» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9645 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699816 នាក់

ក្រសួងការបរទេសនាំបណ្តាអង្គទូត និងទីភ្នាក់ងារបរទេស ពិនិត្យមើលស្ថានភាពជនភៀសសឹក នៅមណ្ឌលសុវត្ថិភាពវត្តចាន់ស៊ី

 

បន្ទាយមានជ័យ៖លោកជំទាវ អ៊ាត សោភា រដ្ឋមន្ត្រីស្តីទី ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អញ្ជើញដឹកនាំបណ្តាអង្គទូត និងទីភ្នាក់ងារបរទេស ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចុះទស្សនកិច្ច និងពិនិត្យមើលស្ថានភាពជនភៀសសឹកនៅមណ្ឌលសុវត្ថិភាពវត្តចាន់ស៊ីសាមគ្គីរតនារាម ស្ថិតក្នុងឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦។a embassy refugy3 

ប្រជាពលរដ្ឋភៀសសឹកនៅមណ្ឌលសុវត្ថិភាពវត្តចាន់ស៊ីនេះ ភាគច្រើនមកពីភូមិជោគជ័យ និងភូមិព្រៃចាន់ បន្ទាប់ពីសង្គ្រាមឈ្លានពាន ការរាយបន្លាលួសព័ទ្ធយកផ្នែកខ្លះនៃភូមិ និងការបំផ្លិចបំផ្លាញផ្ទះសម្បែងរបស់ពួកគាត់ពីសំណាក់កម្លាំងថៃ កាលពីពេលកន្លងមក។

យោងតាមរបាយការណ៍រដ្ឋបាលខេត្តបន្ទាយមានជ័យ បានបង្ហាញប្រាប់បណ្តាអង្គទូតចំនួន ២៣ប្រទេស នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ បានឱ្យដឹងថា​មកទល់នឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦​ មានប្រជាពលរដ្ឋចំនួន​ ២.៩៤៤គ្រួសារ ស្មើនឹងចំនួនមនុស្សជាង​ ១ម៉ឺននាក់ បានបន្តស្នាក់នៅទីទួលសុវត្ថិភាពបណ្ដោះអាសន្ន ខណៈដែលផ្ទះរបស់គេត្រូវបានបំផ្លាញ និងហ៊ុមព័ទ្ធ ដោយលួសបន្លា និងទូកុងតឺន័ររបស់យោធាថៃ ក្នុងអំឡុងពេលយោធាថៃ បើកការឈ្លានពានមកលើទឹកដីកម្ពុជា លើកទី២ កាលពីថ្ងៃទី៨ ដល់ថ្ងៃទី២៧ខែធ្នូ ឆ្នាំ២០២៥ និងក្រោយការអនុវត្តបទឈប់បាញ់ជាធរមាន។

លោក​ អ៊ំ​ រាត្រី​ អភិបាលខេត្តបន្ទាយមានជ័យ​ ប្រាប់ដល់​បណ្តាអង្គទូតសហរដ្ឋអាម៉េរិក ចក្រភពអង់គ្លេស សហភាពអឺរ៉ុប កាណាដា សិង្ហបុរី ម៉ាឡេស៊ី រុស្សី ជប៉ុន អាល្លឺម៉ង់ ឥណ្ឌា ជាដើម និងអង្គការអន្តរជាតិ ចំនួន២ទៀតគឺ អង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO) និងអង្គការទេសន្តរប្រវេសន៍អន្តរជាតិ (IOM) បានចុះទៅដល់ភូមិជោគជ័យ ភូមិព្រៃចាន់ និងតំបន់បឹងត្រកួន ជាទីដែលយោធាថៃ បានឃាំងទូរកុងតឺន័រ និងរាយលួសបន្លា ព័ទ្ធយកដីលំនៅឋាន និងផ្ទះសម្បែងប្រជាពលរដ្ឋ ដែលជាជនស៊ីវិល ក្រោយបទឈប់បាញ់ចូលជាធរមាន កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ការរចុះពិនិត្យជាក់ស្ដែងអំពីស្ថានភាពយោធាថៃឈ្លានពានអធិបតេយ្យភាពកម្ពុជានេះ ដឹកនាំដោយ លោកស្រី អ៊ាត សោភា រដ្ឋមន្ត្រីស្តីទីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

លោក​ អ៊ំ​ រាត្រី​ ក៏បានឱ្យដឹងដែរថា​ ទន្ទឹមនេះក៏នៅមានប្រជាពលរដ្ឋចំនួន ៣៦០គ្រួសារ​ ផ្សេងទៀត បានបន្តស្នាក់នៅផ្ទះសាច់ញាតិ ដោយមិនអាចទាន់ត្រឡប់ទៅផ្ទះវិញបាន។ ចំពោះពលរដ្ឋភៀសសឹកដែលបន្តស្នាក់នៅមណ្ឌលសុវត្ថិភាពនេះ មានស្ត្រីប្រមាណជាង​ ៦ពាន់នាក់ និងកុមារជាង​ ៣.៥០០នាក់។
ពលរដ្ឋដែលបន្តស្នាក់នៅមណ្ឌលសុវត្ថិភាព​ មានដូចជា នៅមណ្ឌលវត្តខ្ចាស ស្ថិតក្នុងឃុំបុស្បូវ ស្រុកព្រះនេតព្រះ, វត្តកណ្ដោល និងក្រៅមណ្ឌលវត្តកណ្ដោល ស្ថិតក្នុងឃុំគោករមៀត ស្រុកថ្មពួក, មណ្ឌលសុវត្ថិភាពវត្តចាន់ស៊ី ស្ថិតក្នុងឃុំកូប ស្រុកអូរជ្រៅ​ និងមួយផ្នែកទៀតនៅក្នុងស្រុកស្វាយចេក។

បើតាមក្រសួងមហាផ្ទៃបានឲ្យដឹងថា នៅមានប្រជាពលរដ្ឋប្រមាណជាង ៦ម៉ឺននាក់ទៀត កំពុងបន្តស្នាក់នៅជំរំភៀសសឹក គិតត្រឹមថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦។

សូមរម្លឹកផងដែរថា បើទោះជាមានបទឈប់បាញ់កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ មាន២ចំណុចដែលប្រទាញប្រទង់គ្នា។ក្នុងនោះមានចំណុចបានអនុញ្ញាតិឲ្យកងទព័ឈរជើងកន្លែងណានៅកន្លែងហ្នុងពេលឈប់បាញ់។ករណីនេះបានធ្វើឲ្យកងទព័សៀមដែលវាអះអាងថាកាន់កាប់ទឹកដីខ្មែរបាន៤១ចំណុច(កម្ពុជាថាមានតែ១៤ចំណុច)នៅឈរជើងហើយបានរាយរបងលួសហ៊ុំពទ្ធ័ទីតាំងដែលវាឈរជើង។

ដោយឡែកភាគីកម្ពុជាបានសំអាងក្នុងចំនុចទី ៤ ដែលបានចែងថា" ភាគីទាំងពីរឯកភាពអនុញ្ញាតឱ្យជនស៊ីវិល រស់នៅក្នុងតំបន់ព្រំដែនដែលរងផលប៉ះពាល់វិលត្រឡប់ទៅផ្ទះសម្បែង និងប្រកបជីវភាពរស់នៅធម្មតារបស់ពួកគេវិញក្នុងពេលឆាប់ៗបំផុត ដោយគ្មានការរារាំង និងដោយមានសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ នៅក្នុងតំបន់រៀងៗខ្លួន"។

ផ្ទុយទៅវិញកងកម្លាំងឈ្លានពានថៃ ក្រៅពីឈរជើងកាន់កាប់វាបាននិងកំពុងបង្កើតស្ថានភាពថ្មីនៅលើទីតាំងជាក់ស្តែង (fait accompli) ដែលកម្ពុជាមិនអាចទទួលយកបានជាដាច់ខាត តាមរយៈការរាយបន្លលួស ដាក់ទូកុងតឺន័រ និងបំផ្លាញផ្ទះប្រជាពលរដ្ឋ ។រាជរដ្ឋាភិបាលកម្ពុជា បានតវ៉ាជាផ្លូវការតាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាបន្តបន្ទាប់ដោយប្រឆាំងដាច់ខាតនឹងសកម្មភាពទាំងនេះ ហើយកម្ពុជាមិនទទួលស្គាល់ដាច់ខាតការកែប្រែខ្សែបន្ទាត់ព្រំដែន ឬការកាន់កាប់ទឹកដីដោយខុសច្បាប់អន្តរជាតិ តាមរយៈការប្រើប្រាស់កម្លាំងឡើយ។

ប៉ុន្តែមកដល់ពេលនេះមិនទាន់ឃើញមានស្ថាបន័អន្តរជាតិឬប្រទេសណាចាត់ទុកថាសកម្មភាពសៀមខុសឡើយក្រៅពីបណ្តាញឃោសនាអន្តរជាតិខ្លះក្នុងប៉ុន្មានថ្ងៃនេះនោះឡើយ។a embassy refugy a embassy refugy1