» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7933 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698104 នាក់

ខេត្តកោះកុងបកស្រាយរឿងអភិបាលរងខេត្តចុះរដ្ឋបាលចិនរកឃើញលុយរាប់ម៉ឺន!

 

ខេត្តកោះកុង៖មានសកម្មភាពចុះធ្វើការទប់ស្កាត់និងបង្រ្កាប ជនជាតិ ចិនកាលពីថ្ងៃទី១៨ ទី១៩ ខែមីនា ឆ្នាំ២០២៦ នៅសារេត រីសត និងនៅជិត កាស៊ីណូ ក្នុងស្រុក មណ្ឌលសីម៉ា ខេត្តកោះកុង។ប្រតិបត្តការណ៍នេះ ដឹកនាំដោយ លោក ហាក់ ឡេង អភិបាល រងខេត្ត ដោយនៅទីតាំង ឈ្មោះ កែម សារ៉េតសមត្តកិច្ច រកឃើញ ជនជាតិ ចិន ចំនួន៤១នាក់ មានចិន៣៥នាក់ ស្រីនាក់ មីយ៉ាន់ម៉ា៥នាក់ស្រី និង ម៉ាឡេស៊ី១នាក់ស្រី។a koh kong scam2 

សមត្តកិច្ចឆែកឆេរ ឃើញទូរស័ព្ទដៃជាច្រើនគ្រឿង និង លុយខ្មែរលុយ ដុល្លារជាច្រើនផងដែរ បើកតាមប្រភពព័ត៌មានបានផ្ដល់ មកអ្នកសារព័ត៌មានkOh kohng hot news) ថា មាន៥០ម៉ឺន ទៅ៦០ម៉ឺន ដុល្លារអាមេរិក។ករណីយ៍នេះអ្នកសារព័ត៌មាន បាន ទូរស័ព្ទ ទៅសួរ លោក ហាក់ ឡេង អភិបាល រងខេត្ត កោះកុងដែល ទទួលបន្ទុកកិច្ចការនេះ។ លោកហាក់ ឡេងបាន ឆ្លើយតបដោយខ្លីថា ឃើញលុយច្រើនណាស់ តែមិនបានរាប់នោះទេ ដោយសារ គេមិនខុសអីទេ។ លោក អភិបាលរង ខេត្តគាត់ថាមិនបាន បានប៉ះពាល់នោះទេ ហើយប្រគល់ជូនគេវិញ!។ លោក អភិបាល បន្តថា អ្នកដែល ឃើញលុយនោះចង់ខ្វាកមែន!។

ចំណែកម្ចាស់ផ្ទះ លោក កែម សា រ៉េតវិញបានឲ្យដឹងថា  ការឆែកឆេរ រីសត របស់គាត់នោះ មានតែ២០នាក់ទេ ចំណែកជនជាតិ ចិន២១នាក់ទើប តែមកដល់ រកកន្លែង សម្រាក ស្រាប់តែ សមត្ថកិច្ចទៅដល់ ល្មម។លោក បន្តថា ការឆែកឆេរនោះ មានលុយខ្មែរ លុយដុល្លារអាមេរិក ច្រើនដែរ ហើយ ជនជាតិ ចិន ទាំងអស់នោះ លោក ហាក់ ឡេង អភិបាលរង ខេត្ត យកមក ស្នងការដ្ឋាននគរបាលខេត្ត កោះកុង។ដោយសារឃើញមានលុយច្រើនមហាជន ឆ្ងល់ថាតើលុយទាំងអស់នោះ អាចនឹងនៅម្ចាស់ដើមទេ តែបើលុយធ្លាក់ជ្រុះបាត់នោះ អ្នកណាជាអ្នក រើសបាន?។

រឿងរ៉ាវទាំងអស់នេះ ទុកអោយ មហាជន ជាអ្នក វិញភាគ ការទប់ស្កាត់ ជនបរទេស គ្រប់ពូជ សាសន៍ ភាគច្រើនជនជាតិ នេះ ក៍មានរិះគន់ យ៉ាងខ្លាំងខ្លាណាស់ និង មានការ ប្រព្រឹត្ត អំពើពុករលួយ គ្រប់លំដាប់ថ្នាក់។ពីថ្នាក់តូច ដល់ថ្នាក់ ធំល្មម អាចដល់ ថ្នាក់ធំ តាម ខេត្តមួយចំនួន ស៊ីតាម លំដាប់ថ្នាក់ រៀងៗខ្លួន។ទាក់ទងនិងការផ្សាយរបស់ហ្វេសប៊ុកkoh Kong Hot newsនេះដែរខាងសាលាខេត្តកោះកុងបានចេញការបំភ្លឺមួយដែលមាន២សន្លឹកដោយបដិសេធរឿងស៊ីលុយកាក់។ឯរឿងដកលិខិតឆ្លងដែនគឺឲ្យវិញពេលឡើងយន្តហោះទៅចិន។a koh kong scam a koh kong scam1 a koh kong scam3 a koh show a koh show1