» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7580 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697751 នាក់

អភិបាល​រាជធានី​ប្រកាស​ដាក់​បំរាម​គោចរ​ហាម​ផឹកស៊ី​ដើរហើរ​ជិះ​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​១៤​ថ្ងៃ​!


​ភ្នំពេញ​៖​ចាប់ពី​ម៉ោង​២០​យប់​រហូតដល់​ម៉ោង​៥​ភ្លឺ​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​គ្មានទេ​ការធ្វើ​ចរាចរ​ជួបជុំ​ផឹកស៊ី​បុណ្យទាន​ស្អី​ក៏ដោយ​បើ​គ្មាន​ភារកិច្ច​បើល្មើសដកយកយានជំនិះយកម្ចាស់ដាក់ចត្តាឡីសក័១៤ថ្ងៃ។​a close pp5 

​បទបញ្ជា​របស់លោក​អភិបាល​រាជធានី​ភ្នំពេញ បានធ្វើ​ឡើង នៅ​ព្រឹក​ថ្ងៃទី​១ ខែមេសា ឆ្នាំ​២០២១ ក្នុង​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព រាជធានី​ភ្នំពេញ តាមរយៈ​វីដេអូ ខុន​ហ្វើ​រិ​ន (video conference ) នៅ​សាលា​រាជធានី​ភ្នំពេញ ដើម្បី​ពង្រឹង​លើ​បញ្ហា​សន្តិសុខ ការបង្ការ ទប់ស្កាត់ នូវ​ការរីក​រាលដាល នៃ​ជំងឺ​កូ​វីដ ១៩ និង​ការពង្រឹង​ការងារ​នៅតាម មណ្ឌល​ច​ត្តា​ឡី​ស័ក​នានា នៅ​ទូទាំង​រាជធានី​ភ្នំពេញ​។​

ក្រៅពី​សារ​ចរាម​ឃាត់​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ តាម​សារ​សម្លេង​ក៏បាន​ដាក់បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ដល់​កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់ព័ន្ធ ត្រូវ​ដកហូត​មធ្យោបាយ​ធ្វើដំណើរ ចំពោះ​អ្នកធ្វើដំណើរ​ដោយ​បំពាន​បម្រាម​គោចរ​ចាប់ពី​ម៉ោង ៨​យប់​ដល់​ម៉ោង ៥​ភ្លឺ​។ នេះ​បើ​យោងតាម​សារ​សម្លេង​ផ្ញើជូន​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​ប្រធាន​គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​ទាំង​១៤ នៅ​ថ្ងៃទី​១ ខែមេសា ឆ្នាំ​២០២១​។​

​លោក ឃួ​ង ស្រេង បញ្ជាក់ថា បន្ទាប់ពី​ការដកហូត​មធ្យោបាយ​ហើយ​នោះ ម្ចាស់​យានយន្ត​ត្រូវបញ្ជូន​ទៅធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល ១៤​ថ្ងៃ នៅក្នុង​ផ្ទះ​រៀងៗ​ខ្លួន ហើយ​នៅពេល​ធ្វើ​ច​ត្តា​ឡី​ស័ក​អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​តាមដាន​ត្រួតពិនិត្យ​ឱ្យបាន​ត្រឹមត្រូវ​។ ក្នុងករណី​ការអនុវត្ត​មិន​ត្រឹមត្រូវ​តាម​ការណែនាំ​ទេនោះ នឹង​អនុវត្ត​នូវ​ការផាកពិន័យ​តាមច្បាប់​តែម្ដង​។

​បើតាម​អ្នកនាំពាក្យ​រដ្ឋបាល រាជធានី​ភ្នំពេញ វិញ​ឱ្យដឹងថាៈ ក្នុង​កិច្ចប្រជុំ លោក ឃួ​ង ស្រេង បាន​មាន​ណែនាំ ទៅដល់​អាជ្ញាធរ​ខណ្ឌ​ទាំង ១៤ ក៏ដូចជា កម្លាំង​មាន​សមត្ថកិច្ច មន្ទីរ​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​ចុះ​ពិនិត្យមើល​ស្ថានភាព ជាក់ស្តែង នៅតាម​មណ្ឌល​ច​ត្តា​ឡី​ស័ក​នានា នៅ​ទូទាំង​រាជធានី​ភ្នំពេញ ដោយ​លោក​អភិបាល បាន​ណែនាំ​អោយ លោក​មេភូមិ ចៅសង្កាត់ អភិបាលខណ្ឌ ចុះ​ពិនិត្យមើល​ស្ថានភាព ជីវភាព​បងប្អូន​ប្រជាពលរដ្ឋ ដែល​បាន​នឹង​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក ។
​អាជ្ញាធរ និង​កម្លាំង​សមត្ថកិច្ច ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​ចុះ​ពិនិត្យ និង​តាមដាន​មើល​ទីតាំង ដែល​បាន បិទ​បណ្ដោះអាសន្ន ដូចជា​ហាង​អ៊ីនធឺណិត កាហ្វេ ក្លិប​ហាត់ប្រាណ ក្លិប​ម៉ាស្សា ខារ៉ាអូខេ និង ខេ​ធី​វី ជាដើម ដើម្បី​ធ្វើយ៉ាងណា កុំ​ឲ្យ​តាំង​ពីនេះ លួច​បើក​ខុសពី​ការណែនាំ​របស់ សាលា រាជធានី​ភ្នំពេញ ក្នុងន័យ​ចូលរួម​ទប់ស្កាត់ នូវ​ជំងឺ​កូ​វី​-១៩ ដោយសារតែ​ទីតាំង​ទាំង​ប៉ុន្មាន ខាងលើនេះ គឺជា​ទីតាំង ដែលមាន​ហានិភ័យ​ខ្ពស់ នៃ​ការរីក​រាលដាល នៃ​ជំងឺ​កូ​វីដ​-១៩ ដែល​យើង​ត្រូវតែ​យកចិត្តទុកដាក់ ចូលរួម​ទប់ស្កាត់​៕a close pp1 a close pp2 a close pp3 a close pp4 
​