» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5716 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695887 នាក់

ប្រធានក្រុមការងារចំពោះកិច្ច៖តំបន់ណាដែលរដ្ឋបាលខេត្តនិងអាជ្ញាធរកំណត់ជាតំបន់សុវត្ថិភាពក្នុងឺជាកន្លែងដែលចាប់ផ្តើមវាយតម្លៃនិងស្តារឡើងវិញបន្ទាប់ពីរងការខូចខាតដោយសង្គ្រាម!

 

ភ្នំពេញ:លោក ចន ណារិទ្ធ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងប្រធានក្រុមការងារចំពោះកិច្ច រៀបចំ និងគ្រប់គ្រងការស្តារជីវភាព និងហេដ្ឋារចនាសម្ព័ន្ធដែលរងការខូតខាតពីជម្លោះព្រំដែនកម្ពុជា-ថៃ បានលើកឡើងនៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦នេះថា តំបន់ណាដែលអាជា្ញធរមូលដ្ឋាន រដ្ឋបាលតាមបណ្តាខេត្ត និងអាជ្ញាធរមានសមត្ថកិច្ច ជាអ្នកកំណត់បឋមថា ជាតំបន់ដែលមានសុវត្ថិភាព ក្នុងការអនុញ្ញាតឱ្យពលរដ្ឋអាចត្រឡប់ទៅវិញបាន គឺកន្លែងនោះហើយ ដែលនឹងចាប់ផ្តើមវាយតម្លៃ និងស្តារឡើងវិញ ហើយទីតាំងណាដែលនៅប្រទាញប្រទង់ គឺមិនអាចធ្វើកិច្ចការទាំងនេះបានទេ។a jon rith 

លោក ចន ណារិទ្ធ បានបញ្ជាក់បន្ថែមថា សង្រ្គាមដែលថៃឈ្លានពានកម្ពុជាចំនួន២លើក នៅក្នុងឆ្នាំ២០២៥នេះ គឺជាសោកនាដកម្មមួយ ដែលប៉ះពាល់ជារួមទៅដល់ស្ថានភាពសង្គម សេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ហើយក៏រំខានដល់ការប្រកបរបរទទួលទានរបស់ពួកគេផងដែរ។ លោកបន្តថា ដូច្នេះហើយ ដើម្បីឱ្យប្រជាពលរដ្ឋរស់នៅបានសុខស្រួលនៅក្នុងសង្គមជាតិ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ ក៏បានបង្កើតនូវក្រុមការងារចំពោះកិច្ចមួយ ដើម្បីវាយតម្លៃក៏ដូចជាត្រួតពិនិត្យថាតើមានហេដ្ឋារចនាសម្ព័ន្ធជាមូលដ្ឋាននៅក្នុងសង្គមដូចជា ហេដ្ឋារចនាសម្ព័ន្ធរបស់ជាតិ និងឯកជន មានការខូចខាតកម្រិតណា ហើយគួរស្តារដូចម្តេចដើម្បីធានាឱ្យបាននូវជីវភាពរស់នៅរបស់ពលរដ្ឋ ពិសេសពលរដ្ឋភៀសសឹក ពេលត្រឡប់មកវិញ។

លោកចនណារិទ្ធបានគូសបញ្ជាក់បន្ថែមទៀតថា កិច្ចការដំបូងនិងជាបន្ទាន់គឺការធ្វើការវាយតម្លៃ អំពីស្ថានភាពខូចខាតតែម្តង ដែលសំដៅដល់ផ្ទះសម្បែងរបស់ពលរដ្ឋផង និងហេដ្ឋារចនាសម្ព័ន្ធសាធារណៈផង ដែលបម្រើឱ្យជីវភាពរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋដូចជា សាលារៀន មន្ទីរពេទ្យ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត ដែលអាចធានាបាននូវប្រក្រតីភាព ក្នុងការរស់នៅប្រចាំថ្ងៃ។ លោកបន្ថែមថា ភ្ជាប់ជាមួយនឹងការវាយតម្លៃ ក្រុមការងារនឹងពិភាក្សា ព្រមទាំងពិនិត្យមើល ដោយលើកជាយោបល់ជូនរាជរដ្ឋាភិបាល អំពីគម្រោងនៃការស្តារទៅតាមអាទិភាពជាក់លាក់នៃប្រភេទហេដ្ឋារចនាសម្ព័ន្ធ ដើម្បីធានាថា ពលរដ្ឋភៀសសឹកដែលត្រឡប់ទៅមូលដ្ឋានដើមវិញនោះមានជីវភាពរស់នៅជាប្រក្រតី។

លោកបន្តថា កិច្ចការទាំងនេះត្រូវធ្វើឱ្យលឿនជាទីបំផុត ដោយមិនមានគម្រោងចំណាយពេលយូរទេ ព្រោះវាអាចប៉ះពាល់ដល់ជីវភាពប្រចាំថ្ងៃរបស់ពលរដ្ឋ ខណៈពួកគេបាននាំគ្នាត្រឡប់មកជាបន្តបន្ទាប់នៅទីតាំងណាដែលរដ្ឋបាលនិងអាជ្ញាធរផ្តល់ដំណឹងថា មានសុវត្ថភាពអាចត្រឡប់មកវិញបាន។

រាជរដ្ឋាភិបាលបានចេញសេចក្តីសម្រេចលេខ ១១៣ សសរ ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ បង្កើតក្រុមការងារចំពោះកិច្ចរៀបចំ និងគ្រប់គ្រងការស្តារជីវភាព និងហេដ្ឋារចនាសម្ព័ន្ធដែលខូចខាតពីជម្លោះព្រំដែនកម្ពុជា-ថៃ ដោយសមាសភាពក្រុមការងារចំពោះកិច្ចនេះ មានតួនាទី សិក្សា ពិនិត្យ និងវាយតម្លៃលើជីវភាព និងស្ថានភាពជាក់ស្តែងនៃហេដ្ឋារចនាសម្ព័ន្ធដែលខូចខាត និងតម្រូវការស្តារជីវភាព និងហេដ្ឋារចនាសម្ព័ន្ធដែលខូចខាត, សម្របសម្រួល និងសហការជាមួយក្រសួង-ស្ថាប័ន និងអាជ្ញាធរខេត្តពាក់ព័ន្ធលើការងាររៀបចំអនុវត្តកម្មវិធីជំនួយសង្គមសម្រាប់ការស្តារជីវភាព និងគម្រោង និងកម្មវិធីស្តារហេដ្ឋារចនាសម្ព័ន្ធដែលខូចខាត រួមមានលំនៅឋានពលរដ្ឋ សាលារៀន មូលដ្ឋានសុខាភិបាលសាធារណៈ ផ្លូវថ្នល់ ស្ពាន ប្រព័ន្ធទឹកស្អាត បណ្តាញអគ្គិសនី ជាដើម ដោយគិតគូរអំពីទំហំខូចខាត និងទីតាំងគោលដៅជាក់លាក់ នៅក្នុងភូមិសាស្រ្តដែលរងការឈ្លានពានពីថៃ និងការធ្វើអាទិភាវូបនីយកម្មនៃការងារស្តារឡើងវិញ។a jon rith1 a jon rith2 a jon rith3