» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8151 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698322 នាក់

អ្នកនាំពាក្យក្រសួងការអារអំពាវនាវឲ្យពលករនៅថ្ងៃរក្សាភាពស្ងប់ស្ងៀមបើមានបញ្ហាសុំស្វែងរកជំនួយ!

 

ភ្នំពេញ៖អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអំពាវនាវឱ្យពលរដ្ឋ និងពលករខ្មែរដែលកំពុងធ្វើការ និងស្នាក់នៅប្រទេសថៃ រួមទាំងសាច់ញាតិ សូមរក្សាភាពស្ងប់ស្ងាត់ព្រោះពុំមានការបញ្ជូនពលករខ្មែរស្របច្បាប់ឱ្យត្រឡប់មកកម្ពុជាវិញនៅខែកុម្ភៈ ឆ្នាំ២០២៦ ដូចការផ្សព្វផ្សាយរបស់សារព័ត៌មានមួយចំនួននោះឡើយ។a mesa sun2 

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ បានគូសបញ្ជាក់ថា៖ “ពុំមានពលករខ្មែរស្របច្បាប់ដែលនឹងត្រូវផុតកំណត់សុពលភាពនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦នោះទេ ហើយលោកជំទាវរដ្ឋមន្ត្រីក្រសួងការងារថៃ ក៏បានបញ្ជាក់ថា ពុំមានការបញ្ជូនពលករកម្ពុជាចេញនោះឡើយនៅថ្ងៃនោះ ហេតុដូចនេះទាំងបងប្អូននៅថៃ និងសាច់ញាតិនៅខ្មែរ សូមរក្សាភាពស្ងប់ស្ងាត់ព្រោះជាព័ត៌មានមិនពិតទេ”។

អ្នកនាំពាក្យបន្ថែមថា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បាននិងកំពុងបន្តតាមដានស្ថានការណ៍ដោយយកចិត្តទុកដាក់ និងទំនាក់ទំនងជាប្រចាំជាមួយបងប្អូនពលករដែលកំពុងរស់នៅ និងធ្វើការនៅប្រទេសថៃ ដើម្បីត្រៀមដោះស្រាយបញ្ហាប្រឈមនានាជូនបងប្អូនពលករ។ ជាមួយគ្នានេះ ក្រសួង បាននិងកំពុងសហការជាមួយអង្គការសហប្រជាជាតិ(UN), អង្គការអន្តរជាតិខាងការងារ(ILO), អង្គការទេសន្តរប្រវេសន៍អន្តរជាតិ(IOM) និងភាគីពាក់ព័ន្ធ ដើម្បីធានាថាសិទ្ធិ និងសុវត្ថិភាពរបស់បងប្អូនពលករខ្មែរ ត្រូវបានគាំពារស្របតាមច្បាប់អន្តរជាតិផងដែរ។

យ៉ាងណាមិញ បើក្នុងករណីមានការគំរាមកំហែង ការបំភិតបំភ័យ ឬការបៀតបៀនណាមួយ លោក ស៊ុន មេសា បានជំរុញឱ្យពលករខ្មែរទំនាក់ទំនងស្វែងរកការគាំពារសុវត្ថិភាព តាមរយៈអាសយដ្ឋាន និងលេខទូរសព្ទរបស់ស្ថានឯកអគ្គរាជទូតកម្ពុជានៅទីក្រុងបាងកក ទូរសព្ទលេខ៖ ០២ ៩៥៧ ៥៨៥១ / ០៩២ ៨០៥ ០៥៦១ និងស្ថានអគ្គកុងស៊ុលនៅខេត្តស្រះកែវ ទូរសព្ទលេខ៖ ០៨០ ៣៩៣ ៦៨៧៨/០៨៥ ០១២ ៣៦៦៨ ក៏ដូចជាលេខទំនាក់ទំនងអនុព័ន្ធការងារនៅទីក្រុងបាងកក ទូរសព្ទលេខ៖ ០៩៤ ០៩២ ៥៩០៥ / ០៩៤ ៤១៦ ៥៥១៨/០៨៣ ៥៤៥ ៧៧៨៨ / ០៩២ ២៩៩ ០១៣៣ និងអនុព័ន្ធការងារនៅខេត្តស្រះកែវ ទូរសព្ទលេខ៖ ០៦២ ០៨៩ ៨៩១៨/០៨០ ៨១០ ៥៥០៥ និងស្ថាប័នអន្តរជាតិនានាផងដែរ៕a mesa sun1