» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7518 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697689 នាក់

ចាងហ្វាង​កាសែត​ម្នាក់ ប្តឹង​ចៅក្រម​២​រូប និង​ព្រះរាជអាជ្ញារង​២​រូប​នៅ​ឧ​ត្ត​រ​មានជ័យ ទៅកាន់​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌

ឧ​ត្ត​រ​មានជ័យ​៖​ចៅក្រម​ពីររូប​និង​ព្រះរាជអាជ្ញារង​ចំនួន​២​រូប​នៅ​តុលាការខេត្ត​ឧ​ត្ត​រ​មានជ័យ​ត្រូវបាន​លោក ប៉ែន នួន​តួនាទី​ចាងហ្វាង​សារព័ត៌មាន ដាក់ពាក្យ​បណ្តឹង​ទៅកាន់​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ដោយ​អះអាងថា បាន​កាត់ក្តី​យ៉ាង​អយុត្តិធម៌​សម្រាប់​រូបគាត់ និង​ប្រជាពលរដ្ឋ​មួយចំនួនទៀត រឿង​ដីធ្លី​ជាមួយ​មន្ត្រី​យោធា​ផ្តា​យ​២ ស្ថិតនៅ​ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​a court j 

លោក ប៉ែន នួន បាន​ឲ្យ​ដឹងថា លោក​បានដាក់​ពាក្យ​ប្តឹង​ទៅកាន់​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​នៅ​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០២២ ដោយ​ចោទប្រកាន់​អតីត​ចៅក្រម​សាលាដំបូង​ខេត្ត​ឧ​ត្ត​រ​មានជ័យ លោក ស៊ឹម ពិចិត្រ​, ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក អួ​ង វុ​ទ្ធា​, អតីត​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​លោក គង់ រតនា និង​ព្រះរាជអាជ្ញារង​សាលាដំបូង​រាជធានី​ភ្នំពេញ លោក អ៊ុ សុភ​ក្តិ កាត់ក្តី​អយុត្តិធម៌​ក្នុង​រឿង​ដីធ្លី​។​

​នៅក្នុង​ពាក្យបណ្តឹង លោក ប៉ែន នួន បាន​ជម្រាប​ទៅកាន់​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ថា លោក​ត្រូវបាន​មន្ត្រី​តុលាការ​ខាងលើ កាត់ក្តី​កំបាំងមុខ​យ៉ាង​អយុត្តិធម៌​កាលពី​ថ្ងៃទី​៦ ខែមករា ឆ្នាំ​២០២២ តាម​ពាក្យបណ្តឹង​របស់​ឈ្មោះ អ៊ុក គឹម​លី ជា​យោធា​ពាក់​ផ្កាយ​ពីរ ដោយបាន​ប្តឹង​លោក​រឿង​ផ្សាយ​ព័ត៌មាន​ពាក់ព័ន្ធ​បញ្ហាដីធ្លី​។ លោក ប៉ែន នួន អះអាងថា លោក​ក៏​ជា​ជនរងគ្រោះ​ម្នាក់ ក្នុងចំណោម​ប្រជាពលរដ្ឋ​៤​គ្រួសារ​ផ្សេងទៀត ដែល​ត្រូវ​មន្ត្រី​យោធា​ផ្កាយ​២​រូបនេះ រំលោភ​យក​ដី ហើយ​ប្តឹង​លោក​ទៅកាន់​តុលាការ​ទៀតផង​។​

​សម្រាប់​ការកាត់ក្តី​នៅក្នុង​រឿង​ដីធ្លី​ខាងលើនេះ​លោក ប៉ែន នួន ត្រូវបាន​មន្ត្រី​តុលាការ​ទាំង​៤​រូប សម្រេច​ឲ្យ​លោក​ចាញ់ក្តី និង​បង្គាប់​ឲ្យ​សងជំងឺចិត្ត​ខ្ទង់លាន​រៀល​ជូន​ភាគី​ផ្កាយ​២ រហូត​លោក​បាន​បន្ត​ប្តឹង​ឧទ្ធរណ៍ និង​ចុងក្រោយ​ប្តឹង​ទៅកាន់​រដ្ឋមន្ត្រី កើត រិ​ទ្ធ ដើម្បី​ឲ្យ​ជួយ​រក​យុត្តិធម៌​៕a court pen a court pen1 

​