» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7619 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697790 នាក់

នាយ​ឧ​ត្ត​ម​សេនីយ៍ ណឹ​ម សុវត្ថិ ៖​អ្នក​រិះគន់​រូប​វិមាន​ឈ្នះៗ​ក្នុង​លុយ​ថ្មី​១៥០០០​រៀល​ជា​ក្រុម​ធូលី​!

 

​ភ្នំពេញ ៖ នាយ​ឧ​ត្ត​ម​សេនីយ៍ ណឹ​ម សុវត្ថិ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន នយោបាយ និង​កិច្ចការបរទេស ក្រសួងការពារជាតិ និង​ជា​ប្រធាន​ក្រុមការងារ សាងសង់​វិមាន​ឈ្នះ ឈ្នះ​នៅ​ថ្ងៃទី​៤ ខែតុលា ឆ្នាំ​២០១៩ បានចាត់ទុក ក្រុម​អ្នក​រិះគន់ រូប​វិមាន​ឈ្នះ​ឈ្នះ នៅលើ​ក្រដាស់ប្រាក់​១​ម៉ឺន ៥​ពាន់​រៀល ថា ជា​ល្អងធូលី ដែល​បាន​ខ្យល់ បក់ មួយ​ភ្លេ​ត​ហើយ បាត់​ទៅវិញ​គ្មាន​ស្រមោល​។a king cak 

លោក​ណឹ​ម​សុវត្ថិ​ចាត់ទុក​វិមាន​ឈ្នះ ឈ្នះ​ជា​និមិត្ត សញ្ញា ដ៏​ធំ​មួយ​សម្រាប់​ប្រទេសជាតិ និង​ជា​សំណង់ ដែល​តំណាង​ឲ្យ សន្តិភាព​ហើយ​នោះ​។ នាយ​ឧ​ត្ត​ម​សេនីយ៍ ណឹ​ម សុវត្ថិ ផ្សាយ​ដោយ​ទូរទស្សន៍​BTV បាន​លើកឡើងថា “​វា​គ្មានអ្វី​ចំឡែក​នោះទេ ដែល​ក្រុម​អ្នកប្រឆាំង បានធ្វើ ការរិះគន់​នូវ​សមិទ្ធ ដែល រាជរដ្ឋាភិបាល ខិតខំ​ធ្វើ និង​កសាង​មក ។មួយវិញទៀត ក្រុម​ទាំងនោះ ក៏​ពួកគេ​កំពុង​សប្បាយ និង​ដកដង្ហើម​នៅក្រោម​ម្លប់​សន្តិភាព នាពេល​បច្ចុប្បន្ន​នេះដែរ​”​។​
​លោក បានចាត់ទុក ការរិះគន់​ទាំងនោះ គឺ​វា​ប្រៀបបាន​ដូចជា​ល្អងធូលី ដ៏​តួច​មួយ​ដែល​ខ្យល់​បក​មួយ​ភ្លេ​ត​យ៉ាង​ដូច្នេះ​ដែរ ហើយ​គ្មាន ហេតុផល ណាមួយ​ដែល​ត្រូវ ប្រកាន់ពួក​អ្នក​ទាំង​នោះឡើយ​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ ណឹ​ម សុវត្ថិ អំពាវនាវ​ដល់​ប្រជា ពលរដ្ឋ ក៏ដូចជា ក្រុម​អ្នក​រិះគន់​ទាំងនោះ​ត្រូវ​ពិនិត្យ​ឲ្យ​បាន​ច្បាស់​នូវ​ខ្លឹមសារ​នៃ​ការសាងសង់​នូវ វិមាន​ឈ្នះ ឈ្នះ​។​ឧ​ត្ត​ម​សេនីយ៍ បាន​ឲ្យ​ដឹងថា ការស្ថាបនា​វិមាន ឈ្នះ ឈ្នះ​នេះ មាន​គោលដៅ សំខាន់​ចំនួន ៥​ដូច​ជា

ទី​១៖ រំ​ម្លឹ​ក​សារៈសំខាន់​នៃ​សន្តិភាព សមិទ្ធផល និង​ដំណើរការ ដែល បាន នាំឱ្យ មាន​សន្តិភាព តាម​គោលនយោបាយ​ឈ្នះ ឈ្នះ និង​ការបង្រួបបង្រួម​ជាតិ​។ បង្ហាញ​ពី​សុខដុម​ប​នី​យ កម្ម នៃ​សង្គម​កម្ពុជា តាមរយៈ​សាសនា សម័យកាល​ប្រវត្តិសាស្ត្រ និង​សមិទ្ធផល​។​

​ទី​២៖ គោរព និង ចារឹក ទុក​អំពី​ការលះបង់​ការដឹកនាំ និង​ភាព​ច្នៃប្រឌិត របស់ មគ្គុទ្ទេសក៍ ដឹកនាំ និង ប្រតិបត្តិ​ករ​ស្នូល​កម្ពុជា ដែល​បាន​នាំមក​នូវ​ការផ្សះផ្សា​ជាតិ និង​បញ្ចប់​សង្គ្រាមស៊ីវិល ដោយ​គ្មាន ការ បង្ហូរឈាម ដែល​នាំមក​នូវ​វិបុលភាព និង​សន្តិភាព​ដល់​ប្រទេស​កម្ពុជា​។​

​ទី​៣៖ បង្កើត​មជ្ឈមណ្ឌល​មួយ ដែល​ផ្ដល់នូវ​ការរៀនសូត្រ ដល់​ប្រជាជន​គ្រប់​ជំនាន់​ទាំងអស់ ឱ្យ បន្ត​ការសិក្សា និង​ទទួល​ការយល់ដឹង ពី​ប្រវត្តិសាស្ត្រ​ពិត​របស់​ប្រទេស​កម្ពុជា និង​បន្ត​អនុវត្ត​គោល នយោបាយ​ឈ្នះ ឈ្នះ​របស់​តេ​ជោ​សែន និង​គុណ​តម្លៃ​ក្នុង​ការធ្វើសមាហរណកម្ម ក្នុង ដំណើរ​ការកសាង​ដឹកនាំ និង​អភិវឌ្ឍន៍​ប្រទេស​នាពេល​អនាគត​។​

​ទី​៤៖ បង្ហាញ​ពី​គុណ​តម្លៃ​វប្បធម៌ អរិយធម៌ និង​ស្ថាបត្យករ​ខ្មែរ តាម​រចនាបទ​សិល្បៈ និមិត្តរូប និមិត្ត សញ្ញា​ចម្លាក់​នានា និង​ហេដ្ឋារចនាសម្ព័ន្ធ ផ្សេងៗ ដើម្បីឱ្យ​ប្រជាជន​គ្រប់​ជំនាន់ បាន ឈ្វេងយល់​។ និង​ទី​៥៖ បង្កើត​គោលដៅ ទេសចរណ៍​មួយ នៅ​ទីក្រុង​ភ្នំពេញ ដែលមាន លក្ខណៈ​ជា​ទេសចរណ៍ ប្រវត្តិ សាស្ត្រ វប្បធម៌ ក៏ដូចជា​គោ​ដៅ សម្រាប់​ទស្សនកិច្ច​សិក្សា​ស្រាវជ្រាវ​នានា។

​សូមបញ្ជាក់ថា រាជរដ្ឋាភិបាល​កម្ពុជា​បានរៀបចំ​បោះ​ពុ​ម្ភ ប្រាក់​ថ្មី​នេះ​តម្លៃ​១៥០០០​រៀល​គឺ ដើម្បី​អបអរសាទរ​ក្នុងឱកាស ដ៏​មហា​នក្ខត្តឫក្ស​វិសេសវិសាល នៃ​ព្រះរាជ​ពិធីបុណ្យ​គម្រប់​ខួប ១៥​ព្រះវស្សា ការយាង​គ្រង​ព្រះ​បរម​សិរី​រាជ្យសម្បត្តិ នៃ​ព្រះករុណា​ជា​អម្ចាស់​ជីវិត លើ​ត្បូង ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ។​a king cak1 a money win1 a money win a king hun4 

​