» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7592 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697763 នាក់

​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បកស្រាយ​រឿ ចាប់ខ្លួន​អនុប្រធាន​ស្តីទី​គណបក្ស​កម្លាំង​ជាតិ​ខេត្តតាកែវ !


​ភ្នំពេញ​៖ អ្នកនាំពាក្យ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០២៥ សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បានធ្វើការ​ស្រាវជ្រាវ​ស៊ើប អង្កេត​បទល្មើស​ជាក់ស្តែង និង​ដោយមាន​ការសម្របសម្រួល​នីតិវិធី​ពី​អយ្យការ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ ឈ្មោះ ផាន់ សា​រ៉ា អាយុ​៥០​ឆ្នាំ អនុប្រធាន​ស្ដីទី​គណបក្ស​កម្លាំង​ជាតិ​ខេត្តតាកែវ បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​ធន់​មន់ សង្កាត់​បារាយណ៍ ក្រុង​ដូន​កែវ ខេត្តតាកែវ ពាក់ព័ន្ធ​ករណី​ញុះញង់​បង្ក​ភាពវឹកវរ​ដល់​សន្តិសុខ​សង្គម ផ្សព្វផ្សាយ​ព័ត៌មាន​បំភ្លៃ​ខុសពី​ការពិត​ដែលមាន​ចេតនា​ញុះញង់ នាំ​ឲ្យ​មានការ​រើសអើង​ថ្នាក់ដឹកនាំ និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ ដែល​ប្រព្រឹត្ត​កាលពីពេល​កន្លងទៅនេះ​។​a rong chhuna 

​នគរបាល​ថា​ឈ្មោះ ផាន់ សារ៉ាត់ បាន​សារភាព និង​បង្ហាញ​ភស្តុតាង ថា​បុគ្គល​នេះ​ពិតជា​បាន​ប្រព្រឹត្ត​សកម្មភាព​បំភ្លៃ​ព័ត៌មាន និង​ចែកចាយ​ព័ត៌មាន​មិន​ពិត ដែលមាន​លក្ខណៈ​ញុះញង់​បង្ក​ភាពវឹកវរ​ដល់​សន្តិសុខ​សង្គម​ប្រាកដ​មែន​?​។​​សេចក្តីប្រកាសពត៍មានចាត់ទុកការឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ វ៉ាន់ សារ៉ាត់ ខាងលើ​គឺ​សមត្ថកិច្ច​អនុវត្ត​ទៅតាម​អង្គហេតុ និង​អង្គច្បាប់​នៃ​ការប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ​ដែល​មានចែង​ក្នុង​ច្បាប់ក្រម​ព្រហ្មទណ្ឌ និង​ក្រមនីតិវិធី​ព្រហ្មទណ្ឌ ដោយ​មិន​ជាប់​ពាក់ព័ន្ធ​និង​ការគាបសង្កត់ ឬ​បំភិតបំភ័យ ផ្នែក​នយោបាយ​លើ​សិទ្ធិ​បញ្ចេញយោបល់​នោះទេ​។

ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នា​ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០២៥​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​។​សូមបញ្ជាក់ថា​ការបកស្រាយ​របស់​នគ​របាល​រាជធានី​ភ្នំពេញ​បាន​ថ្វើ​ឡើង​បន្ទាប់ពី​គណបក្ស​កម្លាំង​ជាតិ​ចេញ​សេចក្តីថ្លែងការណ៍​ចោទថា​ការចាប់ខ្លួន​សកម្មជន​របស់​ជាការ​គ​ម្រា​កំហែង​ខ​ង​នយោបាយ​!​។​


​ជាក់ស្តែង​ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ​លោក រ៉ុង ឈុន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ RFI នៅ​ថ្ងៃទី​២៩ មករា ឆ្នាំ​២០២៥​ថា លោក ផាន់ សារ៉ាត់ អនុប្រធាន​គណៈកម្មាធិកា​រ​ប្រតិបត្តិ​នៃ​គណបក្ស​កម្លាំង​ជាតិ​ក្រុង​ដូន​កែវ ខេត្តតាកែវ​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​ថ្ងៃទី​២៨ មករា វេលា​ម៉ោង​៤​ល្ងាច ដោយ​មិនដឹង​ពី​មូលហេតុ​។​ក្នុង​សេចក្តីថ្លែងការណ៍​នៅ​ថ្ងៃទី​២៩ មករា គណបក្ស​កម្លាំង​ជាតិ​បាន​សម្តែង​ការសោកស្តាយ​យ៉ាងខ្លាំង​ចំពោះ​ការចាប់ខ្លួន​លោក ផាន់ សារ៉ាត់ និង​ថា ការចាប់​សមាជិក​ខ្លួន​ពេលនេះ​ជា​រូបភាព​បំភិតបំភ័យ​ថ្មី​មួយ ហើយ​ការបន្ត​ធ្វើទុក្ខបុកម្នេញ​លើ​ថ្នាក់ដឹកនាំ និង​សមាជិក​របស់​បក្ស​កម្លាំង​ជាតិ​បានធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ដំណើរការ​នៃ​ការអនុវត្ត​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស​ក្នុងប្រទេស​កម្ពុជា​។ ទន្ទឹមគ្នានេះ គណបក្ស​កម្លាំង​ជាតិ​បានស្នើ​សុំ​ឲ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ដោះលែង​លោក ផាន់ សារ៉ាត់ និង​អ្នក​ជាប់ឃុំ​នយោបាយ​ផ្សេងទៀត​ឲ្យ​មាន​សេរីភាព​ឡើងវិញ​។​

​សំណើ​នេះ​ត្រូវបាន​គណបក្ស​កម្លាំង​ជាតិ​លើកយក​ហេតុផល​ទៅ​ពន្យល់ថា គឺ​ដើម្បី​ធានា​នូវ​បរិយាកាស​នយោបាយ​ល្អ​ដល់​គ្រប់​គណបក្សនយោបាយ​ក្នុង​ការធ្វើសកម្មភាព​ន​យោ​បាយ​ដោយ​គ្មាន​ការព្រួយបារម្ភ និង​ស្របតាម​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ស្តីពី​គណបក្សនយោបាយ​របស់​កម្ពុជា​។ សូមបញ្ជាក់ថា មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ធ្លាប់​អះអាងថា ការចាប់ខ្លួន​សមាជិក​គណបក្សនយោបាយ​បក្ស​ក្រៅ​រដ្ឋាភិបាល​កន្លងមក​មិន​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​ទេ ពោលគឺ​ជាការ​អនុវត្ត​នីតិវិធី​ច្បាប់​ចំពោះ​បុគ្គល​ដែល​បាន​ប្រព្រឹត្តិ​ខុស​៕a power party a rong  chhuna1 
​