» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7634 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697805 នាក់

សម្តេចធិបតីប្រកាសថា រាល់ការសម្រេចចិត្តទាំងអស់ របស់រាជរដ្ឋាភិបាលរឿងទឹកដីគឺតម្កល់ឧត្តមប្រយោជន៍ជាតិ និងប្រជាជនជាធំ

 

ភ្នំពេញ៖សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា រាល់ការសម្រេចចិត្តទាំងអស់របស់រាជរដ្ឋាភិបាល គឺដើម្បីឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជាជាធំ ខណៈទាក់ទងនឹងបញ្ហាព្រំ ដែនរវាងកម្ពុជា និងថៃនេះ រាជរដ្ឋាភិបាលបានកំពុងធ្វើការដោះស្រាយយ៉ាងសកម្មបំផុតបើទោះបីជាសកម្មភាពនេះមិនក្តួងក្តាំងដូចការបាញ់គ្នាក៏ដោយ។a manet student2 

ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយសិស្សនិទ្ទេសA និងសិស្សបច្ចេកទេសវិជ្ជាជីវៈ នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ ២០២៦នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា សម្តេចពិតជាយល់អារម្មណ៍ចំពោះបងប្អូនរួមជាតិចំពោះស្ថានការណ៍ព្រំដែនរវាងកម្ពុជា និងថៃនាពេល បច្ចុប្បន្ននេះ ប៉ុន្តែទោះបីយ៉ាងណាសម្តេច បានប្រាប់ដល់ជនរួមជាតិទាំងអស់ថា រាល់ការសម្រេចចិត្តរបស់ រាជរដ្ឋាភិបាលគ្រប់ជំហានទាំងអស់គឺដោយការទទួលខុសត្រូវ ថ្លឹងថ្លែង វាយតម្លៃច្បាស់លាស់នៅក្នុងមុខ ព្រួញដែលត្រូវគិតគូរទាំងទឹកដី ទាំងប្រជាពលរដ្ឋរបស់យើង និងទាំងកងកម្លាំងរបស់យើងទាំងអស់។

សម្តេចធិបតី នាយករដ្ឋមន្រ្តី បានថ្លែងថា បើទោះបីជាការដោះស្រាយបញ្ហាព្រំដែនរវាងកម្ពុជានិងថៃនាពេលនេះមានទស្សនៈខុសគ្នាច្រើនក្តី ក៏ប៉ុន្តែរាជរដ្ឋាភិបាលបានកំពុងខិតខំធ្វើការដោះស្រាយនូវបញ្ហានេះជានិច្ចបើទោះបី ជារាជរដ្ឋាភិបាលមិនបានបង្ហាញជាសាធារណៈ ឬធ្វើសន្និសីទជាប្រចាំដើម្បីបង្ហាញដល់ជនរួមជាតិនោះ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ព្រំដែនកម្ពុជា-ថៃ ជាព្រំដែនអន្តរជាតិរវាងរដ្ឋនិងរដ្ឋ និងត្រូវបានការពារដោយច្បាប់អន្តរជាតិ ពិសេសធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ ហេតុដូច្នេះ កម្ពុជាប្រកាន់ជំហរ ការការពារអធិបតេយ្យភាពជាតិ និងបូរណភាពដែនដីទាំងបច្ចុប្បន្ន និងអនាគត ដោយប្រើប្រាស់គ្រប់មធ្យោបាយដែលកម្ពុជាមាន ស្របតាមច្បាប់អន្តរជាតិ។ កម្ពុជា មិនទទួលស្គាល់ដាច់ខាត ការកែប្រែខ្សែបន្ទាត់ព្រំដែន ឬការកាន់កាប់ទឹកដីដោយខុសច្បាប់អន្តរជាតិ ឬតាមរយៈការប្រើប្រាស់កម្លាំង»។

សូមបញ្ជាក់ថាសម្តេចធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ បានផ្ញើលិខិតមួយច្បាប់ទៅលោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង ដើម្បីឆ្លើយតបទៅនឹងការបង្ហាញឆន្ទៈរបស់ប្រទេសបារាំង ក្នុងការត្រៀមខ្លួនផ្តល់ នូវឯកសារប្រវត្តិសាស្ត្រ និងបច្ចេកទេសពាក់ព័ន្ធនឹងព្រំដែនអន្តរជាតិរវាងប្រទេសកម្ពុជា និងថៃ ក្នុងករណីមានសំណើពីប្រទេសកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា។

តាមរយៈលិខិតនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ជាថ្មីថា កម្ពុជាបានត្រៀមខ្លួនធ្វើការជាមួយបារាំង និងសហគមន៍អន្តរជាតិ ដើម្បីការពារសន្តិភាព តាមរយៈការគោរពច្បាប់អន្តរជាតិ និងការដោះស្រាយជម្លោះដោយសន្តិវីធី ដោយមិនប្រើការគំរាមកំហែង ឬការប្រើប្រាស់កម្លាំងនោះទេ។ ប្រមុខរដ្ឋាភិបាលកម្ពុជា បានស្នើសុំឱ្យប្រទេសបារាំងពិចារណាផ្តល់ការគាំទ្រ បច្ចេកទេសជំនាញ និងការប្រឹក្សាផ្តល់យោបល់ ព្រមទាំងសម្រួលការទទួល និងផ្តល់ឯកសារប្រវត្តិសាស្ត្រ និងបច្ចេកទេសពាក់ព័ន្ធនឹងព្រំដែនអន្តរជាតិរវាងកម្ពុជា និងថៃ ដែលជាមរតកនៃសម័យអាណាព្យាបាល។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានបន្ថែមថា កម្ពុជាប្រកាន់ខ្ជាប់នូវជំហរដោះស្រាយនូវជម្លោះព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី ដោយផ្អែកតាមច្បាប់អន្តរជាតិ ព្រមទាំងកិច្ចព្រមព្រៀងទាំងឡាយ ដែលកម្ពុជានិងថៃ បានព្រមព្រៀងជាមួយគ្នា ជាពិសេសការចុះវាស់វែង តាមយន្តការ JBC ដើម្បីកំណត់ភាពត្រឹមត្រូវ និងយុត្តិធម៌ សម្រាប់ប្រទេសទាំងពីរក្នុងការការពារអធិបតេយ្យភាព បូរណភាពដែនដីរៀងៗខ្លួន។ នេះជាគោលការណ៍ ស្របទៅតាមអ្វីដែលបន្សល់ទុកពីអាណានិគមដែលយើងមាន៕

 

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាក៏បានប្រកាសប្រាប់ដល់ជនរួមជាតិទាំងអស់ផងដែរថា ទោះស្ថានភាពនេះ (បញ្ហាព្រំដែនកម្ពុជា-ថៃ) មានភាពស្មុគ្រស្មាញយ៉ាងណាក៏ដោយ ក៏រាជរដ្ឋាភិបាលនឹងខិតខំថែរក្សាការពារឲ្យខាងតែបាននូវបូរណភាពទឹកដី និងប្រជាជនកម្ពុជាយើងទាំងមូលដោយប្រើប្រាស់គ្រប់មធ្យោបាយទាំងអស់៕a manet student3 a manet student4 a manet student5 a manet student6