» សម្តេចតេជោ ហ៊ុន សែន នឹងបន្តជួយរដ្ឋាភិបាលលើការផលិតសម្ភារៈដទៃទៀត ដែលទាក់ទងនឹងវិស័យសន្តិសុខ និងការពារជាតិ » នាយករដ្ឋមន្ត្រីចេញអនុក្រឹត្យបង្កើតអាជ្ញាធរគ្រប់គ្រងអគ្គលេខាធិការដ្ឋានតាមបណ្តាស្ថាបន៍ក្រសួងប្រគល់ឲ្យលោកហ៊ុនម៉ានីគ្រប់គ្រង! » កិច្ចប្រជុំបច្ចេកទេសលើកទី៤២ នៃអាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុកនៅសៀមរាបបានជំនួយមួយចំនួន! » សម្តេចតេជោ ហ៊ុន សែន ប្រកាសចាត់វិធានការលើអ្នកនាំសាច់បង្កកពីថៃ និងតាមរកមុខមន្ត្រីគប់គិតតែពេលចុះឆែកឆេឃ្លាំងស្តុកសាច់បង្កកនៅភ្នំពេញរកមិនឃើញបទល្មើស » ទោះប្រឈមពន្ធគយបន្ថែម ១០%តែការនាំចេញរបស់កម្ពុជាទៅអាម៉េរិក កើនជាង ៣១% ក្នុង ៥ខែដំបូងឆ្នាំ២០២៦ » កូនប្រុសអគ្គមេបញ្ជាការកងទព័ឡើងជាអភិបាលរងខេត្តព្រៃវែង » កូនស្រីអ្នកឧកញ៉ា គិត ម៉េង បញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ ពីសាលាបុត្រសម្ព័ន្ធក្រុមហ៊ុនឪពុករបស់ខ្លួន » នាយករដ្ឋមន្ត្រីកម្ពុជាប្រាប់អនុរដ្ឋមន្ត្រីការបរទេសអាមេរិក ថែមពីស្ថានភាពព្រុំដែនកម្ពុជាថៃ! » បារាំង និងអាល្លឺម៉ង់ លុបចោលគម្រោងអភិវឌ្ឍយន្ដហោះចម្បាំងជំនាន់រួមគ្នា » សម្តេចតេជោ ហ៊ុន សែនប្រាប់ប្រជាពលរដ្ឋភៀសសឹក នៅមណ្ឌលបណ្តោះអាសន្ន ឃុំស្លក្រាមថាកម្ពុជាអត់វ៉ៃគ្នាដណ្តើមដីទេចរចា! » នាយករដ្ឋមន្ត្រីវៀតណាមវាយតម្លៃខ្ពស់ការដឹកនាំរបស់សម្តេចធិបតីហ៊ុនម៉ាណែតនិងថប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបន្តជំរុញទំនាក់ទំនងទ្វេភាគី ឱ្យកាន់តែស៊ី » ចូលព្រៃបត់ជើង ប្រទះឃើញទូរស័ព្ទ ៣ គ្រឿង និងឃើញគ្រោងឆ្អឹងមនុស្សម្នាក់ » ឧក្រឹដ្ឋជនជាតិចិនម្នាក់ ដែលត្រូវបានដាក់ក្នុងបញ្ជីរហាមឃាត់ចូលកម្ពុជា តែនៅអាចចូលបានដោយចាយលុយអស់ ១២០០ដុល្លារ! » ប្រទេសហ្វីលីពីនគ្រោះរញ្ជួយដីកម្រិតធ្ងន់ ផ្តាច់ជីវិតមនុស្សយ៉ាងហោច១៥នាក់ និងបង្កឱ្យរបួសជាង១០០នាក់ » មនុស្ស ៥នាក់បានបា.ត់បង់ជីវិ.តព្រមគ្នា នៅភូមិព្រៃឫស្សី ខេត្តកំពង់ស្ពឺ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1691 នាក់

ម្សិលមិញ 15181 នាក់

សរុប 19469193 នាក់

ឈ្មួញ​ឈើ ពីរ​នាក់ មានឈ្មោះ ធិ និង​ឈ្មោះ រួន​សកម្ម​ដឹកជញ្ជូន​ឈើ​ព្រៃ​ខុសច្បាប់​ជា​អាជីព​នៅតាម​ផ្លូវ តាម​ភូមិ​ពូ​ត្រុំ សង្កាត់​មនោ​រម្យ គ្មាន​ការរំខាន​ដល់​សមត្ថកិច្ច​ឡើយ​


​ខេត្តមណ្ឌលគិរី : សេចក្តីរាយការណ៍​ឲ្យ​ដឹងថា​ឈ្មួញ​ឈើ ពីរ​នាក់ មានឈ្មោះ ធិ និង​ឈ្មោះ រួន បាននិងកំពុង​សកម្ម​ភាព​ដឹកជញ្ជូន​ឈើ​ព្រៃ​ខុសច្បាប់​នៅតាម​ផ្លូវ តាម​ភូមិ​ពូ​ត្រុំ សង្កាត់​មនោ​រម្យ ក្រុង​សែន​មនោ​រម្យ ដោយ​មិ​មាន​ទើសក្បាល​សមត្ថកិច្ច​ពាក់​ព័ន្ធ ណា​ឡើយ ។a car mondul2

ពលរដ្ឋ​រស់នៅ​ក្នុងភូមិ​ខាងលើ​ថា ជា​រឿង​ធម្មតា​រាល់ថ្ងៃ​នឹង​រាល់​យប់​មាន​ក្រុម​ឈ្មួញ​រកស៊ី​ឈើ​នឹង​ទិញ​ឈើ​ខុសច្បាប់​បំផ្លាញ​ព្រៃ​ធ្វើការ​ដឹកជញ្ជូន​តាម​រូបភាព ឡាន​កែច្នៃ​ដូចជា​អា​ឡង់​ក្រ​ស័​រ​ជាដើម​ប្រជាជន​និង​អ្នកធ្វើដំណើរ​ឆ្លងកាត់​ផ្លូវ​តំបន់​នោះ​មាន​ចម្ងល់​និង​និយាយ​តៗ​គ្នា​ថា មានច្បាប់​ឬ​យ៉ាងណា​ឬក៏​ខ្សែ​ធំ​ប៉ុណ្ណា​បានជា​ហ៊ាន​និង​ព្រហើន ដោយ​មិន​ខ្លាច ញញើត​ច្បាប់ ឡើយ ដោយ​ដឹកជញ្ជូន​ឈើ​ពី​ក្នុងព្រៃ​របស់​រដ្ឋ​យ៉ាង​អនាធិបតេយ្យ​។​​តាម​សម្ដី​និង​ការលើកឡើង​ខាងលើ​របស់​ប្រជាពលរដ្ឋ​បាន​បង្ហើប​ប្រាប់​ក្រុម​សារព័ត៌មាន​ថា​ឈ្មោះ​ឈ្មួញ​ដែល​កំពុង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​មានឈ្មោះ​ដូចជា​(​ធិ​)​ភេទ​ប្រុស​អាយុ​ប្រហែលជា​៤០ ឆ្នាំ​និង ទី​២ មានឈ្មោះ រួន ភេទ​ប្រុស​អាយុ​ប្រហែលជា​៤០ ឆ្នាំ ជាង​ដូចគ្នា មិនដឹង​មាន​តួនាទី​និង​មុខងារ​ធំ​ប៉ុណ្ណា​នោះទេ​ឱ្យតែ​ឮឈ្មោះ​ក្រុម​នេះ​គឺ​គ្មាន​អ្នកណា​ហ៊ាន​សូម្បីតែ​ក្អក ។​

​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុងភូមិ​ពូ​ត្រុំ សង្កាត់​សែន​មនោ​រម្យ​បានបញ្ជាក់​បន្ថែមទៀតថា តែបើ​ប្រជាពលរដ្ឋ​ធម្មតា​រកស៊ី​សំរាប់​ចិញ្ចឹម​ឆ្នាំងបាយ​បន្តិចបន្តួច មិនបាន​មួយភាំង​ផង គឺ​សមត្ថកិច្ច​ដែល​ពាក់ព័ន្ធ មករក​រឿង មិនឱ្យ​មានការ​រកស៊ី ការកាប់​ព្រៃឈើ​និង​ការជួញដូរ​ឈើ​ខុសច្បាប់​ឡើយ និង​រករឿង​វាយខ្នោះ​ទៀតផង ។​តែបើ​មានឈ្មោះ​ក្រុម​ឈ្មួញ ឈ្មោះ​ធី និង​ឈ្មោះ​រួន វិញ សមត្ថកិច្ច​អាជ្ញាធរ​ពាក់ព័ន្ធ មិនមាន​ការបង្ក្រាប​និង​ទប់ស្កាត់​ឡើយ​។​​ក្រៅពី​ឈ្មួញ​ជើង​ខ្លាំង​ខាងលើ​នៅក្នុង​ភូមិ​ពូ​ត្រុំ សង្កាត់​សែន​មនោ​រម្យ មាន​ឈ្មួញ​រកស៊ី​ឈើ​ខុសច្បាប់​ជាច្រើន​ទៀត​ដែល​កំពុង​បន្ត​ដឹកជញ្ជូន​យ៉ាងសកម្ម​ធ្វើជា​អាជីព​បំពង​សំឡេង​តាម​ដងផ្លូវ​និង​នៅក្នុង​ព្រៃ​ចូល​តាម​ទីតាំង​រៀងៗ​ខ្លួន​។​យ៉ាង​គគ្រឹក​គរ​ក្រេង តែ​សមត្ថកិច្ច​ក្នុង​មូលដ្ឋាន​ពាក់ព័ន្ធ​បែរជា មើលមិនឃើញ ស្ដាប់​មិនឮ នៅ​ទង្វើ​ឈ្មួញ​ដែល​កំពុង​ធ្វើ​សកម្មភាព យ៉ាង​មមាញឹក​។​​ប្រជាពលរដ្ឋ​សូម​សំណូមពរ​ទៅដល់ លោក ថង សាវុន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​មណ្ឌលគិរី ជាពិសេស​មន្ត្រី​ជំនាញ​ដែល​ពាក់ព័ន្ធ មេត្តា​ដាក់​កម្លាំង​ចុះ​ស្រាវជ្រាវ​ពិនិត្យ​ជាក់ស្ដែង ដើម្បី​ធ្វើការ​បង្ក្រាប​និង​ទប់ស្កាត់ រាល់​ការ​រុករាន​ព្រៃឈើ ការជួញដូរ​បទល្មើស​ព្រៃឈើ​ខុសច្បាប់ ដើម្បី​ការពារ​ធនធានធម្មជាតិ​របស់​រដ្ឋ​៕a car mondul a car mondul1