» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7884 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698055 នាក់

ចិន​ប្រកាសថា​នឹង​ចែក​វ៉ា​ក​សាំ​ង​ឆាំង​កូ​វិដ​១៩​ក្នុងពេល​ឮថា​អាមេរិក​ទទួលជោគជ័យ​ជំហាន​ដំបូង​!

 

​ចិន​៖ លោក​ស៊ី ជីន​ពីង ប្រធានាធិបតី​ចិន បាន​សន្យាថា​នឹង​ផលិត វ៉ាក់សាំង​ប្រឆាំង​វីរុស​Covid-19 នៅ​ទូទាំង​ពិភពលោក នេះ​ជា​ផ្នែក​មួយ​ដើម្បី​ឆ្លើយតប​ទៅនឹង​រដ្ឋាភិបាល​ក្នុងការ​លុបបំបាត់​ជំងឺ​រាតត្បាត​ដែល​បានសម្លាប់​មនុស្ស​ជាង ៣១៥.០០០ នាក់​នៅ​ជុំវិញ​ពិភពលោក​។​a china vacin1 

​នៅក្នុង​សុន្ទរកថា​មួយ​តាម​វិ​ដេ​អូ​កាលពី​ថ្ងៃ​ច័ន្ទ​ទី​១៨​ឧសភា​ទៅកាន់​សន្និបាត អង្គការ សុខភាព ពិភពលោក នៅ​ទីក្រុង​ហ្សឺ​ណែវ លោក​ស៊ី ស៊ី ជីន​ពីង បាន​អំពាវនាវ​ឱ្យមាន​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ការ​រាតត្បាត​នៃ​ជំ​អី​នេះ​។ លោក​អះ​ង​អា​ថា​ប្រទេស​ចិន​នឹង​ផ្តល់​ថវិកា​ចំនួន ២ ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ដើម្បី​គាំទ្រ​ដល់​ការប្រយុទ្ធ​នេះ​។

​លោក​ស៊ី បាន​និយាយ​តាមរយៈ​វីដេអូ​ពី​ចម្ងាយ​ថា “​ការ អភិវឌ្ឍ វ៉ាក់សាំង ការពារ​ជំងឺ​កូ​វីដ​១៩ នៅពេល ដែល​ផលិត​រួច​ប្រើប្រាស់ បាន នោះ​វា​នឹង ក្លាយ ជា​វ៉ាក់សាំង សាធារណៈ​សកល​។ វា​នឹង ក្លាយ ជាការ​រួម ចំណែក របស់​ចិន ក្នុងការ ធានា​នូវ​វ៉ាក់សាំង ដែល អាច​លៃលក ប្រើប្រាស់ បាន ក្នុង​បណ្តា ប្រទេស កំពុង អភិវឌ្ឍ​” ។​

សូម​បញ្ជាក់ដែរថា​នៅ​អាមេរិក​មាន​ពត៍​មាន​ថា​គេ​បានទទួល​ជោគជ័យ​ជំ​ហ៊ាន​ដំបូង​ក្នុងការ​សាកល្បង​វ៉ាក់សាំង​ប្រឆាំង​មេរោគ​កូ​វិដ​១៩​បន្ទាប់ពី​បាន​សាកល្បង​លើ​មនុស្ស​៦​នាក់​។​នៅ​សហរដ្ឋអាមេរិក​ក្រុមហ៊ុន​ជីវៈ​បច្ចេកវិទ្យា MODERNA ជា​ក្រុមហ៊ុន​មួយ​ក្នុងចំណោម​ក្រុមហ៊ុន​ជឿនលឿន​បំផុត​នានា ក្នុងការ​ប្រកួតប្រជែង​ស្រាវជ្រាវ​ផលិត​វ៉ាក់សាំង​ការពារ​ជំ​ងឹ COVID-19 បានប្រកាស​ពី​បណ្ដា​លទ្ធផល​គួរ​ឲ្យ​លើកទឹកចិត្ត​ចំពោះ​ការចាក់​សាកល្បង​វ៉ាក់សាំង​របស់ខ្លួន លើ​អ្នកស្ម័គ្រចិត្ត​៨​នាក់​មុនពេល​សាកល្បង​ទ្រង់ទ្រាយ​ធំ​ដែល​គ្រោង​នា​ខែកក្កដា ។​

​ប្រធានាធិបតី​អាមេរិក​លោក​ដូ​ណា​ល់ ត្រាំ​បាន​សម្ដែង​ក្ដី​រីករាយ​ចំពោះ​ការឈាន​មុខ​នោះ​របស់​ក្រុមហ៊ុន​នេះ ដែល​រដ្ឋាភិបាល​អាមេរិក បាន​បោះទុន​វិនិយោគ​ដល់​ជិត​៥០០​លាន​ដុល្លារ ។​​ពេល​កំពុង​មានការ​ប្រជែង​គ្នា​រវាង​អាមេរិក​និង​ចិន​លើ​អនាគត​វ៉ាក់សាំង​មួយ ប្រធានាធិបតី​ចិន​លោក​ស៊ី​ជីន​ពីង​អះអាងថា វ៉ាក់សាំង​ចិន​ជាយថាហេតុ​មួយ​ប្រឆាំង​វីរុស​នឹង​ជា​ដំណឹង​ល្អ​​បំផុត​មួយ​សម្រាប់​ពិភពលោក ។ លោក​គូសបញ្ជាក់​បែបនេះ​នា​ថ្ងៃ​ដំបូង​នៃ​សន្និបាត​ប្រចាំឆ្នាំ របស់​អង្គការ​សុខភាព​ពិ​លោក WHO ។​

​ពេល​បើក​សន្និបាត​នោះ​នៅ​ក្រុង​ហ្សឺ​ណែវ អគ្គលេខាធិការ​អ​.​ស​.​ប លោក ANTOTONIOGUTERRES ថ្លែងថា ពិភពលោក​បាន​បង់​តម្លៃ​យ៉ាងខ្ពស់ ចំពោះ​បណ្ដា​យុទ្ធសាស្ត្រ​ដែលមាន​ការខ្វែងគំនិត​គ្នា​ប្រឈមមុខ​នឹង​ការឆ្លង​រាលដាល​នៃ​វីរុស ។ សន្និបាត​តាម​អន​ឡាញ​នោះដែ​លអាច​
​បញ្ចប់​នា​ថ្ងៃទី​១៩ ឧសភា មានការ​ចូលរួម​រប​ស់​ប្រទេស​១៩៤​ជា​សមាជិក WHO ។ ក៏​ទោះបី​មានការ​កើនឡើង​នៃ​ភាព​តានតឹង​រវាង​ក្រុង​វ៉ាស៊ីនតោន និង​ក្រុង​ប៉េកាំង​ក្ដី​ក៏​បណ្ដា​អ្នកចូលរួម​សង្ឃឹម​អនុម័ត​តាម​កុងសង់ស៊ុស​សេចក្ដីសម្រេច​ចិត្ត​មួយ​លើកឡើង​ដោយ​សហភាព​អឹ​រ៉ុ​ប ហើយ​ដែល​ស្នើ​ឲ្យ​មានដំណើរ​ការ​នៃ​ការ​វាយ​ត​មៃ្ល​បណ្ដា​វិធាន​ការដែល​ប្រកាន់យក​ដោយ WHO ប្រឈមមុខ​នឹង​ការឆ្លង ។​a china us1 

​