វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 7606 នាក់
ម្សិលមិញ 6961 នាក់
សរុប 15994964 នាក់
ខេត្តកណ្តាល៖បន្ទាប់ពីរដ្ឋមន្ត្រីនិយាយមួយម៉ាត់អ្នកសារព័ត៌មានម្នាក់នៅស្ថាប័ន Ma'orm Sre TV ត្រូវឃាត់ខ្លួនព្រោះផ្សាយពត៍មាន។បើចឹងច្បាប់ស្តីពីរបបសារពត៍មាននិងអនុសាសន៍សម្តេចរេជោនាយករដ្ឋមន្ត្រីដែលឲ្យកែតម្រូវនៅណា?។
អ្នកសារព័ត៌មានម្នាក់នៅស្ថាប័ន Ma'orm Sre TV ត្រូវបានកម្លាំងនគរបាលខេត្តកណ្តាល សហការជាមួយនគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួន ក្រោយផ្សាយព័ត៌មានថា ជនដែលកាប់ម្ចាស់បំណុលនៅខេត្តកណ្តាល ត្រូវបានកាត់ទោសជាប់គុកមួយជីវិត រីឯអតីតឧកញ៉ា ស្រី ស៊ីណា ដែលបាញ់សម្លាប់មនុស្ស បែរជាកាត់ទោសសម្រេចឲ្យជាប់គុកពី១០ ទៅ ១៥ឆ្នាំ។ តើការផ្សាយប៉ុណ្ណឹងមានចេតនសអាក្រក់?។តែកាលពីថ្ងៃទី២៦មិថុនាលោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ថ្លែងក្នុងសន្និសីទកាសែតរឿងអតីតឧកញ៉ាស្រីស៊ីណាបាញ់ប្រហារ បានចាត់ទុកថា ការផ្សាយព័ត៌មានខុសការពិតនេះ បានធ្វើឲ្យមានការភ័នច្រឡំយ៉ាងធ្ងន់ធ្ងរ ដល់ប្រជាពលរដ្ឋ!។
សូមបញ្ជាក់ថាបើតាមសេចក្តីប្រកាសពត៍មានចេញពីតុលាការខេត្តកណ្តាលក្រោយពត័មានចេញបានឲ្យដឹងថា ករណីឃាតកម្មកាប់ម្ចាស់បំណុលនៅខេត្តកណ្តាល រហូតមកដល់ពេលនេះ កំពុងស្ថិតនៅក្នុងដៃចៅក្រមស៊ើបសួរ ដែលមិនទាន់បានបើកការជំនុំជម្រះនៅឡើយទេ ក្រោយតំណាងអយ្យការអមសាលាដំបូងខេត្តកណ្តាល បានចោទប្រកាន់ពីបទឃាតកម្ម ដែលប្រឈមជាប់គុកពី១០ ទៅ ១៥ឆ្នាំបានសេចក្តីថាវាចប់រឿងទៅហើយ។អ្នកសារព័ត៌មានរូបនេះ ត្រូវសមត្ថកិច្ចឃាត់ខ្លួនកាលពីល្ងាចថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ នៅក្រោមស្ពានអាកាសស្ទឹងមានជ័យ ទីដែលគាត់ប្រចាំការរាល់យប់ ដើម្បីចេញតាមប្រមាញ់ហេតុការណ៍ផ្សេងៗ ដែលបានកើតឡើង។
ក្នុងនាមជាអ្នកសារព័ត៌មានដូចគ្នា សូមលោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌មេត្តា ជួយពិចារណាឡើងវិញលើចំណាត់ការសម្រាប់គាត់ ត្រឹមឲ្យចេញវីដេអូសុំទោសកែតម្រូវ ហើយងាកមួយជួយផ្សាយព័ត៌មានល្អៗសម្រាប់សង្គមជាតិរបស់យើងឡើងវិញបានដែរឬទេ?។អ្នកសារពត៍មានទទួលស្គាល់ថា អ្វីដែលគាត់ផ្សាយ គឺជាការឆកល្វែង និងមិនបានស្រាវជ្រាវឲ្យល្អិតល្អន់ តែអាចចាត់ទុកថានេះជាមេរៀន និងជាកំហុខាងផ្នែកវិជ្ជាជីវះ លើអាជីពជាអ្នកកាសែត ត្រឹមម៉ាចិញ្ចឹមក្រពះទេតើ។បើតាមច្បាប់ស្តីពីរបបសារពត៍មានឆ្នំ១៩៩៥ដែលនៅឃាធរមានការកែតម្រូវគឺសមរម្យសម្រាប់អ្នកកាសែត។ម្យ៉ាងទៀតច្បាប់ស្តីសិទ្ធទទួលពត៍មានដែលបរទេសជួយចេញលុយឲ្យក្រសួងតពត៍មានធ្វើក៏ចេញមិនរួចតើឲ្យគ្នាទៅរកពត៍មានមកផ្ទៀងផ្ទាត់ពីណាបាន?។ជាងននេះទៀតតុលាការខេត្តគណ្តាលក៏បានចេញបំភ្លឺរួចហើយហេតុអីត្រូវមកចាប់ទោសទៀត?។ឬកាសែតឲ្យតែនិយាយផ្សាយច្រឡំត្រូវតែមានទោស?បើចឹងច្បាប់របរបសារពត៍មាននៅណា?៕