» ច្រកព្រុំដែនប៉ោយប៉ែតទទួលពលករខ្មែរ៨៦នាក់បញ្ជូនពលករថៃចេញ១៩៣នាក់ » សម្តេចធិបតីប្រកាសថាជួយមនុស្សសំខាន់ជាងទ្រព្យសម្បត្តិនិងណែនាំថាបើធ្វើផ្លូវត្រូវដាក់លូ » ភាគី​ក្រុមហ៊ុន ឌីអ អារ៉ូម៉ា ប្ដឹង​ យក់ ឋិតរដ្ឋា ទាមទារ​សំណង​​ ២០ម៉ឺនអាមេរិកបន្ទាប់ពីប្រកាសឈប់ធ្វើភ្នាក់ងារឃោសនា! » នគរបាលម្នាក់មានអបីយ៍ជំនើឿលេបកាំបិត៤០ដើម ទីបំផុតរត់មកគ្រូពេទ្យវះកាត់ទាញយកកាំបិត ចេញពីក្រពះ » កម្ពុជា ឈប់ចេញ «ទិដ្ឋាការស្អិត» គ្រប់ប្រភេទលើលិខិតឆ្លងដែន រួមទាំងទិដ្ឋាការប្រភេទ K ដោយជំនួសមកវិញនូវ «ទិដ្ឋាការឌីជីថល (Digital Visa)» » បង្ក្រាបបានហើយករណីឃា,តក,ម្មសម្លា,ប់ស្ដ្រីម្នាក់ រួចចាក់បេតុងកប់ដីនៅស្រុកចំការលើ ខេត្តកំពង់ចាម » នាយករដ្ឋមន្ត្រីនែណាំឲ្យពង្រឹងគុណភាពលើវិសយ័សុខាភិបាលមិនមែនគ្រាន់តែរៀនដើម្បីសញ្ញាបត្រ័ទេ! » តំណាងកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀងចុះដាំកូនឈើនិងសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូនិងសិស្ស » ក្រុមAOTចុះសង្កេតការណ៍និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ច្រកអានសេះ ខេត្តព្រះវិហារ » ក្រសួងមហាផ្ទៃកម្ពុជាប្រកាសបដិសេធពុំបានចាប់ខ្លួនបុគ្គលឈ្មោះ TRAN HIEP សញ្ជាតិអូស្ត្រាលឯនិងឈ្មោះ NGUYEN THUAN DUC ឲ្យវៀតណាមទេគឺវៀតណាមចាប់ខ្លួនឯងដូចនៅអាល្លឺម៉ង់ដែរ! » គយច្រកទ្វារអន្តរជាតិម៉ឺនជ័យនៅតែមានការ បើកដៃឲ្យឈ្មួញធំៗ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់? » កម្ពុជា-អារ៉ាប៊ីសាអូឌីតពិភាក្សាលើបញ្ហា ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្ម បច្ចេកវិទ្យា និងការវិនិយោគ » លោកត្រាំប្រកាសផ្តល់ជំនួយដល់រុស្ស៊ីករណីស្លាប់នៅមន្ទីរពិសោធន៍នៃវិទ្យាស្ថានស្រាវជ្រាវជំងឺប៉េស្តអ្នកនាំពាក្យចង់ឲ្យអាមេរិករកស៊ីជាមួយរុស្ស៊ីកុំចាំចប់សង្គ្រាម » ប៉ូលិសស្រុកកៀនស្វាយ បញ្ជូនវេជ្ជបណ្ឌិត និងម្ចាស់គ្លីនិកទៅតុលាការ ករណីវាយដំស្ត្រីស្នេហ៍ ដោយសារស្រលាញ់ពេក » អាជ្ញាធរខេត្តសៀមរាបចេញបកស្រាយករណីយ៍បុរសធ្វើដងកាំបិតលក់ថាការចាប់ខ្លួនអយុត្តិធម៍ ព្រោះខ្លួនគ្រាន់តែទិញឈើពីប្រជាពលរដ្ឋ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 30129 នាក់

ម្សិលមិញ 11636 នាក់

សរុប 20597548 នាក់

រដ្ឋមន្រ្ដីការបរទេសកម្ពុជា លើកឡើងថា កម្ពុជា មានសុឆន្ទៈ និងការប្តេជ្ញាចិត្តធ្វើការងារជិតស្និទ្ធជាមួយគណៈកម្មការផ្សះផ្សានិងចង់ឲ្យមានផែនទីចង្អុលផ្លូវ

 

ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងការបរទេស និងសហប្រតិបត្ដិការអន្ដរជាតិបានថ្លែងថា ក្នុងនាមជាប្រទេសដែលបានស្នើ និងផ្ដើមគំនិតនូវការផ្សះផ្សាដ៏សំខាន់ កម្ពុជា បានធ្វើដំណើរទៅកាន់ប្រទេសសិង្ហបុរី ប្រកបដោយសុឆន្ទៈ និងការប្តេជ្ញាចិត្តនៅក្នុងការធ្វើការងារជិតស្និទ្ធជាមួយគណៈកម្មការផ្សះផ្សា ដោយធ្វើក្នុងស្មារតីនៃកិច្ចសហប្រតិបត្តិការ និងភាពស្មោះត្រង់ ហើយយើងមានបំណងស្វែងរកដំណោះស្រាយដោយសន្តិវិធី និងអាចទទួលយកបាន។a brak come 

ថ្លែងប្រាប់អ្នកសារព័ត៌មាននៅអាកាសយានដ្ឋានអន្តរជាតិតេជោ បន្ទាប់ពីបានវិលត្រឡប់អញ្ជើញចូលរួមកិច្ចប្រជុំលើកទី១ រវាងគណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) រវាងភាគីកម្ពុជា និងថៃ នៅប្រទេសសិង្ហបុរី នាល្ងាចថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ឯកឧត្ដម ឧបនាយករដ្ឋមន្រ្ដី ប្រាក់ សុខុន បានបញ្ជាក់ឱ្យដឹងយ៉ាងដូច្នេះថា៖ «យើងមានទំនុកចិត្តខ្ពស់លើគណៈកម្មការនេះ ដែលមានទាំងសមត្ថភាពខ្ពស់ បទពិសោធន៍ជ្រាលជ្រៅ និងភាពមិនលម្អៀង ដែលគណៈកម្មការ នេះបានបង្ហាញនៅក្នុងរយៈពេលដែលខ្លួនបានធ្វើអាជីពការងារនេះរាប់សិបឆ្នាំមកហើយ។

គណៈកម្មការនេះមានសមាជិក ៥រូប ដែលក្នុងចំណោមនេះគឺមានទាំងអ្នកច្បាប់ល្បីៗជាសមាជិកបរទេស ដែលមានបទពិសោធន៍ខាងផ្លូវច្បាប់ខ្ពស់ មានបទពិសោធន៍ជ្រាលជ្រៅខាងការទូត»។ ឯកឧត្ដមឧបនាយករដ្ឋមន្រ្ដីបានបន្ដថា នៅក្នុងចំណោម ៥រូបនេះ គឺមាន ៣រូប ដែលធ្លាប់ប្រឡូកនៅក្នុងករណីដំបូងបំផុតនៃកិច្ចការសម្រុះសម្រួលដោយបង្ខំនេះ គឺក្នុងករណីជម្លោះព្រំដែនសមុទ្ររវាងទីម័រខាងកើត និងអូស្ត្រាលី។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្ដីបានបន្ថែមថា៖ «អ្វីដែលជាការលើកទឹកចិត្តសម្រាប់យើង គឺនៅក្នុងដំណើរការលើកទី១នេះ ប្រទេសទីម័រខាងកើត និងអូស្ត្រាលី បានឈានទៅដល់សន្ធិសញ្ញាមួយដោះស្រាយបញ្ហាសមុទ្រជាមួយគ្នា។ នេះជាការលើកទឹកចិត្តសម្រាប់យើង ហើយម្យ៉ាងទៀតគណៈកម្មការនេះ គឺមានការពេញចិត្តខ្លាំង ដោយអរគុណចំពោះការណ៍ដែលភាគីទាំងពីរ កម្ពុជា និងថៃ បានផ្ដល់ទំនុកចិត្តទៅលើគណៈកម្មការ»។

ឯកឧត្ដមឧបនាយករដ្ឋមន្រ្ដីបានរំលេចផងដែរថា គណៈកម្មការក៏បានបង្ហាញឱ្យឃើញអំពីសុឆន្ទៈនៅក្នុងការជំរុញដំណើរការផ្សះផ្សានេះឱ្យបានលឿន ខណៈដែលការរៀបចំឱ្យមានកម្មវិធីកិច្ចប្រជុំនេះ រហូតទៅដល់ ៧កិច្ចប្រជុំ គឺបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ និងភាពហ្មត់ចត់នៅក្នុងការបំពេញការងាររបស់គណៈកម្មការថា យ៉ាងណានោះ។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្ដី ប្រាក់ សុខុន បានឱ្យដឹងទៀតថា គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) បានបញ្ចប់កិច្ចប្រជុំជាមួយភាគីកម្ពុជា និងថៃ ចប់ជាលើកទី១ ហើយយើងចាប់ផ្តើមរៀបចំកិច្ចប្រជុំលើកទី២ ដែលនឹងត្រូវធ្វើនៅទីក្រុងឡាអេ ប្រទេសហូឡង់ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ខាងមុខ។

ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងការបរទស និងសហប្រតិបត្ដិការអន្ដរជាតិបានគូសបញ្ជាក់ថា តំណាងកម្ពុជា បានស្នើឱ្យគណៈកម្មការផ្សះផ្សាបង្កើតឱ្យមានកិច្ចព្រមព្រៀងណាមួយ ឬសន្ធិសញ្ញាស្តីពីការកំណត់ដែនសមុទ្ររួមគ្នារវាងកម្ពុជា និងថៃ។

ឯកឧត្ដមឧបនាយករដ្ឋមន្រ្ដី ប្រាក់ សុខុន បានបង្ហើបពីគោលបំនងនៃការចរចារថា៖ «កម្ពុជា ចង់ឱ្យមានកិច្ចព្រមព្រៀងណាមួយ ឬសន្ធិសញ្ញាស្តីពីកំណត់រួមគ្នារវាងកម្ពុជា និងថៃ។ កម្ពុជានឹងស្នើឱ្យគណៈកម្មការសម្រុះសម្រួលឱ្យភាគីទាំងពីរអាចត្រូវរ៉ូវគ្នា ហើយអាចរកកិច្ចព្រមព្រៀងណាមួយដើម្បីធ្វើអាជីវកម្មណាមួយលើការចែកផែនការដោយសមធម៌ ដែលទាញយកបានពីធនធានបាតសមុទ្រ»។

ឯកឧត្ដមឧបនាយករដ្ឋមន្រ្ដីបានបញ្ជាក់ថា ក្នុងករណីដែលកិច្ចព្រមព្រៀងបែបនេះមិនទាន់ធ្វើទៅបាន ឬមិនអាចរកទៅបាន គឺភាគីទាំងពីរនឹងខិតខំស្វែងរកនូវការព្រមព្រៀងគ្នាមួយ ដើម្បីធ្វើការអភិវឌ្ឍរួម ហើយនឹងចែកផលប្រយោជន៍ឱ្យសមធម៌រវាងភាគីទាំងពីរ ដែលកើតចេញពីការធ្វើអាជីវកម្មធនធានក្រោមបាតសមុទ្រ ដែលការធ្វើនេះគឺធ្វើដោយស្មារតីសហប្រតិបត្តិការ និងដោយការគោរពគ្នាទៅវិញទៅមក។a brak come1