» សម្រាប់កម្មវិធីនគរសង្ក្រាន៣ថ្ងៃលោកហ៊ុនម៉ានីជាតួអង្គលេចធ្លោ! » រន្ទះបាញ់សម្លាប់ជាងថតរូបក្នុងវត្តម្នាក់និងរបួសសង្សារដែលកំពុងលេងកម្សាន្ដថ្ងៃចូលឆ្នាំ » វាយជនរងគ្រោះចង់ស្លាប់ គ្រួសារជនដៃដល់បោះសម្តីសំណង 1000$ បញ្ចប់រឿង » ខឹងម្តាយក្មេងប្រុសរងគ្រោះ ទម្លាយរឿងសម្ងាត់ផ្ទាល់ខ្លួនប្រាប់ប្រពន្ធ ជនដៃដល់សម្លាប់ក្មេងប្រុសជាកូន » ខឹង​ប្រពន្ធទើបកូនខ្ចីចូល​រាំ​លេង​ហើយ​ប្ដី​ទប់​កំហឹង​មិន​បាន​វាយ​៣​ដៃ​និង​ទាត់​ចំនួន​១០​ជើង » ពិបាកបំផុតប៉ូលិសចាប់ប៉ូលិសដាក់គុក » សន្លឹកបៀរបើកច្រកព្រុំដែននៅលើដៃថៃដដែល! » អារ៉ាប៊ីសាអ៊ូឌីតផ្តល់សារទៅប៉ាគីស្ថាន «កុំបារម្ភអី ! អារ៉ាប៊ីសាអ៊ូឌីតនឹងគាំទ្រសេដ្ឋកិច្ចប៉ាគីស្ថានយ៉ាងពេញទំហឹងជាមួយនូវការវិនិយោគ» » បុរសម្នាក់បានចាក់សម្លាប់សាហាយស្លាប់និងប្រពន្ធរងរបួសធ្ងន់ព្រោះតាមទាន់កំពុងក្បត់ » បង្ក្រាបទីតាំង Online Scam នៅកណ្តាលក្រុងសែនមនោរម្យខេត្តមណ្ឌលគីរី ដោយមិនដឹងខ្លួនតែឃាត់ខ្លួនជនបរទេស២៦២នាក់ផ្តាច់ប្រភពលុយខ្មៅ! » គ្រាន់តែទាស់សម្តីប្តីប្រើចបជីកនិងកាំបិទផ្គាក់ជាមួយប្រពន្ធត្រូវប៉ូលិសចាប់ » ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រកាសការតវ៉ាយ៉ាងដាច់អហង្ការចំពោះការកាន់កាប់ដោយខុសច្បាប់របស់ប្រទេសថៃមកលើតំបន់បេតិកភណ្ឌវប្បធម៌របស់កម្ពុជា » ការបិទច្រកសមុទ្រហ័រមូសរបស់អាមេរិកប្រឈមនឹងផលប៉ះពាល់ធ្ងន់ធ្ងរបន្ថែមទៀតដល់សេដ្ឋកិច្ចពិភពលោក? » នារីសំអាងម្នាក់ត្រូវបានអតីតប្តីបាញ់សម្លាប់ព្រោះសុំត្រូវគ្នាវិញមិនបាន » កម្ពុជា​ទទួល​ស្គាល់​លោក មីន អ៊ុងឡាំង​ ជា​ប្រធានាធិបតី មីយ៉ាន់ម៉ា?!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 584 នាក់

ម្សិលមិញ 10494 នាក់

សរុប 19006365 នាក់

ធ្លាប់តែ​ឃើញ​ប៉ូលីស​ចាប់​ប៉ូលីស ឥឡូវ​មេព្រៃ​ចាប់​មេព្រៃ​ខូច​ម្តង​ហើយ​!

​ក្រចេះ ៖​នៅ​ល្ងេ​ច​ថ្ងៃទី​២១​ខែតុលា​ឆ្នាំ​២០២៣​វេលា​ម៉ោង​៧.២០​នាទី​កម្លាំង​សមត្ថកិច្ច​ចម្រុះ​របស់​ខេត្តក្រចេះ មាន​លោក វ​រះ​សេនីយ៍​ទោ ហេង ចន្ថា នាយការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការ​នគរបាល​ខេត្តក្រចេះ​សហការ​ជាមួយ​លោក​ទ្រី ម៉េង​លៀង​នាយរង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ខេត្តក្រចេះ​និង​លោក​អនុសេនីយ៍ទោ ស៊ា​ម គឹម​ទឹម កម្លាំង​សឹក​រង​ខេត្តក្រចេះ បាន​ស្ទាក់ចាប់​បង្ក្រាប​រថយន្ត​បិត​ជញ្ជាំង​ជិត​ម៉ាក​ហុ​ី​យ៉ាន់​ដាយ​ទំងន់​៣​តោន​កន្លះ​មួយគ្រឿង​ដែល​ផ្ទុក​ឈើប្រណិត​ពេញ នៅ​ចំណុច​ភូមិ​ឬ​ស្សី​ចា​រ្យ ឃុំ​ថ្ម​គ្រែ ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ​។​a car kro 

​ប្រភពព័ត៌មាន​ពី​មន្ត្រី​សមត្ថកិច្ច​ដែល​បាន​ចូលរួម​ចាប់​បង្ក្រាប​នៅ​ទីនោះ បាន​ឲ្យ​ដឹងថា​រថយន្ត​ដឹកឈើ​ខាងលើ ត្រូវបាន​ប្រជាពលរដ្ឋ​រាយការណ៍​មក​ថា​បាន​ឡើងទៅ​ទិញ​ដឹកឈើ តាម​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ស្រុក​សំបូរ​ខេត្តក្រចេះ​ជា​ញឹកញាប់ ដោយ​គេ​ប្រើ​រូប​ភាពជា​ឡាន​ដឹក​ដឹកទំនិញ​ក្រុមហ៊ុន តែ​តាមពិត​លួចលាក់​ដឹកឈើ​។​​ប្រភព​ពត៌មាន​ពី​ប្រជាពលរដ្ឋ ដែល​ឈ​ឃើញ​ហេតុការណ៍​បង្ក្រាប​រថយន្ត​ដឹកឈើ​ខាងលើ បាន​រៀបរាប់​ប្រាប់​ក្រុម​អ្នក​សារពត៌មាន​ក្នុង​ល​ក្ខ័​ន្ធ​មិន​បញ្ចេញ​ឈ្មោះថា ចំពោះ​រថយន្ត​ដឹកឈើ​ដែល​សមត្ថកិច្ច​កំពង់តែ​ចាប់​ពេលនេះ គឺជា​រថយន្ត​របស់​ឈ្មួញ​ឈើ​ដ៍​សកម្ម​ដែល​ដឹកឈើ​តាមផ្លូវ​នេះ​(​ផ្លូវ​មាត់ទន្លេរ​)​ជា​រៀងរាល់ថ្ងៃ​មិនដែល​រំខាន​ដល់​បងប្អូន​សមត្ថកិច្ច​ណា​ឡើយ កន្លងមក​ព្រោះ​ជា​គ្នា​របស់គេ​? ទើបតែ​លើក​នេះ​ទេ ព្រោះ​ពេល​លើក​ឈើ​ដាក់ចូល​ក្នុង​ឡាន ត្រូវបាន​អ្នក​សារពត៌មាន ប្រទះឃើញ ក៏​រាយការណ៍​ស្នើសុំ​ការសហកា​ពី​ស្ថាប័ន​តុលាកា​ឲ្យ​ជួយ​អន្តរាគមន៍​ទប់ស្កាត់​បង្ក្រាប ទើប​កម្លាំង​សមត្ថកិច្ច​ទាំងនោះ​ចេញមក​បង្ក្រាប​ទៅ​។​

ចំពោះ​តៃកុង​ឡាន​ដឹកឈើ នោះគេ​ស្គាល់​ច្បាស់​ថា ឈ្មោះ​គុណ ពិដោ នាយផ្នែក​រដ្ឋបាល​ព្រៃឈើ ស្រុក​ព្រែក​ប្រសព្វ ខេត្តក្រចេះ ដែល​ខ្លួន​គាត់​(​លោក​គុណ ពិដោ​)​ជា​អ្នកមាន​តួនាទី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ បែរជា​មករក​ស៊ី​ដឹកឈើ​ខ្លួនឯង​បែបនេះ​ទៅវិញ​?​។​កន្លងមក​បងប្អូន​ក្រុមអ្នកតាមដាន​សង្គម​ធ្លាប់បាន​និយាយថា កាលពី​លើក​មុន​តួនាទី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ គឺ​ស្ថិតក្នុង​កណ្តាប់ដៃ​មេព្រៃ​(​រដ្ឋបាល​ព្រៃឈើ​)​ដែលជា​ស្ថាប័ន​ចំណុះ​ឲ្យ​ក្រសួងកសិកម្ម​រុក្ខា​ប្រ​ម៉ាញ់​និង​នេសាទ តែ​មិនសូវមាន​ប្រសិទ្ធិភាព​ដោយសារ​ឈ្មួញ​ដែលមាន​ខ្សែ​ក្រាស់ៗ​ជាមួយ​មន្ត្រី​នៅក្នុង​ក្រសួង ទើប​រាជរដ្ឋាភិបាល​ស​ម្រេច​បង្កើត​ឲ្យ​មាន​គ​ណះ​កម្ម​ការទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ ដែលមាន​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​ប្រធាន តែ​ការបង្ក្រាប​ក៏បាន​តែ​១​ឆាវ​ដែរ​។​

ជុំវិញ​ករណី​ចាប់​រថយន្ត​ដឹកឈើ របស់លោក គុណ ពិដោ នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​ព្រែក​ប្រសព្វ នេះ គឺ​កម្លាំង​សមត្ថកិច្ច​មិនបាន​បើក​ឃ្លប់​រថយន្ត​ឲ្យ​ក្រុម​អ្នក​ដារ​ពត៌មាន​បាន​ថត​ប្តិ​តយ​ក​រូបភាព​ឈើ​បានទេ គឺ​កម្លាំង​សមត្ថកិច្ច​បាន​អូស​យក​រថយន្ត​យកទៅ​រក្សារ​ទុក​នៅ​ទីស្នាក់ការ​រដ្ឋបាល​ព្រៃឈើ​ក្រចេះ​ថា ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាកា​?​។​​ពាក់ព័ន្ធ​ករណី​ខាងលើនេះ​តាម​សម្តី​របស់​ក្រុម​សន្តិសុខ​ដែល​យា​នៅ​មាត់ទ្វារ​ច្រកចូល​ទីស្នាក់ការ​រដ្ឋបាល​ព្រៃឈើ​ក្រចេះ បាន​ប្រាប់​ក្រុម​អ្នក​សារពត៌មាន​ដែល​បាន​តាម​ទៅយក​ពត៌មាន​នៅ​ទីនោះ​នៅ​ព្រឹក​ថ្ងៃទី​២២​ខែតុលា​ឆ្នាំ​២០២៣​ថា មិនទាន់មាន​បញ្ជា​ឲ្យ​បើកទ្វារ​រថយន្ត​ដឹកឈើ​នោះ ព្រោះ​ជា​ថ្ងៃអាទិត្យ​?​។​ប្រជាពលរដ្ឋ​និយាយថា​ប្រ​ត្ន័​គេ​លាង​សម្អាត​បាត់ទៅ​ព្រោះ​ស្រុក​ខ្មែរ​យើង​នៅ​ចាយលុយ​ក្រោម​តុ​កបាន​តើ​។​a car kro1 a car kro2