» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10611 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700782 នាក់

ជ​ម្រុំ​លោក ខឹម វាសនា គិត​ត្រឹម​ម៉ោង​៥៖៣០​នាទី​ល្ងាច​នៅសល់មនុស្ស​ខ្ទង់រយ​នាក់​ប៉ុណ្ណោះ​

​សៀមរាប​៖ ការជួបជុំ​របស់លោក ខឹម វាសនា ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ នៅលើ​ដីចម្ការ​ក្នុងស្រុក​បន្ទាយស្រី ខេត្តសៀមរាប នឹង​ផុត​ឱសានវាទ​ត្រឹម​ម៉ោង​៥៖៣០​នាទី​ល្ងាច​នេះ បើ​មិន​រំសាយ​ទេនោះ អាជ្ញាធរ​នឹង​ចាត់ វិធានការ​ទៅតាម​អ្វីដែល​បាន​សន្យា​។​តែបើ​តាម​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ឆៃ ស៊ីណា​រិ​ទ្ធ អគ្គ​ស្នងការរង​នគរបាលជាតិ បាន​ប្រាប់​បណ្តាញ​ព័ត៌មាន ឱ្យដឹង​ពេល​ផុត​ឱ​សា​នុ​វាទ​ថា រហូតដល់​ពេលនេះ សមត្ថកិច្ច​បាន​គ្រប់គ្រង ស្ថានភាព​ប្រមូលផ្តុំ​របស់ លោក ខឹម វាសនា នៅ​ជើងភ្នំ​គូលែន ខេត្តសៀមរាប ស្ទើរតែ​ទាំងស្រុង​ហើយ ចំណែក​បញ្ហា​សេសសល់ សមត្ថកិច្ច​នឹង​សម្របសម្រួល​ដោះស្រាយ​បញ្ចប់​ឆាប់ៗ​នេះ​។​a khem out10 

​បើតាម​នាយ​ឧ​ត្ត​ម​សេនីយ៍ ឆៃ ស៊ីណា​រិ​ទ្ធ ប្រជាពលរដ្ឋ​ដែល​កំពុង​បន្ត​ប្រមូលផ្តុំ​នៅ​ចម្ការ​របស់ លោក ខឹម វាសនា នៅសល់តែ​ប៉ុន្មាន​រយ​នាក់​ទៀត​ប៉ុណ្ណោះ ក្រៅពី​នោះបាន​រំសាយ​អស់ហើយ ដោយសារ​ពលរដ្ឋ​មួយចំនួន​ពុំមាន​ផ្ទះសម្បែង​រស់នៅ និង​មួយចំនួន​ធ្វើការ​នៅក្នុង​ចម្ការ​នោះ​។ បច្ចុប្បន្ន​សមត្ថកិច្ច​បា​ន​សហការ​ជាមួយ​ម្ចាស់​ទីតាំង ដើម្បី​សណ្តាប់ធ្នាប់​ធ្វើ​បច្ចុប្បន្នភាព​អ្នកស្នាក់នៅ និង​គោរព​ច្បាប់​។​សម​ត្ត​កិច្ច​ឲ្យ​ដឹងថា បើ​គិត​ចាប់ពី​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០២២ មកដល់ពេលនេះ សមត្ថកិច្ច​បានទទួល​ពាក្យបណ្តឹង​ជាង​១០០​បណ្តឹង ដែលមាន​ចំនួន​មនុស្ស​ជាង​២០០​នាក់​។​

សមត្ថកិច្ច​នឹង​បន្ត​ស្រាវជ្រាវ​ស្វែងរក​មនុស្ស​ដែល​បាត់​ខ្លួន តាម​ពាក្យបណ្តឹង​របស់​ក្រុមគ្រួសារ​របស់គេ​។ ដោយមាន​ការវាយតម្លៃ​ថា លោក ខឹម វាសនា ប្រមូល​ថវិកា​បាន​រាប់សែន​លាន​ដុល្លារ ពី​យុទ្ធនាការ​ប្រមូលផ្តុំ​នេះ​លោកនាយ​ឧ​ត្ត​ម​សេនីយ៍​អគ្គ​ស្នងការរង​នគរបាលជាតិ​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ សកម្មជន​នានា កុំឱ្យ​ចាញ់បោក​ការឃោសនា​របស់ លោក ខឹម វាសនា តទៅទៀត ។​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ភឹង ចិន្តា​រ៉េត ស្នងការរង​ទទួល​ផែន​ការងារ​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ដែល​បាន​ដឹកនាំ​កម្លាំង​ចូលទៅក្នុង​ដីចំការ​របស់លោក ខឹម វាសនា បាន​មានប្រសាសន៍​ឱ្យ​កាសែត​ដឹងថា សមត្ថកិច្ច​ទទួលបាន​ការសុំ​ពី​ពលរដ្ឋ​ចំនួន​៨៦​នាក់​មកពី​បណ្តា​ខេត្ត​ផ្សេងៗ សុំ​អន្តរាគមន៍​ពី​សមត្ថកិច្ច​ឱ្យជួយ​យក​កូនចៅ ប្រពន្ធ​កូន​សរុប​ចំនួន​១៨៣​នាក់ ក្នុងនោះ​មាន​អនីតិជន​ចំនួន​៧៥​នាក់ ចេញពី​ដីចំការ​របស់លោក ខឹម វាសនា​។​
​ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ភឹង ចិន្តា​រ៉េត បានឱ្យដឹងថា មាន​ពលរដ្ឋ​ជាច្រើន​បាន​បន្ត​ចាក​ចេញពី​ដីចំការ​របស់លោក ខឹម វាសនា នា​ថ្ងៃទី​៥ ខែកញ្ញា​នេះ ខណៈ​សមត្ថកិច្ច​កំពុង​បន្ត​ស្រង់​ស្ថិតិ​អ្នក​នៅក្នុង​ចំការ​បន្ថែមទៀត​។​

​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​២៣ ខែសីហា កន្លងទៅ​ថ្មី​នេះ មាន​ចលនា​បំផុសបំផុល​មនុស្ស ឲ្យ​ទៅ​ស្នាក់នៅ​ជុំគ្នា​នៅ​ដីចម្ការ​របស់ លោក ខឹម វាសនា ក្នុងស្រុក​បន្ទាយស្រី ខេត្តសៀមរាប ក្រោម​ការ​សាបព្រោះ​ពាក្យ​ចចាមអារ៉ាម មាន​គ្រោះរ​ញ្ជួ​ញ​ដី និង​ទឹក​លិចលង់​ពិភពលោក​ជាដើម​។ លោក ខឹម វាសនា បាន​ទស្ស​ទាយ​ថា នៅ​ចុង​ខែសីហា​កន្លងទៅនេះ នឹងមាន​ទឹក​លិច​ពិភពលោក រួមទាំង​កម្ពុជា លើកលែងតែ​ភ្នំ​គូលែន​ប៉ុណ្ណោះ ដែលជា​ចំណុច​ខ្ពស់​ជាងគេ មិន​លិច ប៉ុន្តែ​ជាក់ស្តែង គឺ​ពុំមាន​បាតុភូត​អ្វី​កើតឡើង ដូច​ការផ្សព្វផ្សាយ​ជំនឿ​របស់ លោក ខឹម វាសនា នោះឡើយ​។​

​ប្រជាពលរដ្ឋ​មាន​ជំនឿ​លើ​ការឃោសនា​គ្រប់​រាជធានី​ខេត្ត រួមទាំង​ពលករ​បម្រើការ​ក្រៅប្រទេស​រួមមាន​កូរ៉េខាងត្បូង ជប៉ុន និង​ថៃ​ផង បាន​ចាក​ចេញពី​លំនៅឋាន ចាក​ចេញពី​កន្លែង​ការងារ សម្រុក​ទៅ​រស់នៅក្នុង​ចម្ការ ដែល​គេ​ឃោសនា​ថា​ជាទី​តាំងតែ​មួយគត់​គេច​ផុតពី​គ្រោះមហន្តរាយ​ពិភពលោក​។​​ប្រជាពលរដ្ឋ​ដែល​បាន​ទៅ​ប្រមូលផ្តុំ​ត្រូវបាន​គេ​ប៉ាន់ប្រមាណ​ថា មាន​ចំនួន​ជាង ១​ម៉ឺន​នាក់​។ ប្រជាពលរដ្ឋ​ដែល​ទៅ​ទីនោះ ខ្លះទៅ​ទាំង​គ្រួសារ គ្រួសារ​ខ្លះទៅ​ស្វាមី គ្រួសារ​ខ្លះទៅ​តែ​ភរិយា ដោយបាន​ប្រមូល​ទ្រព្យសម្បត្តិ​ទៅជា​មួយ​ផង​។ ខ្លះទៀត​ក៏បាន​លក់​ទ្រព្យសម្បត្តិ​ឡៃ​ឡុង​យកលុយ​ទៅតាម​ខ្លួន​ថែម​ទៀតផង​។​a khem out2 a khem out3 a khem out4 a khem out5 a khem out6 a khem out8 a khem out9 ក្មេងស្រីដែលបដិសេធមិនចាកចេញ​