» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11023 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701194 នាក់

អាមេរិក​ប្រើ​ដ្រូ​ន​សម្លាប់​មេ​ចលនា​អាល់​កៃ​ដា​បន្ទាប់ពី​បេឡា​ដឹ​ន​នៅ​ក្នុងប្រទេស​អាហ្កានីស្ថាន​!

​អាហ្កានីស្ថាន​៖ កាលពី​យប់​ថ្ងៃ​ចន្ទ​ទី ១​សីហា លោក​ប្រធានាធិបតី​អាមេរិក ចូ បៃ​ដិ​ន បានប្រកាស​ជូនដំណឹង ដោយ​ផ្សាយ​បន្ត​ផ្ទាល់ តាម​កញ្ចក់​ទូរទស្សន៍​ជាតិ អំពី​ការសម្លាប់​មេដឹកនាំ ចលនា​អាល់​កៃ​ដា Ayman al-Zawahiri អៃ​ម៉ាន អាល់​ហ្សា​វ៉ា​ហ៊ី​រី នៅក្នុង​ប្រតិបត្តិ​ការប្រឆាំង​ក្រុម​ភេរវជន នៅ​ប្រទេស​អា​ហ្វ​ហ្កា​នី​ស្ថាន ដោយ​ប្រើយន្តហោះគ្មានមនុស្សបើក(ប្រើ​ដ្រូ​ន​)។a alkaida

​អៃ​ម៉ាន អាល់​ហ្សា​វ៉ា​ហ៊ី​រី ជា​ភេរវជន​ដែល​អាមេរិក​តាម​ស្វែងរក​បំផុត​នៅលើ​ពិភពលោក​។ អាមេរិក​សន្យា​ផ្តល់រ​ង្វាន់​ចំនួន ២៥​លាន​ដុល្លារ ជា​ថ្នូរ​នឹង​ការ​ផ្តល់ព័ត៌មាន​ឱ្យគេ​អាច​រកឃើញ​មេ​អាល់​កៃ​ដា​ហ្សា​វ៉ា​ហ៊ី​រី​នេះ​។ លោក​ប្រធានាធិបតី​អាមេរិក បាន​រៀបរាប់ថា ហ្សា​វ៉ា​ហ៊ី​រី មិន​ត្រឹមតែ​ជា​អ្នករៀបចំ​ផែនការ​ធ្វើ​មហា​ភេរវកម្ម​បើក​បុក​អគារ​នៅ​ទីក្រុង​ញូវយ៉ក​និង​វ៉ាស៊ីនតោន កាលពី ថ្ងៃទី ១១​កញ្ញា​២០០១ បង្ក​ឱ្យស្លាប់​ពលរដ្ឋ​អាមេរិក​អស់​ជិត​បី​ពាន់​នាក់​ទេ តែ​ក៏​អ្នកដឹកនាំ​ធ្វើ​ភេរវកម្ម​ប្រឆាំង​អាមេរិក​ជាច្រើន​បន្តបន្ទាប់​ទៀត ដូចជា បាន​វាយប្រហារ​នាវា​យោធា​អាមេរិក USS Cole នៅ​ឆ្នាំ​២០០០ បានធ្វើ​ភេរវកម្ម​ប្រឆាំង​ស្ថានទូត​អាមេរិក នៅ​តង់​ហ្សា​នី និង​នៅ​កេ​ន​យ៉ា កាលពី​ឆ្នាំ​១៩៩៨​។​

​បើតាម​ប្រសាសន៍​របស់លោក ចូ​បៃ​ដិ​ន គឺ​អាមេរិក​ការធ្វើឃាត នេះ​មិន​ត្រឹមតែ​ជា​ជោគជ័យ​នៃ​ប្រតិបត្តិការ​ដ្រូ​ន​មួយ​ទេ តែ បាន​រកឃើញ​យុត្តិធម៌ ជូន​គ្រួសារ​ជនរងគ្រោះ ដោយ​អាមេរិក​សម្លាប់​មេដឹកនាំ​ភេរវកម្ម​នោះ​ផងដែរ​។​​ប្រតិបត្តិការ​ផ្លូវអាកាស បាន​វាយប្រហារ​ចំ​លើផ្ទះ​ស្នាក់នៅ ក្នុង​សង្កាត់​ដ៏​ប្រណិត​កណ្តាល​ទីក្រុង​កា​ប៊ូល ដោយ​គ្មាន​ប្រើ​កងកម្លាំង​អាមេរិក​ថ្មើរជើង​និង​នៅលើ​ដី ម្នាក់​ទេ​។ ហើយក៏​គ្មាន​បង្កឱ្យមាន​ជន​ស៊ីវិល​ណា​ម្នាក់​ផ្សេង​រងគ្រោះ​ដែរ​។ នេះ​បើតាម​ការអះអាង​របស់​អ្នកទទួលខុសត្រូវ​ជាន់​ខ្ពស់​អាមេរិក មកកាន់​អ្នកសារព័ត៌មាន ដោយ​បន្ថែមថា វត្តមាន​របស់​ហ្សា​វ៉ា​ហ៊ី​រី នៅ​កា​ប៊ូល ជាការ​រំលោភ​កិច្ចព្រមព្រៀង​ក្រុង​ដូ​ហា រវាង​អាមេរិក​និង​តា​លី​បង់​កាលពី​ឆ្នាំ​២០២០​។​

​សូមបញ្ជាក់ថា​បន្ទាប់ពី​បាត់​ខ្លួន​គ្មាន​សញ្ញា​សូន្យឈឹង​អស់​ជាង​១០​ឆ្នាំ វ៉ាស៊ីនតោន​ទើប​ប្រទះឃើញ​ក្រុមគ្រួសារ​របស់ ហ្សា​វ៉ា​ហ៊ី​រី នៅ​ឆ្នាំ​២០២២​នេះ រស់​លាក់ខ្លួន​ក្នុងផ្ទះ​មួយនា​ក្រុង​កា​ប៊ូល​។ ប៉ុន្មាន​ខែក្រោយ​មក ក្រុម​ចារកិច្ច​អាមេរិក​បាន​ស៊ើប​ដឹងថា​មេ​អាល់​កៃ​ដា ហ្សា​វ៉ា​ហ៊ី​រី ពិតជា​លាក់ខ្លួន​នៅក្នុង​ផ្ទះ​នេះ​មែន ហើយក៏​ចាប់ផ្តើម​សិក្សា​រក​វិធី​យ៉ាងណា​ដែល​មិន​ប៉ះពាល់​ដល់​ជន​ស៊ីវិល​។ ហ្សា​វ៉ា​ហ៊ី​រី មិនដែល​ចេញ​ដើរ​ក្រៅ​ផ្ទះ​ទេ តែ​ចូលចិត្ត​ចេញមក​ឈរ​នៅ​រានហាល​មុខផ្ទះ​យ៉ាងយូរ​។ តាមរយៈ​ការ​សម្គាល់​នេះ អាមេរិក​បាន​បញ្ជា​ដ្រូ​ន​មាន​បំពាក់​មី​ស៊ី​ល​Hellfire ពី​ចម្ងាយ​បាញ់សម្លាប់​មេ​អាល់​កៃ​ដា ពេល​ចេញមក​លំហែ​លើរាន​ហាល​នោះ​តែម្តង​។​
​ផែនការ​កម្ចាត់​មេ​អាល់​កៃ​ដា ត្រូវបាន​បង្ហាញជូន​ប្រធានាធិបតី​អាមេរិក នៅ​ថ្ងៃទី ១​កក្កដា នៅក្នុង បន្ទប់ Situation Room ដ៏​មហា​សុវត្ថិភាព​បំផុត ដែល​គេ​ធ្លាប់​ឃើញ​តាមរយៈ​រូបថត​លោក​ប្រធានាធិបតី អាមេរិក បា​រ៉ា​ក់ អូ​បា​ម៉ា បញ្ជា​ប្រតិបត្តិ​ការសម្លាប់ បេន​ឡា​ដិ​ន កាលពី​ឆ្នាំ​២០១១ ហើយ​លោក​បៃ​ដិ​ន កាលនោះ នៅ​ជា​អនុ​ប្រធានាធិបតី អង្គុយ​ក្បែរ​។​

​អៃ​ម៉ាន អាល់​ហ្សា​វ៉ា​ហ៊ី​រី ជា​នរណា ?​កើត​ក្នុង​គ្រួសារ​អភិជន​អេ​ហ្ស៊ី​ប នៅ​ឆ្នាំ​១៩៥១ ជិត​ក្រុង​គែរ អៃ​ម៉ាន អាល់​ហ្សា​វ៉ា​ហ៊ី​រី មានត្រកូល ខ្ពង់ខ្ពស់ ជា​អ្នកមាន ជា​អ្នកចេះដឹង ទាំង​ខាង​ម្តាយ​ទាំង​ខាង​ឪពុក (​ឪពុក​ជា​គ្រូពេទ្យ ជីតា​ជា​ប្រមុខ​សាសនា​) ហ្សា​វ៉ា​ហ៊ី​រី រៀន​ពូកែ​ខ្លាំង បាន​ក្លាយជា​វេជ្ជបណ្ឌិត​ជំនាញ​វះកាត់​នៅ​អាយុ​២៣​ឆ្នាំ និង​មាន​ជំនឿ​ស៊ុប​ក្នុង​សាសនា​អ៊ីស្លាម ( ស៊ុន​នី​ត​) ហើយ​បាន​ចូលប្រលូក​នយោបាយ​បម្រើ​ចលនា​ខុសច្បាប់ Frère musulman តាំងពី​នៅ​ជា​ក្មេង​ជំទង់​អាយុ​ទើប​១៥​ឆ្នាំ ក្នុង​បំណង​ច្បាស់លាស់​មួយ​គឺ​ផ្តួលរំលំ​របប​កាន់អំណាច​។​ជា​ប្រមុខ​ចលនា​ជី​ហាត​អ៊ីស្លាម​អេ​ហ្ស៊ី​ប អស់​រយៈពេល​យ៉ាងយូរ ហ្សា​វ៉ា​ហ៊ី​រី ចូលក្នុង​ចលនា​អាល់​កៃ​ដា នៅ​ចុងឆ្នាំ​១៩៩០​។​

​តាំងពី​ភេរវកម្ម​ថ្ងៃ​១១​កញ្ញា​២០០១​មក ហ្សា​វ៉ា​ហ៊ី​រី នៅ​កៀក​ជាប់ និង​ក្លាយជា​ដៃស្តាំ​របស់ បេន​ឡា​ដិ​ន​។ ហ្សា​វ៉ា​ហ៊ី​រី បាន​ក្លាយជា​មេដឹកនាំ​ចលនា​អាល់​កៃ​ដា បន្ត​ពី​អូ​សា​ម៉ា បេន​ដា​ឡិន ដែល​កង​កម្មង់​ដូ​អាមេរិក​បាន​ចូលទៅ​សម្លាប់​ដល់ផ្ទះ​ដែរ តែ​នៅ​ប៉ា​គី​ស្ថាន កាលពី​ឆ្នាំ​២០១១​។ ពី​កន្លែង​លាក់ខ្លួន មេ​អាល់​កៃ​ដា​រូបនេះ បាន​ដឹកនាំ​សម្របសម្រួល​ចលនា​ភេរវ​និយម​អន្តរជាតិ នៅ​ទូទាំង​ពិភពលោក​។ ជា​សរុបទៅ​ហ្សា​វ៉ា​ហ៊ី​រី ជា​មេដឹកនាំ​ជី​ហាត ដែលមាន​អាយុ​វែង​ជាងគេ​បំផុត (៤០​ឆ្នាំ​) និង​បាន​ទ្រទ្រង់ អាល់​កៃ​ដា​ឱ្យនៅ​ជា​ចលនា​ភេរវ​និយម​ប្រឆាំង​សហរដ្ឋអាមេរិក​ដូច​អ្វីដែល​បេន​ឡា​ដិ​ន​ស្រមៃ​ចង់បាន​។ ដូច្នេះ​ការស្លាប់​របស់​ហ្សា​វ៉ា​ហ៊ី​រី គឺជា​ការបាត់បង់​ដ៏​ធំធេង​របស់​អាល់​កៃ​ដា និង​អាចធ្វើឱ្យ​ចលនា​នេះ​ចុះថមថយ​សមត្ថភាព​ក្នុង​ការសហការ​ផ្តុំគ្នា​ជា​ក្រុម​។​

​