» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7459 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697630 នាក់

ទេសរដ្ឋមន្ត្រី គន់ គីម ចុះសួរសុខទុក្ខ និង​ពិនិត្យ​ស្ថានភាព​ផ្ទាល់​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ ដែល​រស់នៅ​ក្បែរ​តំបន់​ប្រយុទ្ធ​គ្នា​នៅក្នុង​ឧ​ត្ត​រ​មានជ័យ


​ឧ​ត្ត​រ​មានជ័យ​៖ នាយ​ឧ​ត្ត​ម​សេនីយ៍​កិត្តិ​សង្គហ​បណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស អនុប្រធាន និង​ជា​អគ្គលេខាធិការ​សមាគម​អតីតយុទ្ធជន​កម្ពុជា នៅ​រសៀល​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០២៥ បាន​ចុះសួរសុខទុក្ខ និង​ពិនិត្យ​ស្ថានភាព​ផ្ទាល់​ចំពោះ បងប្អូន​ប្រជាពលរដ្ឋ​ជាច្រើន​នាក់ ដែល​រស់នៅ​ក្បែរ​តំបន់​ប្រយុទ្ធ​គ្នា​នៅក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ ត្រូវបាន​ជម្លៀស​មក​ទីកន្លែង​មាន​សុវត្ថិភាព​។​a people1 

​ទាំង​អាជ្ញាធរ និង​សមត្ថកិច្ច​ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​រៀប​ទទួល​បងប្អូន​នៅ​កន្លែង​ទី​សុវត្ថិភាព​បាន​យ៉ាង​ល្អ ដោយ​ផ្តល់ជូន​គ្រឿង​បរិភោគ និង​សម្ភារ​គ្រប់គ្រាន់​។ នៅ​រសៀល​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០២៥​នេះ​ថា មាន​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ នៅ​ស្រុក​ជាំ​ក្សាន្ត ខេត្ដ​ព្រះវិហារ ជាពិសេស​ជាប់​ព្រំដែន កម្ពុជា​-​ថៃ បាន​ចាក​ចេញពី​លំនៅដ្ឋាន​មក​ស្នាក់នៅ​បណ្តោះអាសន្ន នៅ​មណ្ឌល​សុវត្ថិភាព​វត្ត​ពោធិ៍​៥០០០​ដើម​។​

​សេចក្តីរាយការណ៍​ពី​កងទ័ព​ជួរមុខ ដែល​កំពុង​ប្រយុទ្ធ​ជាមួយ​ទាហាន​ថៃ បាន​បញ្ជាក់ថា នៅ​សមរភូមិ​ប្រាសាទតាមាន់ធំ ប្រាសាទ​តា​ក្របី ថ្ម​ដូន ក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​សមរភូមិ​ទិស​ព្រះវិហារ​មាន តាថាវ បុ​ស្បូវ ជាំ​តែ ភ្នំ​ខ្មោច អានសេះ និង​មុំ​បី កងទ័ព​ទាំង​២​កំពុង​ប្រយុទ្ធ​គ្នា ដោយ​ប្រើ​កាំភ្លើង​ធន់​ធ្ងន់​ផ្លោង​ដាក់គ្នា​ទៅវិញទៅមក តែ​កងទ័ព​ដ៏​អង់អាច​ក្លាហាន​របស់​យើង​នៅ​គ្រប់​សមរភូមិ​ប្រយុទ្ធ​កំពុង​គ្រប់គ្រង​ទីតាំង​របស់ខ្លួន​យ៉ាងរឹងមាំ ហើយ​បាញ់​ដាក់​សត្រូវ ឈ្លានពាន​យ៉ាង​សន្ធឹកសន្ធាប់​។​

​សូមជម្រាបថា ការផ្ទុះអាវុធ​រវាង​ក​ម្ពុ​ជា​-​ថៃ បានកើត​ឡើង​នៅ​ព្រឹក​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០២៥​នេះ នៅ​ចំណុច​ប្រាសាទតាមាន់ធំ ខេត្ត​ឧ​ត្ត​រ​មានជ័យ ដោយបាន​រាលដាល​ទៅកាន់​តំបន់​សមរភូមិ​ផ្សេងទៀត នៅតាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ​។ ការប្រយុទ្ធ​គ្នា​នេះ បាន​កើតឡើង​បន្ទាប់ពី​ភាគី​ថៃ បាន​ផ្ទុះអាវុធ​មុន នៅ​ចំណុច​ប្រាសាទតាមាន់ធំ​៕a people a people2 
​