» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6841 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697012 នាក់

សម្តេច​ហ៊ុនសែន​ពន្យល់​ពី​កម្ពុជា​គាំទ្រ​សេចក្តីសំរេច​អង្គការសហប្រជាជាតិ​រឿង​រុស្ស៊ី​និង​អ៊ុយ​ក្រែ​ន​!

 


​ភ្នំពេញ​៖ «​យើង​ជា​រដ្ឋ​អធិបតេយ្យ យើង​មាន​សិទ្ធិ​នឹងធ្វើ​សកម្មភាព ដើម្បី​ការពារ​សច្ចៈ​ធម៌ ហើយ​យើង ក៏ត្រូវ​មានការ​ទទួល​ខុសត្រូវ​ក្នុងឋានៈ​ជា​សមាជិក​អង្គការសហប្រជាជាតិ​ផងដែរ​»​។ នេះ​បើ​យោងតាម​សារ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី កាលពី​យប់​ថ្ងៃទី ២ ខែមីនា ឆ្នាំ​២០២២ ផ្ញើជូន​ថ្នាក់ដឹកនាំ​ក្នុង គណបក្ស រដ្ឋាភិបាល​ដែល​កាសែត​ទទួលបាន ។a hun uya

​សម្តេច​តេ​ជោ ហ៊ុន សែន​តាមរយៈ​សារ​ផ្សាយ​ដោយ​ហ្វេ​ស​ប៊ុ​ក​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល ថា «​ដោយសារតែ​សភាពការណ៍​នៅ​អ៊ុយ​ក្រែ​ន​កាន់តែ​ធ្ងន់ធ្ងរ ការស្លាប់​ជន​ស៊ីវិល​កាន់តែច្រើន ហើយ​មហាសន្និបាត​អង្គការសហប្រជាជាតិ​កំពុងតែ​ដំណើរការ​។ ខ្ញុំ​គិតថា យើង​មានការ​ចាំបាច់​ដើម្បី​បញ្ចេញ​នូវ​សកម្មភាព​ក្នុង​ក្របខណ្ឌ​អាស៊ាន​ផង ក្នុង​ក្របខណ្ឌ​ជា​កម្ពុជា​ខ្លួនឯង ។

ក្នុង​ក្របខណ្ឌ​អាស៊ាន គឺ​យើង​កំពុងតែ​ពិភាក្សា​ជាមួយ​សមាជិក​អាស៊ាន​ដទៃទៀត​ដើម្បី​នឹង​ចេញ​សេចក្តីថ្លែងការណ៍​អំពាវនាវ​ឱ្យមាន​ការឈប់​បាញ់ ព្រោះ​បើ​មិនមាន​ការឈប់​បាញ់​ទេ ជីវិត​មនុស្ស ទ្រព្យសម្បត្តិ នឹងត្រូវ​បន្ត​ស្លាប់ និង​បំផ្លិចបំផ្លាញ ហើយ​ធ្វើឱ្យ​ការចរចា​នោះ​មិនអាច​ឈានទៅ​មុខ​បាន ដូច្នេះ​យើង​ត្រូវតែ​សំរេច​ដើម្បី​នឹងធ្វើ​ការអំពាវនាវ​ឱ្យមាន​បទ​ឈប់​បាញ់​មួយ ដែល​នេះ​ជាការ​ចង់បាន សម្រាប់​ការចរចា​មួយ ក្នុង​ការរក​ដំណោះស្រាយ ក្នុងនាម​អាស៊ាន​។

​សូមបញ្ជាក់ថា​កាលពី​យប់​ថ្ងៃទី​២ ខែមីនា ឆ្នាំ​២០២២ កម្ពុជា​បាន​ចូលរួម​ជាមួយ​ប្រទេស​១៤០​ផ្សេងទៀត​បោះឆ្នោត​គាំទ្រ​ដំណោះស្រាយ​មហាសន្និបាតរ​បស់​អង្គការសហប្រជាជាតិ​ទាមទារ​ឱ្យ​រុស្ស៊ី «​ដកទ័ព​ចេញ​ជាបន្ទាន់​ទាំងស្រុង និង​ដោយ​គ្មាន​លក្ខខណ្ឌ​ចេញពី​ទឹកដី​អ៊ុយ​ក្រែ​ន ក្នុង​ព្រំដែន​ដែល​ទទួលស្គាល់​ជា​អន្តរជាតិ​»​។​ជាការ​កត់សម្គាល់​មាន​ប្រទេស​តែ ៥​ប៉ុណ្ណោះ ដែល​បោះឆ្នោត​ប្រឆាំងនឹង​សេចក្តីសម្រេចចិត្ត​នេះ គឺ រុស្ស៊ី បេឡា​រុស ស៊ី​រី កូរ៉េខាងជើង និង​អេ​រី​ត្រេ​។ ចំណែកឯ ៣៥​ប្រទេស​ទៀត បាន​បោះឆ្នោត​អនុប្បវាទ ក្នុងនោះ ក៏មាន​ដូចជា ចិន វៀតណាម ឡាវ គុយបា ឥណ្ឌា ប៉ា​គី​ស្ថាន បង់​ក្លា​ដេ​ស និង​ប្រទេស​នៅ​ទ្វីពអាហ្វ្រិក​មួយចំនួនទៀត​ជាដើម​។ ដោយឡែក សិង្ហ​បុរី ជា​ប្រទេស Co-Sponsors មួយ​ក្នុងចំណោម ៩៤​ប្រទេស ដែល​រួមមាន​កម្ពុជា​ផងដែរ បាន​ផ្តើមគំនិត​ឲ្យ​មាន​ការចេញ​សេចក្តីថ្លែងការណ៍​ថ្កោលទោស​លើ​ការឈ្លានពាន​អ៊ុយ​ក្រែ​ន ពី​សំណាក់​រុស្ស៊ី​។​

​ទាក់ទង​បញ្ហា​នេះ សម្តេច​តេ​ជោ​សង្ឃឹមថា មិត្ត​រុស្ស៊ី​របស់​យើង​នឹង​យល់ ព្រោះ​អ្វីដែល​បានធ្វើ​ក្នុង​រយៈពេល​កន្លងទៅ គឺ​កម្ពុជា​យើង​ផ្ទុយ​នឹង​គោលការណ៍​របស់​កម្ពុជា​យើង​លើ​នយោបាយ​ការបរទេស ក្នុងនោះ គឺ​យើង​មិន​គាំទ្រ​ឱ្យ​មានការ​បំបែក​រដ្ឋ នេះ​ជា​ចំណុច​ទី ១​។ ឯ​ចំណុច​ទី ២ គឺ​យើង​មិន​គាំទ្រ​ទៅលើ​ការប្រើប្រាស់​កំលាំង និង​ការត្រៀម​ដើម្បី​ប្រើប្រាស់​កំលាំង ឬ​គំរាមកំហែង​នូវ​ការប្រើប្រាស់​កំលាំង ដូច្នេះ​ពិតណាស់ថា រុស្ស៊ី​នឹងមាន​ការខឹង​សម្បារ​ចំពោះ​យើង ក៏ប៉ុន្តែ​យើង​ជា​រដ្ឋ​អធិបតេយ្យ យើង​មាន​សិទ្ធិ​នឹងធ្វើ​សកម្មភាព ដើម្បី​ការពារ​សច្ចៈ​ធម៌ ហើយ​យើង ក៏ត្រូវ​មានការ​ទទួល​ខុសត្រូវ​ក្នុងឋានៈ​ជា​សមាជិក​អង្គការសហប្រជាជាតិ​ផងដែរ​។​​ក្នុងឱកាស​នេះ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​លើកឡើងថា «​សូម​ថ្នាក់ដឹកនាំ​របស់​យើង​យោគយល់​ចំពោះ​សភាពការណ៍​ដែល​កំពុងតែ​វិវត្តន៍​ដ៏​ស្មុគស្មាញ​នេះ​»​។​

​រដ្ឋមន្ត្រីការបរទេស​អាស៊ាន នៅ​ថ្ងៃទី​៣ ខែមីនា ឆ្នាំ​២០២២​នេះ ក៏បាន​ចេញ​សេចក្តីថ្លែងការណ៍ ដោយ​អំពាវនាវ​ឱ្យមាន​បទ​ឈប់​បាញ់​នៅ​អ៊ុយ​ក្រែ​ន និង​មានការ​ព្រួយ​បារ​ម្មណ៍​យ៉ាងខ្លាំង​ចំពោះ​ស្ថានការណ៍​ដែល​កាន់តែ​ធ្ងន់ធ្ងរ និង​ស្ថានភាព​មនុស្សធម៌​ដែល​ធ្លាក់ចុះ​កាន់តែ​ដុនដាប​នៅពេលនេះ​។ រដ្ឋមន្ត្រីការបរទេស​អាស៊ាន មានការ​ព្រួយ​បារ​ម្មណ៍​យ៉ាងខ្លាំង​ចំពោះ​ស្ថានការណ៍​ដែល​កាន់តែ​ធ្ងន់ធ្ងរ និង​ស្ថានភាព​មនុស្សធម៌​ដែល​ធ្លាក់ចុះ​កាន់តែ​ដុនដាប ដែល​បណ្តាលមកពី​អរិភាព​យោធា​​ដែល​កំពុង​បន្ត​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។

ដូច្នេះហើយ ក៏បាន​អំពាវនាវ​ឱ្យមាន​បទ​ឈប់​បាញ់​ជាបន្ទាន់ ឬ​កិច្ចព្រមព្រៀង​ឈប់​បាញ់ និង​ការបន្ត​ការសន្ទនា​នយោបាយ​ដែល​នឹង​នាំទៅរក​សន្តិភាព​ប្រកបដោយ​ចីរភាព​នៅ​អ៊ុយ​ក្រែ​ន​។​នា​សៀ​ស​ថ្ងៃទី​ទី​៣ ខែមីនា ស្ថានទូត​បារាំង​បាន​បង្ហោះ​លើ​ហ្វេ​ស​បុក​របស់ខ្លួន​កោតសរសើ​រ​ការសម្រេចចិត្ត​រប​ស់​ប្រទេស​កម្ពុជា​ក្នុងការ​ចូលរួម​ជាមួយ​សមាជិក​អង្គការសហប្រជាជាតិ​ចំនួន​១៤០​ប្រទេស​ផ្សេងទៀត ដើម្បី​សម្តែង​សាមគ្គីភាព​ជាមួយ​ប្រទេស​អ៊ុយ​ក្រែ​ន ដែល​រងគ្រោះ​ពី​ការវាយប្រហារ​ពី​យោធា​រុស្ស៊ី​។​a hun uy a hun Uy1 a hun uya1 


​