» អគ្គិភ័យឆេះអគារយីហោ” WEALTH MANSION” នៅជាន់ទី៤៣ ក្នុងខណ្ឌជ្រោយចង្វាដោយសារ ជាងកាត់ដែក » អ្នកនាំពាក្យសាលាដំបូងសៀមរាប ចេញមកបង្ហាញពីនីតិវិធីតាមផ្លូវតុលាការករណីគ្រោះថ្នាក់ចរាចរណ៍រវាងទាហានបើកគោយន្ត និងក្មេងបើកម៉ូតូមិនទាន់គ្រប់អាយុតែស្នងការប្រកែករឿងដាក់ខ្នោះ » សេចក្តីកែតម្រូវនិងសុំអភ័យទោសចំពោះការចុះផ្សាយអត្ថបទអតីតឧកញ៉ាឡេងចាន់ណា! » គ្រាន់តែអាមេរិកប្រកាសថាលក់យន្តហោះF35ឲ្យតួគីអ៊ីស្រាអែលលោតជើងបីជើងបួន » លោកជ្រិន ឆាយ អនុប្រធាននគរបាលអន្តោប្រវេសន៍ប្រចាំច្រកទ្វារព្រំដែនភ្នំឌិន និងឈ្មួញមួយចំនួនទៀត កំពង់តែគុបគិតគ្នាធ្វើសកម្មភាពរកស៊ីនិងស្តុកទំនិញគេចពន្ធ? » អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ចុះពិនិត្យត្រួតដោយផ្ទាល់ នៅតំបន់ព្រំដែនច្រកបឹងត្រកួនមុនពេលម៉ាឡេថៃជួបគ្នា! » ប្រជាពលរដ្ឋនៅតែជំទាស់រឿងសាឡង់បូមខ្សាច់ ព្រោះខ្លាចបាក់ច្រាំងទៀត! » ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាប្រាប់ អ្នកតំណាងប្រចាំប្រទេស នៃ OHCHR ពីការរំលោភសិទ្ធមនុស្សបង្កឡើងដោយថៃ » ថ្ងៃទី៧ ខែកក្កដាសម្តេចធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវការកំណាត់ផ្លូវជាតិលេខ៧ពី ស្គន់-ក្រុងកំពង់ចាម » ឯកអគ្គរដ្ឋទូតទីម័រឡេស្តេផ្តល់បទពីសោធន៍ពីការប្រើវិធីសាស្ត្រដោះស្រាយជម្លោះដែនសមុទ្រ » ចំណុចខ្លាំង ដែលនាំឱ្យកម្ពុជាក្លាយជាប្រទេសលែងក្រ ក្រោយឆ្នាំ២០៣០ » ចិនអួតថាសាកល្បងបានជោគជ័យការបាញ់តេស្តមីស៊ីលយុទ្ធសាស្រ្ត នៅមហាសមុទ្រប៉ាស៊ីហ្វិកតែប្រទេសផ្សេងប្រតិកម្ម » ព្រះរាជសារព្ហរះមហាក្សត្រ រាជរដ្ឋាភិបាលរំលឹកខួបលើកទី១៨ នៃការដាក់ប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក » មហាជនចោទសួរពីចំណាត់ការក្នុងសំណុំរឿងអ្នកបើករថយន្តស្ទូច និងព្រូឡានដែលស៊ីស្នួលត្រូវតុលាការឃុំខ្លួន » អ្នកនាំពាក្យក្រសួងការពារជាតិនិយាយថា ការផ្ទុះគ្រាប់បែកចំនួនមួយគ្រាប់គឺកើតនៅពីក្រោយកងល្បាតរបស់យើង?!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10526 នាក់

ម្សិលមិញ 8930 នាក់

សរុប 19707780 នាក់

សម្ដេច​តេ​ជោ ហ៊ុន សែន​ចាត់ទុក​ឯករាជ្យ​ជាតិ​វៀតណាម គឺជា​កម្លាំង​ជំរុញ​ការអភិវឌ្ឍ​បណ្តា​ប្រជាជាតិ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​រួមទាំង​កម្ពុជា​

 


​ភ្នំពេញ​៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង​ប្រធាន គណបក្ស​ប្រជាជន​កម្ពុជា នា​ល្ងាច​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០២៥ អញ្ជើញ​ជា​អធិបតីភាព​ក្នុងឱកាស​រំលឹក​ខួប​លើក​ទី​៨០ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​វៀតណាម ធ្វើឡើង​នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភូ​គី​ត្រា ភ្នំពេញ។a hun endependen vn2 

​ក្នុង​កម្មវិធី​ដែល​រៀបចំ​ដោយ​ស្ថានទូត​វៀតណាម​ប្រចាំ​កម្ពុជា​​សម្ដេច​តេ​ជោ​ថ្លែង​វាយតម្លៃថា បុណ្យ​ឯករាជ​ជាតិ​វៀតណាម​គឺជា​ការ​រំឭក​និង​ការចងចាំ​អំពី​វីរភាព​ក្លាហាន​របស់​យុទ្ធជន ដែល​បាន​តស៊ូ​ប្រយុទ្ធ​ដើម្បី​បុព្វហេតុ​យុត្តិធម៌ ។ ទឹកចិត្ត​ស្នេហា​ជាតិ និង​ពលី​កម្ម​របស់​ពួកគេ ដើម្បី​ឆ្ពោះទៅ ទទួលបាន​សិទ្ធិ​ស្វ័យ​សម្រេច តែងតែ​ត្រូវបាន​ចងចាំ និង​ដឹងគុណ​ជានិច្ច ទិវា​ឯករាជ្យ គឺជា​ថ្ងៃ​ចាប់ផ្តើម​នៃ​យុគសម័យ​ថ្មី ដែល​កំណត់ដោយ​ភាព​ធន់​, ការរួបរួម និង ក្តីសង្ឃឹម ។

​សម្ដេច​តេ​ជោ​បាន​ថ្លែងបន្ដថា​៖ ថ្ងៃបុណ្យ​ឯករាជ្យ​ជាតិ​របស់​វៀតណាម កាលពី​៨០​ឆ្នាំមុន មិន​គ្រាន់តែ​សម្រាប់​ប្រជាជន​វៀតណាម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​គឺជា​កម្លាំង​ជំរុញ សម្រាប់​បណ្តា​ប្រជាជាតិ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​រួមទាំង​កម្ពុជា​ផងដែរ ងើបឈរ ឡើង​តស៊ូ​ដើម្បី​ឯករាជ្យ​ពី​អាណានិគមនិយម ។

​សម្តេច​តេ​ជោ បាន​សម្តែង​ការអបអរសាទរ​ចំពោះ​មិត្ត​វៀតណាម ដែល​បានធ្វើ​ដំណើរ​យ៉ាង​ស្វាហាប់​ក្នុងការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច ជាពិសេស​ការទទួលបាន​កំណើន សេដ្ឋកិច្ច​ជាង​៧​ភាគរយ ក្នុង​ឆ្នាំ​២០២៤​។ ប្រធានព្រឹទ្ធសភា​កម្ពុជា បានបង្ហាញ​ជឿជាក់ថា ក្រោម​ការដឹកនាំ​ប្រកបដោយ​ចក្ខុវិស័យ​វែងឆ្ងាយ​របស់​បក្ស​កុម្មុយនីស្ត​វៀតណាម ដែលមាន​លោក តូ ឡឹម អគ្គលេខាធិការ​ជា​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល និង​ប្រជាជន​វៀតណាម នឹង​សម្រេចបាន​ទិសដៅ​សហស្ស​វត្សរ៍​ចំនួន​ពីរ​៖

​ទី​១៖ ជា​ប្រទេស​កំពុង​អភិវឌ្ឍ ដែលមាន​ឧស្សាហកម្ម​ទំនើប និង​មាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ ក្នុងឱកាស​ខួប ១០០​ឆ្នាំ នៃ​ការបង្កើត​បក្ស​កុម្មុយនីស្ត​វៀតណាម និង​​ទី​២៖ ជា​ប្រទេស​សង្គមនិយម ដែលមាន​ការអភិវឌ្ឍ និង​មាន​ប្រាក់ចំណូល​កម្រិត​ខ្ពស់ នៅ​ឆ្នាំ​២០៤៥ ស្របពេល​ខួប​លើក​ទី​១០០ នៃ​ការបង្កើត​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​វៀតណាម ក៏ដូចជា​ការលើកស្ទួយ​កិត្យានុភាព និង តួនាទី​របស់​វៀតណាម​នៅលើ​ឆាក​តំបន់ និង​អន្តរជាតិ​៕

​កម្ពុជា និង​វៀតណាម បាន​ភ្ជាប់​ទំនាក់ទំនង​ការទូត​ជា​ផ្លូវការ​នៅ​ឆ្នាំ​១៩៦៧​។ ចាប់តាំងពី​ការភ្ជាប់​ទំនាក់​ទំនងជា​ផ្លូវការ​មក ប្រជាជន​កម្ពុជា និង​ប្រជាជន​វៀតណាម រក្សាបាន​ទំនាក់ទំនង​មិត្តភាព​កក់ក្តៅ និង​ភាពជា​ដៃគូ​ដ៏​ល្អប្រសើរ​។ ប្រពៃណី​នេះ ត្រូវបាន​បន្ត​ពូន​ជ្រុំ​ដោយ​ថ្នាក់ដឹកនាំ​គ្រប់​ជំនាន់​នៃ​ប្រទេស​ទាំងពីរ ចាប់តាំងពី​សម័យ​ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ ជាមួយ​អតីត​ថ្នាក់ដឹកនាំ​បក្ស និង​រដ្ឋាភិបាល​វៀតណាម រហូតមកដល់​ថ្នាក់ដឹកនាំ​បច្ចុប្បន្ន​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​គូស​រំលេច​ថា ស្របពេល​ទំនាក់ទំនង​ដ៏​ជិតស្និទ្ធ និង​កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ​រវាង​ប្រទេស​ទាំងពីរ​មានការ​រីកចម្រើន​ជា​លំដាប់ ប្រទេស​ទាំងពីរ​នៅតែ​ចងចាំ​ជានិច្ច​នូវ​ការជួយ​គាំទ្រ​គ្នា​ទៅវិញទៅមក​ក្នុង​អតីតកាល គឺ​ក្នុង​គ្រា​ប្រជាជន​កម្ពុជា បាន​លះបង់ និង​គាំទ្រ​វៀតណាម​ក្នុង​ការតស៊ូ​ដើម្បី​បុព្វហេតុ​នៃ​ការបង្រួបបង្រួម​ទឹកដី និង​ឯករាជ្យ​របស់​វៀតណាម និង​ការលះបង់​របស់​កងទ័ព​ស្ម័គ្រចិត្ត និង​ប្រជាជន​វៀតណាម ក្នុងការ​ផ្តួលរំលំ និង​ជួយ​រំដោះប្រជាជន​កម្ពុជា ចេញពី​របប​ប្រល័យពូជសាសន៍ ជួយ​ទប់ស្កាត់​ការវិលត្រឡប់​នៃ​របប​ប្រល័យពូជសាសន៍ និង​ជួយ​កម្ពុជា​កសាង​ប្រទេស​ឡើងវិញ​។ នេះ​គឺជា​សច្ចភាព​ប្រវត្តិសាស្ត្រ​ដែល​គ្មាន​កម្លាំង​ប្រតិកិរិយា​ណាមួយ​អាច​ប្រែ​ក្រឡាស់​បានឡើយ​។​

​សម្តេច​តេ​ជោ បានលើកឡើង​ផងដែរ​ថា ទំនាក់ទំនង​កម្ពុជា​-​វៀតណាម ដែល​បាន​កសាងឡើង​ឈរលើ​មូលដ្ឋាន​នៃ​ការគោរព​គ្នា​ទៅវិញទៅមក ជួយ​គ្នា​ទៅវិញទៅមក បានផ្ដល់​ផលប្រយោជន៍​សម្រាប់​ប្រទេស និង​ប្រជាជន​ទាំងពីរ ក៏ដូចជា​បាន​ចូលរួមចំណែក​យ៉ាងសំខាន់ ដល់​ការថែរក្សា​សន្តិភាព ស្ថិរភាព ការអភិវឌ្ឍ​ប្រកបដោយ ចីរភាព និង​វិបុលភាព​នៅក្នុង​តំបន់​។​​សម្តេច​តេ​ជោ​ប្រធានព្រឹទ្ធសភា ក៏បាន​បង្ហាញ​សេចក្តី​រីករាយ​ដោយបាន​កត់សម្គាល់ឃើញ​ថា កិច្ចសហប្រតិបត្តិការ គ្រប់​ជ្រុងជ្រោយ​រវាង​កម្ពុជា និង​វៀតណាម មានការ​រីកចម្រើន​ឥតឈប់ឈរ​លើ​គ្រប់​វិស័យ​។ ក្នុងនោះ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​មានការ​កើនឡើង​គួរឱ្យកត់សម្គាល់​។ នៅ​ឆ្នាំ​២០២៤ វៀតណាម គឺជា​ដៃគូ​ពាណិជ្ជកម្ម​លំដាប់​ទី​៣ របស់​កម្ពុជា ដោយមាន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ជាង​១០​ពាន់​លាន​ដុល្លារ​អាមេរិក និង​មានការ​កើនឡើង ជាង ១៨​ភាគរយ ធៀប​នឹង​ឆ្នាំ​២០២៣​។​

​សម្តេច​តេ​ជោ​បន្តថា ស្របតាម​និន្នាការ​កំណើន​ជា​លំដាប់​នេះ ប្រទេស​ទាំងពីរ ក៏បាន​ប្តេជ្ញា​ជំរុញ​កិច្ចសហប្រតិបត្តិការ ដើម្បី​សម្រេច​ឱ្យបាន​គោលដៅ ២០​ពាន់​លាន ដុល្លារ​អាមេរិក​នាពេល​ខាងមុខ​។ វៀតណាម​ឈរ​នៅ​លំដាប់​ទី​៥ នៃ​ការ វិនិយោគ​បរទេស​នៅ​កម្ពុជា ហើយ​លំដាប់​ទី​២ (​បន្ទាប់ពី​ប្រទេស​សិង្ហ​បុរី​) ក្នុងចំណោម​ប្រទេស​សមាជិក​អាស៊ាន​។ ចំនួន​ទេសចរ​វៀតណាម​មក​កម្ពុជា បាន​កើនឡើង​ជិត​៣២​ភាគរយ ឈរ​នៅ​លំដាប់​ទី​២​។ មកដល់ពេលនេះ កម្ពុជា និង​វៀតណាម មាន​ជើងហោះហើរ​ត្រង់​សរុប ១០០​ជើង ក្នុង​មួយ​សប្ដាហ៍ ប្រតិបត្តិការ​ដោយ​ក្រុម ហ៊ុន​អាកាសចរណ៍​វៀតណាម​ចំនួន​២ និង​កម្ពុជា​ចំនួន​២​។​

​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​បង្ហាញ​ការកត់សម្គាល់​ដោយ​ពេញចិត្ត​ផងដែរ ចំពោះ​ការប្ដេជ្ញា​របស់​ប្រទេស​ទាំងពីរ ក្នុងការ​ជំរុញ​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត នៅក្នុង​វិស័យ​គន្លឹះ​មួយចំនួន​រួមមាន​៖ ការពារជាតិ និង​សន្តិសុខ អប់រំ សុខាភិបាល ថាមពល ទេសចរណ៍ វប្បធម៌ បច្ចេកវិទ្យា និង​វិទ្យាសាស្ត្រ​។ បន្ថែម​ពីលើ​នោះ កម្ពុជា និង វៀតណាម បាននិងកំពុង​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយគ្នា និង​គាំទ្រ​គ្នា​ទៅវិញទៅមក ក្នុង​ក្របខ័ណ្ឌ​តំបន់ និង​អន្តរជាតិ រួមទាំង​អង្គការសហប្រជាជាតិ អាស៊ាន និង​ក្របខ័ណ្ឌ​អនុតំបន់​ផ្សេងទៀត ដែល​មិន​ត្រឹមតែ​បម្រើ​ផលប្រយោជន៍​រួម​របស់​ប្រទេស​ទាំងពីរ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​រួមចំណែក​ដល់​សន្តិភាព សន្តិសុខ ស្ថិរភាព និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​នៅ​ទូទាំង​ពិភពលោក​៕a hun endependen vn1