
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 1043 នាក់
ម្សិលមិញ 15986 នាក់
សរុប 20348178 នាក់
ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជានាចក្រកម្ពុជា មានប្រសាសន៍បញ្ជាក់នៅក្នុង សម័យប្រជុំលើកទី៤ ព្រឹទ្ធសភានីតិកាលទី៥ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥នេះ ថា លោកលែងទ្រាំអត់ធ្មត់ជាមួយនឹងការរំលោភឈ្លានពានរបស់ទាហានថៃទៀតហើយ ដូច្នេះក្នុងនាមជាមេដឹកនាំ លោកត្រូវតែចេញបញ្ជាឱ្យកងទ័ពត្រូវតែវាយបកវិញ ប្រសិនបើទាហានថៃនៅតែគឃ្លើនបំពានមកលើកម្ពុជា។
លោក ហ៊ុន សែន បញ្ជាក់ថា៖«មានសភាពការណ៍ដែលអាចអាក្រក់នៅថ្ងៃនេះ។ ប្រសិនបើវានៅតែបន្តទន្ទ្រាន យើងក៏មិនអាចអត់ឱនតទៅទៀតទេ។ អ៊ីចឹងទេ នេះគ្រាន់តែប្រាប់ឱ្យហើយ យកល្អ គឺថា សភាពការណ៍វាមិនកើតអីសោះ ប៉ុន្តែបើវាកើត គឺតម្រូវឱ្យខ្ញុំ[ចេញបញ្ជាកងទ័ព]»។ប្រសាសន៍សម្តេចតេជោនេះត្រូវបានបណ្តាញសង្គមនានាយកទៅសសេរថាជាកាលើកទឹកចិត្តដល់កងទព័ដ៏ធំធេង។
ប៉ុន្តែបើយោងតាមសេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃកិច្ចប្រជុំវិញបានឱ្យដឹងថា«នៅចំពោះមុខភាពគឃ្លីននៃការឈ្លានពានរបស់ថៃមកលើបូរណភាពទឹកដីកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបង្ហាញឫសគល់ និងស្ថានភាពពិតនៃជម្លោះព្រំដែន ការព្យាយាម អត់ធ្មត់ និងការប្រកាន់គោលជំហររបស់កម្ពុជា ក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី អនុលោមតាមច្បាប់អន្តរជាតិ និងបានស្នើឱ្យភាគីមិត្ត ជួយអន្តរាគមន៍ទប់ស្កាត់ការពង្រីកជម្លោះ និងគោរព និងអនុវត្តនូវបទឈប់បាញ់ដែលបានឯកភាពព្រមព្រៀងគ្នា ដើម្បីអាចវិលទៅរកប្រក្រតីភាពនៃ ទំនាក់ទំនងឡើងវិញ»។
នៅក្នុងកិច្ចប្រជុំនេះ ព្រឹទ្ធសភាបានសម្តែងនូវការដឹងគុណជូនវីរកងទ័ពជួរមុខដ៏អង់អាច ក្លាហានទាំងអស់ ដែលបានខិតខំតស៊ូការពារបូរណភាពទឹកដីជូនជាតិ មាតុភូមិ និងប្រជាពលរដ្ឋ និងថ្លែងនូវការគោរព និងកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះវីរភាពដឹកនាំប្រកបដោយភាព វៀងវៃ និងមនសិការស្នេហាជាតិដ៏ស្មោះសរខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចអគ្គមហាសេនាបតីតេជោ ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលមានភាពប៉ិនប្រសប់ក្នុងការដឹកនាំ គ្រប់គ្រងសភាពការណ៍របស់ប្រទេសជាតិ និងតែងតែស្ថិតនៅរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈទាំងអស់។
ដោយឡែកលោក ជា ធីរិទ្ធ អ្នកនាំពាក្យ ព្រឹទ្ធសភាកម្ពុជា នៅរាត្រីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ នេះ បានឱ្យដឹងថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បដិសេធ ការបំភាន់ព័ត៌មានពីអ្នកនាំពាក្យក្រសួងការពារជាតិថៃ ដែលបានលើកឡើងមួលបង្កាច់ថា សម្ដេចតេជោ ដាក់សម្ពាធឱ្យមានការបើកច្រកព្រំដែនកម្ពុជាថៃ ត្រឹមថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥នេះ។
លោក ជា ធីរិទ្ធ បញ្ជាក់បន្ថែមថា ជាជំហរបស់សម្ដេចតេជោ សម្ដេចបានបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាមិនទៅថោកអង្វរសុំថៃបើកច្រកព្រំដែនកម្ពុជាថៃឡើងវិញទេ ទោះបីថៃបិទ ១០០ឆ្នាំទៀត ក៏កម្ពុជាមិនអង្វរ ឬថៃធ្វើតាមតែចិត្តខ្លួនទៅ។ ដូច្នេះការលើកឡើងរបស់អ្នកនាំពាក្យក្រសួងការពារជាតិថៃ ជាការមួលបង្កាច់បំភាន់មតិសាធារណជនទាំងក្នុងប្រទេសថៃ និងទូទៅផងដែរ ដែលជាព័ត៌មានប្រឌិត មិនឆ្លុះបញ្ចាំងពីជំហររបស់សម្ដេចតេជោ ក៏ដូចជាជំហររបស់កម្ពុជាទេ។លោក ជា ធីរិទ្ធ បញ្ជាក់ថា ជំហររបស់សម្ដេចតេជោ ក៏ដូចជាជំហររបស់កម្ពុជា គ្មានអ្វីប្រែប្រួលទេ គឺដូចសម្ដេចតេជោ បានបញ្ជាក់កន្លងមក។
គួររម្លឹកថា សម្ដេចតេជោ ធ្លាប់លើកឡើងថា សម្ដេចគួរតែអរគុណថៃ ដែលតាមរយៈការបិទព្រំដែនជាឯកតោភាគីនេះ ទំនិញថៃនាំចូលមិនបាន ធ្វើឲ្យទំនិញកម្ពុជាដែលផលិតក្នុងស្រុកមានការរីកចម្រើនយ៉ាងខ្លាំង។ ប្រជាជនកម្ពុជាដែលស្រឡាញ់ជាតិនាំគ្នាគាំទ្រប្រើប្រាស់ទំនិញក្នុងស្រុក ដែលនេះ និងគាំទ្រដល់ការរីកចម្រើនខាងសេដ្ឋកិច្ចសម្រាប់រយៈពេលវែង។ជាង៣ខែ អត់ទំនិញថៃទីផ្សារ កម្ពុជាមានស្ថេរភាព មានទំនិញប្រើប្រាស់គ្រប់គ្រាន់ និងអតិផរណាទាបនិយាយដោយឡែក និងនិយាយជារួមម៉ាក្រូសេដ្ឋកិច្ចគ្រប់គ្រងបានល្អ៕