» ទប់ទល់និងអ៊ីរ៉ង់យកប្រេងធ្វើជាចំណាប់ខ្មាំងអាមេរិកអនុញ្ញាតឱ្យបញ្ចេញប្រេងរុស្ស៊ីដែលបង្ខាំងទុក លក់ឲ្យឥណ្ឌា » កងរាជអាវុធហត្ថស្រុកគងពិសី ឃាត់ខ្លួនកូនអត់កំណើតម្នាក់ដែលគំរាមសម្លាប់ម្ដាយ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះ » អ្នកកាសែត ទទូចចង់ចូលស្ដាប់ការជំនុំជម្រះក្នុងសវនាការនានាដោយមិនមាន​ការរារាំង » តុលាការភ្នំពេញសម្រេចឃុំខ្លួនមេខ្លោងឆបោកអនឡាញចិន៧នាក់ » កម្ពុជា និងអង្គការហេលែនខែលឺរនឹងរួមគ្នាលុបបំបាត់បញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់នៅកម្ពុជា » ភ្លៀងលិចជម្រុំជនភៀសសឹកនៅបន្ទាយមានជ័យបង្កឲ្យមានការជន្លៀសរកទីទួលបន្ត » ក្រសួងពាណិជ្ជកម្ម អំពាវនាវកុំឱ្យប្រជាពលរដ្ឋសម្រុកទិញប្រេងឥន្ធនៈស្តុកទុកលើសតម្រូវការចាំបាច់ ខណៈមន្ត្រីជំនាញ កំពុងត្រួតពិនិត្យស្ថានីយលក់ប្រេងឥន្ធនៈ ដើម្បីមើលអ្នកឆ្លៀតឱកាសលក់ដំឡើងថ្លៃ » បន្ទាប់មានផែនការកែទម្រង់ទារពន្ធពីមេគយធំភ្នាក់ងារ​គយ​ច្រកត្រពាំងស្រែរួមទាំងជនស៊ីវិលផងនោះ ដើរកោសរូស​ទារ​លុយ​ថ្លៃ​បាយ ពី​ក្រុម​ឈ្មួញ និង​អាជីវករ​កាន់តែ​ច្រើនឡើងៗ​..! » បន្ទាប់ពីផ្ទុះរៀងបាត់លុយ៣០លានរៀលក្រសួងអប់រំសម្រេចផ្លាស់នាយកវិទ្យាល័យ ជាសុីមតាកែវ ឲ្យទៅលេងហ្វេសប៊ុកនៅមន្ទីរ » ឡានដឹកសាំងធុនធំមួយគ្រឿងនៅថៃផ្ទុះលាន់សូរដូចរ-ន្ទះសម្លាប់កម្មករម្នាក់នៅនឹងកន្លែង » នាវាមុជទឹកអាមេរិក បាញ់ពន្លិចនាវាចម្បាំងអ៊ីរ៉ង់នៅក្បែរប្រទេសស្រីលង្កា ស្លាប់នាវិកជិត ៩០នាក់រដ្ឋមន្ត្រីការពារថជាតិអ៊ីរ៉ងព្រមាន! » ១ខែកុម្ភៈដែលជារដូវចូលឆ្នាំចិនយួនមានគ្រោះអគ្គិភ័យកើតឡើងជិត​១០០ករណី នៅទូទាំងប្រទេស » ឃាត់ខ្លួនអ្នកលក់ចែកចាយបារីអេឡិចត្រូនិច១នាក់ ដកហូតបារីអេឡិចត្រូនិចបាន៩១ប្រអប់ » វត្តមានអង្គទូត និងព័ត៌មានអន្តរជាតិនានានៅព្រំដែន គឺជាសាក្សី ជំរុញទៅរកដំណោះស្រាយដោយសន្តិវិធី » អង្គការ PCL បញ្ជាក់ថា ៖ការឈ្លានពានរបស់កងទ័ពថៃមកលើកម្ពុជា គឺជារឿងមួយមិនអាចទទួលយកបាន!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6957 នាក់

ម្សិលមិញ 8146 នាក់

សរុប 18735289 នាក់

ប្រជាពលរដ្ឋ​ថា​មេ​សុរិយោដី​ខេត្ត​មណ្ឌល​គី​រី​លេង​៤​សន្លឹក​

 

​មណ្ឌលគិរី​៖​លោក ម៉ៅ ចំរើន ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​ខេត្តមណ្ឌលគិរី​ត្រូវបាន​ប្រជា​ពលរ​ដ្ខ​រិះគន់ថា​ឃុ​ប​ឃឹ​ត​ជាមួយ​ឈ្មួញ​បង្ក​ការលំបាក​ដល់​គាត់​ក្នុងការ​ទទួលបាន​កម្ម​សិទ្ធ​ដីធ្លី​?​។​a mao chom 

​​ប្រជាពលរដ្ឋ​ក្នុង​ខេត្តមណ្ឌលគិរី ថ្មីៗនេះបាន​អំពាវនាវ​ឲ្យ​លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី មេត្តា​ចាត់វិធានការ​ទប់ស្កាត់​ទង្វើ​មិន​ប្រក្រតី​របស់លោក ម៉ៅ ចំរើន ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​ខេត្តមណ្ឌលគិរី ខ្លះ​ផង​ដើម្បី​កុំ​ឲ្យ​លោក ម៉ៅ ចំរើន ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ចឹ​ង​។​ប្រភពពី​ប្រជាពលរដ្ឋ​ម្ចាស់​ដី​ជាច្រើន​គ្រួសារ​នៅក្នុង​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា លោក ម៉ៅ ចំរើន ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​ខេត្តមណ្ឌលគិរី មិន​ព្រម​ប្រគល់​ប្លង់ដី​ដែល​ធ្វើ​រួចហើយ​មក​ឲ្យ​ពួកគាត់​ទេ ដោយ​អះអាងថា​មាន​ពាក្យបណ្តឹង​។

ទន្ទឹមនឹងនេះ​លោក ម៉ៅ ចំរើន ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​ខេត្តមណ្ឌលគិរី បែរជា​ទាមទារ​ឲ្យ​ប្រជាពលរដ្ឋ​ម្ចាស់​ដី ចែករំលែក​ដី​របស់​ពួកគាត់​ដែល​ធ្វើ​ប្លង់​រួចហើយនោះ​ទៅ​ឲ្យ​ភាគី​ដាក់ពាក្យ​បណ្តឹង​ក្រោម​ការសម្របសម្រួល​ថា​ឈ្នះៗ​ទាំងអស់គ្នា​ទៅវិញ​។ ប្រជាពលរដ្ឋ​បានដាក់​ពាក្យសុំ​អន្តរាគមន៍​ទៅ​អភិបាលខេត្ត​មណ្ឌលគិរី ហើយ​អភិបាលខេត្ត​ចារ​បញ្ជា​ឲ្យ​លោក ម៉ៅ ចំរើន ប្រគល់​ប័ណ្ណកម្មសិទ្ធិ​ឲ្យ​ប្រជាពលរដ្ឋ​ក៏​លោក ម៉ៅ ចំរើន មិន​អនុវត្តន៍​តាម​ដែរ​។​

​តាម​ការបញ្ជាក់​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា នៅពេល​ធ្វើ​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី គឺ​ពួកគាត់​បាន​បំពេញបែបបទ​តាម​ការណែនាំ​របស់​មន្ត្រី​សុរិយោដី​ចប់សព្វគ្រប់​អស់ហើយ ដោយ​សូម្បីតែ​ការប្រកាស​បិទ​ផ្សាយ​ឲ្យ​ភាគី​ដែលមាន​ការពាក់ព័ន្ធ​មកប្តឹង​ទាស់​ក៏​អត់​មាន​ដែរ ទើប​មន្ត្រី​ជំនាញ​វាស់វែង​ធ្វើ​ប័ណ្ណកម្មសិទ្ធិ​។ ប៉ុន្តែ​ឥឡូវនេះ​នៅពេល​ប្រជាពលរដ្ឋ​ទៅយក​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី បែរជា​លោក ម៉ៅ ចំរើន ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​ខេត្តមណ្ឌលគិរី អះអាងថា ដី​មានការ​ពាក់ព័ន្ធ​មិនអាច​ប្រគល់​ប័ណ្ណ​ឲ្យ​បានទេ ដែលជា​ហេតុ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​សុំ​អន្តរាគមន៍​ពី​អភិបាលខេត្ត​មណ្ឌល​គី​រី​។​មិនអាចសុំការបករស្រាយពីលោកម៉ៅចំរើនបាននៅឡើយទេចំពោះករណិយ៍មួយនេះ។a mao chom1 a mao chom2