» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10133 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700304 នាក់

គណបក្សក្រៅថាមិនសមតែក្រុមប្រឹក្សា​រដ្ឋធម្មនុញ្ញ​រដ្ឋធម្មនុញ្ញ​គាំទ្រ​ការធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​លើក​ទី​១០!

​ភ្នំពេញ​៖ សេចក្តីស្នើ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​លើក​ទី​១០ ទាក់ទង​ទៅនឹង​មាត្រា​មួយចំនួន អំពី​ការតែងតាំង​នាយករដ្ឋមន្ត្រី និង​ដំណើរការ​ក្នុង​រដ្ឋសភា ត្រូវបាន​សមាជិក​ក្រុមប្រឹក្សាធម្មនុញ្ញ​ទាំង​៩​នាក់ យល់ស្រប​ជា​ឯក​ច្ឆ័​ន ទៅតាម​សំណើ​របស់​គណៈរដ្ឋមន្ត្រី​ឲ្យ​កែ​ហើយ​។​លោក ព្រហ្ម វិចិត្រ​អក្ខរា អគ្គលេខាធិការរង​នៃ​ក្រុមប្រឹក្សា​រដ្ឋធម្មនុញ្ញ​បាន​ឲ្យ​កាសែត​ដឹងថា​ក្រុមប្រឹក្សា​រដ្ឋធម្មនុញ្ញ បាន​មូលមាត់គ្នា​ទាំងស្រុង​ថា ការស្នើ​ធ្វើ​វិសោធនកម្ម​លើក​ទី​១០ អាចធ្វើ​ទៅបាន ដោយ​ផ្អែកទៅលើ មាត្រា​១៥៣​ថ្មី ១៥៤​ថ្មី និង​១៥៥​ថ្មី​។a constistuant

​បើតាម​មាត្រា​ទាំង​៣ ដែល​ក្រុមប្រឹក្សា​រដ្ឋធម្មនុញ្ញ លើក​មក​ធ្វើជា​សំអាង នេះ គឺ​ចង់​បង្ហាញថា​អ្នក​ដែលមាន​សិទ្ធ​ស្នើ​ធ្វើ​វិសោធនកម្ម​រដ្ឋ​ធម្ម​នុ​ញ្ញា​គឺជា​សិទ្ធិ​របស់​ព្រះមហាក្សត្រ របស់​នាយករដ្ឋមន្ត្រី និង​របស់​ប្រធានរដ្ឋសភា តាម​ការស្នើ​របស់​តំណាងរាស្ត្រ​។ ម្យ៉ាងវិញទៀត ការធ្វើ​វិសោធនកម្ម​លើក​ទី​១០ ដែល​អាចទៅរួច​នេះ ព្រោះថា បាន​ធ្វើឡើង​ក្នុងពេលដែល​ប្រទេស​មិន​ស្ថិតក្នុង​ភាពអាសន្ន​។ និង​មាត្រា​ទាំង​៨​ដែល​ស្នើសុំ​ផ្លាស់ប្តូរ​នោះ ក៏​មិន​ប៉ះពាល់​ដល់​ដំណើរការ​ប្រជាធិបតេយ្យ សេរី​ពហុបក្ស និង​របបរាជានិយម​អាស្រ័យ​ដោយ​រដ្ឋធម្មនុញ្ញ​ដែរ​។

​បើទោះបីជា​ក្នុង​រដ្ឋសភា​ព្រឹទ្ធសភា​គណបក្ស​ប្រជាជន​កម្ពុ​ជាមាន​សម្លេង​១០០​ភាគរយ​អនុ​ម​ត័​គាំទ្រ​ក៏ដោយ​ក៏ ការធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​លើក​ទី​១០ ចំនួន​៨​មាត្រា ដែល​ពាក់ព័ន្ធ​នឹង​ការតែងតាំង​នាយករដ្ឋមន្ត្រី និង​ដំណើរការ​ក្នុង​រដ្ឋសភា ពេលនេះ មានការ​រិះគន់​ពី​សំណាក់​អង្គការ​សង្គម​ស៊ីវិល និង​គណបក្សនយោបាយ​នៅក្រៅ​រដ្ឋាភិបាល​។ គណបក្សនយោបាយ​ក្រៅ​រដ្ឋាភិបាល​មួយចំនួន បាន​ហៅ​ការធ្វើ​វិសោធនកម្ម​លើក​ទី​១០​នេះ ថា​មិនគួរ​កើតឡើង​ទាល់តែសោះ​ដោយសារ​ធ្វើឡើង​ដោយ​ឯក​បក្ស​។ ពួកគេ​បាន​ព្រមាន​អំពី​គ្រោះថ្នាក់​ដល់​សង្គមជាតិ ប្រសិនបើ​ការធ្វើ​វិសោធនកម្ម​ច្បាប់កំពូល​កម្ពុជា​ពេលនេះ គ្រាន់តែ​ដើម្បី​បម្រើ​ផលប្រយោជន៍​ដល់​ក្រុម​ណាមួយ​នោះ​។​

​សូមបញ្ជាក់ថា​ថា សំណើ​ធ្វើ​វិសោធនកម្ម​លើក​ទី​១០ នៃ​ច្បាប់កំពូល​កម្ពុជា​នេះ បានអនុម័ត​ឯកភាព​ទាំងស្រុង​ដោយ​សមាសភាព​គណៈរដ្ឋមន្ត្រី កាលពី​ថ្ងៃ​សុក្រ​ទី​៨​កក្កដា​។ សេចក្តីប្រកាស​ព័ត៌មាន បញ្ជាក់ថា ការធ្វើ​វិសោធន​កម្មនេះ សំដៅ​ធានា​ស្ថេរភាព​នៃ​ស្ថាប័ន​ជាតិ ជាពិសេស​អំណាចរដ្ឋាភិបាល​និង​ដើម្បី​ធានា​ស្ថេរភាព​នយោបាយ​របស់​កម្ពុជា នៅ​គ្រប់​កាលៈទេសៈ​តែ​មិនបាន​បញ្ជាក់ថា​មាត្រា​ណា​ឡើយ​។​
​រឿង​កែ​រដ្ឋធម្មនុញ្ញ​នេះ​គេ​ចាំបាន​ថាស​ម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បានប្រកាស​កាលពី​ថ្ងៃទី​០២ ខែមីនា ឆ្នាំ​២០២០​ដោយ​ទាត់ចោល​ពាក្យ​ច​ចាម​អារាម​អេចអូច​ក្រុម​លេង​បណ្តាញ​សង្គម​មួយចំនួន​ដែល​ចង់​ឲ្យ​កែ​រដ្ឋធម្មនុញ្ញ​ដើម្បី​ផ្ទេរតំណែង​នាយករដ្ឋមន្ត្រី​ឲ្យ​ទៅ​ទាយាទ​(​កូន​)​នោះឡើយ​។​

​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បានចាត់ទុក​ការផ្តួចផ្តើម​គំនិត​នេះ ជាការ​គិត​មិន​ត្រឹមត្រូវ​នោះឡើយ​។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​គូសបញ្ជាក់ថា នៅក្នុង​រដ្ឋធម្មនុញ្ញរ​បស់​កម្ពុជា សូម្បីតែ​ការ​ស្នង​ព្រះរាជ​បល្ល័ង្ក ក៏​មិនមាន​ការផ្ទេរ​ទៅ​ព្រះ​រាជទាយាទ​នោះដែរ​។​​សម្តេច​តេ​ជោ ហ៊ុន សែន បានស្នើ​ឱ្យ​អ្នក​លើក​គំនិត​ឱ្យ​កែ​រដ្ឋធម្មនុញ្ញ​ផ្ទេរតំណែង​នាយករដ្ឋមន្ត្រី​ទៅ​ទាយាទ​នេះ ទៅ​សិក្សា​រដ្ឋធម្មនុញ្ញ​ឡើងវិញ​។ សម្តេច​តេ​ជោ បាន​សង្កត់ធ្ងន់ថា កម្ពុជា ជា​ប្រទេស​ប្រកាន់​របប​បោះឆ្នោត គ្មាន​ឡើយ​ការផ្ទេរអំណាច​។​​សូមបញ្ជាក់ថា រដ្ឋធម្មនុញ្ញ​របស់​ក​ម្ពុ​ជា​មាត្រា​១២៥ បាន​ចែងថា តំណែង​នាយករដ្ឋមន្ត្រី ពេល​នៅ​ទំនេរ​ជា​ស្ថាពរ នឹងត្រូវ​តែងតាំង​គណៈ​រដ្ឋមន្ត្រី​មួយ​ជាថ្មី​។ ដោយឡែក​បើ នាយករដ្ឋមន្ត្រី​ទំនេរ​មួយ កាល​មួយគ្រា​ត្រូវ​ចាត់តាំង​នាយករដ្ឋមន្ត្រី​ស្ដីទី​ជា​បណ្ដោះអាសន្ន​។​

កាលនោះ​ក្រៅពី​រឿង​ផ្ទែ​រ​តំណែង​នាយករដ្ឋមន្ត្រី​នេះ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​បញ្ជាក់​ជាថ្មី​ផងដែរ​ថា នឹង​គ្មាន​ការកែ​រដ្ឋធម្មនុញ្ញ​សម្រាប់​ប្រព័ន្ធ​បោះឆ្នោត​នៅក្នុង​រដ្ឋសភា​ពី​ប្រព័ន្ធ​៥០ បូក​១ ទៅ​ប្រព័ន្ធ​ដទៃ​នោះឡើយ​។​​កាលពី​ឆ្នាំ​២០០៦ រដ្ឋធម្មនុញ្ញ​កម្ពុជា ត្រូវបានធ្វើ​វិសោធនកម្ម​ប្តូរ​ប្រព័ន្ធ​បោះឆ្នោត​ក្នុង​រដ្ឋសភា​ពី​សំឡេង ២​ភាគ​៣ ទៅជា ៥០​បូក​១​។ ការប្តូរ​នេះ​ត្រូវបាន​សម្តេច​តេ​ជោ​ហៅថា​វិធី កុំឱ្យ​មានការ​ជាប់គាំង​ផ្នែក​នយោបាយ ដែល​ដើមឡើយ​មានការ​កំណត់ថា ការបង្កើត​រដ្ឋាភិបាល​ថ្មី​តម្រូវឱ្យ​រក​សំឡេង ២​ភាគ​៣ ហើយ​បើ​រក​មិន​បានទេ ត្រូវ​រក​ដៃគូ​មក​ធ្វើ​រដ្ឋាភិបាលចម្រុះ​។​ប្រព័ន្ធ​បោះឆ្នោត​ក្នុង​រដ្ឋសភា ៥០ បូក ១ ជា​ប្រព័ន្ធ​មួយ​ជួយ​កុំឱ្យ​ជាប់គាំង​ក្នុង​ការបង្កើត​រាជរដ្ឋាភិបាល និង​ដើម្បី​ការពារ​អ្នកចាញ់​ឆ្នោត​ចង់​ឡើងមក​ដឹកនាំ​រាជរដ្ឋាភិបាល​ផងដែរ​​ការធ្វើ​វិសោធនកម្ម​ប្តូរ​ពី​ប្រព័ន្ធ ២ ភាគ​៣ ទៅ ៥០ បូក​១ នៅពេលនោះ មានការ​ចូលរួម​គាំទ្រ​ពី​គណបក្ស​លោក សម រ​ង្ស៉ី និង​សមាជិក​បក្ស​គណបក្ស​ប្រជាជន​ដែល​ករណី​យ៍​នេះ​សម្តេច​បាន​ហៅ​អ្នក​ជួយ​កែ​ថា​ជា​មនុស្ស​ស្រួល​ប្រើ​!៕

​