» ចុះត្រួតពិនិត្យរដ្ឋបាលទីតាំងស្នាក់នៅ១៣៥ទីតាំង រកឃើញជនបរទេសជិត៦០០នាក់ តែមិនពាក់ព័ន្ធករណី Online Scam » ចាប់បានហើយក្រុមចោរដែលធ្វើសកម្មភាពធាក់ប្លង់យកម៉ូតូពីស្ត្រីអ្នកលក់បន្លែ! » នៅភូមិត្រពាំងជ្រៃ ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺកូនប្រសារអាយុ៦៤កាប់ឪក្មេកអាយុ៥៨រងរបួស » នាយប៉ុស្តិ៍ នគរបាលច្រកទ្វារត្រពាំងផ្លុងធ្វើការងារលើសផែនការដោយប្រើជនស៊ីវិលអង្គុយចាំ​រាប់​ក្បាល​រថយន្ត​យកលុយពូឈ្មួញដឹក ទំនិញ​ចេញចូល » អ្នកប្រយុទ្ធឃឺដនឹងវាយប្រហាររបបដឹកនាំរបស់អ៊ីរ៉ង់ពីខាងក្នុង! » គ្រឿងញៀន​ឆ្លង​ដែន​​ពីឡាវចូល​កម្ពុជា​ ជាង​ 4គីឡូក្រាម !! » ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ៤ និងក្រុមមន្រ្តី នៅ​ចំណុចភូមិពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល មិនងាយផាកពិនយ័ក្រុមឈ្មួញដឹកជញ្ជូនដែក សុម៉ង់លើសទម្ងន់! » ជំនួបរវាងសម្តេចតេជោហ៊ុនសែននិងលោកហ្សេឡិនស្គីអាចនិយាយពីការជួយគ្នាទេ? » ទប់ទល់និងអ៊ីរ៉ង់យកប្រេងធ្វើជាចំណាប់ខ្មាំងអាមេរិកអនុញ្ញាតឱ្យបញ្ចេញប្រេងរុស្ស៊ីដែលបង្ខាំងទុក លក់ឲ្យឥណ្ឌា » កងរាជអាវុធហត្ថស្រុកគងពិសី ឃាត់ខ្លួនកូនអត់កំណើតម្នាក់ដែលគំរាមសម្លាប់ម្ដាយ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះ » អ្នកកាសែត ទទូចចង់ចូលស្ដាប់ការជំនុំជម្រះក្នុងសវនាការនានាដោយមិនមាន​ការរារាំង » តុលាការភ្នំពេញសម្រេចឃុំខ្លួនមេខ្លោងឆបោកអនឡាញចិន៧នាក់ » កម្ពុជា និងអង្គការហេលែនខែលឺរនឹងរួមគ្នាលុបបំបាត់បញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់នៅកម្ពុជា » ភ្លៀងលិចជម្រុំជនភៀសសឹកនៅបន្ទាយមានជ័យបង្កឲ្យមានការជន្លៀសរកទីទួលបន្ត » ក្រសួងពាណិជ្ជកម្ម អំពាវនាវកុំឱ្យប្រជាពលរដ្ឋសម្រុកទិញប្រេងឥន្ធនៈស្តុកទុកលើសតម្រូវការចាំបាច់ ខណៈមន្ត្រីជំនាញ កំពុងត្រួតពិនិត្យស្ថានីយលក់ប្រេងឥន្ធនៈ ដើម្បីមើលអ្នកឆ្លៀតឱកាសលក់ដំឡើងថ្លៃ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1940 នាក់

ម្សិលមិញ 5988 នាក់

សរុប 18747275 នាក់

សម្តេចតេជោរំលឹកពីគុណបំណាច់ជួយកសាងរបសរាជជានិយម​គ្នុង​ព្រះ​រាជពិធី​រំលឹក​ខួប​២០​ឆ្នាំ​នៃ​ការ​អភិសេគ​គ្រងរាជ្យ​ព្រះមហាក្សត្រ​ព្រះបរមនាថ​នរោត្តម​សីហមុនី​!

 

​ភ្នំពេញ​៖​ប្រវត្តិសាស្ត្រ​បាន​កត់ត្រា​ថា របបរាជានិយម​រប​ស់​កម្ពុជា ត្រូវបាន​ផ្តួលរំលំ​ដោយ​រដ្ឋប្រហារ ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​១៩៧០ ដោយ​ក្រុម​ក្បត់ជាតិ លន់ នល់​, ចេង ហេង​, អ៊ិន តាំ និង​ទ្រង់​សី​រី​មតៈ ។​ក្រុម​ក្បត់​ទាំងនេះ បានធ្វើ​ការកែ​ច្បាប់ និង​កែ​រដ្ឋធម្មនុញ្ញ​ជាតិ ផ្លាស់ប្តូរ​របប​ពី​រាជានិយម ក្លាយទៅជា​របប​សាធារណរដ្ឋ​ខ្មែរ និង​ថែមទាំង​នាំ​ប្រទេស​កម្ពុជា ឱ្យ​ធ្លាក់​ចូលក្នុង​របប​កាប់សម្លាប់​កម្ពុជា​ប្រជាធិបតេយ្យ (​ខ្មែរក្រហម​)​ថែមទៀត​។ បន្ទាប់ពី​ប្រទេស​ជាំ​តិ​ត្រូវបាន​រំដោះ​នៅ​ថ្ងៃទី​៧ ខែមករា ឆ្នាំ​១៩៧៩ និង​បន្ទាប់មក​មាន​កិច្ច​កិច្ចព្រមព្រៀង​ក្រុង ប៉ារីស ថ្ងៃទី​២៣ ខែតុលា ឆ្នាំ ១៩៩១​រវាង​ភាគី​ខ្មែរ និង​ការបោះឆ្នោត​ឆ្នាំ​១៩៩៣​របបរាជានិយម​បាន​រស់​ឡើងវិញ​។​a king thron2 

​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែល​បានធ្វើ​ដំណើរ​ទៅកាន់​សាធារណរដ្ឋ​ប្រជាមានិត​ចិន អម​ព្រះរាជដំណើរ​សម្តេចព្រះ នរោត្តម សីហនុ និង​ព្រះ​ជាយា ពី​រដ្ឋធានី ប៉េកាំង យាង​វិល​ត្រឡប់មក​មាតុប្រទេស​វិញ នៅ​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​១៩៩១ បន្ទាប់ពី​ក្សត្រ​ទាំង​ទ្វេរ បាន​គង់​ក្នុង​ភាព​នី​រទេស​អស់​ជាច្រើន​ឆ្នាំ​។ របបរាជានិយម​លើក​ទី​២ បានចាប់កំណើត​សា​ឡើងវិញ នៅ​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​១៩៩៣ សម្តេចព្រះ នរោត្តម សីហនុ ទ្រង់​បាន​ឡើង គ្រងរាជ្យសម្បត្តិ​សា​ឡើងវិញ​រដ្ឋធម្មនុញ្ញ ប្រទេស​កម្ពុជា​ប្រកាស​ជា​ព្រះរាជាណាចក្រ​កម្ពុជា​ជាថ្មី ។​

​ឆ្នាំ​២០០៤ ក្រុមប្រឹក្សា​រាជ្យសម្បត្តិ​ទាំង​៩​អង្គ​/​នាក់ ដែល​រួមមាន​សម្ដេច ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី និង​សម្ដេចក្រុមព្រះ នរោត្តម រណ​ឬ​ទ្ធិ ជា​ព្រះប្រធានរដ្ឋសភា នាពេលនោះ បានសម្រេច​ជ្រើសតាំង​ព្រះបរមនាថ នរោត្តម សីហមុនី នៃ​ព្រះរាជបុត្រ​របស់​ព្រះអង្គ ជា​ព្រះមហាក្សត្រ​ថ្មី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បន្ទា​ប់​ពី​ការដាក់រាជ្យ​ស​ម្ប​តិ្ត​ពី​ព្រះមហាក្សត្រ​នរោត្តម​សីហនុ​។​​សម្តេច​តេ​ជោ ហ៊ុន សែន នា​ល្ងាច​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០២៤ ក្នុង​ព្រះ​រាជពិធី​ខួប​២០​ព្រះវស្សា នៃ​ការឡើង​គ្រងរាជ្យសម្បត្តិ​របស់​ព្រះមហាក្សត្រ​ខ្មែរ ប្រព្រឹត្ត​ទៅក្នុង​ព្រះបរមរាជវាំង បាន​មានប្រសាសន៍ថា ៖
«​ឆ្លៀតឱកាស​ដ៏​កំរ​នេះ សូម​រាជានុញ្ញាត​ឱ្យ​ទូលបង្គំ​រំលឹក​រឿង​អតីតកាល​ខ្លះ ដែល​ទាក់ទង​ដល់​រាជបល្ល័ង្ក​នូវ​របបរាជានិយម​នៅ​កម្ពុជា​, ក្រោម​កណ្ដាប់ដៃ​នៃ​រដ្ឋប្រហារ​១៨ មីនា ឆ្នាំ​១៩៧០ ។

របបរាជានិយម ត្រូវបាន​បំបាត់ចោល និង​ឆ្លងកាត់​របប​នយោបាយ​ផ្សេងៗ​គ្នា ៣​ជំនាន់​រយៈពេល​២៣​ឆ្នាំ ទើប​របបរាជានិយម​ត្រូវបាន​បង្កើត​ឡើងវិញ ដែល​នេះ​គឺជា​អច្ឆរិយហេតុ​តែមួយគត់​នៅលើ​ពិភពលោក​យើង​នេះ​។ ទូលព្រះបង្គំ​និង​ភរិយា ពិត​ជាមាន​មោទនភាព​ដែល​បាន​ដង្ហែរ សម្តេច​ឳ សម្តេចម៉ែ និង​ព្រះរាជ​នុ​វង្សានុវង្ស ចូល​មាតុប្រទេស​ក្នុង​ព្រះបរមរាជវាំង​វិញ​នៅ​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​១៩៩១​។​​ទូលព្រះបង្គំ រួមជាមួយ​សម្តេចក្រុមព្រះ នរោត្តម រណ​ឬ​ទ្ធិ បាន​ដឹកនាំ​សមាជិក សមាជិកា សភា​នៃ​គណបក្ស​ប្រជាជន និង​គណបក្ស ហ្វ៊ុន ស៊ិនប៉ិច ដោយមាន​កិច្ចសហការ​ពី​គណបក្ស ដែលមាន​អ​សនៈ​ក្នុង​សភាធម្មនុញ្ញ អនុម័ត​បាន​រដ្ឋធម្មនុញ្ញ ដែល​បង្កើត​ឡើងវិញ​នូវ​របប​រាជា​និង​យម នៅ​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​១៩៩៣​។​,

ក្នុងឋានៈ​ជា​សមាជិក​ក្រុម​ព្រឹក្សា​រាជសម្បត្តិ​ទូលព្រះបង្គំ​បាន​ចូលរួម​បោះឆ្នោត​ថ្វាយ​សម្តេច​ឳ ជា​ព្រះមហាក្សត្រ​ដំបូង នៃ​ព្រះរាជាណាចក្រ​កម្ពុ​ជាទី​២ នៅ​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​១៩៩៣ ។ ២០​ឆ្នាំ​មុននេះ ជាថ្មី​ម្តងទៀត​ទូលព្រះបង្គំ​បាន​ចូលរួម​បោះឆ្នោត​ថ្វាយ​ព្រះករុណា​ជា​អង្គ​ម្ចាស់ ក្នុងឋានៈ​ជា​សមាជិក​ក្រុមប្រឹក្សារាជសម្បត្តិ​ផង និង​ក្នុងឋានៈ​ជា​ប្រធាន​គណៈកម្មការ​បោះឆ្នោត ដោយមាន​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ជា​សមាជិក​ផង នៅ​រសៀល​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០០៤ នៅក្នុង​ព្រះបរមរាជវាំង​នេះ​។​

២០​ឆ្នាំ​ក្រោម​ម្លប់​ដ៏​ត្រជាក់​របស់​ព្រះករុណា​អនុញ្ញាតឱ្យ​ទូលព្រះបង្គំ បាន​បំពេញ​បេសកម្ម​ដឹកនាំ​រាជរដ្ឋាភិបាល​ប្រកបដោយ​ជោគជ័យ ធានា​ដល់​ការ​បន្តវេន ពី​ជំនាន់​ចាស់​ទៅកាន់​ជំនាន់​ថ្មី ដែល​សុទ្ធសឹងតែ​ជា​អ្នក​ស្មោះត្រង់ និង​ការពារ​របបរាជានិយម​យ៉ាងរឹងមាំ ដែល​គ្មាន​អានុភាព​ប្រតិកិរិយា​ណាមួយ​អាច​បំផ្លាញ​រាជបល្ល័ង្ក​បានឡើយ​។​​ជាថ្មី​ម្តងទៀត​ក្នុងនាម​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទូលព្រះបង្គំជាខ្ញុំ​សូម​បូ​ង​សួង​ដល់​គុណបុណ្យ​ព្រះ​រតនត្រ័យ និង​វត្ថុ​ស័ក្ក​សិទ្ធិ​ទាំងអស់​ក្នុង​លោក មាន​ទេវតា​រក្សា​ព្រះមហា​ស្វេត​ឆ័​ត្រ សូម​ព្រះអង្គ​ជួយ​អភិបាល​គ្រប់គ្រង ថ្វាយ​ព្រះករុណា​ជា​អង្គ​ម្ចាស់ ជីវិត​លើ​ត្បូង ព្រះមហារ​ក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់ សូម​ព្រះអង្គ​បាន​ប្រកប ដោយ​ពុទ្ធពរ​ទាំង​៤​ប្រការ​គឺ អាយុ វណ្ណៈ សុ​ខៈ ពលៈ កុំបី​ឃ្លៀងឃ្លៀត​ឡើយ​»​។​

​គួររំលឹកថា ២០​ឆ្នាំ​មុននេះ ព្រះរាជ​ពិធី​យាង​ឡើង​សោយ​ព្រះ​បរម​សិរី​រាជ្យសម្បត្តិ របស់​ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ត្រូវបាន​ធ្វើឡើង​យ៉ាង​អធិកអធម និង​មហោឡា​រឹក​ជាទីបំផុត តាម​ព្រះរាជ​បវេណី រយៈពេល​ពីរ​ថ្ងៃ គឺ​ថ្ងៃទី​២៨ និង​២៩ ខែតុលា ឆ្នាំ​២០០៤ ដោយមាន​ការយាង និង​អញ្ជើញ​ចូលរួម​ពី​ព្រះ​ញាតិវង្ស ថ្នាក់ដឹកនាំ​ស្ថាប័ន​កំពូលៗ​របស់​ជាតិ មន្ត្រីរាជការ និង​ភ្ញៀវ​ជាតិ អន្តរជាតិ​យ៉ាងច្រើន​កុះករ​។​

​នៅក្នុង​ព្រះរាជ​ពិធី​យាង​ឡើង​គ្រង​ព្រះ​បរម​សិរី​រាជសម្បត្តិ​ថ្ងៃ​ដំបូង កាលពី​២០​ឆ្នាំមុន​នោះ អង្គ​ព្រះមហាក្សត្រ​ខ្មែរ បាន​តាំង​ព្រះទ័យ និង​មាន​ព្រះរាជបន្ទូល​សច្ចា​ថា ព្រះអង្គ «​នឹង​ប្រព្រឹត្ត​តាម​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ទាំងឡាយ​នៃ​ព្រះរាជាណាចក្រ ហើយនឹង​តាំងចិត្ត​ធ្វើ​ផលប្រយោជន៍​ដល់​រដ្ឋ និង​ប្រជារាស្ត្រ​។​២០​ឆ្នាំ​កន្លងមកនេះ ព្រះមហាក្សត្រ​នៃ​កម្ពុជា ទ្រង់​បាន​អនុវត្ត​ភាព​ប្តេជ្ញាចិត្ត​នោះ​យ៉ាង​ខ្ជាប់ខ្ជួន និង​ព្រះអង្គ បាន​យក​ព្រះទ័យ​ទុកដាក់​ខ្ពស់បំផុត​ក្នុងការ​បំពេញ​ព្រះរាជកិច្ច​តាម​រដ្ឋធម្មនុញ្ញ​កម្ពុជា ក្នុងការ​បម្រើ​សាសនា វិស័យ​មនុស្សធម៌ វិស័យ​អប់រំ សង្គមកិច្ច សុខមាលភាព និង​ជីវភាព​រស់នៅ​របស់​ប្រជារាស្ត្រ​នៅ​ទូទាំងប្រទេស ជាពិសេស​នៅ​ជនបទ​ស្រែចម្ការ​។

ព្រះអង្គ​តែងតែ​យាងចុះ​ជួប​ប្រជានុរាស្ត្រ​នៅតាម​មូលដ្ឋាន​ដាច់ស្រយាល ដោយ​ផ្ដល់​ជា​គ្រឿងឧបភោគ បរិភោគ និង​ថវិកា ដើម្បី​ដោះស្រាយ​បញ្ហា​ជីវភាព និង ព្រះអង្គ​តែងតែ​ចូលរួមចំណែក​បរិច្ចាគ​ព្រះរាជ​ទ្រព្យ​ផ្ទាល់​របស់​ព្រះអង្គ​ជួយ​សាងសង់​អគារ​មន្ទីរពេទ្យ សាលារៀន ប្រឡាយទឹក ជាដើម ដើម្បី​ជា​ប្រយោជន៍​ក្នុងការ​រស់នៅ​របស់​ប្រជានុរាស្ត្រ ជាពិសេស​តែង​បាន​ប្រោស​ព្រះរាជទាន​ព្រះរាជ​ទ្រព្យ​ជា​រៀងរាល់ខែ​ផង​ទៀត ដើម្បី​ជួយ​ទ្រទ្រង់​ដល់​សកម្ម ភាព​របស់​កាកបាទក្រហម​កម្ពុជា​។​

​ក្នុង​ព្រះរាជបន្ទូល វេលា​ល្ងាច​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០២៤ នៅ​ចំ​ថ្ងៃ​ដែលមាន​ព្រះ​រាជពិធី​ថ្វាយព្រះពរ​នៅក្នុង​ព្រះបរមរាជវាំង​, ព្រះមហាក្សត្រ បានបង្ហាញ​ហទ័យ​រំភើប​នៅពេល​បានឃើញ​ប្រជានុរាស្ត្រ​របស់​ព្រះអង្គ ទទួលបាន​សេចក្តីសុខ ក្រោម​ម្លប់​សន្តិភាព​នៃ​នយោបាយ​ឈ្នះ​-​ឈ្នះ ដែល​បាន​នាំមក​នូវ​សមិទ្ធផល​ជាតិ​យ៉ាង​ធំធេង​៖«​នេះ​ជា​មោទនភាព របស់​ព្រះរាជាណាចក្រ​កម្ពុជា​យើង ដែល​ផ្តើមចេញពី​ការខិតខំ​បំពេញភារកិច្ច​ទទួលខុស​ត្រូវ​ខ្ពស់​របស់​ថ្នាក់ដឹកនាំ គ្រប់​ស្ថាប័ន​ជាតិ គ្រប់លំដាប់​ថ្នាក់ រួមជាមួយ​ប្រជារាស្ត្រ​កម្ពុជា គ្រប់​បណ្តា​ខេត្ត​រាជធានី ចំពោះ​ជោគវាសនា​របស់​ប្រទេសជាតិ និង​អនាគត​ដ៏​រុងរឿង​នៃ​ប្រជារាស្ត្រ​យើង​។

ក្នុង​រយ​:​ពេលកន្លងមក មាន​ការងារ​ជាច្រើន​ដែល​យើង​ទទួលបាន​លទ្ធផល​ល្អប្រសើរ​យ៉ាង​ធំធេង គួរ​ជាទី​ពេញចិត្ត ហើយក៏​នៅមាន​ការងារ​មួយចំនួនទៀត ដែល​នឹង​ត្រូវខិតខំ​បំពេញ​បន្ត​នៅពេល​បច្ចុប្បន្ន និង​នៅពេល​ខាងមុខ​សំដៅ​រក្សា​ស្ថេរភាព កិច្ចអភិវឌ្ឍន៍​សង្គម ការពារ​សន្តិសុខ​សង្គម ជា​សង្គម​មាន​ភាព​ស្អាតស្អំ និង​បន្ត​លើ​កម្ពស់​ជីវ​ភា​រស់នៅ​របស់​ប្រជារាស្ត្រ​យើង នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​»​។​

​ក្នុង​ព្រះ​រាជពិធី​ថ្វាយព្រះពរ​ដល់​ព្រះអង្គ នា​ល្ងាច​ថ្ងៃទី​២៩ ខែតុលា ក្នុង​ព្រះបរមរាជវាំង​នោះ ព្រះមហាក្សត្រ នៅបាន​មាន​ព្រះរាជបន្ទូល ថា​៖ «​សមិទ្ធផល​នានា​នៃ​សង្គមជាតិ​ត្រូវបាន​កសាងឡើង អាស្រ័យ​ស្ថាប័ន​នីតិបញ្ញត្តិ នីតិប្រតិបត្តិ និង​នីតិ​តុលាការ ព្រមទាំង​រដ្ឋអំណាច​មូល​ដ្ឋា​ន ព្រះសង្ឃ និង​បងប្អូន​ប្រជារាស្ត្រ​ទូទាំងប្រទេស បាន​រួមគ្នា​កសាងឡើង​ក្រោម​កម្លាំង មហា​សាមគ្គី​ឯកភាព​ជាតិ​ដ៏​រឹងមាំ របស់​ប្រជាជាតិ​យើង តាម​បាវចនា ជាតិ សាសនា ព្រះមហាក្សត្រ ដែល​ពុំមាន​កម្លាំង​អ្វី​អាចជួយ​ឱ្យ​រង្គោះរង្គើ​បានឡើយ​»​។​​នៅ​ចំពោះមុខ​មហា​មិ​ទ្ទី​ញ​អបអរ នៅមុខ​ព្រះបរមរាជវាំង ថ្ងៃទី​៣០ ខែតុលា ព្រះមហាក្សត្រ​ទ្រង់​កត់សម្គាល់ថា​៖ «​បច្ចុប្បន្ន​ព្រះរាជាណាចក្រ​កម្ពុជា កំពុងតែ​សប្បាយរីករាយ និង​ទទួលផល​ជា​វិជ្ជមាន​ដែល ផ្តើមចេញពី​កម្លាំង កសាង​និង​ការពារជាតិ​មាតុភូមិ​…» ។​

​អង្គ​ព្រះមហាក្សត្រ​បាន​អំពាវនាវ​ដល់​ពលរដ្ឋ ត្រូវ​រួមរស់​ជាមួយគ្នា​ក្រោម​ដំបូល​រដ្ឋធម្មនុញ្ញ​រប​ស់​ជាតិ​នាបច្ចុប្បន្ន​នេះ​៖«​នៅក្នុង​ឱកាស​នេះ ខ្ញុំ​សូម​អំពាវនាវ​បង​ប្អួ​ន​ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់​មជ្ឈដ្ឋាន សូម​រួបរួមសាមគ្គី​ជា​ធ្លុង​មួយ ស្ថិតក្រោម​ដំបូល​រដ្ឋធម្មនុញ្ញ និង​ច្បាប់​រដ្ឋ​យើង ដើម្បី​រួមចំណែក​ការពារ និង​កសាង​មាតុភូមិ​លើ​គ្រប់​វិស័យ​។ មហា​សាមគ្គី​ជាតិ​ទាំង​មួល​នេះ ជា​មូលដ្ឋាន​ធ្វើឱ្យ​ស្ថានភាព​សង្គមជាតិ មាន​សុខសន្តិភាព និង​ស្ថិរភាព​នយោបាយ ដែលជា​ប្រភព​កំណត់​នៃ​ការអភិវឌ្ឍ​លើ​វិស័យ​នានា​ជាពិសេស​វិស័យសេដ្ឋកិច្ច ដែលជា​ដង្ហើម​របស់​ជាតិ​យើង​»​។​

​នៅក្នុង​មហា​មិ​ទ្ទី​ញ ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០២៤​ព្រះមហាក្សត្រ មាន​ព្រះរាជបន្ទូល​សម្តែង​ការជឿជាក់​របស់​ព្រះអង្គ​ទៅលើ​ការដឹកនាំ​របស់​រាជរ​ដ្ឋា​ភិ​បាល​អាណ្ណត្តិ​ថ្មី ដឹកនាំ​ដោយ​សម្តេច​ធិបតី​ហ៊ុន​ម៉ា​ណែ​ត ៖«​តាមរយៈ​មហា​មី​ទ្ទីង​ដ៏​ឧ​ត្តុ​ង​ឧ​ត្ត​ម​អធិកអធម​នេះ យើង​អាច​សន្និដ្ឋានបានថា មាតុភូមិ និង​ប្រជាជន​កម្ពុជា​យើង ពិតជា​នឹង​ទទួលបាន​អនាគត​ភ្លឺស្វាង​ក្នុង​ក្តីសង្ឃឹម​ខ្ពស់​រស់នៅ​ក្រោម ដំបូល​រដ្ឋធម្មនុញ្ញ​តែមួយ ដែល​ធានាបាន​ការឯកភាព​ជា​តិ​ដ៏​រឹងមាំ​។ ក្រោម​ទង់​ដ៏​ជាញជ័យ​នៃ​មហា​សាមគ្គី​ជាតិ ក្រោម​ទង់​ដ៏​សុខសាន្ត​នៃ​ព្រះពុទ្ធសាសនា និង​ក្រោម​បារមី​នៃ​ព្រះមហាក្សត្រ ខ្មែរ​ដែលជា​បុព្វបុរស​ជាតិ ជា​ព្រះ​ស្ថាបនិក​ដ៏​ល្បីល្បាញ​នៃ​ការកសាង​ប្រាង្គ​ប្រាសាទ​ដ៏​ល្អ​ប្រណិត ស្កឹមស្កៃ​គ្រប់ទិសទី​ក្នុង​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​យើង ពិតជា​ពុំ​អាចមាន​សត្រូវ​ណាមួយ​រំលោភ​ឈ្លានពាន​លើ​បូរណភាព​ទឹកដី​បានឡើយ​»​។​a hun sihanu a king thron1 a king thron3 a king thron4 a king thron5 a king thron6 a king thron