» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5748 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695919 នាក់

តេ​ជោ​ព្រមាន​កម្លាំង​ប្រឆាំង​ដែល​កៀគរ​គ្នា​ប្រជុំ​តាម​ឡានក្រុង​ប្រុង​ធ្វើ​សកម្មភាព​គាំទ្រ​លោក​សមរង្ស៊ី​ចូល​ស្រុក​


​ភ្នំពេញ​៖ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ព្រមាន​ធ្ងន់ៗ​ទៅលើ សកម្មជន​អតីតមន្ត្រី​បក្សប្រឆាំង ដែល​កំពុងតែ​ធ្វើ​សកម្មភាព កៀងគរ​សកម្មជន ប្រជុំ​តាម​រថយន្តក្រុង និង​រៀបចំ​សកម្មជន​មួយចំនួន ដើម្បី​ត្រៀម​ធ្វើ​កុបកម្ម ពេល​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ ។​a hun khuong1 
​

ក្នុងឱកាស​អញ្ជើញ​បើក ការដ្ឋាន​សាងសង់​សំណង់​ផ្សេងៗ ក្នុង​គម្រោង​ការពារ​ទឹកជំនន់ និង​កែលម្អ​ប្រព័ន្ធ​ប្រឡាយ​-​លូ ក្នុង​រាជធានី​ភ្នំពេញ ជំហាន​ទី​៤ នា​ព្រឹក​ថ្ងៃទី​៣ មីនា​សម្ដេច​តេ​ជោ ហ៊ុន សែន​ថ្លែង ថា​៖ អ្នក​ដែល​ចង់​ចេញ ធ្វើ​នយោបាយ​គេច​ង់ ប៉ុន្តែ​មាន​អ្នកខ្លះ​កំពុង​រៀបចំ ប្រជុំ​តាម​រថយន្ត សូម្បីតែ​ប្រជុំ​នៅ​បឹង​ត្រកួន ខេត្តបន្ទាយមានជ័យ មាន​មេក្លោង​ឈ្មោះ រ័ត្ន សុធី ។​

​ពាក់ព័ន្ធ​ឈ្មោះរ​ត្ន័​សុធី​នេះ សម្ដេច​តេ​ជោ​ផ្ដាំ វិញ​ថា កុំ​ធ្វើ​ឲ្យ​សោះ​រឿង​ប្រជុំ​តាម​រថយន្ត ដើម្បី​កៀងគរ​សកម្មជន ត្រៀម​ធ្វើ​កុបកម្ម ពេល​លោក សម រង្ស៊ី ចូល​ស្រុក ប្រយ័ត្ន​ជាប់​ខ្នោះ ។ “​ហើយ​នៅ​នេះ ស្រី​មួយ​ដើរតួ​ខ្លាំង ប្រជុំ​តាម​ឡាន​តែម្ដង ថ្ងៃមុន​ប្រជុំ​ចេញពី​ភ្នំពេញ ទៅ​ភ្នំ​តា​ម៉ៅ (​ខេត្តតាកែវ​) ឥឡូវ​កំពុងដំណើរការ​រៀបចំ​បន្តទៀត សកម្ម​ខ្លាំងណាស់ ប្រយ័ត្ន​នាង​! បើជា​ជ្រុល​ធ្វើ​ចេញ មុខ​ធ្វើ​តែម្ដងទៅ ហើយ​កុំ​ណា​អា​ចាត់តាំង បណ្ដាញ​លួចលាក់ ដើម្បី​ត្រៀម​រៀបចំ​កុបកម្ម អត់​ត្រូវបាន​អនុញ្ញាត ហើយ​មិន​ត្រូវបាន​លើកលែង​ដាច់ខាត ព្រោះនេះ​ជា​បែប​កុបកម្ម ព្រោះ​អា​នៅ​ខាងក្រៅ​ប្រកាសថា នឹង​មក​ចាប់ ហ៊ុន សែន ចឹ​ង​គេ​រៀបចំ​មួយ​សង្កាត់ ៥​នាក់ ផ្ដាំ​ឲ្យ​ហើយ ហើយ​មើលមុខ​ហ៊ុន សែន ឲ្យ​ច្បាស់ និយាយ​អី​ធ្វើ​ហ្នឹង​” ។​

​សម្ដេច​តេ​ជោ ក៏បាន​ប្រតិកម្ម​ទៅកាន់​អ្នក​លើកឡើងថា មានការ​ចូលចាប់​ខ្លួន សម្ដេច​ដល់​គេហដ្ឋាន​ថា “​ប៉ុន្តែ​ចាប់ ហ៊ុន សែន ក្នុងឋានៈ​ជា​នាយករដ្ឋមន្ត្រី បញ្ជា​ទ័ព និង​កម្លាំងប្រដាប់អាវុធ​ទូទាំងប្រទេស វា​ដូចជា​ងាយ​ពេក​ទេ​ដឹង ក្នុងពេលដែល​អតីត​មេបញ្ជាការ​មួយ​នេះ បញ្ជា​កងទ័ព​ចូល​ប្រយុទ្ធ មិន​ខ្លាច​ស្លាប់​អ្វី​ទាំងអស់ ហើយ​មិនមែនជា​មេទ័ព​ទេ គឺជា​អ្នកបង្កើត​ទ័ព​តែម្ដង​” ។​

​សម្ដេច​បន្ថែមថា កាលពី​សម័យ​ប៉ុល ពត គឺ​ពួកនេះ​ចង់​សម្លាប់​សម្ដេច រហូតដល់​យក​បេ​៤០ មក​បាញ់​សម្ដេច ប៉ុន្តែ​សម្ដេច​នៅតែ​មិន​ស្លាប់ ។ សម្ដេច​ថា សម្ដេច​ចុះទៅ​ប្រយុទ្ធ​នៅ​សមរភូមិ មិន​ខ្លាចញញើត​សូម្បីតែ​បន្តិច​ផង រឿង​អ្វី​ឲ្យ​ចាប់ខ្លួន​ងាយៗ ស្មានតែ​កងទ័ព តាម​អ្នកណា​ផ្សេង ។​

ក្រៅពីការព្រមានសម្តេចតេជោ ហ៊ុន សែន ក៏ បានប្រកាសពីឱសានុវាទសម្រាប់ អ្នក​ដែលត្រូវបាន គេបិទសិទ្ធិធ្វើនយោបាយ ហើយចង់ចូលធ្វើនយោបាយឡើងផងដែរ។សម្តេចបានអំពាវនាវ សូម​ប្រញាប់ដាក់ពាក្យស្នើសុំ ​នៅក្រសួងមហាផ្ទៃ ឲ្យបានមុន ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរខាងមុខ បើមិនដូច្នោះទេ ​នឹងត្រូវរង់ចាំដល់ខែវិច្ចិកា ឆ្នាំ២០២២ ទើបអាចចូលធ្វើនយោបាយវិញបាន ព្រោះបើដាក់ពាក្យស្នើសុំ ក្រោយបុណ្យចូលឆ្នាំថ្មី សម្តេចនឹងមិនអើពើនោះទេ។

សម្តេចបានប្រកាសថា ការដាក់ពាក្យស្នើសុំធ្វើនយោបាយឡើងវិញ នឹងបិទនៅមុនឬក្រោយ ពិធីបុណ្យចូលឆ្នាំខ្មែរ។ សម្តេចបានសង្កត់ធ្ងន់ថា នឹង​មិនមានការសម្របសម្រួល ខាងនយោបាយណាមួយ ឬការលើកលែង ការចោទប្រកាន់ណាមួយនោះទេ​​ ព្រោះនេះមិនមែនជារឿងនយោបាយទេ ប៉ុន្តែគឺជារឿងផ្នែកច្បាប់។

សូមបញ្ជាក​ដែរ​ដា​នៅថ្ងៃនេះ​តាមរយៈ​ហ្វេ​ស​ប៊ុ​កអតីតគណបក្សសង្គ្រោះជាតិ​ក៏បាន​ធ្វើការ​អំពាវនាវ​ឲ្យ​មានការ​ដោះលែង​លោក​កឹម​សុខា​ដែល​ឃុំខ្លួន​១៨​ខែ​ហើយ​មិនទាន់មាន​ការកាត់ទោស​និង​សុំ​ឲ្យ​អន្តរជាតិ​ចា​តិ​វិធានការ​តឹ​រ៉ឹង​លើ​រាជរដ្ឋាភិបាល​ផងដែរ​។​លោក​កឹម​សុខា​ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃទី​២៧​កញ្ញា​ឆ្នាំ​២០១៧​ដោយ​ចោទថា​មាន​ផែនការ​ក្បត់ជាតិ​ដោយសារតែ​ឃ្លិប​វិ​ដេ​អូ​មួយ​ចេញកាលពីឆ្នាំ២០១៣។​cnrp doun penh1 

​