» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10955 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701126 នាក់

សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត សុំ​ឲ្យ​ចិន ជួយ​កុំ​ឲ្យ​ថៃ​ប្រើ​កម្លាំងយោធា ដោះស្រាយ​បញ្ហា​ព្រំដែន​មិនទាន់​ដាច់ស្រេច


​ចិន​៖ ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន​ដើម្បី​ចូលរួម​ស​ន្និ​សី​ទិ​ស្តីពី​កិច្ច​សហ​ប្រតិ​ប​ត្ត​ការ​សៀង​ហៃ​បូកនិង​ទី​វា​ព្រុះ​ហយា​ត្រា​កង​ទ​ព័​ចិន​នាយករដ្ឋមន្ត្រី​កម្ពុជា​សម្តេច​ធិបតី​ហ៊ុន​មា់​ណែ​ត​ទទួលបាន​ការអះអាង​គាំទ្រ​ពិ​ចិន​លើ​កិច្ច​សហ​ប្រតិ​ប​ត្ត​ការ​រវាង​ប្រួ​ទេស​ទាំងពីរ​កម្ពុជា​ចិន​។​ចំនុច​សំខាន់​សម្រាប់​សភាពការណ៍​ទំនាស់​គ្នា​ជាមួយ​ថ្ងៃ​នៅ​ថ្ងៃទី​៣០ ខែសីហា សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ក្នុងឱកាស​ជួប​សម្តែង​ការគួរសម និង​ប្រជុំ​ទ្វេភាគី​ជាមួយ​លោក ស៊ី ជិន​ពីង ប្រធានាធិបតី​ចិន​កម្ពុជា​ទទួលបាន​ពី លោក​ប្រធានាធិបតី​ចិន​នូវ​ការ គាំទ្រ​ដល់​បទ​ឈប់​បាញ់​រវាង​កងទ័ព​កម្ពុ​ជា​និង​ថៃ ក៏ដូចជា​គាំទ្រ​ដល់​យន្តការ​សង្កេតការណ៍​បទ​ឈប់​បាញ់​របស់​អាស៊ាន ដែល​ដឹកនាំ​ដោយ​ម៉ាឡេស៊ី និង​ចង់ឱ្យ​បង្កើត​ក្រុម​អ្នកសង្កេតការណ៍​អាស៊ាន (AOT) ឱ្យបាន​ឆាប់​។a manet chin1 


​ដោយឡែក​នៅក្នុង​ជំនួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ​លោក វ៉ាង ហ៊ូ​នី​ង ប្រធានសភា​ប្រឹក្សា​នយោបាយ​ប្រជាជន​ចិន នា​ព្រឹក​ថ្ងៃអាទិត្យ ទី​៣១ ខែសីហា ឆ្នាំ​២០២៥​។​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​កម្ពុជា បានស្នើ​ចិន​ជំរុញ​កម្ពុជា​-​ថៃ ជៀសវាង​ការប្រើ​កម្លាំងយោធា ដោះស្រាយ​បញ្ហា​ព្រំដែន​មិនទាន់​ដាច់ស្រេច ជាពិសេស​កន្លែង​មាន​ពលរដ្ឋ​រស់នៅ​។​​សម្តេច​មហា​បវរ​ធិបតី បាន​គូស​រំលេច​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​កថា ក្នុងជំនួប​នោះ លោក វ៉ាង ហ៊ូ​នី​ង បានបង្ហាញ​អារម្មណ៍​សប្បាយរីករាយ​ពាក់ព័ន្ធ​ការរីកចម្រើន​នៃ​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​លើ​គ្រប់​វិស័យ​។

​សម្តេច​មហា​បវរ​ធិបតី បាន​រៀបរាប់​ទៀតថា ក្នុងជំនួប​នោះ ក៏បាន​ជជែក​ពាក់ព័ន្ធ​ជម្លោះព្រំដែន​រវាង​កម្ពុជា និង​ថៃ​។ ប្រទេស​ចិន​គាំទ្រ​ដល់​បទ​ឈប់​បាញ់​រវាង​កងទ័ព​កម្ពុ​ជា និង​ថៃ ក៏ដូចជា​គាំទ្រ​ដល់​តួនាទី​របស់​ម៉ាឡេស៊ី ក្នុងការ​សម្របសម្រួល​បទ​ឈប់​បាញ់ និង​ជំរុញ​ឱ្យ​ទំនាក់ទំនង​រវាង​ប្រទេស​កម្ពុជា និង​ថៃ ឆាប់​វិលត្រឡប់​ទៅរក​ប្រក្រតីភាព​នាពេល​ឆាប់ៗ​ខាងមុខ​។

​សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បានបញ្ជាក់​បន្ថែមថា ក្នុងជំនួប​នោះ សម្តេច​ក៏បាន​ស្នើឱ្យ​មិត្ត​ចិន ជំរុញ​ឱ្យ​ភាគី​ទាំងពីរ​កម្ពុជា និង​ថៃ ជៀសវាង​ការប្រើប្រាស់​កម្លាំងយោធា ដើម្បី​ដោះស្រាយ​បញ្ហា​ព្រំដែន​មិនទាន់​ដាច់ស្រេច ជាពិសេស​នៅ​តំបន់​ដែលមាន​ប្រជាពលរដ្ឋ​រស់នៅ​។ សូមឱ្យ​ដោះស្រាយ​បញ្ហា​ព្រំដែន ដោយ​សន្តិវិធី តាមរយៈ​ការប្រើប្រាស់​យន្តការ​ព្រំដែន​ដែលមាន​ស្រាប់ (​គឺ​គណៈកម្មការ​ចម្រុះ​ព្រំដែន​កម្ពុជា​-​ថៃ JBC)​ដោយ​ផ្អែកលើ​មូលដ្ឋាន​នៃ​កិច្ចព្រមព្រៀង​រវាង​កម្ពុ​ជា​និង​ថៃ​ដែលមាន​ជា​ធរមាន សន្ធិសញ្ញា​ពាក់ព័ន្ធ និង​ច្បាប់​អន្តរជាតិ​។​a manet chin 

​