» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5780 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695951 នាក់

សាន​ច​យ​ចេញ​ឡាន​ឈើ​ទៅ​វៀតណាម​តាម​ច្រក​វ៉ា​លឹ​មួយ​ឡាន​យី​ឌុប​ចាយ​ជាង​១​ម៉ឺន​ដុល្លារ​អាមេរិក

​ក្រចេះ​៖​មាន​សេចក្តី​រាយ​ការ​មក​ថា​៖​កាលពី​យប់​ថ្ងៃទី​១១​មេសា​២០១៨​មាន​ថយ​ន្ត​យី​ឌុប​ដឹកឈើ​ប្រណីត​ចំនួន​៣​គ្រឿង​ដែល​គេ​ដឹងថា​របស់​ឈ្មួញ​ជំនាញ​រត់ការ​ឈ្មោះ​សាន ច​យ​បាន​លោក​ឆ​ត្រ័ ឆ្លងទៅ​ចូលឆ្នាំ​នៅ​វៀតណាម តាម​ច្រក​អន្តរជាតិ​ត្រពាំង​ស្រែ វ៉ា​លឺ​។​បានជា​ហៅថា​ឈើ​លោត​ឆ​ត្រ័​មូលហេតុ​ងាយ​យល់​គឺ ឈ្មួញ​ឈើ​ទទួល​ការឃុបឃិត​គ្នា​រវាង​សមត្ថកិច្ច​។

អាជ្ញាធរ និង​ជំនាញ​ពាក់ព័ន្ធ​តាមផ្លូវ​និង​ច្រក​ដើម្បី​ឲ្យ​សកម្មភាព​ចរាចរណ៍​ឈើ​ខុសច្បាប់ ឆ្លងទៅ​ប្រទេស​វៀតណាម ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណីជាតិ​ខ្មែរ​នេះ​បាន​ដោយ​រលូន ។​ព​តិ​មាន​បញ្ជាក់ថា​៖​រថយន្ត​យី​ឌុប​ដឹកឈើ​ប្រណិត​៣​គ្រឿង​នេះ​ចេញពី​ក្រុមហ៊ុន​ឆៃ​ណា ឆ្លងទៅ​ប្រទេស​វៀតណាម តាម​ច្រក​អន្តរជាតិ​ត្រពាំង​ស្រែ​-​វ៉ា​លឺ និង​មាន​ចំនួន​៧​គ្រឿង​ទៀត កំពុង​ត្រៀម​ចេញ​អាច​នៅ​រសៀល​ឬ​យប់​ថ្ងៃនេះ​។​

ទោះជា​ទទួល​សេវា​តេស​ម​ត្ថ​កិច្ច​នៅ​ច្រក​អន្តរជាតិ​ត្រពាំង​ស្រែ​-​វ៉ា​លឺ​តម្រូវ​ឲ្យ​ម្ចាស់​ឈើ ឈ្មោះ សាន ច​យ និង​ឈ្មោះ ទឹម ប្រើ​វិធី យក​ដំឡូង​មី​ដើម្បី​គ្របពីលើ​ឈើ បន្លំ ទើប​អាច​ឆ្លងទៅ​ប្រទេស​វៀតណាម​តាម​ច្រក​នេះ​។​ឈើ​ទាំងនោះ ចេញពី​ក្រុមហ៊ុន ឆៃ​ណា ម៉េ​ត ប៉ុន្តែ​គ្មាន​លិខិតអនុញ្ញាត​ពី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ដើម្បី ឆ្លងទៅ​ប្រទេស​វៀតណាម​នោះឡើយ​ទើបត្រូវ​ចាយ​សេវា​ច្រើន​?! ។​

​ប្រភពពី​ឈ្មួញ​ដែល​អាច​យកជាការបាន ក្នុង​មួយ​រថយន្ត​យី​ឌុប ត្រូវបាន​រត់ការ​អស់​ចំនួន​ពីមួយ​ម៉ឺន​មួយ​ពាន់​ដុល្លារ​ទៅមួយ​ម៉ឺន​បី​ពាន់​ដុល្លារ​អាមេរិក ។ ក្នុងចំណោម​មន្ត្រី​ស្ថាប​ន័​ដេ​ល​ឈរជើង​ច្រក​នោះគេ​រាយ​មារ​ណ៍​ថា​៖​លោក កើត តារា​ទី ប្រធានការិយាល័យ​នគរបាល​អន្តោប្រវេសន៍​ច្រក​អន្តរជាតិ​ត្រពាំង​ស្រែ​-​វ៉ា​លឺ​ត្រូវគេ​រាយការណ៍ ថា​បានទទួល​ប្រយោជន៍​ពីបទ​ល្មើស​ឈើ​នេះ មាន​ចំនួន​ច្រើនជាងគេ​។​មិនអាច​សុំ​ការបកស្រាយ​ពី​លោក​កើត​តារា​ទី​បាន​ទេពី​រឿង​ថា​ស៊ិ​ចំណែក​ច្រើ​ជាងគេ​ចឹ​ង​នោះ​?​។

​ការ​លួច​នាំចេញ​ឈើប្រណិត​នេះ​គេ​ជឿថា​ដោយសារ​មន្ត្រី​ហោ​រាជរដ្ឋាភិបាល​មាន​ប៉ៅ​ឡើងលើ​ចឹ​ង​​ពេល​ចូលឆ្នាំ​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ​ឧក​ញ៉​ស សាន ច​យ និង​ឈ្មោះ ទឹម មាន​គម្រោង​ច្បាស់លាស់ និង​ចរចា​ជាមួយ​សមត្ថកិច្ច​អាជ្ញាធរ​ជំនាញ​ពាក់ព័ន្ធ​រួចស្រេច​ហើយ ដើម្បី​ដឹកជញ្ជូន​ឈើ​ទៅ​ប្រទេស​វៀតណាម​តាម​ច្រក​មួយ​នេះ មាន​ចំនួន​ជាច្រើន​ឡាន​យី​ឌុប​ទៀត ព្រោះ​អ្នកមាន​តួនាទី​បង្ក្រាប កំពុង​ឆក់​ឱកាស​របៀប​កន្ទេល​ធំ​បន្លំ​ដេក ស្វែងរក​លាភ​សក្ការ​ពីបទ​ល្មើស​ព្រៃឈើ​។​

a-joy

a-joy1

car-san-joy1-1024x768

car-valeu-jeiy1-1024x565