» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11444 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701615 នាក់

អនុប្រធាន​មន្ទីរអប់រំ​យុវជន​និង​កីឡា ខេត្តបន្ទាយមានជ័យ លោកស្រី​ផ្លុ​ង គិ​ម​ហួន បោក​លុយ​អ្នក​ប្រលង​ចូល​គ្រូ បាន​ជាង​២០​មុ​ឺ​ន​ដូ​ល្លារ រួច​ដាក់​មេ​ប្រូច បិទ​សាប៊ូ !


​ខេត្តបន្ទាយមានជ័យ​៖​រហូតមកដល់​ពេលនេះ មន្ទីរអប់រំ​យុវជន​និង​កី​​ឡា​ខេត្តបន្ទាយមានជ័យ និង​ក្រសួង ហាក់ដូច​គ្មាន​ចំណាត់ការ ទៅលើ​ទង្វើ​លោកស្រី ផ្ល​ង គឹមហួន ដែល​តែងតែ​ដើរ​បោក​គេ ជាពិសេស​អ្នក​
​រងគ្រោះ ច្រើន​បំផុត​គឺ បេក្ខជន​ដែល​​ប្រលង​ចូល​គ្រូ​បឋម​និង​មតេយ្យ​។​a cheat teacher 

​យោងតាម​ប្រភពព័ត៌មាន និង​យោងតាម​ឯកសារ បែកធ្លាយ​ជាច្រើន ដែល​ទទួលបាន​​ពី​សកម្មភាព​ល្បិច​ឆរ​បោក របស់លោក​ស្រី​ផ្លុ​ង គឹមហួន នៅពេល​រដូវ​ជិត​ប្រលង​ចូល​គ្រូ​ម្តងៗ គាត់​តែងតែ ព្យាយាម​ស្វះស្វែង​រាយ​បណ្តាញ​​តាម​នាយក​សាលា គ្រប់​បណ្តា​ស្រុក​ក្នុង​ខេត្ត​​បន្ទាយមានជ័យ ដើម្បី​ឲ្យ​នាយក​សាលា​ទាំង​​នោះ ដើររក​អ្នក​ចង់​ប្រលង​ចូល​គ្រូ បើ​បាន​គាត់​​នឹង​ជូន​កុ​មិ​ស្យុ​ង ក្នុង​ម្នាក់​ពី​៣០០​ដុល្លារ​រ​ទៅ​៥
០០​ដុល្លារ​។​

​សូមបញ្ជាក់ថា តម្លៃ​បានជា​ប់​ក្នុង​ម្នាក់ យក​ពី​៤០០០​ដូ​ល្លារ​រហូតដល់​៩០០០​ដូ​ល្លារ ដោយ​​គាត់​ប្រើល្បិច ធ្វើឯកសារ​និង​កិច្ចសន្យា​ស្នាម​មេ​​ដៃ ដាក់ថា​ជា​លុយ​ខ្ចី ហើយ​និយាយ​គ្នា​ក្រៅ​ថា​​ក្រោយ​ការប្រលង​ចប់​ដឹង​លទ្ធផល បើ​ធ្លាក់​ប្រគ​​ល់​លុយ​ឲ្យ​គ្រប់​ចំនួន​វិញ​។​​តែ​រហូត​មកទល់ពេលនេះ ឈ្មោះ​ដែល​ផ្លុ​ង គឹមហួន យកលុយ​គ្រាន់តែ​ដឹង​មាន​ជិត​២០​នាក់ សុទ្ធតែ ប្រលង​ធ្លាក់​ទាំងអស់ ហើយ​មិនបាន​ប្រ​​គល់​លុយ​ឲ្យ​វិញ​ម្នាក់​ទេ ដោយ​គ្រាន់តែ​សន្យា​​ភរភូត​បោក​កុហក់ គ្មាន​ទីបញ្ចប់​គ្រប់ៗ​គ្នា ក្រោយ​អស់ក្បាច់ ដាក់​មេ​ប្រុ​ច​បិទ​ទូរស័ព្ទ​បាត់​​ស្រមោល​ឈឹង​។​

​តាម​ប្រភព​បាន​ឲ្យ​ដឹងថា គ្រប់​តាម​បណ្តា​ស្រុក​ក្នុង​ខេត្តបន្ទាយមានជ័យ គាត់​ប្រមូល​លុយ​បាន​​ច្រើន​នាក់​ណាស់ គ្រាន់តែ​អ្នកខ្លះ​មិន​ស្គាល់ មិនបាន​ទទួល​ឯកសារ បើ​សរុប​ទឹកប្រាក់​ដែល​​គាត់​បោក​បាន ពិតជា​សន្ធឹកសន្ធាប់​ក្រាស់​គួរ​​សម បច្ចុប្បន្ន​មិនដឹង​ទៅ​ដេក​លាក់ខ្លួន សំងំ​នៅ​កន្លែង​ណា​ទេ ឯខាង​មន្ទីរ​ថា​អត់​ដែល​ឃើញ​មក​​ធ្វើការ បាត់​យូរហើយ​។​​គួរតែ​អង្គភាព​ប្រឆាំង​អំពើពុករលួយ និង​ក្រសួង​​អប់រំ​យុវជន​និង​កីឡា ចុះ​ធ្វើ​អធិការកិច្ច​ស្រាវជ្រាវ​​លើ​ទង្វើ​លោកស្រី​ផ្លុ​ង គឹមហួន ដែល​តែ​តែ​ធ្វើ​ព្យុះភ្លៀង ប្រមូល​កៀងគរ​បោកប្រាស់​គេ ដើម្បី​​ប្រាក់ ខ្វះ​ឧ​ត្ត​ម​គតិ​ទទួលខុសត្រូវ មិន​គឹ​ត​ពី​តួ​នា​​ទី​ជា​អ្នក​អប់រំ ប​ណ្លំ​ធ្វើ​ខុស​ញយៗ​មិន​ព្រម​កែ​
​ភ្លេច​ពាក្យ​បណ្តាំ​ម៉ែ​ឲ្យ​ប្រព្រឹត្ត​តែ​អំពើ​ល្អ​។​

​ចំពោះ​ករណី​ខាងលើ លោកស្រី​ផ្លុ​ង គិ​ម​ហួន មិនអាច​ទំនាក់ទំនង​បានទេ ដោយ​ខ​ល​ចូល អត់​​លើក ។​​លោក​ឈូ ប៊ុន​រឿង ប្រធាន​មន្ទីរអប់រំ​យុវជន​និង​កីឡា​ខេត្ត​បន្ទ​យ​មានជ័យ បាន​មានប្រសាសន៍ថា ចំពោះ​ករណី​ដែល​លោកស្រី​​ផ្លុ​ង គឹមហួន យកលុយ​ពី​អ្នកមាន​ឈ្មោះ​ប្រលង​​ចូល​គ្រូ​កន្លងមក ពិតជា​និង​បាន​ពាក់ព័ន្ធ​ជាមួយ​​លោក​ឡើយ គ្រាន់តែ​ក្រោយ​ដឹង​លទ្ធផល​ជាប់​​ធ្លាក់ គឺ​មានមក​តវ៉ា​សួរនាំ​និង​មាន​បណ្តឹង​មែន លោក​បញ្ជាក់ថា បាន​ប្រាប់​ដល់​អ្នកស្រី​ផ្លុ​ង គឹមហួន អោយ​គាត់​សងលុយ​គេ​វិញ ដើម្បី​បញ្ចប់រឿង ?​។​​អ្នក​ចាញ់បោក​លោកស្រី ផ្លុ​ង គឹមហួន រហូតមក​ទាល់​ពេលនេះ នៅ​ពុំទាន់​មា​នន​ណា​ម្នាក់ ទទួលបាន​លុយ​មកវិញ និង​ទទួលបាន​យុត្តិធម៌​នៅ​​ឡើយ​ទេ​៕a cheat teacher1 a cheat teacher2 a cheat teacher3 a cheat teacher4 a cheat teacher5 a cheat teacher6 a cheat teacher7 

​