» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7208 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697379 នាក់

ក្រសួងការពារជាតិ​ចេញថ្លៃ​សិក្សា​ជូន​និស្សិត​យោធា​កម្ពុជា ៦​នាក់ ដែល​ត្រូវ​អាមេរិក​ផ្តាច់​អាហា​រូ​បករ​ណ៍


ភ្នំពេញ​៖ រាជរដ្ឋាភិបាល​កម្ពុជា នៅ​ថ្ងៃទី​០២ ខែកក្កដា ឆ្នាំ​២០២១​នេះ បានសម្រេច​បន្ត​បង់ថ្លៃ​សិក្សា​រហូតដល់​ទីបញ្ចប់ សម្រាប់​សិស្ស​បណ្ឌិតសភាយោធា​កម្ពុ​ជា​ទាំង​៦​រូប ដែល​ត្រូវ​សហរដ្ឋអាមេរិក​ផ្តាច់​អាហា​រូ​ករ​ណ៍ ។a army hun1 

សេចក្តីប្រកាស​ពត៍​មាន​របស់​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​កម្ពុ​ជា បានចាត់ទុក​ការផ្តាច់​អាហា​រូ​ករ​ណ៍​ចំពោះ​និស្សិត​ខ្មែរ​៦​នាក់ គឺជា​សម្រេច​ជា​ឯកតោភាគី​របស់​សហរ​ដ្ឋ​អាមេរិក​។ ជាមួយគ្នានេះ ក្រសួង​ក៏បាន​រៀបចំ​ចំណាត់ការ​បន្ទាន់ និង​ចាំបាច់ ពាក់ព័ន្ធ​នឹង​ការសិក្សា​របស់​សិស្ស​បណ្ឌិត​សភា​យោធា​កម្ពុជា ចំនួន​៦​រូប ដែល​កំពុង​សិក្សា​នៅតាម​បណ្តា​សាលា​បណ្ឌិតសភាយោធា​របស់​សហរដ្ឋអាមេរិក​តែម្តង​។​

​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​កម្ពុ​ជា​ថា​៖ «​ដោយ​មើលឃើញ​អំពី​ការលំបាក​របស់​សិស្ស​ប​ណ្ឌិ​ត​សភា​យោធា​កម្ពុជា​ទាំងអស់ ដែល​បណ្តាលមកពី​ការបញ្ឈប់​នូវ​កាតព្វកិច្ច​នៃ​ការបង់ថ្លៃ​សិក្សា​ពី​សំណាក់ ភាគី​អាមេរិក និង នៅក្នុង​ស្មារតី​ទទួលខុសត្រូវ​ចំពោះ​អនាគត និង​ផលប្រយោជន៍​របស់​សិស្ស​បណ្ឌិតសភាយោធា​កម្ពុជា រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​ទទួល​បន្ត​បង់ថ្លៃ​សិក្សា​សម្រាប់ សិស្ស​បណ្ឌិតសភាយោធា​ក​ម្ពុ​ជា​ទាំង​៦​រូប រហូតដល់​បញ្ចប់​ការសិក្សា​របស់ខ្លួន​ជា​ស្ថាពរ​។ ក្រសួងការពារជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​ទំនាក់ទំនង​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​របស់ សហរដ្ឋអាមេរិក នៅក្នុង​ចំណាត់ការ​នេះ​»​។​

​និស្សិត​កម្ពុជា​ចំនួន​៦​នាក់ ដែល​កំពុង​សិក្សា​តាមរយៈ​អាហា​រូ​ករ​ណ៍ នៅ​សាលា​បណ្ឌិតសភាយោធា​ចំនួន​៤ ក្នុង​សហរដ្ឋអាមេរិក ត្រូវបាន​ប្រាប់​ឲ្យ​ផ្អាក​ការសិក្សា​មុនពេល​កំណត់​នោះ​រួមមាន​ស​និស្សិត​សិក្សា​នៅ​បណ្ឌិតសភាយោធា​ជើងគោក West Point ចំនួន​២​រូប​។​បណ្ឌិតសភា​ទ័ពអាកាស​ចំនួន​២​រូប ។​កងទ័ពជើងទឹក​ចំនួន​១​រូប និង​ឆ្មាំ​សមុទ្រ​ចំនួន​១​រូប​។​​និស្សិត​បណ្ឌិត្យសភា​យោធា​កម្ពុជា​ទាំង ៦​រូប​ដែល​ត្រូវ​បង់ថ្លៃ​សិក្សា​សរុប​ចំនួន ១ ១០០ ០០០ ដុល្លារ នោះ រួមមាន​១ ឈ្មោះ ទ្រី លៀង ឋានន្តរស័ក្តិ Cadet រៀន​នៅ​សាលា West Point ត្រូវ​បញ្ចប់​ការសិក្សា​នៅ​ឆ្នាំ ២០២២​។

​ទី ២ ឈ្មោះ អ៊ុន វុឌ្ឍិ ឋានន្តរស័ក្តិ SGT រៀន​នៅ​សាលា West Point ត្រូវ​បញ្ចប់​ការសិក្សា​នៅ​ឆ្នាំ ២០២៤​។​ទី ៣ ឈ្មោះ ពេជ្រ ចន្ទ្រា ឋានន្តរស័ក្តិ Cadet រៀន​នៅ​សាលា US Naval Academy ត្រូវ​បញ្ចប់​ការសិក្សា​នៅ​ឆ្នាំ​២០២២​។​ទី ៤ ឈ្មោះ តាន់ ច័ន្ទ បូ​ពេជ្រ ឋានន្តរស័ក្តិ Cadet រៀន​នៅ​សាលា Coast Guard Academy ត្រូវ​បញ្ចប់​ការសិក្សា​នៅ​ឆ្នាំ ២០២២​។៥ នូ ច័ន្ទ​យុ​ទ្ធា ឋានន្តរស័ក្តិ Cadet រៀន​នៅ​សាលា Air Force Academy ត្រូវ​បញ្ចប់​ការសិក្សា​នៅ​ឆ្នាំ ២០២៣​។​ទី​៦ ឈ្មោះ ឡុង តុលា ឋានន្តរស័ក្តិ​CWO រៀន​នៅ​សាលា Air Force Academy ត្រូវ​បញ្ចប់​ការសិក្សា​នៅ​ឆ្នាំ ២០២៤៕

​និស្សិត​ទាំងនេះ ពួកគេ​ត្រូវបាន​ជ្រើសរើស​តាមរយៈ​កម្មវិធី​អាហារូបករណ៍​របស់​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក​ដោយ​ស្ថានទូត​ប្រចាំ​នៅ​កម្ពុជា​ជ្រើសរើស​ដោយផ្ទាល់​ហើយ​អ្នកខ្លះ​មិនទាន់មាន​ក្របខណ្ឌ​ជា​ទាហាន​នៅក្នុង​ជួរ​កងយោធពល​ខេមរភូមិន្ទ​នៅឡើយ​ទេ​។​​បើតាម​លោក Arend Zwartjes អ្នកនាំពាក្យ​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​រាជធានី​ភ្នំពេញ​បាន​ពន្យល់​ប្រាប់​អ្នកសារព័ត៌មាន​ថា កម្ពុជា​បាន​កាត់បន្ថយ​កិច្ចសហប្រតិបត្តិការ​លើ​ផ្នែក​ជាច្រើន នៃ​ទំនាក់ទំនង​ទ្វេភាគី​ជា​ប្រពៃណី​រវាង​យោធា និង​យោធា ដូច្នេះ​កម្ពុជា​បាន​បាត់បង់​ភាពស្របច្បាប់​ក្នុងការ​ទទួលបាន​កម្ម​វិធី​សិក្សា​ផ្នែក​យោធា​របស់​សហរដ្ឋអាមេរិក​.​។​សូមបញ្ជាក់​ដែ​រា​ថា​ថ្មីៗ​នេះដែរ​ស្ថានទូត​អាមេរិក​ទើបតែ​ប្រកាស​បញ្ចប់​ជំនួយ​ដ​ល់ើ​ក្រសួងបរិស្ថាន​ដោយសារតែ​ការចាប់ខ្លួន​សកម្មជន​ការពារ​បរិស្ថាន​ហើយ​ហើយ​ចោទថា​ធ្វើ​សកម្មភាព​ក្បត់​ដោយមាន​ការ​ឃុ​ប​ឃឹ​ត​ពី​ខាងក្រៅ​៕a car kom1 a ambasader us2 


​