» លោក កែវ សុទ្ធិ កូន​ខ្មែរ​ម្នាក់ទៀតត្រូវបាន​សាកលវិទ្យាល័យ Oxford ផ្តល់​អាហារូបករណ៍​ថ្នាក់បណ្ឌិត​នីតិសាស្ត្រ និង​សង្គម​ » ស្ដេច​អុក​ស​ង្ក្រា​ន​អង្គរឆ្នាំ​២០២៥​បាន​លើ​ជនពិការ​ » រឿង​ចាប់​ចិន​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ថា​ខ្មែរ​ទ​ទួ​ស​ស្គាល់​តែ​ចិន​មួយ​ទេ​! » ឃាត់​ស្រី​ស្អាត​និង​ប្រុស​២​នាក់​ពាក់​ព​ន្ធ័ ការរក្សា​ទុក និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន នៅ​អន្លង់វែង » ប្រមុខ NATO និយាយ​នៅ​ជប៉ុន​ថា​ការពង្រីក​ខ្លួន​នៃ​កងកម្លាំងប្រដាប់អាវុធ​ចិន «​ពិតជា​គួរឱ្យភ្ញាក់ផ្អើល​» » ឈ្វេងយល់​ខ្លឹមសារនៃ​ពិធីបុណ្យ​ដ៏​សំខាន់​នៃ​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ​ទាំងអស់គ្នា​! » អតីត​នាយករដ្ឋមន្ត្រី​រដ្ឋាភិបាល​ជជុះ​លោក សម សេរី វិលត្រឡប់​ចូល​ស្រុក​វិញ​រក​លាភ​ស​ក្កាៈ​ » ក្រឡាប់​រថយន្ត​ពេល​ចុះ​ពី​ភ្នំ​គូលែន​! » សម្តេច​បវរ​ធិបតី ៖​ចិន​ជា​មិត្ត​មិនអាច​ខ្វះ​បាន ដែល​ជួយ​សង់​ផ្លូវ និង​ស្ពាន​នៅ​កម្ពុជា គិត​ជា​ប្រាក់​ប្រមាណ ៣​ពាន់​លាន​ដុល្លារ » ៣​ខែ​ដើមឆ្នាំ​២០២៥​ការដោះដូរ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​ទីផ្សារ​អន្តរជាតិ​កម្ពុជា​កើន​តែនៅតែមាន​ឱនភាព​ដដែល​! » រុស្ស៊ី​ប្រកែក​ថា ចិន​មិន​ជាប់​ពាក់ព័ន្ធ​ក្នុង​ជម្លោះ​អ៊ុយ​ក្រែ​ន​ឡើយ » នាយករដ្ឋមន្ត្រី​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ចសម្របសម្រួល​ទំនាក់ទំនង ពាណិជ្ជកម្ម និង​វិនិយោគ​ទ្វេភាគី​កម្ពុជា​-​សហរដ្ឋ​អាម៉េរិក​! » បាក់ដង​សន្ទូច សង្កត់​លើ​សំយាបផ្ទះ​ពលរដ្ឋ​៤​ខ្នង និង​សង្កត់​ម៉ូតូ​មួយគ្រឿង​ក្រុមហ៊ុន​សម្រួល​ដោះស្រាយ​ » ពាក់​ព​ន្ធ័​ផ្សាយ​ផលិតផល​ក្លែងក្លាយ​បវរកញ្ញា​អន្តរជាតិ Nguyen Thuc Thuy Tien ត្រូវបាន​ហាម​មិនឱ្យ​ចាកចេញ​ពី​ប្រទេស​វៀតណាម​២ ខែ » សម្ដេច​មហា​បវរ​ធិបតី ណែនាំ​រដ្ឋបាលខេត្ត​ភាគ​ឦសាន​ឲ្យ​បង្កើត​ភាពទាក់ទាញនិងងាយស្រួល​សម្រាប់​អ្នកវិនិយោគ​!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 632 នាក់

ម្សិលមិញ 11025 នាក់

សរុប 16475685 នាក់

រដ្ឋាភិបាល​រៀបចំ​ឡ​អគ្គិសនី​ដុត​ខ្មោច​អ្នក​ជម្ងឺ​កូ​វីត​ដែល​ចេះតែ​កើន​ច្រើន​បន្តបន្ទាប់​


​កំពង់ស្ពឺ​៖ ទីតាំង​ដី​មួយកន្លែង​មាន​ទំហំ ១០​ហិកតា ស្ថិតនៅ​ក្នុងភូមិ​ជាំ ឃុំ​តា​សាល ស្រុក​ឱ​រ៉ា​ល់​ខេត្តកំពង់ស្ពឺ​ត្រូវបាន​រដ្ឋាភិបាល​រៀបចំ​ធ្វើជា​ឡ​អគ្គិសនី​នៅ​ថ្ងៃទី​១១ ខែមេសា ឆ្នាំ​២០២១​សម្រាប់​ដុត​ខ្មោ​អ្នកស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​-១៩ ។​a co fire2 

លោក មួង ធី អភិបាលស្រុក​ឱ​រ៉ា​ល់ បាន ឱ្យ​កាសែត​ដឹង ថា ឈាបនដ្ឋាន​សម្រាប់​បូជា​សព​អ្នកជំងឺ​កូ​វីដ​-១៩ ដែល​កំពុង​រៀបចំ​នេះ ក្រោម​ការដឹកនាំ​របស់​ក្រុម​អ្នកបច្ចេកទេស​សាលា​រាជធានី​ភ្នំពេញ ចំពោះ​រដ្ឋបាលខេត្ត បានត្រឹមតែ​ផ្តល់​ដី និង​ចូលរួម​សម្របសម្រួល​តែប៉ុណ្ណោះ​។ នេះ​ជា​ការងារ​អាទិភាព ដូច្នេះ​ក្រុមការងារ បាននិងកំពុង​សម្រុក​រៀបចំ និង​ជំរុញ​ការងារ​នេះ​យ៉ាង​ឆាប់រហ័ស​ស្រប​នឹង​ការងារ​គ្រប់គ្រង​សភាពការណ៍​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​នាពេល​បច្ចុប្បន្ន​។ ចំពោះ​អគ្គិសនី​ក្រុមការងារ​បច្ចេកទេស បានរៀបចំ​រួចរាល់​ហើយ​ខណៈ​ការឈូសឆាយដី​ព្រៃ ក៏បាន​រួចរាល់​ហើយ​ដែរ​។

លោក​អភិបាលស្រុក​ឱ​រ៉ា​ល់​ឲ្យ​ដឹងថា​សម្ភារ​បច្ចេកទេស​គ្រឿង​ម៉ាស៊ីន (​ឡ​ដុត​) ចំនួន ២​គ្រឿង ដែល​បាន​បញ្ជា​ទិញ​ពី​បរទេស​នោះ ក៏បាន​បញ្ជូន​មកដល់​រួចរាល់​ហើយ​កាលពីពេល​ថ្មីៗ​នេះ ប៉ុន្តែ​ការចាប់​ដំណើរការ​នៅពេលណា​នោះ នៅ​មិនទាន់​ដឹង​នៅ​ឡេ​ី​យ​ទេ តែ​អាច​ក្នុងពេល​ឆាប់ៗ​នេះ​។​

សូម​បញ្ជាក់ដែរថា​ព្រឹក​ថ្ងៃទី​១១ មេសា​២០២១ ក្រសួង​សុខា​ភី​បាល​ប្រកាសថា​រកឃើញ​ករណី​ជំងឺ​កូ​វីដ​-១៩​សរុប​ចំនួន​១៥៧​នាក់​(​ឆ្លង​សហគមន៍​១៥៦​និង​នាំចូល​១)​និង​មាន​ជាសះស្បើយ​៧២​នាក់ ។ បើ​គិត​ចំនួន​ករណី​ជំងឺ​កូ​វីដ​-១៩​សរុប​កើន​ដល់​៤២៣៨​នាក់​។​ចំនួន​សំរាក​ពេទ្យ​២០៥២​នាក់ និង​ចំនួន​ជាសះស្បើយ​សរុប​កើន​២១៥២​នាក់​និង​ស្លាប់​ថ្មី​៣​នាក់ សរុប​ស្លាប់មាន​ចំនួន​២៩​នាក់ ។​

​សម្រាប់​បញ្ហា​កូ​វីត​នៅ​កម្ពុជា​ប្រធាន​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​កម្ពុជា​លោកស្រី វេជ្ជបណ្ឌិត លី អាយ​លែ​ន (Li Ailan) បាន​ព្រមាន​ពី​សោកនាដកម្ម បើ​ប្រជាពលរដ្ឋ​កម្ពុជា​ខ្វះ​ការចូលរួម និង​ទទួលខុសត្រូវ ក្នុងអំឡុងពេល​នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ខាងមុខ​។ សេចក្តីប្រកាស​ព័ត៌មាន​របស់​កា​រិ​យា​ល​យ័​តំណាង​អង្គការ​សុខភាព​ពិភពលោក​នៅ​កម្ពុជា​បានបង្ហា្ញ​ញ​ថា​“​យើង​ឈរ​នៅ​មាត់ជ្រោះ នៃ​សោកនាដកម្ម​មួយ​ក្នុងប្រទេស ដែល​បង្កឡើង​ដោយសារ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩ នាពេល​បច្ចុប្បន្ននេះ​។ បើទោះជា​យើង​បាន​ខិតខំ​ប្រឹងប្រែង​អស់ពី​សមត្ថភាព​យ៉ាងណាក៏ដោយ ក៏​យើង​នៅតែ​ប្រឈម​នឹង​ការលំបាក​ក្នុងការ​គ្រប់គ្រង​វីរុស​នេះ​។ ករណី​វិជ្ជមាន​បន្ត​កើនឡើង​រាល់ថ្ងៃ ហើយ​យើង​កំពុងធ្វើការ​ការ​ប្រដេញ​គ្នា​ជាមួយ​មេរោគ​។ បើ​យើង​មិន​បញ្ឈប់​ការផ្ទុះ​រាតត្បាត​ឥឡូវនេះ​ទេ ប្រព័ន្ធ​សុខាភិបាល​ក្នុងប្រទេស​យើង​ប្រឈម​នឹង​បន្ទុក​យ៉ាងធ្ងន់ធ្ងរ ដែល​អាច​នឹងមាន​ផលវិបាក​ជា​មហន្តរាយ​ដ៏​ធំ​”​។​

​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច ហ៊ុន សែន នៅ​ថ្ងៃទី ១០ ខែមេសា ឆ្នាំ​២០២១ បានប្រកាសថា​៖ "​គ្រួសារ​ដែលមាន​សមាជិក​ស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​-១៩ រាជរដ្ឋាភិបាល​កម្ពុជា​ជួយ​ចេញថ្លៃ​ទឹក និង​ភ្លើង ចំនួន ៥​ខែ ចំពោះ​គ្រួសារ​ដែល​ឆ្លង​ជំងឺ​កូ​វីដ​-១៩ រដ្ឋ​ជួយ​ចេញថ្លៃ​ទឹក និង​ភ្លើង ចំនួន​៣​ខែ ដោយឡែក​ចំពោះ​គ្រួសារ​ដែល​ជាប់​ធ្វើ​ច​ត្តា​ឡី​ស័ក ឬ​រាំងខ្ទប់ រដ្ឋ​នឹង​ជួយ​ជួយ​ចេញថ្លៃ​ទឹក និង​ភ្លើង​ចំនួន ២​ខែ និង​ឧបត្ថម្ភ​ផ្សេងៗ​ទៀត​។​"

​តាមរយៈ​ការប្រកាស សម្តេចនាយក​រដ្ឋមន្ត្រី​បានដាក់​បទបញ្ជា​ដល់​អភិបាល​រាជធានី​-​ខេត្ត​នូវ​គោលការណ៍​ដូចតទៅ​៖
១-​គ្រួសារ​មាន​សមាជិក​ស្លាប់​ដោយ​កូ​វីដ​-១៩ រដ្ឋ​នឹង​ជួយ​បង់ថ្លៃ​ទឹក និង​ថ្លៃ​អគ្គិសនី រយៈពេល​៥​ខែ ថវិកា​១០​លាន​រៀល និង​អង្ករ​១០០​គីឡូក្រាម
២-​គ្រួសារ​ដែលមាន​សមាជិក​ទទួលរង​កូ​វីដ​-១៩ រដ្ឋ​នឹង​ជួយ​បង់ថ្លៃ​ទឹកស្អាត និង​ថ្លៃ​អគ្គិសនី រយៈពេល​៣​ខែ។

៣-​គ្រួសារ​ដែល​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក រដ្ឋ​នឹង​ឧបត្ថម្ភ​ថវិកា​៣០​ម៉ឺន​/​គ្រួសារ និង​បង់​ជំនួស​នូវ​ថ្លៃ​ប្រើប្រាស់​ទឹក អគ្គិសនី ក្នុង​រយៈពេល​២​ខែ​៖
- អ្នក​នៅក្រៅ​តំបន់​បិទ​ខ្ទប់ ទទួលបាន​ដូច​គោលការណ៍​ខាងលើ- អ្នក​នៅក្នុង​តំបន់​បិទ​ខ្ទប់ រដ្ឋ​នឹង​ផ្ដល់​បន្ថែម​នូវ​អង្ករ ២៥Kg មី​មួយ​កេស​តូច និង​ត្រីខ​២០​កំប៉ុង សម្រាប់​ក្រុមគ្រួសារ​នីមួយៗ- កម្មករ​-​កម្មការិនី ដែល​ពាក់ព័ន្ធ​នឹង​កូ​វីដ​-១៩ និង​ពាក់ព័ន្ធ​ជាមួយនឹង​ការធ្វើ​ច​ត្តា​ឡី​ស័ក រដ្ឋ​នឹង​បង់​ជំនួស​នូវ​ថ្លៃ​ទឹក និង​ថ្លៃ​អគ្គិសនី​ក្នុង​រយៈពេល​២​ខែ (​បើ​នៅ​ម្នាក់ឯង​ក៏ត្រូវ​ចាត់ទុកថា​មួយ​គ្រួសារ​ផងដែរ​)​។​ការប្រកាស​បែបនេះ ផ្តល់នូវ​ជំនួយ​នេ​អ​គឺជា​ការជួយ​សម្រួល​ដាក់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ខ្មែរ ដែល​កំពុងមាន​ទុក្ខសោក​សៅ​ពី​ការបាត់បង់​សមាជិកគ្រួសារ ឲ្យ​បាន​ធូរស្បើយ​ចិត្ត​ជាង​មុន​៕a co cambodia din1 a co fire1 a co fire3