» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9486 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699657 នាក់

តើ​វាសនា​កម្មករ​ខ្មែរ នៃ​ក្រុមហ៊ុន​ណាហ្គា​វើ​លដ៍​មានសង្ឃឹម​បាន​ចូលធ្វើការ​វិញ​អត់​បន្ទាប់ពី​កញ្ញា ឈឹម ស៊ីថរ ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​កម្មករ​ខ្មែរ នៃ​ក្រុមហ៊ុន​ណាហ្គា​វើ​លដ៍ ត្រូវបាន​ដោះលែង​ចេញ​ពន្ធនាគារ​

​ភ្នំពេញ ៖ កញ្ញា ឈឹម ស៊ីថរ​បានបញ្ជាក់​ពី​ការមិន​ប្តូរ​ជំហរ​ការពារ​សិទ្ធិ និង​ការងារ​តស៊ូ​មតិ​ឱ្យ​បុគ្គលិក​កម្មករ​នៅកាស៊ី​ណូ​ណា​ហ្កា​វើ​លដ៍​ឡើយ​បន្ទាប់ពី​ត្រូវបាន​ដោះលែង​ចេញពី​ពន្ធនាគារ​។ កញ្ញា​បាន​ជាប់ចោទ​ពីបទ ញុះញង់​បង្កឱ្យមាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្ដិសុខ​សង្គម និង​បទ​ចោទ​បន្តបន្ទាប់​តាម​បទបញ្ញត្តិ​មាត្រា​៤៩៤ និង​មាត្រា​៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ​។a chhim sotho

ក្នុង​បទ​សម្ភាស​ជាមួយ​វិទ្យុ​បារាំង​អន្តរជាតិ​RFI នៅ​ថ្ងៃទី​១៦ កញ្ញា ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​កម្មករ​ខ្មែរ​(LRSU) នៃ​ក្រុមហ៊ុន​ណាហ្គា​វើ​លដ៍ ក៏បាន​ប្តេ​ជា​ថា​នឹង​ដឹកនាំ​ក្រុម​សហជីព​ក្នុង​ក្រុមហ៊ុន​កាស៊ីណូ​ណា​ហ្កា​វើ​ល​ដើម្បី​ទាមទារ​នូវ​អ្វីដែល​ពួកគេ​បានធ្វើ​ជាច្រើន​ឆ្នាំកន្លងមក​រហូត​ទទួលបាន​ដំណោះស្រាយ​សមស្រប​មួយ​ដែល​អាច​ទទួលយកបាន​។​គេ​មិនដឹងថា​តើ​ការប្តេជ្ញាចិត្ត​របស់​នាង​បាន​ទួល​ជោគជ័យ​ឬ​អត់​នោះទេ​ព្រោះ​ក្រសួង​ការងារ​មិនបាន​គាំទ្រ​ការតវ៉ា​របស់​បុគ្គ​លឹគ​ដែល​ក្រុមហ៊ុន​បណ្តេញចេញ​ក្រោម​មូលហេតុ​វិបត្តិ​សេដ្ឋកិច្ច​ក្រុមហ៊ុន​នោះទេ​នាពេល​កន្លងមក​?​។​

​កញ្ញា​ឈឹម ស៊ីថរ ត្រូវបាន​នគរបាល​អ​ន្តោ​ប្រវេសន៍​ឃាត់ បញ្ជូន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ និង​ឃុំខ្លួន​កាលពី​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២២ បន្ទាប់ពី កញ្ញា បាន​វិលត្រឡប់​ពី​ប្រទេស​អូស្ត្រាលី ក្រោម​មូលហេតុ​បាន​ល្មើស​បម្រាម​ដែល​តុលាការ ដាក់ឱ្យ​ស្ថិតក្រោម​ការត្រួតពិនិត្យ​ដោយ​ហាម​មិនឱ្យ​ចាកចេញ​ពី​ព្រះរាជាណាចក្រ​កម្ពុជា​។​​កញ្ញា​ត្រូវបាន​ចោទប្រកាន់​ពីបទ “​ញុះញង់​បង្ក​ឲ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​” តាម​បញ្ញត្តិ​មាត្រា​៤៩៤ និង​មាត្រា​៤៩៥ ឱ្យ​ជាប់ពន្ធនាគារ​២​ឆ្នាំ អំឡុងពេល កញ្ញា ទាមទារ​ឱ្យ​ក្រុមហ៊ុន​ណាហ្គា​វើ​លដ៍ គោរព​សិទ្ធិ​សហជីព ដោះស្រាយ​វិវាទ​ការងារ ចាប់តាំងពី​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០២១ ដែល​អូស​បន្លាយពេល​ជា​យូរណាស់​មកហើយ​។

សូមបញ្ជាក់ថានៅថ្ងៃទី ១ ខែកុម្ភៈឆ្នាំ២០២៣ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានប្រកាសថា អ្នកដឹកនាំសហជីពនៅកម្ពុជា កញ្ញា ឈឹម ស៊ីថរ គឺជាម្ចាស់ពានម្នាក់ក្នុងចំណោម ១០ រូបជុំវិញសាកលលោក ដែលទទួលពានរង្វាន់អ្នកការពារ​សិទ្ធមនុស្សប្រចាំឆ្នាំ ។ ពានរង្វាន់ដ៏មានកិត្យានុភាពមួយនេះ ទទួលស្គាល់ពីបុគ្គលក្លាហានទាំងឡាយណា ដែលបង្ហាញពីភាពក្លាហានយ៉ាងពិសេស និងភាពជាអ្នកដឹកនាំក្នុងការតស៊ូមតិដើម្បីលើកកម្ពស់និង​ការពារសិទ្ធិមនុស្សដែលគេទទួលស្គាល់ជាសាកល និងសេរីភាពជាមូលដ្ឋាន ។ កញ្ញាគឺជាអ្នកទីមួយ នៃប្រទេសកម្ពុជា ដែលបានពានរង្វាន់នេះ ។ 

កញ្ញា ស៊ីថរ ដឹកនាំ «សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ» នៃក្រុមហ៊ុនកាស៊ីណូ ណាហ្គាវើលដ៍ ។ ចាប់តាំងពីចុងឆ្នាំ ២០២១ កញ្ញា ស៊ីថរ បានដឹកនាំបុគ្គលិកកម្មករក្រុមហ៊ុនណាហ្គាវើលដ៍ធ្វើកូដកម្មដោយសន្តិវិធី អំពាវនាវឱ្យមានប្រាក់ខែខ្ពស់ និងទទួលយកបុគ្គលិកជាសមាជិកសហជីពរាប់រយនាក់ ដែលជឿថាពួកគេត្រូវបានបណ្តេញចេញពីការងារទាំងអយុត្តិធម៌ ដោយរាប់ទាំង ថ្នាក់ដឹកនាំសហជីពចំនួនជាង ១០ រូប កំពុងប្រឈមនូវការចោទប្រកាន់ផ្នែកព្រហ្មទណ្ឌ ទាក់ទងនឹងរឿងកូដកម្មនេះ ។  a chhim 

 

 

​