» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5418 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695589 នាក់

ឯកឧត្ដម ឃួ​ង ស្រេង ផ្ដល់​អំណោយ ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​៤​សង្កាត់ ចំនួន​៣៨៥​គ្រួសារ នៅ​ខណ្ឌ​កំបូល​


​ភ្នំពេញ​៖ ឯកឧត្ដម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​នាំយក​អំណោយ​មនុ​ស្សធ​ម៏ ជា​សម្ភារៈ និង​ថវិកា មក​ចែកជូន​បងប្អូន ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹក ជំនន់​ទឹក ភ្លៀង​៣៨៥​គ្រួសារ ស្ថិតក្នុង​៤​សង្កាត់ គឺ ប្រទះ​ឡាង​,​កំបូល​,​បឹង​ធំ​,​ភ្លើង​ឆេះ​រទេះ​នៅ​ខណ្ឌ​កំបូល កាលពី​ព្រឹក​ថ្ងៃទី​២០ តុលា ឆ្នាំ ២០២០ នៅ​ទីតាំង​វត្ដ សុវណ្ណ​អម្ពា​ហៅ (​វត្ដ​ស្វាយមាស​) ។​a donat khoung 

​អំណោយ​ដែល ឯកឧត្ដម ឃួ​ង ស្រេង នាំយកមក​ចែកជូន​ប​ង​ប្អូន​ប្រជា ពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​ទក​ភ្លៀង​ថ្ងៃនេះ​ចំនួន​៣៨៥ គ្រួសារ រួមមាន​៖ ក្នុង​១​គ្រួ សារ ទទួលបាន​អង្ករ​២៥​គីឡូក្រាម​,​មី​១​កេះ​,​ទឹក​សុទ្ធ​១​កេះ​, ទឹកត្រី​១​យួ​,​ទឹក​សា​អ៊ីវ​១​យួរ​,​និង​ថវិកា​៥​ម៉ឺន​រៀល ។​​ឯកឧត្ដម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ក៏បាន​ផ្តាំផ្ញើរ​សួរ​ខុស​ទុក្ខ​ពី​សំណាក់​សម្តេច​អគ្គ​មហា សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី​ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា​ដោយ សម្តេច​ទាំង​ទ្វេរ​បានគិត​គូរ​អំពី​សុខទុក្ខ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ទាំង​ដោយ​ក្តី​នឹករលឹក ។

​ឯកឧត្ដម​បាន​បន្ដថា​៖ មិន​ត្រឹមតែ​សង្គ្រោះ​ប្រជា ពលរដ្ឋ មកលើ​ទីទួល​សុវត្ថិភាព​ទេ អាជ្ញាធរ​ថែមទាំង​បានរៀបចំ​ផ្តល់​អាហារ​ជូន​ពួកគាត់​ផងដែរ ប្រកប ដោយ​ការទទួល​សុខ​ត្រូវ និង​អនុវត្តន៍​តាម​អនុសាសន៍ ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​ត​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា ក្នុងការ​ផ្គត់ផ្គង់​ម្ហូប​អា​ហរ​ដល់​កម្លាំង​គ្រប់​ប្រភេទ​ថែមទៀត​។ តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ដ្រី បាន​ឲ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​យើងខ្ញុំ​នេះ រៀបចំ​ផ្គត់ផ្គង់​ស្បៀងអាហារ​ជូន​ដល់​បងប្អូន​ប្រជា​ពល រដ្ឋ ជាពិសេស​ទឹក មិន​ឲ្យ​បងប្អូន​ខ្វះ​បរិភោគ​នោះទេ​។

​ឯកឧត្ដម ឃួ​ង ស្រេង បាន​បន្ដថា​៖ ទន្ទឹម​និង​ការលំបាក់ ដោយសារ​ទឹក​លិច​នេះហើយ សូម​បងប្អូន​កុំ​ភ្លេច អនុវត្តតាម​អា​នុ​សាសន៍ របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ កម្ពុជា​ថា (​ស្គាល់គ្នា​ក្នុង​គ្រាក្រ ស្គាល់​មិត្ត​ល្អ ក្នុង​គ្រា មានទុក្ខ​លំបាក​) និង​បាន​ជួប​ជាមួយ​ប្រជាពលរដ្ឋ​រង គ្រោះ​ដោយ សារ​ជំនន់​ទឹកភ្លៀង​ដោយផ្ទាល់ ក្រោម កិច្ចសហការ ពី​អាជ្ញាធរ រដ្ឋបាល​សាលា​រាជធានី​ភ្នំ ពេញ និង​អាជ្ញាធរ ពាក់ព័ន្ធ​គ្រប់លំដាប់​ថ្នាក់ នៅ​ថ្នាក់ សង្កាត់​ថ្នាក់​ខណ្ឌ​នេះ​តែម្ដង ៕a donat khoung1 

​