» បក្ស​ភ្លើងទៀន​បរាជ័យ​ក្នុង​ការសុំ​ឲ្យ​ក្រសួងមហាផ្ទៃ​ចេញ​លិខិត​ទុតិយតា​លើ​លិខិត​ចុះបញ្ជី​គណបក្ស​! » លោក​ថាក់ស៊ីន​អាចមាន​តួ​នី​ក្នុង​រដ្ឋាភិបាល​បន្ទាប់ពី​ត្រូវបាន​ដោះលែង​ពី​ពន្ធនាគារ​ » ប្រធាន​មន្ទី​រ៉ែ និង​ថាមពល​ខេត្តរតនគិរី ៖ ​ការរុករក​រ៉ែ​ឯកជន​ទោះ​ក្នុង​ដី​របស់ខ្លួន​ក៏ត្រូវ​ឈប់ បើ​មិន​ឈប់​ត្រូវ​ប្រឈម​នឹង​ទោសទណ្ឌ » ឃាតករ​សម្លាប់​គ្រូទាយ​នៅ​វត្តភ្នំ សម្លាប់ខ្លួន​នៅ​បន្ទប់​ឃុំឃាំង » សម្តេច​ប៊ុនរ៉ានី​ដើមឈើ​ដើម្បី​អបអរសាទរ​កិច្ចប្រជុំ​ថ្នាក់ដឹកនាំ​លើក​ទី​២០ និង​វេទិកា​យុវជន​លើក​ទី​២ នៃ​សមាគមជាតិ​កាកបាទក្រហម នៅ​មជ្ឈមណ្ឌល​វប្បធម៌​ព្រះពុទ្ធសាសនា​កម្ពុជា​ » ក្នុងពេលដែល​ណា​តូ​ជម្រុញ​ការផ្តល​អាវុធ​លោក ហ្សេ​លេន​ស្គី​ថា​៖​រុ​ស្ស៉ី​ត្រូវតែ​បញ្ឈប់​សង្គ្រាម ទើប​ពិភពលោក​អាច​ដោះស្រាយ​វិបត្តិ​សកល​ផ្សេងៗ​ទៀត » នគរបាល​ម្នាក់​ធ្លាក់​ពី​លោះ​អគារ​កំពស់​៣៧​ជាន់​ពេល​គេច​ពី​កម្លាំង​នគរបាល​គ្រឿងញៀន​? » នគរបាល​ចាប់បាន​ចោរលួច​ទូរ​សព្ទ័​ដែល​នារី​ជា​ម្ចាស់​ប្រកាសថា​យក​ធ្វើ​សង្សារ​បើ​យក​ឲ្យ​នាង​វិញ​ » មើល​ទីតាំង​មាន់​ជល់​តាម​ប្រព័ន្ធ​អន​ឡាញ និង​អាប៉ោង នៅតាម​បណ្តោយ​ផ្លូវ​ទន្លេសាប ជិត​ខុន​ដូ​មួយកន្លែង​ក្នុង​សង្កាត់​ជ្រោយចង្វា​ផង​ទាន​!!! » ពីនេះ​ពី​នៅ​ពីស​ម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ពេល​ចុះ​ជួប​កម្មករ​ជិត ២​ម៉ឺន​នាក់ នៅ​ខេត្តតាកែវ​ » ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​ទៅ​ការពារ​ខ្លួន​នៅ​អង្គការសហប្រជាជាតិ​ក្នុងពេលដែល​ក្នុងប្រទេស​កំពុង​សំអាត​មន្ត្រី​ក្នុង​ក្រសួងការពារជាតិ​ » គណៈកម្មការ​គ្រប់គ្រង ល្បែង​ពាណិជ្ជកម្ម ៖​បុគ្គល​មានអំណាច​នៅតែ​កាង​ឲ្យ​មានការ​ផ្សាយពាណិជ្ជកម្ម ល្បែងស៊ីសង​ » មិន​ដេកចាំ​មន្ត្រី​ជល​ល​ផល​នគរបាល​ចុះបង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់​ក្នុងភូមិ​សាស្ត្រ​ខេត្តបាត់ដំបង ចុះ​ខេត្ត​ផ្សេង​ជុំវិញ​ទន្លេសាប​? » ផលិតផល​ជលផល​ខ្មែរ​ត្រៀម​ទៅ​ប្រកួតប្រជែង​នៅ​ទីផ្សារ​អន្តរជាតិ​ » រដ្ឋលេខាធិការ​ក្រសួង​យុ​ត្តិ​ធ​ម៍​ដកថយ​មួយ​ជំ​ហ៊ាន​ករណី​យ៍​សកម្មជន​ហ្វេ​ស​ប៊ុ​កលោក​ព្រុំ​សាន​តែ​មិនគួ​ចប់​ត្រឹមហ្នឹង​ទេ​!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2520 នាក់

ម្សិលមិញ 2691 នាក់

សរុប 13066821 នាក់

តា​ហយ​ឈ្មួញ​ឈើ​នៅ​ស្រុក​វាលវែង​អួតថា​គេ​បង់លុយ​ឲ្យ​អភិបាលខេត្ត​ពោធិ៍សាត់​លោក ម៉ៅ ធនិន រួចហើយ​?


​ខេត្តពោធិ៍សាត់​៖​នៅក្នុង​អាណាចក្រ​ខេត្តពោធិសាត់​ដែល​គ្រប់គ្រង​ដោយ​លោក​ម៉ៅ​ធនិន​ដែល​គេ​ស្គាល់​ថា​ជា​ក្មួយ​សាច់ថ្លៃ​របស់​នាយក​រដ្ឋ​មន្ត្រី​នៅ​តែ​មាន​បទល្មើស​ព្រៃឈើ​មិនមាន​ថយចុះ​ទេ​ដែល​ធ្វើ​ឲ្យ​ចៅហ្វាយខេត្ត​រូ​បនេះ​រង​ការ​និយាយដើម​រិះគន់ពីមហាជនថា​ដោយសា​ភាព​ធូរ​លុង​និង​ភាពកំសោយ​របស់​មេដឹកនាំ ឬមួយទៀត គឺ​ចូលរួម​បើកដៃ​ដើម្បី​លាភ សការ​:​ផ្ទាល់ខ្លួន​តែម្តង​?​។a mao thonin5

ជាក់ស្តែង​បើតាម​មន្ត្រី​សមត្ថកិច្ច​ក្នុងតួនាទី​ជា​មន្ត្រីនគរបាល​យុត្តិធម៌​និង មតិ​រិះគន់​ពី​ប្រជាពលរដ្ឋនៅក្នុង​ស្រុក​ភ្នំ​ក្រវ៉ា​ញ និង​ស្រុក​វាលវែង ខេត្តពោធិ៍សាត់ បានអោយដឹងថា​៖​ឈ្មួញ​ឈើ​ដ៏​ល្បី​ប្រចាំខេត្ត​ពោធិ៍សាត់​ឈ្មោះ កោះ សំភី ហៅ​ហ៊ុំ ហយ ឬ​(​តា​ហយ​) មាន​ទីលំនៅ​ក្នុង​ឃុំ​ឈើ​តុំ ស្រុក​ក្រគរ​និង ឈ្មួញ​ឈើ​ម្នាក់ទៀត​ឈ្មោះ វៃ រស់នៅ​ឃុំ​ស្នា​អ​ន្សា ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​បាន​និង កំពុង​ប្រឆាំង​បទបញ្ជារ​នាយករដ្ឋមន្ត្រី​ដោយ​ថ្វើ​សកម្មភាព​ដាក់​ម៉ាស៊ីន​អារឈើ​ខ្នាត​ធំ កាប់បំផ្លាញ​ព្រៃឈើ​យ៉ាងសកម្ម​និង រួច​ដឹក​តាម​រថយន្ត​កែឆ្នៃ​របស់ខ្លួន​ម៉ាក​រថយន្ត​បង្កង់​ឬ​រថយន្ត​ម៉ាក​រ៉េវ ចូលមក​តំបន់​បំ​ណ​ក់​ក្នុង​ឃុំ​ឈើ​តុំ ស្រុក​ក្រគរ​ដោយ​គ្មាន​សម​ត្ត​កិច្ច​ណា​ហ៊ាន​ក្អក​ព្រោះ​ខ្លាច​?​។​

គេ​សង្កេតឃើញ​ឈ្មួញ​ឈើ​ដ៏​ល្បី​ទាំង​២​នាក់​នេះ​គឺ​ឈ្មោះ កោះ សំភី ឬ​ហ៊ុំ ហយ ហៅ​(​តា​ហយ​) មាន​រថយន្ត​កែឆ្នៃ​ចំនួន​៧​ទៅ​៨​គ្រឿង​។ រីឯ​ឈ្មោះ​វៃ​មាន​រថយន្ត​កែឆ្នៃ​ចំនួន​៤ គ្រឿង សំរាប់​ដឹកជញ្ជូន​ឈើ ដោយ​មិនមាន​សមត្ថកិច្ច​ណា​ក្នុង​ខេត្តពោធិ៍សាត់​ហ៊ាន​ចេញមក​បង្ក្រាប​នោះឡើយ ព្រោះ​គេ​មាន​ខ្នងបង្អែក​យ៉ាងរឹងមាំ​នៅ​ពីក្រោយ​ខ្នង​។​

​សេចក្ដីរាយការណ៍​បាន​ទម្លាយ​អោយដឹងទៀតថា មេ​ឈ្មួញ​ឈើ​ជើង​ខ្លាំង​ឈ្មោះ កោះ សំភី ឬ​ហ៊ុំ ហយ ហៅ​(​តា​ហយ​) និង ឈ្មោះ វៃ នោះ​កំពុង​កាប់​និង​ដាក់​ម៉ាស៊ីន​អារឈើ​ខ្នាត​ធំៗ​គឺ​ម៉ាស៊ីន​រណា​ខ្សែ​ឬ​ម៉​ស៊ីន​រ៉ៃ ចំនួន​៤ កន្លែង ហើយ​គេ​បាន​ដើរ​អួតថា គេ​បាន​បង់លុយ​ដាក់​ខែ​ជូន​លោក​អភិបាលខេត្ត ខេត្តពោធិ៍សាត់​និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ដូចជា​បរិស្ថាន មេព្រៃ​ជាដើម និង​អាង​ជា​ខ្នងបង្អែក​ដ៏​រឹងមាំ ក្នុង​ការកាប់ បំផ្លាញ​ព្រៃឈើ ក្នុង​ដែន​ជំ​ម្រ​ក​សត្វព្រៃ​ដែល​ការពារ​ដោយ​ព្រះរាជក្រឹត ជួ​ភ្នំ​ឱ​រ៉ា​ល់ ក្នុងស្រុក​ភ្នំ​ក្រវ៉ា​ញ និង​ដែនជម្រកសត្វព្រៃ​ភ្នំ​សំ​កុស​ស្រុក​វាលវែង ព្រមជាមួយ​សកម្មភាព​ដឹកជញ្ជូន​ឈើ​យ៉ាង​រលូន​គ្នាន​ការរំខាន​ដល់​សមត្ថកិច្ច​ក្នុង​ខេត្តពោធិ៍សាត់​មួយណា​ឡើយ គឺ​គេ​បាន​ត្រូវ​រូ​វ​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​តែម្ដង​។​

​ប្រភពពី​ប្រជាពលរដ្ឋ​បាន​អះអាងថា​មេ​ឈ្មួញ​ឈើ​ឈ្មោះ​ហយ​និង​ឈ្មោះ​វៃ គឺ​គាត់​ប្រមូល​និង​កាប់ អារឈើ​ពី​តំបន់​ស្រែអំពិល ដឹក​តាមរយៈ​រថយន្ត​កែឆ្នៃ របស់ខ្លួន យកទៅលក់​ចែកចាយ​នៅក្នុង​ស្រុក​ក្រគរ និង​បន្ត​ដឹក​ចែកចាយ​តាម​ដេប៉ូ​របស់​ពួក​ឈ្មួញ​រកស៊ី​ឈើ​នៅ​ខេត្តកំពង់ឆ្នាំង​ទៀតផង​។​

​ពាក់ព័ន្ធ​នឹង​សេចក្តីរាយការណ៍​ខាងលើនេះ​អង្គភាព​សារព័ត៌មាន​យើង​សូម​ស្នើអោយ​ឯកឧត្ដម ម៉ៅ ធនិន អភិបាលខេត្ត​ពោធិ៍សាត់ មេត្តា​បកស្រាយ​និង​បំភ្លឺ​ដើម្បី​ជាការ​ឆ្លុះបញ្ចាំង​ឬ​បង្ហាញ​ការពិត​ជូន​មហាជន​អោយបាន​ដឹង ថា​តើ​ការ​រិះ​និង​ការចោទប្រកាន់​ខាងលើ​តើ​ជា​ការពិត​ដូច​ការចោទប្រកាន់​ដែរឬទេ​????​។ តែបើ​សិន​មិនមាន​ការពាក់ព័ន្ធ​ដូច​ការចោទប្រកាន់​ខាង​លើ​នោះទេ និង​ដើម្បី​កុំអោយ​ប្រជាពលរដ្ឋ​ធ្វើកា​រិះគន់ ករណីនេះ​ឯកឧត្តម​គួ​តែមាន​វិធានការ​ក​ង្ក្រា​ប​ទាន់ពេលវេលា​ផង​ទាន​។​a car tahoy a cart oral1 a tang eang k pm tnong1