» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6878 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697049 នាក់

សម្តេច​ក្រឡាហោម​សខេង​ព្រលយ​អំពី​អ្នកនយោបាយ​អតីត​គណ​បក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បើក​សិទ្ធ​វិញ​!


​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃទី​០៦ ខែធ្នូ​ឆ្នាំ​២០១៨​ថា​បាន​ថ្លែងប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ឱ្យដឹង​អំពី​លទ្ធភាព​នៃ​ការដក​កប​ម្រាម​សកម្មភាព​នយោបាយ​រប​ស់​ថ្នាក់ដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​មួយចំនួន​ដែល​តុលាការ​កំពូល​ដាក់​បំរាម​ឡើងវិញ​ដោយ​សម្តេច​ប​ញ្ជាំ​ក់ថា​៖ ករណី​យ៍​នេះ អាចធ្វើ​ទៅបាន​លុះត្រាតែ​វិសោធនកម្ម​ច្បាប់​ចូល​ជា​ធរមាន​ប៉ុណ្ណោះ​។​a c sar 

​សម្តេច​ក្រឡាហោម​ដែលជា​អ្នកប្តឹង​តុល​កា​រកំ​ពុល​ឲ្យ​រំលាយចោល​និង​ដាក់​បំរាម​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ឆ្នាំ​២០១៧​បាន​បង្ហើប​ថា អ្នក​ដែល​ត្រូវ​ពិនិត្យ​នេះ ទាល់តែ​ជា​អ្នក​ដែល​គោរព​តាម​សាលដីកា​របស់​តុលាការ​«​ខ្ញុំ​យល់ថា នរណា​ដែល​បាន​គោរព​សាលដីកា គិត​លើ​អ្នក​គោរព​សាលដីកា​មុន​»​។ សម្តេច​បាន​បន្តថា «​បើ​យល់ថា​នរណា​គោរព​សាលក្រម​នោះ យើងទាំងអស់គ្នា​យល់​ហើយ ខ្ញុំ​មិនចាំបាច់​ឆ្លើយ​ទេ​អាហ្នឹង​»​។​សេចក្តីស្នើច្បាប់​ស្តីពី​វិសោធនកម្ម​ច្បាប់​គណបក្សនយោបាយ ត្រូវបាន​រៀបចំ​ដោយ​តំណាងរាស្ត្រ​ចំនួន​៨៧​រូប ដោយ​កែប្រែ​ទៅលើ​មាត្រា​៤៥​ថ្មី (​ស្ទួន​) នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ​។

សេចក្តីស្នើច្បាប់​នេះ ត្រូវបាន​រដ្ឋសភា​បញ្ជូន​ទៅឱ្យ​គណៈកម្មការ​ទី​០៦ ដើម្បី​សិក្សា និង​ត្រួតពិនិត្យ កាលពី​ថ្ងៃទី​០៥ ខែធ្នូ ឆ្នាំ​២០១៨ មុននឹង​ដាក់បញ្ចូល​ទៅក្នុង​កិច្ចប្រជុំពេញអង្គ​រដ្ឋសភា នៅ​ឆាប់ៗ​នេះ​។​សេចក្តីស្នើច្បាប់ បាន​បន្ថែម​នូវ​វា​ក្ស​ខណ្ឌ​មួយ​ថ្មី ក្នុង​មាត្រា​៤៥​ថ្មី (​ស្ទួន​មួយ​) ដើម្បីឱ្យ​នាយករដ្ឋមន្ត្រី មាន​សិទ្ធិ​ស្នើ​ថ្វាយ​ព្រះមហាក្សត្រ តាម​ការស្នើសុំ​របស់រ​ដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ ដើម្បី​ផ្តល់​នីតិសម្បទា​ជូន​ជន​ដែល​តុលាកា​ហាមឃាត់​សិទ្ធិ​ធ្វើ​នយោបាយ ឱ្យមាន​សិទ្ធិ​ចូលរួម​ធ្វើ​នយោបាយ​ពេញលេញ​ឡើងវិញ​។​
​មាត្រា​៤៥​ថ្មី (​ស្ទួន​មួយ​) ដែល​ត្រូវ​បន្ថែម​នេះ​មាន​ខ្លឹមសារ​ដូចតទៅ​៖«​បុគ្គល​ត្រូវបាន​តុលាការ​សម្រេច​ហាមឃាត់​ការធ្វើសកម្មភាព​នយោបាយ មិនអាច​បង្កើត​គណបក្ស​នយោបាយ ឬ​ចូលរួម​ក្នុង​គណបក្សនយោបាយ​ណាមួយ ឬ​ឈរឈ្មោះ​ឲ្យ​គេ​បោះឆ្នោត ឬ​ធ្វើ​សកម្មភាព​ណា មួយ​គាំទ្រ ឬ​ប្រឆាំង​គណបក្ស​ណាមួយ​បានឡើយ​។​

​បុគ្គល​ដែល​បាន​តុលាការ សម្រេច​ហាមឃាត់​ការធ្វើសកម្មភាព​នយោបាយ​នេះ នឹង​អាច​ទទួលបាន​វិញ​នូវ​សិទ្ធិ​នយោបាយ​ពេញលេញ​ដោយ​ពេញ​ច្បាប់ បន្ទាប់ពី​ផុត​រយៈពេល​នៃ​ការហាមឃាត់​ដែល​កំណត់ដោយ​សាលដីកា​របស់​តុលាការ​កំពូល ឬ​ក្នុងករណី​ដែល​បុគ្គល​នោះ​ត្រូវ​បានផ្តល់​នីតិសម្បទា​ឡើងវិញ​ដោយ​ព្រះមហាក្សត្រ តាម​សំណើ​របស់​នាយករដ្ឋមន្ត្រី តាម​សេចក្តីស្នើសុំ​របស់​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​»​។​

​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ នាយ​ឧ​ត្ត​ម​សេនីយ៍ ខៀវ សុភ័គ បាន​ព្រមាន​ថា នៅពេល​ច្បាប់​ចូល​ជា​ធរមាន​ហើយ ជន​ណា​ដែល​តុលាការ​ហាមឃាត់​សិទ្ធិ​ធ្វើ​នយោបាយ ប៉ុន្តែ​នៅតែ​បំពាន​សាលដីកា​របស់​តុលាការ​កំពូល​នោះ នឹងមិន​មានឈ្មោះ​នៅក្នុង​បញ្ជី​នោះទេ​។ ឯកឧត្តម​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា «​អ្នកណា​ដែល​អនុវត្ត​ត្រឹមត្រូវ​តាម​សាលដីកា​បាន​ត្រឹមត្រូវ តាម​សាលដីកា​របស់​តុលាការ​កំពូល​ដែល​ហាមឃាត់​សិទ្ធិ​ធ្វើ​នយោបាយ​នោះ អ្នកនោះ​នឹងមាន​ស្ថិតនៅក្នុង​បញ្ជី​របស់​រាជរដ្ឋាភិបាល ដើម្បី​ស្នើសុំ​ទៅ​ព្រះករុណា ដើម្បី​ប្រគល់​សិទ្ធិ​ធ្វើ​នយោបាយ​ឱ្យ​វិញ ដោយឡែក​នរណា​ដែល​ធ្លាប់​បំពាន និង​នៅតែ​បំពាន សាលដីកា​នេះ អ្នកនោះ​មិនអាច​មានឈ្មោះ​នៅក្នុង​បញ្ជី​ទេ​»​។​

សម្រាប់​ការដោះលែង​ដែល​គេ​ជៀ​ថា​នឹង​ធ្វ​នៅក្នុង​ពិធីបុណ្យ​ឃួ​ប២០ឆ្នាំនៃនយោបាយ​ឈ្នះៗ​នា​ចុងឆ្នាំ​២០១៨​នេះ​បើតាម​លោក​ព្រាប​កុល​ប្រធាន​អង្គការ​តម្លាភាព​កម្ពុជា​បាន​ទស្សន៍ទាយ​ថា​មនុស្ស​ដែល​ត្រូវ​លើកលែង​នោះ​គឺ​មានតែ​ក្រុម​លោ​កឹម​សុខា​ទែ​ប៉ុណ្ណោះ​។​លោក​សមរង្ស៊ី​បាន​ហៅ​ការដោះលែង​ឲ្យ​ចូលធ្វើ​នយោបាយ​គឺជា​យុទ្ធ​សាស​បំបែក​គនបក្ស​សង្គ្រោះ​ជាតិ​របស់​សម្តេច​ហ៊ុនសែន​៕a c sar1 c delet1 c delet2 (1) c delet3 c delet4 c delet5 c delet6 c delet7 c delet8 c delet9 c delet10 c delet11 c delet12 c delet13 c delet14 c delet15 c delet18 c delet19 c delet20 c delet21 c delet22 c delet23 c delet24 c delet6  c delet - Copy - Copy 

 

​