ​អបអរ​ទិវា​ប្រជាជន​កម្ពុជា​ចិន​ » ចិន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស G៧ បញ្ចប់​ការជ្រៀតជ្រែក​មកលើ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ក្នុងពេល​អាមេរិក​ពង្រីក​កម្លាំង​នៅ​ហ្វីលីពីន​ផងដែរ » អភិបាលខេត្ត​ព្រះសីហនុ ស្នើឱ្យ​កងទ័ព​ការពារ​នៅ​កោះ​ពូ​លូ​វ៉ៃ បង្កើន​ការការពារ​បូរណភាព​ទឹកដី » គ្រាន់តែ​ប្រកាស​ចែក​ដី​ត្រូវ​ចាប់ខ្លួន​ចុះ​អ្នក​ឆបោក​លុយ​ពលរដ្ឋ​រាប់លាន​ដុល្លារ​ម៉េច​មិន​ចាប់​ផង​? » គោលបំណង​និង​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​ប្រមុខ​ការទូត​ចិន​នៅ​កម្ពុជា​ » គ្រូពេទ្យ​ជួយ​សម្រាល​ទារិកា​ប៉ា​ឡេ​ស្ទី​ន​ម្នាក់​ចេញពី​ផ្ទៃ​ម្តាយ​ដែល​ស្លាប់​ដោយ​ការវាយប្រហារ​ពី​អ៊ីស្រាអែល​

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7319 នាក់

ម្សិលមិញ 8227 នាក់

សរុប 14134200 នាក់

អាជ្ញាធរខេត្ត​កំពង់​ឆ្នាំ​ងភ្ញាក់​នាំគ្នា​បង្ក្រាប​បទល្មើស​នេសាទ​តាម​បញ្ជា​នាយករដ្ឋមន្ត្រី​

 

​កំពង់ឆ្នាំង​៖ នៅ​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០២២​នេះ កម្លាំង​សមត្ថកិច្ច​ចម្រុះ​របស់​ខេត្តកំពង់ឆ្នាំង រួមមាន​កម្លាំង​ជលផល នគរបាល និង​អាជ្ញាធរ​មូលដ្ឋាន បានចេញ​ប្រតិបត្តិ​ការបង្ក្រាប​បទល្មើស​នេសាទ នៅក្នុង​ភូមិសាស្ត្រ​ស្រុក​ចំនួន​៣ គឺ​ស្រុក​ជល​គិរី ស្រុក​កំពង់លែង និង​ស្រុក​បរិបូរណ៍ ស្ថិត​តាម​ដង​ទន្លេសាប​។a fish chnang 

​លោក ងិន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តកំពង់ឆ្នាំង បាន​ឲ្យ​ដឹងថា កម្លាំងចម្រុះ​កំពុង​ធ្វើ​សកម្មភាព នៅ​៤​គោលដៅ គឺ​នៅ​ស្រុក​ជល​គិរី​១​គោលដៅ ស្រុក​កំពង់​លែង​១​គោលដៅ និង​ស្រុក​បរិបូរណ៍​២​គោលដៅ​។ ចំពោះ​បទ​ល្មើស​ភាគច្រើន​មាន​សម្រាស់ និងរ​បាំងសាច់​អួន​។


​សូមជម្រាបថា ការចុះ​បង្ក្រាប​របស់​ស​ម​ត្ថ​កិច្ច​ចម្រុះ​ខេត្តកំពង់ឆ្នាំង​នេះ ធ្វើឡើង​បន្ទាប់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅក្នុង​ឱកាស​អញ្ជើញ​បិទ​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ ២០២១ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ ២០២២ របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ កាលពី​ម្សិលមិញ ដោយបាន​ប្រកាស​ដាក់ចេញ​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​បង្ក្រាប​បទល្មើស​នេសាទ​នៅក្នុង​បឹង​ទន្លេសាប​ដោយ​មិន​រើសមុខ និង​គ្មាន​ការយោគយល់ ក្នុង​គោលបំណង​បង្កើន​ធនធាន​មច្ឆជាតិ​របស់​កម្ពុជា​ឡើងវិញ ក្រោយពី​រកឃើញថា បាន និង​កំពុង​រង​ការបំផ្លិចបំផ្លាញ​យ៉ាង​អនាធិបតេយ្យ​ពី​ឈ្មួញ​ទុច្ចរិត​មួយចំនួន​.​។​

​សម្តេច ហ៊ុន សែន មានប្រសាសន៍ថា​៖ «​ប៉ុន្មាន​អាទិត្យ​នេះ ខ្ញុំ​តាមដាន​ដោយ​យកចិត្តទុកដាក់​បំផុត ក្រុម​អ្នកស៊ើប​អង្កេត​និង​សិក្សា គាត់​មិនមែន​ជំនាញ មិនមែនជា​នគរបាល​យុត្តិធម៌​ទេ អ៊ីចឹង​គាត់​អត់​មាន​សិទ្ធិ​ចាប់​ទេ បញ្ជូន​អា​ព័ត៌មាន​ហ្នឹង​មកឱ្យ​ខ្ញុំ ខ្ញុំ​បាន​បញ្ជូនទៅឱ្យ​អភិបាលខេត្ត រហូតដល់​អភិបាលខេត្ត​យើង​ថា​ចាប់​អត់​បាន ព្រោះ​ពួកវា​លឿន​ពេក ទេ​! លឿន​ប៉ុន្មាន​? យើង​ដាក់​ឧទ្ធម្ភាគចក្រ​ក្បែរ​ហ្នឹង​ទាំងអស់ បាញ់​ពីលើ​តែម្ដង តើ​វា​ទៅណា​មនុស្ស​ហ្នឹង​! ខេត្តពោធិ៍សាត់​! ក្រោយមក ទើប​ចាប់បាន តែ​ខេត្ត​ដទៃទៀត​នៅតែ​ចាប់​មិនបាន​»​។​

​ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា ក៏បាន​បញ្ជា​ឱ្យ​ទូរទស្សន៍​ជាតិ​កម្ពុជា (​ទ​ទក​) ចាក់ផ្សាយ​នូវ​ប្រសាសន៍​របស់លោក​ជុំវិញ​បទបញ្ជា​ឱ្យ​បិទ​ឡូត៍​នេសាទ​នៅលើ​បឹង​ទន្លេសាប កាលពី​ឆ្នាំ​២០១២ ឡើងវិញ​ផងដែរ​។ សម្តេច​ថា សម្តេច​មិន​គាំទ្រ​ឡើយ​ចំពោះ​ការស្នើ​ឱ្យមាន​ការបើក​ឡូត៍​នេសាទ​ឯកជន​ឡើងវិញ ព្រោះ​វា​ជា​មូលហេតុ​នៃ​ជម្លោះ​របស់​ប្រជា​នេសាទ​ជិត​១០០​ឆ្នាំ​មកនេះ​។​

​កាលពី​ថ្ងៃទី​៧ ខែមីនា ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា លោ​កប​ណ្ឌឹ​ត​សភាចា​រ្យ សុខ ទូច ប្រកាសថា​បាន​រកឃើញ​បទល្មើស​នេសាទ​ទ្រង់ទ្រាយ​ធំ​នៅលើ​បឹង​ទន្លេ​សាទ ស្ថិតនៅក្នុង​ខេត្តពោធិ៍សាត់ ដោយ​ជនល្មើស​ជា​ជនជាតិ​វៀតណាម​បាន​ប្រើប្រាស់​ឧបករណ៍​នេសាទ​ខុសច្បាប់ ដូចជា ឆក់​ត្រជាក់ (​យ៉ាំង​កាវ​) ឆក់​ក្ដៅ ឈិ​ប​យន្ត និង​ឆក់​ទូក​លឿន ដែល​បាន​បំផ្លាញ​មច្ឆជាតិ​ទាំង​តូច​ទាំង​ធំ ទាំង​ត្រី​មាន​ស្រកា និង​ត្រី​អត់​ស្រកា ផងដែរ​។​

​ប្រធាន​អង្គការ​សម្ព័ន្ធ​ប្រជា​នេសាទ​កម្ពុជា លោក ឡុង សូ​ចែត គាំទ្រ​ប្រសាសន៍​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​បញ្ជា​ឱ្យ​មន្ត្រី​ពាក់ព័ន្ធ​មាន​វិធានការ​ក្ដៅ​លើ​បទល្មើស​នេសាទ​នៅ​បឹង​ទន្លេសាប​នេះ​។ លោក​បន្ថែមថា​៖ «​ខ្ញុំ​ក៏ដូចជា​បងប្អូន​ប្រជា​នេសាទ​ដែរ ប្រសិនបើ​លោក [​ហ៊ុន សែន​] ធ្វើ​ខ្លាំង​អ៊ីចឹងទៅ វា​នឹង​ធ្វើឱ្យ​បទល្មើស​នេសាទ​ក្នុង​បឹង​ទន្លេសាប​នឹង​ថយ​ដែរ​។ អ៊ីចឹង​សង្ឃឹមថា ធនធាន​មច្ឆជាតិ​នៅ​បឹង​ទន្លេសាប​ហ្នឹង វា​បានល្អ​ប្រសើរ​ឡើងវិញ​ដែរ ព្រោះ​ត្រី​បឹង​ទន្លេសាប​មានការ​ថយចុះ​ខ្លាំងណាស់​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​»​។​​តែ​ប្រធាន​កម្មវិធី​ផ្នែក​ស្រាវជ្រាវ និង​តស៊ូ​មតិ​នៃ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា លោក ហេង គឹមហុង បាន​ប្រាប់​កាសែត​ថា កន្លងទៅ លោក ហ៊ុន សែន បានដាក់​បទបញ្ជា​ច្រើន ដូចជា រឿង​បង្ក្រាប​បទល្មើស​ព្រៃឈើ ជាដើម ប៉ុន្តែ​ការអនុវត្ត​របស់​មន្ត្រី​ក្រោម​ឱវាទ មាន​ប្រសិទ្ធភាព​តែ​រយៈពេល​ខ្លី​នៅពេល​លោក​មានប្រសាសន៍​តែប៉ុណ្ណោះ​។​

​សម្តេចបន្ថែមថា​៖ «​ខ្ញុំ​យល់​ការអន្តរាគមន៍​អាច​នឹងមាន​នៅក្នុង​អំឡុង​ពេល​មាន​បទបញ្ជា​ភ្លាមៗ​នេះ​។ ខ្ញុំ​ថា​ការអនុវត្ត​បទបញ្ជា​គួរតែមាន​ការអនុវត្ត​រយៈពេល​វែង ចាប់តាំងពី​ការបើក​រហូតដល់​ការបិទ​បញ្ជ​ប់​ហ្នឹង គួរតែមាន​របាយការណ៍​ច្បាស់លាស់​ពី​ប្រសិទ្ធភាព​។ យ៉ាងណា ខ្ញុំ​យល់ថា កម្ពុជា​យើង​មានច្បាប់​ជាក់លាក់​ហើយ ការអនុវត្ត​បញ្ជា​គឺជា​រឿង​ម្ដងម្កាល វា​រឿង​ត្រឹមត្រូវ ប៉ុន្តែ​ដើម្បី​ការពារ​ធនធាន​មច្ឆជាតិ​ឱ្យបាន​និរន្តរភាព​ទៅ គួរតែ​ពង្រឹង​ការអនុវត្ត​ច្បាប់​ជាប្រចាំ​»​។​

សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​លើកឡើង​ពី​លទ្ធផល​នៃ​ការបង្ក្រាប​បទល្មើស​ព្រៃ​លិច​ទឹក​នៅ​ជុំវិញ​បឹង​ទន្លេសាប​ផងដែរ ក្នុងនោះ អាជ្ញាធរ​បាន​ប្រមូល​ដីព្រៃ​លិច​ទឹកបាន​ជាង​៦​ម៉ឺន​ហិកតា​មកវិញ​។ សម្តេចនាយក​រដ្ឋមន្ត្រី​បានដាក់​បទបញ្ជា​ហាមផ្ដាច់​មិន​ឱ្យមាន​សកម្មភាព​ទន្ទ្រាន​ដីព្រៃ​លិច​ទឹក​បឹង​ទន្លេសាប​ឡើងវិញ​នោះឡើយ និង​ត្រូវ​ដាំ​ដើមឈើ​ព្រៃ​លិច​ទឹក​ឡើងវិញ​ផងដែរ​៕a fish chnan1 a fish chnang1