» ចុះត្រួតពិនិត្យរដ្ឋបាលទីតាំងស្នាក់នៅ១៣៥ទីតាំង រកឃើញជនបរទេសជិត៦០០នាក់ តែមិនពាក់ព័ន្ធករណី Online Scam » ចាប់បានហើយក្រុមចោរដែលធ្វើសកម្មភាពធាក់ប្លង់យកម៉ូតូពីស្ត្រីអ្នកលក់បន្លែ! » នៅភូមិត្រពាំងជ្រៃ ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺកូនប្រសារអាយុ៦៤កាប់ឪក្មេកអាយុ៥៨រងរបួស » នាយប៉ុស្តិ៍ នគរបាលច្រកទ្វារត្រពាំងផ្លុងធ្វើការងារលើសផែនការដោយប្រើជនស៊ីវិលអង្គុយចាំ​រាប់​ក្បាល​រថយន្ត​យកលុយពូឈ្មួញដឹក ទំនិញ​ចេញចូល » អ្នកប្រយុទ្ធឃឺដនឹងវាយប្រហាររបបដឹកនាំរបស់អ៊ីរ៉ង់ពីខាងក្នុង! » គ្រឿងញៀន​ឆ្លង​ដែន​​ពីឡាវចូល​កម្ពុជា​ ជាង​ 4គីឡូក្រាម !! » ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ៤ និងក្រុមមន្រ្តី នៅ​ចំណុចភូមិពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល មិនងាយផាកពិនយ័ក្រុមឈ្មួញដឹកជញ្ជូនដែក សុម៉ង់លើសទម្ងន់! » ជំនួបរវាងសម្តេចតេជោហ៊ុនសែននិងលោកហ្សេឡិនស្គីអាចនិយាយពីការជួយគ្នាទេ? » ទប់ទល់និងអ៊ីរ៉ង់យកប្រេងធ្វើជាចំណាប់ខ្មាំងអាមេរិកអនុញ្ញាតឱ្យបញ្ចេញប្រេងរុស្ស៊ីដែលបង្ខាំងទុក លក់ឲ្យឥណ្ឌា » កងរាជអាវុធហត្ថស្រុកគងពិសី ឃាត់ខ្លួនកូនអត់កំណើតម្នាក់ដែលគំរាមសម្លាប់ម្ដាយ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះ » អ្នកកាសែត ទទូចចង់ចូលស្ដាប់ការជំនុំជម្រះក្នុងសវនាការនានាដោយមិនមាន​ការរារាំង » តុលាការភ្នំពេញសម្រេចឃុំខ្លួនមេខ្លោងឆបោកអនឡាញចិន៧នាក់ » កម្ពុជា និងអង្គការហេលែនខែលឺរនឹងរួមគ្នាលុបបំបាត់បញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់នៅកម្ពុជា » ភ្លៀងលិចជម្រុំជនភៀសសឹកនៅបន្ទាយមានជ័យបង្កឲ្យមានការជន្លៀសរកទីទួលបន្ត » ក្រសួងពាណិជ្ជកម្ម អំពាវនាវកុំឱ្យប្រជាពលរដ្ឋសម្រុកទិញប្រេងឥន្ធនៈស្តុកទុកលើសតម្រូវការចាំបាច់ ខណៈមន្ត្រីជំនាញ កំពុងត្រួតពិនិត្យស្ថានីយលក់ប្រេងឥន្ធនៈ ដើម្បីមើលអ្នកឆ្លៀតឱកាសលក់ដំឡើងថ្លៃ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1806 នាក់

ម្សិលមិញ 5988 នាក់

សរុប 18747141 នាក់

បន្ទាប់ពី​ការព្រមាន​របស់​គជប​គណបក្ស​ប្រជាជន​ប្តឹង​លោក​សុន​ឆៃ​អនុប្រធាន​គណបក្ស​ភ្លើងទៀន​

 

​ភ្នំពេញ​៖ នៅ​ថ្ងៃទី​១៤​មិថុនា​នេះ​គណបក្ស​ប្រជាជន​កម្ពុជា បានសម្រេច​ប្រគល់​សិទ្ធ​ឲ្យ​មេធាវី​លោក​គី​តិច​ដាក់ពាក្យ​បណ្តឹង​ទៅកាន់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​១៤ ខែមិថុនា​នេះ ចំពោះ​លោក សុន ឆៃ អនុប្រធាន​គណបក្ស​ភ្លើងទៀន ពាក់ព័ន្ធ​ការ​ចោទ និង​បំភ្លៃ​ជុំវិញ​ដំណើរការ​បោះឆ្នោត​ជ្រើសរើស ក្រុមប្រឹក្សាឃុំ​/​សង្កាត់ អាណត្តិ​ទី​៥ ដោយ​ស្នើសុំ​ឲ្យ​ផ្តន្ទាទោស​តាមច្បាប់ និង​ទាមទារ​សំណង​ជំងឺ​ចិត្ត ៤​ពាន់​លាន​រៀល ឬ​ស្មើនឹង ១​លាន​ដុល្លារ​អាមេរិក​។a elect hun 

​ក្នុង​ពាក្យបណ្តឹង លោក គី តិច មេធាវី​តំណាងឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​គូស​រំលេច​នូវ​ពាក្យសម្តី​មួយចំនួន​របស់លោក សុន ឆៃ ក្នុង​បទសម្ភាសន៍​ជាមួយ​បណ្តាញ​ព័ត៌មាន​មួយចំនួន​។ សម្តី​ក្នុង​បទសម្ភាសន៍​ទាំងនោះ ត្រូវបាន​លោក​មេធាវី ចាត់ទុកជា​អំពើ​ទុច្ចរិត​, បំភ្លៃ​ខុសពី​ការពិត​, ជាការ​ផ្តល់ព័ត៌មាន​ក្លែង​ក្លែង ក្នុង​ចេតនា​ទម្លាក់កំហុស​ដោយ​អ​សុទ្ធចិត្ត និង​មូល​បង្កាច់​នាំឱ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ធ្ង​រ ដល់​កិត្តិយស​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែលជា​គណបក្ស​ឈ្នះឆ្នោត​។

​លោក​មេធាវី គី តិច បានស្នើ​សុំឱ្យ​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ពិនិត្យ​ចោទប្រកាន់ និង​ផ្តន្ទាទោស​លើ​ឈ្មោះ សុន ឆ័យ តាម​បញ្ញត្តិ​ច្បាប់ និង​ទាមទារ​សង​សំណង​ជំងឺ​ចិត្ត​នៃ​ការខូចខាត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ១​លាន​ដុល្លារ​អាមេរិក​។

​សូមបញ្ជាក់ថា​មុននឹង​មាន​ពាក្យ​ប្តឹង​ខាងលើ​ពាក់ព័ន្ធ​នឹង​បទសម្ភាសន៍​បរិហារ​ចោទប្រកាន់​លើ​ដំណើរការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​/​សង្កាត់​នេះ កាលពី​ថ្ងៃទី​១៣ ខែមិថុនា ម្សិលមិញ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ក៏បាន​ព្រមាន​ចាត់វិធានការ​ច្បាប់​លើ​លោក សុន ឆ័យ តាម​មាត្រា​១៧១​នៃ​ច្បាប់​ស្ដីពី​ការបោះឆ្នោត​ឃុំ​សង្កាត់​ផងដែរ​។​សូម​បញ្ជាក់ដែរថា​មុនពេល​បោះឆ្នោត​ក្រុមប្រឹក្សាឃុំ​សង្កាត់​អា​ណ្តី​ទី​៥​ប៉ុន្មាន​ថ្ងៃ​ក្រសួងមហាផ្ទៃ​ក៏បាន​ព្រមាន​គណបក្ស​ភ្លើងទៀន​ផងដែរ​ពី​ការធ្វើ​ខុស​លក្ខន្តិកៈ​បក្ស​ដែល​តំកល់​នៅ​ក្រសួងមហាផ្ទៃ​រឿង​តែងតាំង​លោក​សុន​ឆៃ​ជា​អនុប្រធាន​គណបក្ស​ភ្លើងទៀន​។​

​ប្រតិកម្ម​ចំ​បោះ​ការព្រមាន​របស់​គជប​អ្នកសម្របសម្រួល​ផ្នែក​អង្កេត​និង​តស៊ូ​មតិ​អង្គការ​ខុមហ្វ្រែល (COMFREL) យល់ឃើញថា គ​.​ជ​.​ប ក្នុងនាម​ជា​ស្ថាប័ន​ជាតិ​ឯករាជ្យ ដែលមាន​អំណាច​ដាច់ដោយឡែក ត្រូវ​សម្របសម្រួល​ជជែក​ជាមួយ​ភាគី​ពាក់ព័ន្ធ​ដែល​មិន​សុខចិត្ត ឲ្យ​បាន​យល់​គ្នា​ទៅវិញទៅមក មិនមែន​ព្រមាន​ប្ដឹង​នោះទេ​។ អ្នកសម្របសម្រួល​ផ្នែក​អង្កេត​និង​តស៊ូ​មតិ​អង្គការ​ខុមហ្វ្រែល (COMFREL)​លោក កន សាវា​ង្ស បញ្ជាក់ប្រាប់​កាសែត​ថា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ក្នុងនាម​ជា​ស្ថាប័ន​ជាតិ មានអំណាច​ដាច់ដោយឡែក មិនត្រូវ​ព្រមាន​ប្ដឹង​តប​ទៅ​ភាគី​គណបក្ស​វិញ​នោះទេ​។

​តំណាង​អង្ក​ការអង្កេត​ការបោះឆ្នោត​រូបនេះ បន្ថែមថា គ​.​ជ​.​ប មាន​តួនាទី រក​ដំណោះស្រាយ ទៅលើ​រាល់​ការមិន​សុខចិត្ត​របស់​ភាគី​ពាក់ព័ន្ធ​ទាក់ទង​នឹង​ដំណើរការ​នៃ​ការបោះឆ្នោត ។ តាម​លោក​កង សាវា​ង្ស ដំណោះស្រាយ​គួរតែ​ជាការ​បង្កើន​ការសម្របសម្រួល ជជែក​ជាមួយ​ភាគី​ដែល​មិន​សុខចិត្ត បំបាត់​ភាពមិន​យល់​គ្នា​នេះ​។ ដោយហេតុថា គ​.​ជ​.​ប ជា​ស្ថាប័ន​ឯករាជ្យ ក្នុងការ​ដោះស្រាយ​បញ្ហា មិន​ត្រូវមាន​ព្រមាន​ប្ដឹង​នូវ​រាល់​អ្វីដែល​ខ្លួន​គិតថា​ប៉ះពាល់​ដល់​ខ្លួន​ទេ​។ ការព្រមាន​ប្ដឹង​របស់​គ​.​ជ​.​ប​បែបនេះ ផ្ទុយទៅវិញ នឹង​មិនអាច​កាត់បន្ថយ​នូវ​ភាពមិន​ទុកចិត្ត​លើ​សេរីភាព​នៃ​កា​រប​ញ្ជេ​ញ​មតិ ពី​ភាគី​ពាក់ព័ន្ធ​បានទេ​។​

​គណបក្ស​ភ្លើងទៀន ថា​ការព្រមាន​របស់​គ​.​ជ​.​ប ជា​ទង្វើ​ហួសហេតុ ដែល​អាច​ឆ្លុះបញ្ចាំង​ពី​ភាព ផ្ដាច់ការ​។ ការលើកឡើង​របស់​គ​ណ​បក្ស​ភ្លើងទៀន​ពី​ភាពមិនប្រក្រតី​នៃ​តំណើរការ​បោះឆ្នោត​នោះ គឺ​ដើម្បី​ជា​ការរក​ភាពត្រឹមត្រូវ និង​រក​យុ​ត្តិ​ធ​ម៍​ប៉ុណ្ណោះ​៕a elect son chhai2 a elect son chhai a elect son chhai1 a elect son chhai3 a elelct son chhai