» ឈុតប្រពៃណីខ្មែរក្នុង MV របស់តារាចម្រៀងវៀតណាមដែលកំពុងល្បី ជាស្នាដៃរបស់កូនខ្មែរកម្ពុជាក្រោមម្នាក់ » កូរ៉េខាងត្បូង និងអាមេរិក ធ្វើសមយុទ្ធរួមគ្នា ដើម្បីទប់ទល់នឹងសមត្ថភាពយោធាថ្មីរបស់កូរ៉េខាងជើង » សម្តេចធិបតីជួបសំណេះសំណាលផ្ទាល់ជាមួយតំណាងប្រជាសហគមន៍ទេទឹកពុះដើម្បីឈ្វេងយល់ពីតម្រូវការជាក់ស្តែង » យកផ្លែឈើចិនពីខេត្តព្រះសីហនុមកលក់គិតជាទឹកប្រាក់តម្លៃ១២ម៉ឺនដុល្លាររយះពេល១ឆ្នាំមិនព្រមសង ត្រូវម្ចាស់បំណុលតាមទាន់ចាប់ខ្លួននៅផ្សារដើមគរ » លទ្ធផលនៃកិច្ចប្រជុំតុលាការកំពូលកម្ពុជា វៀតណាម ឡាវ លើកទី៨នៅភ្នំពេញ » សម្ដេចតេជោ ហ៊ុន សែនអំពាវនាវឲ្យតុលាការពន្លឿនការងារករណីបណ្តឹងស្ត្រីឈ្មោះសំ សុខាដែលជំនាញជេបញ្ចោរ » អនុរដ្ឋមន្ត្រីក្រសួងសង្គ្រាមអាមេរិក គាំទ្រការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការអនុវត្តកិច្ចព្រមព្រៀង​សន្តិភាពទីក្រុងគូឡាឡាំពួរ...! » ឈ្នះសឹក-ចាញ់សង្រ្គាម៖ ភាពប្រទាញប្រទង់ផ្ទុយគ្នាខាងផ្នែកយុទ្ធសាស្រ្តរបស់ថៃចំពោះកម្ពុជា » ថៅកែហាងជនជាតិប៉ូឡូញម្នាក់ស្លាប់នៅកោះរ៉ុងដោយសារមិនឈប់ផឹកស្រាតាមពេទ្យ! » រដ្ឋមន្ត្រីក្រសួងយុត្តិធម៍ អះអាងជូនភារៈធារីស្ថានទូតអាមេរិកប្រចាំកម្ពុជា អំពីកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តឥតដកថយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) » សមត្តកិច្ចដេកយាម១យប់ទើបនាំខ្លួនស្ត្រីអ្នកលក់ទូរសព្ទ័អនឡាញតែសម្តីឈ្លើយមកវាស់កំពស់បែករឿងមន្ត្រីយោធាកាកក់កបតែគេជេរ » តារាចម្រៀងវៀតណាមម្នាក់បង្ហាញពីវប្បធម៌ខ្មែរ! » ក្រសួងមហាផ្ទៃ រកឃើញភាពមិនប្រក្រតីនៃចំណាយថវិការឃុំសង្កាត់ក្នុងខេត្តកំពង់ឆ្នាំងចំនួន៥និងណែនាំឱ្យចាត់វិធានការជាបន្ទាន់ លើមន្ត្រីទាំងឡាយណា ដែលគប់គិតគ្នា » មហាជន និងកងទ័ពចេញប្រតិកម្មចំពោះម្ចាស់ហាងទូរស័ព្ទជេរករណីយ៍ប្រមាថយោធិនជួរមុខទោះបីប្រកាសផ្តល់សំណងនិងទៅសុំទោសក៏ដោយ! » សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីគោលបំណងនៃ​ការបង្កើត កិច្ចសហប្រតិបត្តិ​ការអភិវឌ្ឍន៍ត្រីកោណ​ CLV-DTA​ និងប្តេជ្ញាកសាងផ្លូវទៅកន្ទុយនាគ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3198 នាក់

ម្សិលមិញ 6815 នាក់

សរុប 20055692 នាក់

របប​យោធា​បន្ធូ​បន្ថយទោស​លោកស្រី​អួ​ង​សាន​ស៊ូ​ជី​តែ​បន្ត​អនុវត្តន៍​ច្បាប់អាជ្ញាសឹក​

​មី​យ៉ាន់​ម៉ា​៖​អតីត​មេដឹកនាំ​ប្រទេស​មី​យ៉ាន់​ម៉ា​(​ភូមា​)​លោកស្រី​អ៊ុង​សាន​ស៊ូ​ជី​ត្រូវបាន​លើកលែងទោស​ចំពោះ​បទល្មើស​ចំនួន​៥ ករណី នៅក្នុង​ចំណោម​បទ​ចោទ​ចំនួន​១៩​ករណី​ដែល​តុលាការយោធា​បាន​កាត់ទោស​លោកស្រី​ឱ្យ​ជាប់ពន្ធនាគារ​រយៈពេល​៣៣​ឆ្នាំ​។​a burma sujy1 

​ការ​បន្ធូ​បន្ថយ​ស្ថាន​ទម្ងន់ទោស​នេះ បានប្រកាស​ឱ្យដឹង​ភ្លាមៗ​នៅ​ថ្ងៃ​អង្គារ ទី​១ ខែសីហា ឆ្នាំ​២០២៣​។​ប្រភពពី​បណ្តាញ​ផ្សព្វផ្សាយ​របស់​រដ្ឋ​មី​យ៉ាន់​ម៉ា បានលើកឡើង​ឱ្យដឹង ថា ការលើកលែងទោស​នេះ មានន័យ​សំដៅទៅ​ការ​បន្ធូ​បន្ថយ​ស្ថាន​ទម្ងន់​នៅក្នុង​លក្ខខណ្ឌ​ការអនុវត្ត​ទោស​រហូតដល់​ទៅ​៦​ឆ្នាំនេះ​បើ​យោងតាម​ការលើកឡើងរ​បស់​អ្នកនាំពាក្យ​របប​សឹក​ឈ្មោះ​លោក ស័​រ មីន​ទុន (Zaw Min Tun) ប្រាប់​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​មានឈ្មោះ អេ​ឡេ​វេន មេ​ឌា​(Eleven Media Group)​នៅ​រសៀល​ថ្ងៃនេះ​។​

​អ្នកនាំពាក្យ​ដដែល​រូបនេះ​បាន​គូសបញ្ជាក់ថា លោក​ប្រធាន​ក្រុមប្រឹក្សារដ្ឋ​បាន​លើកលែងទោស​ដល់​លោកស្រី អ៊ុង​សាន​ស៊ូ​ជី​។ ម្យ៉ាងទៀត ក៏មាន​ការលើកលែងទោស​ដល់​អតីត​ប្រធានាធិបតី​មី​យ៉ាន់​ម៉ា​ដែរ គឺ​លោក វីន ម្យី​ន​(Win Myint) ដែល​បាន​ឃាត់ខ្លួន​ក្នុង​ថ្ងៃ​តែមួយ​ជាមួយនឹង​លោកស្រី​អ៊ុង​សាន​ស៊ូ​ជី​នេះដែរ កាលពី​ឆ្នាំ​២០២១​។​​ការលើកលែងទោស​នេះ ក៏​ជា​ផ្នែក​មួយ​នៃ​ការ​ការលើកលែងទោស​ដ​ល់​ទណ្ឌិត​ប្រមាណ​ជា ៧,០០០​នាក់​នៅ​ចំ​ថ្ងៃបុណ្យ​ចូល​ព្រះវស្សា​។​

​យោងតាម​បណ្តាញ​ផ្សព្វផ្សាយ​របស់​រដ្ឋ​មី​យ៉ាន់​ម៉ា​ឯណោះ​បាន​លើកឡើងថា ប្រមុខ​ដឹកនាំ​យោធា លោក មីង​អ៊ុង​ឡាំង បាន​ទទួលស្គាល់ថា តំបន់​ភាគច្រើន​នៅ​ទូទាំងប្រទេស​មិន​ស្ថិតនៅក្រោម​ការត្រួតត្រារ​បស់​យោធា​ទាំងស្រុង​នោះទេ ។ ការណ៍​នេះ​មានន័យ មាន​ក្រុម​ជំទាស់​ទៅនឹង​របប​សឹក​ច្រើន​។​​ក្រុមប្រឹក្សាសន្តិសុខ និង​ការពារជាតិ​របស់រប​ប​សឹក ឬ​ហៅ​កាត់​ថា (NDSC) បាន​ឯកភាព​ទៅលើ​ការពន្យា​ពេល​បន្ថែមទៀត​អំពី​ការដាក់​រដ្ឋ​ក្នុង​សភាព​អាសន្ន ដោយបាន​ប្រកាស​ចាប់ផ្តើម​ពីថ្ងៃ​ទី​១​ខែសីហា​នេះ​តទៅ​រយៈពេល​៦​ខែ​ទៀត​។​​ច្បាប់រដ្ឋធម្មនុញ្ញ​កាលពី​ឆ្នាំ​២០០៨​ដែល​បាន​ពង្រាង​ដោយ​របប​សឹក​នៅតែ​ស្ថិត​ជា​ធរមាន​នៅឡើយ ដោយ​តម្រូវឱ្យ​ក្រុម​អាជ្ញាធរ​រដ្ឋ​អាច​ពន្យា​ពេល​បន្ថែមទៀត​បាន ខណៈដែល​របប​សឹក​ធ្លាប់បាន​សន្យាថា ខ្លួន​នឹង​រៀបចំ​ការបោះឆ្នោត​នៅក្នុង​ខែសីហា ក្នុង​ឆ្នាំ​២០២៣​នេះ​។​

​គួរ​រំលឹក​ដែរ​ថា​៖​ក្រុម​យោធា​ធ្លាប់បាន​ត្រួតត្រា​ប្រទេស​មី​យ៉ាន់​ម៉ា​អស់​រយៈពេល​ជាច្រើន​ទសវត្សរ៍ បន្ទាប់ពី​ប្រទេស​មី​យ៉ាន់​ម៉ា​ទទួលបាន​ឯករាជ្យ​ពេញ​បរិបូណ៌​ពី​ប្រទេស​អង់គ្លេស​កាលពី​ឆ្នាំ​១៩៤៨​បានធ្វើ​រដ្ឋប្រហារ​ទ​ម្លា​កើ​រដ្ឋាភិបាល​លោកស្រី​អួ​ង​សាន​ស៊ូ​ជី​កាលពី​ខែកុម្ភៈ​ឆ្នាំ​២០២១​។ ការធ្វើ​រដ្ឋប្រហារ​បង្ក​ឲ្យ​មានការ​តវ៉ា​ពី​ប្រជាពលរដ្ឋ​មី​យ៉ាន​ម៉ា​។​​ក្រុម​អ្នកឃ្លាំមើល​សិទ្ធិមនុស្ស​ក្នុងស្រុក​វិញ​បានឱ្យដឹងថា ការបង្ក្រាប​របស់​យោធា​ទៅលើ​ក្រុមប្រឆាំង​វិញ បាន​បង្ក​ឱ្យស្លាប់​មនុស្ស​កើនឡើង​ដល់​ជាង​៣,៨០០​នាក់​ហើយ​និង​ច្រើនជាង​២៤,០០០​នាក់​ផ្សេងទៀត​ត្រូវ​ចាប់ខ្លួន​។ ខណៈដែល​ក្រុម​យោធា​ឯណោះ​វិញ​បាន​លើកឡើងថា ពលរដ្ឋ​ស៊ីវិល​ច្រើនជាង​៥,០០០​នាក់​ត្រូវបាន​សម្លាប់​ដោយ​ក្រុម​ភេរវជន ចាប់តាំងពី​ខ្លួន​បាន​ឡើង​កាន់កាប់​អំណាច​នោះមក​៕ AFP/ CNA/Agenciesa burmar sujy a burmar sujy1