» ជប៉ុនផ្ដល់ជំនួយសាកល្បងលើផ្នែកផ្នែកសន្តិសុខប្រមាណ៣លានដុល្លារដល់កម្ពុជា » អតីតនាយករដ្ឋមន្ត្រីព្រមានអ្នកវិភាគកុំធ្វើឲ្យបែកបាក់ជាតិនិងប៉ះពាល់សន្តិសុខជាតិបញ្ហានេះចំណុចល្អគឺមិនទាន់មានការវៃខ្នោះចំពោះអ្នកគ្រាន់តែនិយាយទេ! » ប្អូនជីដូនមួយនាយករដ្ឋមន្ត្រីប្រកាសបើកឲ្យជនរងគ្រោះនៃរំលោភបំពានពីនគរបាលព្រហ្មទណ្ឌនិងគ្រឿងញៀនមករកគាត់បាន! » ប្រកួតបាល់ទះកម្ពុជា បំបាក់ក្រុមថៃ ៣-១សិត ឡើងវគ្គផ្ដាច់ព្រ័ត្រ SEA V.Cup 2026 » ប្រធានាធិបតីស៊ីជិងពីងបោះពាក្យថាចិនជាមេដឹកនាំពិភពលោកថ្មីខាងសណ្ដាប់​ធ្នាប់​ AI » មេភូមិសាមគ្គីស្បថថាមិនបានទទួលលុយមួយលានប្រាំសែនរៀលជាថ្នូរអោយផ្ទៈ១ខ្នងនៅតំបន់ភៀសសឹកទេ! » សម្តេចមហាបវរធិបតីទទួលជួបហ៊ុនរបស់ចិនដែលសហការ បង្កើតរោងចក្រដំឡើងឧបករណ៍ថេប្លេត (Tablet) នៅកម្ពុជា » តើអ្នកណា ជាអ្នកបើកដៃឲ្យសាឡង់ របស់ជនជាវៀតណាមចូល មកខុសច្បាប់លួចបូមខ្សាច់នៅក្នុងប្រទេសកម្ពុជា » សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញទៅបំពេញទស្សនកិច្ចការងារនៅចិន ៣ថ្ងៃសង្ឃឹមថាបានផ្លែផ្កាល្អ! » មេទព័ភូមិភាគកម្ពុជាស្នើថៃឲ្យបញ្ឈប់ឈូសឆាយរាយបន្លាលួសនិងធ្វើការវាស់វែងតែមិនមានចម្លើយពីមេទព័ថៃ! » ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី អេម៉ានូអែល ម៉ាក្រុង មកកម្ពុជា នឹងបើកទំព័រថ្មីនៃទំនាក់ទំនងទ្វេភាគី » ប្អូនស្រី​បង្កើត​របស់​​អតីតព្រឹទ្ធ​សមាជិក Lindsey Graham ​ដែលចូលមរណៈភាពត្រូវ​​តែងតាំង​​​​​ជាសមាជិកព្រឹទ្ធសភាជំនួស​បង​ប្រុស​ » ទូតកម្ពុជា ប្រចាំប្រទេសជប៉ុន ប្រតិកម្មអត្ថបទពាក់ព័ន្ធនឹងកម្ពុជា ចុះផ្សាយដោយ Nikkei Asia » អ្នកឧកញ៉ា គិត ម៉េង ចាត់ទុកវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ជាច្រករួមតែមួយ ដើម្បីដោះស្រាយបញ្ហាប្រឈមនានាបានឆាប់រហ័ស និងមានប្រសិទ្ធភាព » អាជ្ញាធរអប្សរា និងមន្ទីរវប្បធម៌ខេត្តរសៀមរាប ចុះពង្រឹងការជួលសម្លៀកបំពាក់បុរាណនៅក្នុងតំបន់អង្គរ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3688 នាក់

ម្សិលមិញ 6456 នាក់

សរុប 19773445 នាក់

ខួប​លើក​ទី​៣៣ នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​, រំលឹក​ពី​នយោបាយ ឈ្នះ​-​ឈ្នះ របស់​សម្តេច​តេ​ជោ ហ៊ុន សែន

 


​ភ្នំពេញ ៖ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ថ្លែង​សា​រលើ​បណ្តាញ​សង្គម​នា​ថ្ងៃនេះ​ថា “​មហារដ្ឋ​បុរស​មួយអង្គ និង​មួយរូប បាន​ពូន​ជ្រំ និង​ដឹកនាំ​កម្ពុជា ដោយ​កិច្ចចរចា​សន្តិវិធី ក្នុងការ​បង្រួម​បង្រួម និង​ផ្សះផ្សា​ជាតិ​ពី​ការបែកបាក់​ពហុភាគី មកជា​ធ្លុង​មួយ​ក្នុង​ស្មារតី “​ខ្មែរ​តែមួយ បុព្វហេតុ​តែមួយ​” ដែល​នេះ​ជា​កាលានុវត្តភាព និង​ជា​មូលដ្ឋានគ្រឹះ​ដ៏​សំខាន់​សម្រាប់​ការស្តារ និង​អភិវឌ្ឍ​ជាតិ​ឱ្យ​រីកចម្រើន​គ្រប់​វិស័យ​។ “​សន្តិភាព គឺជា​មូលដ្ឋានគ្រឹះ​នៃ​សិទ្ធិសេរីភាព​របស់​មនុស្ស​ជាតិ និង​សង្គម​”​។​a hun sihanu 

​នា​ថ្ងៃទី​២៣​ខែតុលា​នេះដែរ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បាន​មានប្រសាសន៍​យ៉ាង​ដូច្នេះ​ថា “៣៣​ឆ្នាំមុន ពោលគឺ​នៅ​ថ្ងៃទី ២៣ ខែតុលា ឆ្នាំ ១៩៩១ ភាគី​ទាំង ៤ របស់​កម្ពុជា​រួមមាន​៖ សម្តេច​តេ​ជោ ហ៊ុន សែន តំណាង​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ចលនា​តស៊ូ​ហ្វ៊ុនស៊ិនប៉ិច ដែល​តំណាង​ដោយ​សម្តេចព្រះ នរោត្តម សីហនុ និង​សម្តេចក្រុមព្រះ នរោត្តម រណ​ប្ញ​ទ្ឋិ រណសិរ្ស​ជាតិ​រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ ដែល​តំណាង​ដោយ លោក សឺ​ន សាន និង ក្រុម​ចលនា​កម្ពុជា​ប្រជាធិបតេយ្យ តំណាង​ដោយ លោក ខៀវ សំផន បាន​ឈានទៅ​ចុះហត្ថលេខា លើ​កិច្ចព្រមព្រៀង​សន្តិភាព នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ក្រោម​វត្តមាន​សាក្សី​មកពី ១៨​ប្រទេស រួមទាំង​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ (UN) ផងដែរ ដើម្បី​បញ្ចប់​សង្គ្រាមស៊ីវិល​នៅ​កម្ពុជា​។​

​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ា​រិ​សបាន​បង្កើត​ឲ្យ​មាន​ក្រុមប្រឹក្សា​ជាន់ខ្ពស់​កម្ពុជា​(SNC)​ដែលមាន​សម្តេច​ស៊ី​ហ​នុ​ជា​ប្រធាន​និង​មាន​ភាគី​ខ្មែរ​ជា​សមាជិក​ដើម្បី​ធ្វើការ​ជាមួយ​អាជ្ញាធរ​បណ្តោះអាសន្ន​អង្គការសហប្រជាជាតិ​ហៅ​កាត់​ថា​អ៊ុនតាក់​រៀបចំ​ការបោះឆ្នោត​នៅ​កម្ពុជា​។​​កិច្ចព្រមព្រៀងក្រុងប៉ារិសបាននាំឲ្យប្រទេសកម្ពុជាមានរបបរាជានិយមមានស្តេចឡើងសោយរាជ្យឡើងវិញតែមិនកាន់អំណាចដូចសម័យមុន។

មុននឹង​ឈាន​មកដល់​កិច្ចព្រមព្រៀង នាទី​ក្រុងប៉ារីស ២៣ តុលា គឺ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ជួបពិភាក្សា​ដំបូង​បំផុត​ជាមួយ​អតីតព្រះមហាក្សត្រ​ខ្មែរ សម្តេចព្រះ នរោត្តម សីហនុ នៅ​ថ្ងៃទី ២ ខែធ្នូ ឆ្នាំ ១៩៨៧ នៅ FERE-EN-TARDENOIS នៅ​ប្រទេស​បារាំង ដែល​ការចរចា​នេះ មាន​សេចក្តីប្រកាស​រួម​ឡាយព្រះហស្តលេខា​ដោយ​សម្តេចព្រះ នរោត្តម សីហនុ និង​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​ហៅថា (​ជំនួប​ចរចា សីហនុ​-​ហ៊ុន សែន នៅ FERE-EN-TARDENOIS ថ្ងៃទី ២-៤ ខែធ្នូ ឆ្នាំ ១៩៨៧)​។​

​បន្ទាប់មក ក៏មាន​កិច្ចចរចា​បន្ត​រវាង សីហនុ​-​ហ៊ុន សែន លើក​ទី ២ ប្រព្រឹត្តឡើង​នៅ​ថ្ងៃទី ២០-២១ ខែមករា ឆ្នាំ ១៩៨៨ នៅ SAINT-GERMAIN-EN-LAYE ប្រទេស​បារាំង និង​នៅ​ទីកន្លែង​ផ្សេងៗ​មួយចំនួនទៀត​។ ទោះបី​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ប៉ារីស ២៣ តុលា ១៩៩១ ក៏ពិតមែន ប៉ុន្តែ​សង្គ្រាមស៊ីវិល​នៅ​កម្ពុជា នៅ​បន្ត​ដែល​បង្កដោយ​ភាគី​កម្ពុជា​ប្រជាធិបតេយ្យ (​ប៉ុលពត​)​។​

​ទាក់ទង​ទិវា​នេះ​អ្នកវិភាគ​ខ្លះ មើលឃើញថា ប្រទេស​ហត្ថលេខី​នៃ​សន្ធិសញ្ញា​ទីក្រុង​ប៉ារីស មិនមាន​ឥទ្ធិពល​លើ​កម្ពុជា​ទេ ព្រោះ​ស្មារតី​នៃ​សន្ធិសញ្ញា​ទីក្រុង​ប៉ារីស​ត្រូវ​បានដាក់​ទៅក្នុង​រដ្ឋធម្មនុញ្ញ​ឆ្នាំ​១៩៩៣ រួចហើយ​។ តែ​អ្នកវិភាគ​ខ្លះ យល់ថា ប្រទេស​ជា​ភាគី​ហត្ថលេខី នៅតែមាន​សិទ្ធិ​ដាស់តឿន​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​គោរព​តាម​កិច្ចព្រមព្រៀង​នេះ និង​អនុវត្ត​ឱ្យបាន​ពេញលេញ ទោះ​បាន​ចម្លង​ចូលក្នុង​រដ្ឋធម្មនុញ្ញ​ក៏ដោយ​ដើម្បីធានាឲ្យមានសីទ្ធមនុស្សនិងសេរីភាព៕a hun sihanu1