» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5469 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695640 នាក់

ចាំមើល​មើ​ថា​តើ​កាព្យ​មួយណា​ជាប់​ចំណាត់ថ្នាក់​សមនិង​ចំណងជើង​ចម្រៀង​«​ស្រក់​ទឹកភ្នែក​តែ​មិន​យំ​»​ដែល​សម្តេច​តេ​ជោ​ប្រកាស​ស្វែងរក​!?


​ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ បានស្នើ​ឱ្យមាន​ការនិពន្ធ​ចម្រៀង​មួយ​បទ​ក្រោម​ចំណងជើង​ថា «​ស្រក់​ទឹកភ្នែក​តែ​មិន​យំ​»​។​a hun chao 

​ដើម​ហេតុដែល​នាំឱ្យមាន​ការស្នើ​បែបនេះ ផ្តើមចេញពី​ចៅស្រី​ទី​២១​របស់​សម្តេច ដែល​តែង​សុខចិត្ត​ស្រក់​ទឹកភ្នែក តែ​មិន​យំ​ឱ្យឮ​នោះទេ នៅពេលដែល​អន់ចិត្ត​អ្វីមួយ​។​​តាម​បណ្តាញ​សង្គម​ហ្វេ​ស​បុក សម្តេច​តេ​ជោ ហ៊ុន សែន បាន​រៀបរាប់ថា​៖ «​ម្សិលមិញ​ត្រឡប់​ពី​ធ្វើការ​មកដល់​ផ្ទះ​ឆ្លៀត​ដឹក​ចៅ​ដើរលេង​។ ចៅស្រី​ទី​២១ មិនដឹងថា អន់ចិត្ត​រឿង​អី បានជា​ស្រក់​ទឹកភ្នែក​។ ច្រើនលើក​ហើយ​ចៅ​មួយ​នេះ សុខចិត្ត​សម្រក់​ទឹកភ្នែក​តែ​មិន​យំ​ឱយឮ​»​។​

​សម្តេច​បាន​បន្តថា​៖ «​នៅ​កម្ពុជា​យើង​តើ​មាន​បទ​ចម្រៀង​ដែលមាន​ចំណងជើង (​ស្រក់​ទឹកភ្នែក​តែ​មិន​យំ​) ហើយ​ឬ​នៅ​? បើ​មិនទាន់មាន​ទេ​សូមជួយ​និពន្ធ​មួយ​បទ​ផង​»។​បន្ទាប់ពី​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានស្នើ​ឱ្យមាន​ការនិពន្ធ​ចម្រៀង​មួយ​បទ​ក្រោម​ចំណងជើង​ថា «​ស្រក់​ទឹកភ្នែក​តែ​មិន​យំ​» រួចមក ទីបំផុត ក៏មាន​កវីនិពន្ធ​មួយចំនួន​បាន​បញ្ចេញស្នាដៃ​បង្ហាញជូន​សម្ដេច​តេ​ជោ និង​ប្រជាពលរដ្ឋ​ជនរួមជាតិ​នៅលើ​ទំព័រ Facebook ជា​បណ្ដើរៗ​ហើយ​។​

​ក្នុងការ​បង្ហាញ​សមត្ថភាព​នោះដែរ មាន​ម្ចាស់​គណនី Facebook មួយ​មាន​ឈ្មោះថា «Samneth Chan» ដែល​រូបគេ​បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា​៖
I. កាយ​ជិត​លោកតា សប្បាយ​កន្លង រំភើប​អរ​ផង ព្រោះ​ចៅ​នឹក​តា រាល់ថ្ងៃ​តា​ហត់ ចុក​រោយ​កាយា សឹង​គ្មាន​ពេលណា សម្រាក​ដូច​គេ​។​
II. ទឹកភ្នែក​ចៅ​ស្រក មិន​ចេញ​សំឡេង អាណិត​តា​ពេក តើ​ធ្វើយ៉ាងណា ខ្លួន​ក៏​នៅ​តូច វ័យ​ក៏​កុមារ មិនអាច​ជួយ​តា សម្រាល​នឿយហត់​។​
R. មានតែ​ទឹកភ្នែក បន់ព្រះ​ឲ្យ​ជួយ ចៅ​ទី​២១ សំពះ​បន់​ផ្សង ទេវតា​គ្រប់​ទិស ថែ​តា​ចៅ​ផង សុខភាព​ចម្បង សុខសាន្ត​រាង​អើយ​។​
​ពាក់ព័ន្ធ​នឹង​ការបញ្ចេញ​សមត្ថភាព​របស់លោក ចាន់ សំ​ណិ​ត ខាងលើនេះ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ឆ្លើយតប​ថា «​សូម​កោត​ស​សើរ​នូវ​ការនិពន្ធ​នៅ​បទ​នេះ​ឡើង​។ ខ្ញុំ​នឹង​បញ្ជូនទៅ​ចម្រៀង​គ្រួសារ​ខ្មែរ ច្រៀង​សាកល្បង​»​។​

​មាន​គណនី Facebook មួយទៀត​ដែរ ដែលមាន​ឈ្មោះថា «Sophonren KH» បានសរសេរថា​៖
I. លោកតា​.. តា​ហត់នឿយ​ទេ មិនដែល​ទំនេរ វេលា​គិត​ជាតិ ចៅ​នឹក​លោកតា​ប្រាថ្នា​មិន​ឃ្លាត ព្រោះតែ​រឿង​ជាតិ ញាតិ​មិនសូវ​ជុំ​។​
II. លោកតា​... តា​កុំ​បារម្ភ ពេលដែល​ចៅ​ធំ ចៅ​ជួយ​កិច្ចការ ទឹកភ្នែក​ចៅ​ស្រក់​ស្រណោះ​លោកតា តែ​កុំ​ព្រួយ​ណា ចៅ​នឹង​រឹងមាំ​។​
R. សូម​គុណ​បារមី​ថ្លៃថ្លា​ឧ​ត្ត​ម រក្សា​តា​ខ្ញុំ ឱ្យមាន​ជន្មា ដល់​ទៅ​រយ​ឆ្នាំ ឈ្នះ​គ្រប់​រោគា ចៅ​តូច​នៅ​ជា​កម្លាំងចិត្ត​តា​។​
III. លោកតា​...​ឱរា​ចៅ​ស្បើយ ក្នុង​ចិត្ត​ល្ហែល្ហើយ​ពេល​នៅក្បែរ​តា ចៅ​ទី​២១​និត្យនៅ​រក្សា មើលថែ​លោកតា ពេល​ចៅ​ធំធាត់​។​

​គណនី Facebook មួយទៀត​ឈ្មោះ «Rithy Eng» បានសរសេរថា ឆ្លៀតពេល​ក្នុង​បន្ទប់​កំពុង​ប្រចាំការ ក្មួយ​ក៏​សរសេរ​ចម្រៀង​មួយ​បទ​ដែលជា​សំណូមពរ​របស់​សម្តេច​ពូ ដែលមាន​ចំណងជើង​ថា «​ស្រក់​ទឹកភ្នែក​តែ​មិន​យំ​» បែប​មនោសញ្ចេតនា​ស្នេហា​កំលោះ​ក្រមុំ តាម​លំនាំ​បទ «​វាលស្រែ​មួយរយ​» ដែល​ច្រៀង​ដោយ​លោក ជា សាវឿន​។​
១/ តំណក់ទឹកភ្នែក ជ្រែក​កាត់​ផែនថ្ពាល់ ជីវិត​បាន​ស្គាល់ គ្រប់​រសជាតិ​ហើយ ផ្អែម​ប្រៃ​ល្វីង​ជូរ សួរ​គ្មាន​អ្នកឆ្លើយ ហែល​កាត់​កោះ​ត្រើយ កើយ​ថ្ម​គង​ថ្ងាស​។​
២/ ទឹកភ្នែក​ខ្ញុំ​ស្រក់ តែ​ខ្ញុំ​មិន​យំ ទោះបី​សត្វ​ឃ្មុំ មិនបាន​ជួប​ផ្កា នេះ​គឺ​និស្ស័យ ព្រះព្រហ្ម​បាន​ចារ ឱ្យ​រឿង​ស្នេហា បុប្ផា​ស្រពោន​។​
R/ ទឹកភ្នែក​ទឹកភ្លៀង លាង​ដួង​ចិន្តា លុង​ទ្រូង​ឱរា សែន​ជ្រៅ​ជ្រាប​ឈាម បេះដូង​បង​ស្មោះ ស្ម័គ្រ​ស្នេហ៍​ក្នុងនាម ដូច​អង្គ​ព្រះរាម ស្នេហ៍​តែ​សិ​តា​។​
៣/ បង​មិន​យំ​ទេ គឺ​ភ្នែក​អ្នក​យំ នឹកគិត​ប៉ង​ជុំ ជួបតែ​កនិដ្ឋា ក្នុង​មួយ​ជាតិ​នេះ គ្មាន​ក្តី​ប្រាថ្នា ស្រី​ផ្សេង​ឡើយណា ក្រៅពី​នួន​នាង​។​

​គណនី​ឈ្មោះ «Lee Sinhourn» បាន​សរសេរ​មក​ថា​៖
១/ ចៅ​បាន​តាពរ​អរ​រំភើប​ពេក រហូត​ទឹកភ្នែក​ហូរ​មក​ឯងៗ ញញឹម​ក្នុង​ចិត្ត​សុខ​គ្មានអ្វី​ថ្លែង ព្រោះ​ដៃ​តា​តែង​ផ្ដល់​ភាពកក់ក្ដៅ​។​
២/ បេះដូង​នឹកនា​ទាមទារ​ចង់​ក្បែរ អារម្មណ៍​ថ្នម​ថៃ​ស្នេហ៍​តាម​និង​ចៅ នឿយហត់​ប៉ុនណា​ក៏​អស់​ហ្មងសៅ ពេល​ឃើញ​មុខ​ចៅ​ជា​ម្ចាស់​ដង្ហើម​។​
R/ ចៅ​ស្រក់​ទឹកភ្នែក​តែ​មិនមែន​យំ ថ្ពាល់​ក្រហមទុំ​ភ្នែកមាន​សំណើម ស្រលាញ់​ចៅ​ខ្លាំង​តាំងតែ​ពី​ដើម ចៅ​ជា​សន្សើម​ផ្សើម​ដើម​ជីវិត​។​
៣/ ភាសា​កែវភ្នែក​ជំនួស​សម្ដី ដឹងថា​ចៅស្រី​នឹក​តា​ខ្លាំង​ពិត បេះដូង​តាម​ប្រាប់​ចៅ​ជា​ដួងចិត្ត តា​សែន​ស្នេហ៍ស្និទ្ធ​នឹក​ចៅ​ដូចគ្នា​។​

​ម្ចាស់​គណនី Sie Kimsrieng ក៏បាន​និពន្ធ​ចម្រៀង​មួយ​នេះ​ជូន​សម្ដេច​តេ​ជោ ហ៊ុន សែន ដែល​បានសរសេរថា​៖
​សូម​គោរព​សម្តេច​ដ៏​ខ្ពង់ខ្ពស់​ពី​ចម្ងាយ ខ្ញុំបាទ​ឈ្មោះ​សៀ គីម​ស្រៀ​ង បាន​សរសេរ​បទ​នេះ​ជូន​សម្តេច និង​ចៅស្រី​
​បទ​៖ ស្រក់​ទឹកភ្នែក​តែ​មិន​យំ​
1. តើ​មានរឿង​អ្វី ទើប​ស្រក់​ទឹកភ្នែក​ដូច​មេឃ ដែល​ភ្លៀង​បើក​ថ្ងៃ ទឹកភ្នែក​តក់ៗ ស្រក់​មកលើ​ដៃ ក្រៀមក្រំ​ក្រៃ ចៅស្រី​ទី​ម្ភៃ​មួយ​។​
2. អន់ចិត្ត​រឿង​អ្វី គួរ​ប្រាប់​ឲ្យ​ដឹង សម្លឹង យូរ​ទៅ​តា​ព្រួយ ឃើញតែ​ទឹកភ្នែក មិន​យំ​រំអួយ តែ​រញ្ជួយ រំជួល​ដល់​ចិត្ត​តា​។​
R. បើ​ត្រូវ​យំ គួរ​យំ​ឲ្យ​ឮ បើ​ចៅ​ឈឺ តើ​ឈឺ​ត្រង់ណា ឈឺចិត្ត​ឈឺ​កាយ សូម​ចៅ​ប្រាប់​តា ឲ្យ​បាន​ដោះស្រាយ​បញ្ហា បញ្ចប់​ទឹកភ្នែក​។​
3. តា​បី​តាព ផ្តល់​ភាពកក់ក្តៅ តា​នៅ ចាំ​ជួយ​រំលែក ញញឹម​មក​ណា ហើយ​ជូត​ទឹកភ្នែក តា​មិន​ប្លែក បែកចិត្ត​ពី​ចៅ​ឡើយ​។

ជា​លទ្ធផល​បទ​ចម្រៀង «​ទឹកភ្នែក​ចៅ​ស្រក់​មិន​ចេញ​សំឡេង​» ដែលជា​ការនិពន្ធ​ទំនុកច្រៀង​ដោយ​លោក ចាន់ សំ​ណិ​ត នៅ​(​ខេត្ត​ស្ទឹងត្រង់​) បកស្រាយ​បទ​ចម្រៀង​ដោយ​អ្នកនាង មាស លក្ខិណា លំនាំ​បទ​ជ្រោះ​អូយ៉ាដាវ ត្រូវបាន​ផលិតកម្ម KFS ឬ​ចម្រៀង​គ្រួសារ​ខ្មែរ ថត​និង​ផលិត​ចេញ​ជា​ផ្លូវការ​ហើយ​នេះ​រសៀល​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២១ ។

តារា​ច្រៀង​ដ៏​ល្បាញ​ល្បី​និង​ជា​ស្ថាបនិក​កម្មវិធី​ចម្រៀង​គ្រួសារ​ខ្មែរ​លោក អ៊ុក ណា​រី​ម បាន​ប្រាប់​សារព័ត៌មាន​ជា​ភាសា​អង់គ្លេស​នៅ​កម្ពុជា​ឱ្យ ដឹងថា​៖ ក្រៅ​ពីបទ​ចម្រៀង​ខាងលើ ក៏មាន​បទ​ចម្រៀង​ចំនួន​៣​ទៀត​ផងដែរ​ត្រូវបាន​ផលិត​ដោយ​ផលិតកម្ម KFS ឬ​ចម្រៀង​គ្រួសារ​ខ្មែរ ដែលមាន​អត្ថន័យ​រៀបរាប់​ពី​ក្តី​គោរព​អាណិត​ស្រលាញ់​របស់​ចៅៗ​ចំពោះ​សម្តេច​តេ​ជោ ដែល​បាន​លះបង់​គ្រប់យ៉ាង​ដើម្បី​ប្រទេសជាតិ មាតុភូមិ ដើម្បី​សេចក្តីសុខ​ប្រជាជន​ដោយ​មិន​គិតពី​ការលំបាក នឿ​ត​ហត់ និង​សុខភាព​ផ្ទាល់​របស់​សម្តេច ត្រូវបាន​អ្នកនិពន្ធ​ជាច្រើន​បាន​តាក់តែង​និង​ផលិត​ចេញ​ក្នុងនោះ​រួមទាំង​បទ «​ស្រក់​ទឹកភ្នែក​តែ​មិន​យំ​» និពន្ធ​ទំនុកច្រៀង​ដោយ​លោក លី ស៊ីន​ហួន ច្រៀង​ដោយ​លោក យឹ​ង យ​ន លំនាំ​បទរ​ង្គា​ផ្កាគ បទ : «​ស្រក់​ទឹកភ្នែក​តែ​មិន​យំ​» និពន្ធ​ទំនុកច្រៀង​ដោយ លោក ភួង សុគន្ធ ច្រៀង​ដោយ អ្នកនាង មាស លក្ខិណា លំនាំ​បទ នេះ​គឺ​កម្ម​ខ្ញុំ និង​បទ​ចុងក្រោយ​គឺ​បទ «​ស្រក់​ទឹកភ្នែក​តែ​មិន​យំ​» ដដែល ប៉ុន្តែ​និពន្ធ​ទំនុកច្រៀង​ដោយ លោក បេ​ត ខេមរ៉ា ច្រៀង​ដោយ លោក យឹ​ង យ​ន​។​ដកស្រង់ពីហ្វ្រេសនីវa hun chao1 

 

​